-
ក្រុមហ៊ុន Mirarth Agri Tech ចុះ កិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ក្រុមហ៊ុន Mirarth Agri Tech កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើមជាមួយសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ ។ក្នុងឳកាសអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា “ខេត្តកំពង់ធំ គឺជាតំបន់ស្វាយចន្ទីសំខាន់សម្រាប់កម្ពុជា ដែលប្រជាជនជាង ៧៣% មានជីវភាពពឹងផ្អែកលើវិស័យកសិកម្ម”។ ដំណាំស្វាយចន្ទី មិនត្រឹមតែជាប្រភពចំណូលសំខាន់របស់កសិករ ប៉ុន្តែការអភិវឌ្ឍវិស័យនេះ ក៏ជាគោលនយោបាយសំខាន់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបន្តថា សម្ដេចធិបតី បានអញ្ជើញមកកាន់សហគមន៍ស្វាយចន្ទីខេត្តកំពង់ធំ ដល់ពីរលើក ដើម្បីពិនិត្យមើលការងារ និងដាក់ចេញគោលនយោបាយច្បាស់លាស់ ចាប់ពីការដាំដុះ រហូតដល់ការនាំចេញ។វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសនាំចេញស្វាយចន្ទីមុខគេក្នុងតំបន់។ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវឲ្យសហគមន៍ស្វាយចន្ទី បន្តប្រកាន់ខ្ជាប់លក្ខណៈវិជ្ជាជីវៈក្នុងការផលិត ដោយធានាបាននូវគុណភាព និងស្របតាមតម្រូវការទីផ្សារ។ លោកក៏បានលើកឡើងអំពី សារៈសំខាន់នៃភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ ដើម្បីធ្វើឱ្យវិស័យស្វាយចន្ទី រីកចម្រើន៕ដោយៈប៊ុន រដ្ឋា
-
ក្រុមហ៊ុនល្បីលំដាប់ពិលោក BVLGARI ជ្រើសប្រាសាទបាយ័នខ្មែរ ជាទីតាំងបង្ហាញម៉ូតគ្រឿងអលង្ការ ដោយសារការជឿជាក់លើសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

(ខេត្តសៀមរាប)៖ ប្រាសាទបាយ័នរបស់ខ្មែរ ត្រូវបានក្រុមហ៊ុនគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯករបស់អ៊ីតាលី ដែលមានម៉ាកយីហោដ៏ល្បីលំដាប់ពិភពលោក BVL GARI បានជ្រើសរើសជាទីតាំង ដើ ម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន ។ ការបង្ហាញម៉ូតផលិតផលគ្រឿងអលង្ការយ៉ាងល្អប្រណីតនេះ បានធ្វើឡើងតាមរយៈការរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA កាលនៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីដ៏អធិកអធមនោះ មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសពិសេសដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងភ្ញៀវលំដាប់ខ្ពស់ប្រចាំប្រទេសកម្ពុជា និងតារាបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ល្បីៗមកពីក្នុងតំបន់ និងមកពីជុំវិញពិភពលោកផងដែរ ។ នៅក្នុងកម្មវិធីនោះ ក្រុមអ្នករៀបចំ បានរៀបចំគ្រឿងអលង្កា BVLGARI ដ៏មានតម្លៃជាច្រើន គ្រងដោយតារាបង្ហាញម៉ូត ដោយបានដើរបង្ហាញនៅលើវេទិការ នៅមុខប្រាសាទបាយ័ន នៃទឹកដីអង្គរដ៏ស្រស់ស្អាតរបស់កម្ពុជា ។ បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំតំបន់ លោក Jeffery Hang ការនាំឲ្យបង្កើតមានរាត្រីសមោសរដ៏អស្ចារ្យនេះឡើង គឺនៅបន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំ ដើម្បីស្វែងរកលទ្ធភាព…
-
ឆ្មាំទន្លេ៣នាក់ត្រូវបានបញ្ឈប់ពីការងារ ក្រោយរកឃើញកំហុសបើកដៃឱ្យមានបទល្មើសនេសាទ នៅក្នុងតំបន់ការពារសត្វផ្សោតទន្លេមេគង្គ

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានបញ្ចប់តួនាទី ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គ ៣នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់រកឃើញកំហុសមានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យមានបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឱ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ លិខិតបញ្ចប់តួនាទី ដែលចុះហត្ថលេខាដោយ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថនបានឱ្យដឹងថា ឆ្នាំទន្លេទាំង៣នាក់ ដែលត្រូវបានបញ្ចប់តួនាទី ភារកិច្ចនោះមាន៖ ១-លោក សេង កុសល ជាអនុប្រធានប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតកោះផ្តៅ, ២-លោក កាន វណ្ណៈ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ និង ៣-លោក មួង កែវឡាយ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ។ការបញ្ចប់តួនាទីនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការព្រមាន ក៏ដូចជាក្រើនរំលឹក នៅចំពោះមុខឆ្មាំទន្លេទាំងឡាយ របស់អនុរដ្ឋលេខាធិការ…
-
កម្ពុជានិងកូរ៉េ ប្រារព្ធពិព័រណ៍សិល្បៈរួមគ្នានៅសារៈមន្ទីរអង្គរ ខេត្ដសៀមរាប

សៀមរាប៖កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នានៅសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធបើកកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក៏មានការថតរូប និង ថតវីដេអូ ព្រមទាំងការបរិច្ចាគថវិកាដល់សហគមន៍ផងដែរ។ ពិព័រណ៍សិល្បៈ កម្ពុជា -កូរ៉េ បានរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាជារណរដ្ឋកូរ៉េ សហការ ជាមួយសមាគមវប្បធម៌កូរ៉េ (KCA)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប។ពិធីបើកអញ្ជើញចូលរួមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសមកពីប្រទេសកូរ៉េ ។ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថាព្រឹត្តិការណ៍ពិព័រណ៍សិល្បៈរួមគ្នា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកយើង ក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ ស្នាដៃសិល្បៈរបស់វិចិត្រករសិល្បៈកូរ៉េល្បីៗ,ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ, ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌, ការថតរូបប្រាសាទ,ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក៏ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយនេះ។ មកដល់ពេលនេះខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមាន ទីក្រុងស៊ូរៀន នៃខេត្តឈៀងពី…
-
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អរគុណ អាល្លឺម៉ង់ ដែលបានចូលរួមចំណែក ការពារជីវិតរាប់លាននាក់ នៅទូទាំងពិភពលោក

(សៀមរាប)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងរបស់យើង ។ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអរគុណបែបនេះ ក្នុងពិធីបិទ វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត ដែលសហរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញ និងសហភាពអឺរ៉ុប (EU) ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបានដំណើរការរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប នាពេលថ្មីៗនេះ ។ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះ វេទិកាអនាគត ប្រព្រឹត្តទៅបានល្អដូចការគ្រោងទុក ដោយបានចូលរួមផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីទូទាំងទ្វីប លើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងមានភាពធន់ និងសកម្ម ភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ។ ឯកឧត្តម អ៊ុក…
-
មកដឹងពីសមិទ្ធផលធំៗដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចេញឱ្យដឹងនូវសមិទ្ធផលធំៗដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តម ឆាយ ប្ញទ្ធីសែន បានបង្ហាញនូវសមិទ្ធផលដែលក្រសួងសម្រេចបាន ក្នុងឆ្នាំ២០២៤ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានលើកឡើងអំពីយុទ្ធសាស្ដ្រ និងទិសដៅបន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០…
-
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់សមិទ្ធផលធំៗចំនួនបី និងផ្ដល់អាហារមួយពេលជូនដល់សិស្សនៃសាលាបឋមសិក្សាទួលចំប៉ី

កំពង់ចាម៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន និងក្រុមការងារកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់នូវសមិទ្ធផលធំៗចំនួនបីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទើបត្រូវបានសាងសង់រួចស្ថិតក្នុងសាលាបឋមសិក្សាទួលចំប៉ី ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សមិទ្ធផលដែលប្រគល់ជូនសិស្ស និងសាលាបឋមសិក្សាទួលចំប៉ីរួមមាន អគារបណ្ណាល័យមួយខ្នងមានពីរបន្ទប់, អគារទីចាត់ការមួយខ្នងមានមួយបន្ទប់, បន្ទប់ទឹកមួយខ្នង មានបួនបន្ទប់ ព្រមទាំងលាបថ្នាំអគារសាលាចាស់ឱ្យស្អាតឡើងវិញ។ គប្បីជម្រាបជូនថា អគារសមិទ្ធផលថ្មីៗនេះ បានសាងសង់ឡើងបន្ទាប់ពីលោកជំទាវ ហ៊ុន ម៉ាណា ចុះមកប្រគល់អំណោយផ្ទះទេវតាជូនដល់ពលរដ្ឋនៅក្នុងភូមិនេះកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។ ពេលនោះលោកជំទាវបានចុះមកពិនិត្យមើលឃើញពីការខ្វះខាតអគារទីចាត់ការ អគារបណ្ណាល័យ និងអគារបន្ទប់ទឹកនៅទីនេះ ទើបលោកជំទាវសម្រេចរៀបចំសាងសង់ជូនដល់សិស្សានុសិស្សនៅទីនេះតែម្តង៊ ក្នុងឱកាសនេះលោកជំទាវ ហ៊ុន ម៉ាណា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋ…
-
អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ តាមខ្សែបន្ទាត់ព្រំដែន នៃទិសទី២ ក្នុងស្រុកអន្លង់វែង

ឧត្តរមានជ័យ៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅជូនកម្លាំងកងទ័ព និងកងនគរបាលការពារព្រំដែនគោកលេខ៩០៥ ត្រង់ចំណុចបង្គោលសីមាលេខ២ និងលេខ៣ នៃទិសទី២ នៅ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះឯកឧត្តម មាន ចាន់យ៉ាដា បាននាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតីនាយរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ ឈាមស្រស់ ពុះពារគ្រប់ឧបសគ្គ ដើម្បីការពាបូរណភាពទឹកដី។ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងបានប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់សម្តេចធិបតី…
-
លោកជំទាវ ពុំ ចន្ទីនី ៖ បន្តយកចិត្តទុកដាក់បញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

(បាត់ដំបង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអំពាវនាវសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ឱ្យបន្តយកចិត្តទុកដាក់ ដោយបញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅក្នុងគ្រប់សកម្មភាពរបស់សាខា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីកាត់ការរងគ្រោះ និងគ្រោះថ្នាក់ដោយសារមីន ។ ការលើកឡើងរបស់លោកជំទាវ ពុំ ចន្ទីនី ក្នុងឱកាសយុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព” នៅខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជាមួយនេះ លោកជំទាវ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា ដែលបានខិតខំប្រឹងប្រែងលើកកម្ពស់ភាពមនុស្សធម៌ កាន់តែទូលំទូលាយ សកម្ម ភាពនៅមូលដ្ឋាន និងបានជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ក្រោយសង្គ្រាមស៊ីវិលជាប្រវត្តិសាស្ត្របានបញ្ចប់ កាកបាទក្រហមកម្ពុជា បានចូលរួមជួយធ្វើសកម្មភាពអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមតាំងពីឆ្នាំ១៩៩៣មក ។ បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា អបរំផ្សព្វផ្សាយការយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូនប្រជាពលរដ្ឋប្រមាណ ២,២១១,៣៧០នាក់ ។…
-
កិច្ចប្រជុំពិភាក្សារវាងគណៈកម្មការទី៨ នៃរដ្ឋសភា ជាមួយក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ នៃរដ្ឋសភា) និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សា នាព្រឹកសុក្រ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ។ កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ កិច្ចប្រជុំពិភាក្សា ក៏ដើម្បីប្រមូលធាតុចូលមួយចំនួន រួមគ្នាដោះស្រាយនូវបញ្ហាផ្សេងៗ ជូនដល់រដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ