-
ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.២២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកោះកុង ។ ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តពោធិ័សាត់ និងខេត្តរតនគិរី ពណ៌លឿង ៖ ខេត្តសៀមរាប។ ដោយ ៖ ង៉ាន់…
-
ស្ថាប័នចំនួន ៣ចុះ ហត្ថលេខា រួមគ្នា លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

(ភ្នំពេញ)៖ ចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងរួមចំណែកលើកកម្ពស់ការដោះស្រាយវិវាទជូនដល់ក្រុមហ៊ុនឯកជន និងវិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា ព្រមទាំង សមាជិកទាំងឡាយនៃរបបសន្តិសុខសង្គម ដែលរួមមាន មន្ត្រីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ថ្លែងក្នុងពិធីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានឱ្យដឹងថា ៖ អនុស្សរណៈនៃការយោគយល់គ្នាដែលស្ថាប័នទាំងបី បានរួមគ្នាចុះហត្ថលេខានេះ គឺជាបោះជំហានថ្មីមួយទៀតសំដៅលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែមាន ភាពងាយជាស្រួល, កាន់តែសម្បូរបែប, កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និង កាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការសម្រុះសម្រួល ដោះស្រាយបញ្ចប់វិវាទរបស់ខ្លួនឱ្យបានឆាប់រហ័ស ។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ថា កន្លងទៅនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន មួយចំនួន រួចមកហើយ រួមមាន ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម, រដ្ឋបាលរាជធានី-ខេត្ត…
-
មេទ័ពប្រចាំខេត្តកម្ពុជា និង ថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ការពារបង្ការមិនឱ្យមានភ្លើងឆេះព្រៃ

(ភ្នំពេញ)៖មេបញ្ជាការកងកម្លាំងការពារព្រំដែនកម្ពុជាប្រចាំភូមិសាស្រ្តខេត្តពោធិ៍សាត់ប្រទេសកម្ពុជា បានទទួលជួបមេទ័ពថៃប្រចាំខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅច្រកព្រំដែនថ្មដា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេសការពិនិត្យលើគម្រោងបើកច្រកព្រំដែនក្នុងតំបន់ក្នុងពេលខាងមុខ។ ជាមួយគ្នានេះ ភាគីទាំង២ បានជួបពិភាក្សាផងដែរ អំពីការត្រៀមបង្ការទប់ស្កាត់អំពីភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នក្នុងភូមិសាស្រ្តខេត្តរបស់ថៃមួយនេះ បាននិងកំពុងមានករណីភ្លើងឆេះព្រៃ និងបានបង្កឱ្យមានការកើនឡើងកំហាប់ភាគល្អិតនិចលក្នុងខ្យល់ (PM 2.5) នៅក្នុងប្រទេសផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មេទ័ពឈរជើងនៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា និងមេទ័ពយោធាខេត្តត្រាតនៃប្រទេសថៃ បានជួបគ្នាពិតប្រាកដមែន នៅក្នុងភូមិសាស្រ្ត នៃតំបន់ច្រកព្រំដែននៃប្រទេសទាំង២កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ នាពេលកន្លងទៅ។ ភាគីទាំងពីរបានជជែកគ្នាច្រើនលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងព្រំដែន។ ជាមួយគ្នានេះ ភាគីទាំង២ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នប្រទេសថៃកំពុងកើតមាន នៅក្បែរព្រំដែនកម្ពុជា។ សូមបញ្ជាក់ថា កន្លងមកកម្ពុជាមិទាន់មានករណីឆេះព្រៃ ដូចមានកើតមានដូចបណ្តាប្រទេសមួយចំនួននាពេលកន្លងទៅនោះទេ។ ក្រសួងបរិស្ថានបានធ្វើការជាជមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអាជ្ញាធររាជធានីខេត្ត ហើយបានពិនិត្យឃើញថាករណីមានការឆេះកន្លែងខ្លះ គឺការឆេះស្មៅ ស្បូវ…
-
ប្រឡាយថ្មីនៅឃុំទ្រានឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបញ្ជៀសទឹកជំនន់នៃទីរួមស្រុកស្ទោង

កំពង់ធំ៖ការដ្ឋានជីកប្រឡាយមួយខ្សែ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កំពុងដំណើរការយ៉ាងមមាញឹកដោយអ្នកជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម ។ កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញ ពិនិត្យមើលវឌ្ឍនភាពជីកប្រឡាយមួយខ្សែនេះ។ ប្រឡាយថ្មីនេះ មិនត្រឹមតែជាប្រព័ន្ធជារាស្រ្តស្រោចស្រពដ៏មានសក្តានុពលប៉ុណ្ណោះទេ តែក៏ជាប្រព័ន្ធរំដោះទឹកដ៏មានប្រសិទ្ធភាព ដែលអាចបញ្ជៀសជំនន់ទឹកស្ទឹងស្ទោង ហើយក៏ជាផ្លូវគមនាគមន៍ដ៏មមាញឹក សម្រាប់ប្រជាកសិករនៅក្នុងមូលដ្ឋានដឹកជញ្ជូនកសិផល ដែលអាចរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សូមជម្រាបថា ប្រឡាយថ្មីនេះមានប្រវែង ៥,៧២៧ម៉ែត្រ ,បាតក្រោម៣ម៉ែត្រ, មាត់លើ១២ម៉ែត្រ ផ្លូវសងខាងប្រឡាយម្ខាង ៤ម៉ែត្រ ដែលលាតសន្ធឹងគ្របដណ្ដប់លើ៤ភូមិ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕ដោយ៖ ប៊ុន រដ្ឋា
-
ផ្ទះចំនួន១០០ខ្នង អំណោយសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ជូនដល់អតីតយុទ្ធជន រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា នៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-
ក្រុមរថយន្តផ្លូវឆ្លងកាត់ឧបសគ្គ បង្កើតព្រឹត្តការណ៍ថ្មីនៅតំបន់ការពារធម្មជាតិរហាលកេះ -អាវៀន

បន្ទាយមានជ័យ៖ក្រុមរថយន្តទេសចរឆ្លងកាត់ឧបសគ្គ(OFF ROAD )ជាង១០០រថយន្ត និងមនុស្សជាង៣០០នាក់ បានមកបោះជំរំលើកទី៣នៅតំបន់ការពារធម្មជាតិរហាលកេះ – អាវៀន ស្ថិតនៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងព្រឹត្តិការណ៍ដើម្បីទាក់ទាញទេសចរកាលពីចុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី ព្រមទាំងមន្ត្រីអ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមដោយផ្ទាល់។ លោក ជា តារា ប្រធានក្រុមរថយន្តឆ្លងកាត់ឧបសគ្គខេត្តបន្ទាយមានជ័យ និងលោក តាប់ ខែម ប្រធានក្រុមជិះកង់ខេត្តបន្ទាយមានជ័យឱ្យដឹងថា ការជួបជុំនៅតំបន់អេកូទេសចរណ៍ធម្មជាតិលើកនេះគឺជាការជួបជុំលើកទី៣ ខណៈលើកទី១ រៀបចំនៅឆ្នាំ២០២១ និងលើកទី២ នៅឆ្នាំ២០២៣ ។ តាមតម្រាយផ្លូវដើម្បីមកដល់វាលរហាលកេះ(ទីអភិរក្សមច្ឆ:ជាតិ) និងអាវៀន(ទីអភិរក្សសត្វស្លាបទឹក)រថយន្តត្រូវធ្វើដំណើរទី១.តាមផ្លូវជាតិលេខ៦។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវបត់ចុះទៅត្បូងកាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ,ទី២ .ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាន និងវត្តស្រមោច ភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅសខាងទិសជើងក្នុងចម្ងាយជាង២គីឡូម៉ែត្រ ឬបើគិតពីក្រុងសិរីសោភ័ណ មានចម្ងាយជាង២០គីឡូម៉ែត្រ។ ដោយឡែកឆ្នាំ២០២៥នេះមានទាំងរថយន្ត និងអ្នកចូលរួមចម្រុះច្រើនជាងមុនទាំងអ្នកនៅក្នុងខេត្ត និងក្រៅខេត្តផង ។ជាមួយគ្នានេះការបោះជំរំក៏មានរៀបចំរថយន្តដឹកទឹក និងរថយន្តបង្គន់អនាម័យចល័ត បម្រើសេវាងូតទឹកនិងបន្ទោបង់ ។អ្នកចូលរួមមានការជួបជុំទទួលទានអាហារ…
-
តំបន់ទេសចរណ៍ខ្នងព្រះ ជួយឱ្យពលរដ្ឋសហគមន៍រកចំណូល និងជួយការពារធនធានធម្មជាតិកាន់តែប្រសើរ

(ភ្នំពេញ)៖ចាប់ពីព្រឹកព្រលឹមស្រាងៗដែលពន្លឺព្រះអាទិត្យ ពុំទាន់រះ អណ្តែតបង្ហាញពន្លឺចេញពីផែនពសុភាផង នោះ ក្រុមអ្នកនាំផ្លូវបាននាំគ្នាម្នីម្នា និងរួមទាំងអ្នកទេសចរបែបផ្សង ព្រេង ផងបានជួបជុំគ្នាដើម្បីធ្វើដំណើរទៅកាន់ លើ តំបន់ទេស ចរណ៍ ដ៏ មាន សក្តានុពល នៃ ទឹកដី វាលវែង នៃ ខេត្ត ពោធិ៍សាត់ នោះគឺភ្នំខ្នងព្រះ។ មគ្គុទេសក៍នាំផ្លូវដែលជាអ្នកស្រុកគឺពួកគាត់មានគ្នា ប្រមាណ ២ទៅ៣នាក់តែងដាក់វេនគ្នានាំភ្ញៀវទេសចរទៅកម្សាន្តលើភ្នំខ្នងព្រះ ដែលជាមុខរបរថ្មីមួយកំពុងត្រូវបាន ពលរដ្ឋនៅតំបន់ នេះយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាមុខរបរមួយផ្តល់នូវប្រាក់កម្រៃកាន់តែប្រសើរឡើងរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ គួរបញ្ជាក់ថា ខ្នងព្រះ គឺជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយដំណើរ ទៅលើខ្នងភ្នំ ដែលអ្នកទេសចរត្រូវដើរថ្មើរជើង ប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។តាមដងផ្លូវដ៏វែងឆ្ងាយ ភ្ញៀវទេសចរអាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។បន្ថែមលើនោះពេលព្រឹកអ្នកទេសចរ អាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើងអាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ។ តាមរយៈទេសចរណ៍ធម្មជាតិនេះដែរគឺបានកែប្រែជីវភាពប្រជាសហគមន៍ដែលធ្លាប់តែចូលព្រៃកាប់ព្រៃឈើ ចាប់សត្វព្រៃ ឬ អ្នកខ្លះដើរបេះផ្កាព្រៃ និងកេសរកូល(អ័រគីដេ) បានផ្លាស់ប្តូរត្រឡប់មកជ្រើសរើសលើការបម្រើសេវាទេសចរណ៍វិញ…
-
វេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះបង្កើតឡើងសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗគ្នាលើវិស័យកសិកម្ម ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញអង្គពិធីទាំងមូល…
-
រៀបចំអាហារដ្ឋានសម្រាប់ផ្តល់ចំណីដល់សត្វត្មាតចំនួន ៤កន្លែងនៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ) ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ២០២៤មកគេបានរៀបចំអាហារដ្ឋានសត្វត្មាតចំនួន ៤នៅដែនជម្រកសត្វព្រៃលំផាត់ ។ នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ។ អង្គការមួយនេះបានឱ្យដឹងថាចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី Mandia Nature និង BirdLife International – Asia បានរៀបចំអាហារដ្ឋានត្មាតចល័តប្រចាំខែ ដើម្បីតាមដានវត្តមានសត្វត្មាតភ្លើងនៅក្នុងតំបន់ទេសភាពនៃដែនជម្រកសត្វព្រៃលំផាត់ ។ ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា ៖ ទីតាំងសក្តានុពលចំនួនបួននៃតំបន់ទេសភាពនេះត្រូវបានជ្រើសរើសសម្រាប់រៀបចំជាទីតាំងសំរាប់ផ្តល់ចំណីនេះ។ រហូតមកដល់ពេលនេះ សត្វត្មាតភ្លើងត្រូវបានកត់ត្រានៅទីតាំងអាហារដ្ឋានត្មាតចំនួនពីរក្នុងចំណោមទាំងបួន ដែលនេះជាកត្តាលើកទឹកចិត្តសម្រាប់ការអភិរក្សប្រភេទសត្វដែលជិតផុតពូជបំផុតនេះ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា៖អាហារដ្ឋានសត្វត្មាតចល័តពីរចុងក្រោយនឹងត្រូវគេរៀបចំឡើងនៅខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៥ ខាងមុខ ។ គួរបញ្ជាក់ថា ៖ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ…
-
ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធនាំចូលរថយន្ត GN8

(ភ្នំពេញ)៖ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី «GAC GN8 សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ» ក្រុមហ៊ុនម៉ាកយីហោ GAC នៅកម្ពុជា លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GAC MOTOR Cambodia បានបញ្ជាក់ថា សិទ្ធនាំចូលរថយន្តម៉ាក GAC និងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុន GAC Motor ប្រទេសចិន និងបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវ គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់។ លោកបន្ថែមថា ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ពីអ្នកនាំចូលដែលគ្មានសិទ្ធ ពីក្រុមហ៊ុនផ្ទាល់ ក្នុងការនាំចូលរថយន្ត GAC GN8 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើម៉ាកយីហោ GAC ។ លោកបន្តថា «យើងបានទទួលព័ត៌មានពីអតិថិជន…