-
កិត្តិយសធំ វត្តស្រះរាំង ស្រុកមង្គលបូរី ទទួលបានជ័យលាភីបរិស្ថានល្អ អារាមស្អាតបៃតងថ្នាក់ជាតិ

បន្ទាយមានជ័យ៖ មន្ត្រីសង្ឃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ពុទ្ធបរិស័ទ និងសិស្សានុសិស្សកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ បាននិមន្តនិងអញ្ជើញចូលរួមអបអរសាទរវត្តស្រះរង្សី ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទទួលជ័យលាភី បរិស្ថានល្អ អារាមស្អាតបៃតង កម្រិតថ្នាក់ជាតិ។ ព្រះតេជគុណ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកមង្គលបូរី ព្រះចៅអធិការវត្ត សាលរង្សីយារាម ហៅវត្តស្រះរាំង មានសង្ឃដីកាពីការកសាងបាននូវសមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសានា ក្នុងនោះមានការ រៀបចំសួន ដាំស្មៅ ដាំដើមឈើ សម្អាតសម្រាមប្រកបអនាម័យបរិស្ថានជាប្រចាំ ។ដោយឈរលើស្មារតីក្នុងការចូលរួមចំណែកការពារបរិស្ថានទើប វត្ត ស្រះរាំង ទទួលបានជ័យលាភីផ្នែកបរិស្ថានល្អ អារាមស្អាតបៃតងថ្នាក់ជាតិ អារាមមេត្រីបរិស្ថានពីក្រសួងបរិស្ថានក្រោយពីបានធ្វើការវាយតម្លៃ យ៉ាងត្រឹមត្រូវរួចមក ។ តេជគុណ ប៉ែន សាវុធ មានសង្ឃដីកាទៀតថា ជ័យ លាភីនេះបានមកពីការចូលរួមរបស់អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទជាមួយការដឹកនាំពីព្រះតេជគុណ លើការងារអនាម័យបរិស្ថាន នៅបរិវេណវត្តអារាម ដោយអនុវត្តនូវអភិក្រម “ស៣” សម្រាប់វត្តអារាមរបស់ក្រសួងធម្មការ និងសាសនារួមមាន៖ ស១.វត្តស្អាត បរិស្ថាន អនាម័យល្អ សំណង់មានរបៀបរយជារមណីយដ្ឋាន សាសនាផ្ដល់ភាពទាក់ទាញនិងផាសុកភាពពសម្រាប់ពុទ្ធបរិស័ទ។ស២.…
-
ខេត្តស្ទឹងត្រែងមានប្រព័ន្ធបូមទឹកក្រោមដី ប្រើពន្លឺព្រះអាទិត្យដ៏មានតម្លៃ

ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥បានសម្ពោធដាក់ឱ្យដំណើការគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដីប្រើពន្លឺព្រះអាទិត្យ ដែលជាសមិទ្ធផលថ្មីមួយនៅក្នុងភូមិក្រឡាពាល ឃុំព្រះរំកឹល ស្រុកបុរីអូរស្វាយសែនជ័យ ក្រោមការគាំទ្រហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម,ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។ថ្លែងក្នុងឱកាសនេះជាមួយនឹងការអបអរចំពោះសមិទ្ធផលដ៏មានតម្លៃ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍សូមយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនេះ ក៏ដូចជារាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូអង្វែង ។ ទាក់ទងនឹងប្រព័ន្ធបូមទឹកក្រោមដីប្រើពន្លឺព្រះអាទិត្យដែលសម្ពោធដាក់ឱ្យប្រើប្រាស់ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកបានចុះកិច្ចព្រមព្រាងហរិញ្ញប្បទានកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលមានថវិកាចំនួន១០១,៦៧លានដុល្លារអាមេរិក។គម្រោងនេះត្រូវបានអនុវត្តដោយក្រសួងចំនួន៤រួមមាន៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ។ គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានគោលបំណងផ្តល់ការគាំទ្រសហគមន៍កសិកម្មនៅតាមបណ្តាខេត្តគោលដៅចំនួន១៣ ក្នុងនេះក៏មានខេត្តស្ទឹងត្រែងផងដែរ។តាមរយៈគម្រោងនេះប្រជាពលរដ្ឋនឹងទទួលផលប្រយោជន៍ដូចជា ទី១.ទទួលបានហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្រោចស្រព និងទី២.ទទួលបានហេដ្ឋារចនាសម្ព័ន្ធជាផ្លូវជនបទ ដែលនឹងធ្វើឱ្យសហគមន៍ដែលទទួលគម្រោងនឹងមានភាពរីកចម្រើន។ គប្បីជម្រាបជូនថា គម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺ ព្រះអាទិត្យដែលសម្ពោធនាពេលនេះមានដូចជា អណ្តូងទឹកជម្រៅ១១៧ម៉ែត្រ បំពាក់ម៉ូទ័រកម្លាំង៣សេសដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន២កន្លែង ដែលអាចបូបទឹកយ៉ាងតិចប្រមាណ៦-៧ម៉ែត្រគូបក្នុងមួយម៉ោងសម្រាប់អណ្តូងមួយកន្លែង, មានប៉មទឹកធ្វើពីបេតុងអាមេ ដែលមានទំហំ៤គុណនឹង១២ម៉ែត្រ កំពស់៨ ម៉ែត្រ ទ្រស៊ីតែនទឹកចំនួនចំនួន៤ ចំណុះសរុប៤០ ម៉ែត្រគូប ,មានប្រព័ន្ធទុយោចែកសរុប៣០០ម៉ែត្រ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី និងសហការី ជាពិសេសក្រុមហ៊ុន SpaceX – Starlink ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាការងារបន្តជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា លើការងារបច្ចេកទេសផ្សេងៗ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិ ចុះស្វែងយល់ពីការអភិរក្សត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

(ស្ទឹងត្រែង)៖ ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិនៃប្រទេសមានវត្តមានសត្វត្មាតរស់នៅ ប្រមាណ ៣០នាក់រួមាន កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ព្រមទាំងអង្គការដៃគូ និងម្ចាស់ជំនួយដទៃទៀតមកពីប្រទេសអង់គ្លេស ជាដើមនេះ បានចុះទៅដល់តំបន់ការពារធម្មជាតិសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីសិក្សាជាមេរៀន ដកបទពិសោធន៍ និងទទួលបានចំណេះដឹងពីការការពារ និងអភិរក្សសត្វត្មាតនៅទីនោះ។ នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិទាំងនោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក សំដៅធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាតឡើងវិញ ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា VWG បានថ្លែងថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសរបស់ខ្លួនមិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយ។ បើតាមការឲ្យដឹងរបស់លោក អៀង សំណាង ប្រធានផ្នែកតាមដាន និងអង្កេតជីវៈចម្រុះប្រចាំក្រុមហ៊ុន Rising…
-
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំនៅព្រឹកថ្ងៃទី២១ កុម្ភៈ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ ១២ ថ្ងៃត្រង់។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ សេចក្តីជូនដំណឹងស្ដីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ២០២៣នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីសប្ដាហ៍មុន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ដោយយោងទៅតាមច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency Plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full ScaleAirport_Emergency Exercise) រៀងរាល់ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតបការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។ ដូច្នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃសុក្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក រហូតដល់១២ ថ្ងៃត្រង់។ លំហាត់សមយុទ្ធនេះនឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះផងដែរក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS។ ដោយឡែកនៅថ្ងៃទី១៩ ខែកុម្ភៈ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងទៅដល់សាធារណៈជន ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ…
-
បុណ្យទន្លេលើកទី៩នឹងប្រារព្ធនៅខេត្តតាកែវចាប់ពីថ្ងៃទី២១-២២-២៣ ខែមីនាខាងមុខ

តាកែវ៖ព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នឹងរៀបចំធ្វើឡើងនៅទឹកដីខេត្តតាកែវ នាសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខ។នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅសាលាខេត្តតាកែវ ។ ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកសរសើរពីលក្ខណៈពិសេសរបស់ខេត្តតាកែវ ជាខេត្តដែលមានសក្ដានុពលមួយ ក្នុងនេះមាន តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត រមណីយដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយ សូត្រ ហូល ផាមួង ក្រមា កសិកម្មដំណាំស្រូវ ធនធានធម្មជាតិពិសេសៗជាច្រើន ដូចជា បង្កងទឹកសាបដ៏ល្បីល្បាញ ពងទាកូនស្រែរនោង ។ល។ទាំងនេះជាចំណុចទាក់ទាញទេសចរ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្ថែមថា គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេគឺជាកម្មវិធីពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែបប្រកបដោយភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកចូលទស្សនា ,មកស្នាក់នៅក្នុងខេត្តតាកែវកាន់តែច្រើនឡើងៗ ។ សូមជម្រាបថា តាមកម្មវិធីគ្រោងទុកបុណ្យទន្លេលើកទី៩…
-
ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក មានជាអាទិ៍ ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍរីកចម្រើនដ៏ខ្លាំងក្លា និង ការលេចត្រដែតឡើងនូវកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ។ ឯកឧត្តមបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងសម្រេចបាននូវការរីកចម្រើន និងការអភិវឌ្ឍ កាន់តែខ្លាំងក្លាថែមទៀត។ ក្នុងទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអគ្គរដ្ឋទូត បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ទេសចរណ៍, អប់រំ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការតភ្ចាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាអ្នកជិតខាងល្អ, មិត្តជាប្រពៃណី…
-
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ»

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេ ក្នុង ព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅ កន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបន បត្រ ជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការ ទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៍មួយដែលទទួល បានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។ ក្រុមការងារមានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើសពីការផលិតស្រាបៀរពោលគឺការបង្កើតនូវវប្បធម៌នៃការរួបរួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា…
-
រាជរដ្ឋាភិបាល បានកំណត់ការបញ្រ្ជាបប្រេងសាំងស្តង់ដារប្រភេទ៥ (EURO 5) ជំនួសប្រេងសាំងស្តង់ដារប្រភេទ EURO 4 ទាំងស្រុក ក្នុងទីផ្សារកម្ពុជា

(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងលេខ ១៧១ សជណ.ដប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រទេសកម្ពុជានឹងអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ឬ ប្រេងឥន្ធនៈដែលមាន កម្រិតសារធាតុស្ពាន់ធ័រតូចជាង១០ភាគលាន (<10ppm) នៅឆ្នាំ២០២៥នេះ ដោយក្នុងនោះ ចំពោះប្រេង ម៉ាស៊ូតនឹងអនុវត្តស្តង់ដារ EURO 5 ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ និងចំពោះប្រេងសាំង រាជរដ្ឋាភិបាល បានកំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និងឈាន ទៅជំនួសប្រេងសាំងស្តង់ដារប្រភេទ EURO 4ទាំងស្រុកចាប់ពីដើមឆមាសទី២ នៃឆ្នាំ២០២៥។ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥ (EURO 5) នឹងជួយដល់ការលើកកម្ពស់គុណភាព ខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាបរិស្ថាន ដូចខាងក្រោម៖១-ជួយធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង៖ ដោយ ៖ ង៉ាន់ ទិត្យ
-
អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញទៅកាន់ប្រាសាទតាមាន់ ជាមួយការកោតសរសើរកងទ័ព

ឧត្តរមានជ័យ៖ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ នៃភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ វត្តមានរបស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ទៅកាន់តំបន់បណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ គឺដើម្បីសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងត្រួតពិនិត្យសមិទ្ធផលនានានៅទីនោះផង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បាននាំប្រសាសន៍ផ្តាំផ្ញើសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានយកចិត្តទុកដាក់ជាខ្លាំង លើការងារគ្រប់គ្រងព្រំដែន ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរ និងដឹងគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព។ នៅទីនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានពិនិត្យសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែង ដែលបានសាងសង់រួចរាល់ សម្រាប់ឱ្យកងកម្លាំង…