Category: ព័ត៌មានជាតិ

  • គណៈកម្មការ “ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ធំ” សម្លឹងទៅ​រកការបង្កើតទីផ្សារក្នុងស្រុក

    គណៈកម្មការ “ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ធំ” សម្លឹងទៅ​រកការបង្កើតទីផ្សារក្នុងស្រុក

    កំពង់ធំ៖ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ​ខេត្តកំពង់ធំបានដាក់ចេញនូវ​គោលការណ៍​ចំនួន៨ ក្នុងនោះមានការ​បង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នកផលិត សួនកសិ​ឧស្សាហកម្ម កសិទេស​ចរណ៍ជាដើម ។គោលការណ៍នេះបាន​បញ្ចេញ​ឱ្យដឹងក្នុងសិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្មនាចុងសប្ដាហ៍នេះ។ ក្រោមការសម្រប​សម្រួល​ពីរដ្ឋបាលខេត្តកំពង់ធំ សិក្ខាសាលាស្តីពី​ដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម​បានប្រារព្ធនៅសាលប្រជុំសាលាខេត្ត ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិត​ផល១ និងជា​ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ លោក ជា វ៉ាន់ចាន់  អភិបាលរង​ខេត្ត​កំពង់ធំ សមាជិកភូមិ១ ផលិតផល១​ខេត្តកំពង់ធំ អ្នកកែច្នៃថ្មី អ្នកពាក់ព័ន្ធដំឡូងមី រោងម៉ាស៊ីនកិនស្រូវ ប្រធានសហគមន៍​កសិកម្ម និងសិប្បករជាង១០០នាក់។ ក្នុងសិក្ខាសាលាក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារ​ផលិតផលខ្មែរខេត្តកំពង់ធំបានបង្ហាញឱ្យដឹង នូវការ​ដាក់​គោលការណ៍​ចំនួន៨មាន៖១.បង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នក​ផលិត សួនកសិ​ឧស្សាហកម្ម កសិទេសចរណ៍។ ២.ដើម្បី​បង្កើតទី១ បានត្រូវមាន ផលិតផលសក្ដានុពល វត្ថុធាតុដើម អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍​ផលិតផល។ ៣.ដើម្បីបានទី២ ត្រូវមានថវិកា ត្រូវជួបស្ថាប័ន​ហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ពង្រីកអាជីវកម្ម។…

  • ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍ សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពារសុខសន្តិភាព”»

    ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍ សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពារសុខសន្តិភាព”»

    (កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍រំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថា អ្នកដឹកនាំជំនាន់មុនបានលះបង់សព្វបែបយ៉ាង យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរក និងនាំមកសុខសន្តិភាពជូនជាតិ រីឯអ្នកដឹកនាំជំនាន់ក្រោយគឺជាអ្នកបន្តការពារថែរក្សាសុខសន្តិភាព ដែលនេះគឺជាគុណតម្លៃនៃពាក្យសន្តិភាព ដែលបានបង្កប់នូវអត្ថន័យ នៃការឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ការតស៊ូដ៏លំបាកលំបិនទម្រាំមានអ្វីគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន ។ នេះជាការលើកឡើង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១ នាក់ ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ…

  • ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) រវាងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល!

    ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) រវាងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល!

    ភ្នំពេញៈប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) រវាងក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។សូមជូនខ្លឹមសារប្រកាសអន្តរក្រសួងៈ

  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ AHF រៀបចំកម្មវិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ

    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ AHF រៀបចំកម្មវិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ

    ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ នៅតំបន់កោះនរា។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ទូទាំង ៤៧ប្រទេស, យុទ្ធនាការផ្សព្វផ្សាយ ទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ ដែលផ្តោតលើការផ្សព្វផ្សាយពីសុខភាពសុវត្តិភាព ការទំនាក់ទំនងផ្លូវភេទ និងចៀសឆ្ងាយពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយនឹងទិវាស្រោមអនាម័យអន្តរជាតិ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាតំណាងឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគអេសដស៍ ហើយយើងត្រូវទទួលស្គាល់ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ ប៉ុន្តែយើងប្រឹងប្រែងធ្វើយ៉ាងណាដាក់ឱ្យបាននៅក្រោមការគ្រប់គ្រងរបស់យើង ហើយយើងត្រូវប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់ គោលនយោបាយរួមគ្នា។ លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ បានបញ្ជាក់ថា នៅទូទាំងអាស៊ី…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បំផុសគំនិតដល់គណៈគ្រប់គ្រង សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួន ពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បំផុសគំនិតដល់គណៈគ្រប់គ្រង សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួន ពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិ

    (ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំផុសគំនិតដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាចែករំលែក “ចំណេះដឹង និងវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ជូនគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា៥កម្រិតធំៗ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖…

  • ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.

    ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.
  • អាជ្ញាធររាជធានីភ្នំពេញ នឹងបិទចរាចរណ៍បណ្ដោះអាសន្នផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័ល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីពង្រីកស្ថានីយបូមទឹកលូប្រាំ

    អាជ្ញាធររាជធានីភ្នំពេញ នឹងបិទចរាចរណ៍បណ្ដោះអាសន្នផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័ល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីពង្រីកស្ថានីយបូមទឹកលូប្រាំ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះ គម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័រ បូមទឹក មុខកាត់ ១,៥ម៉ែត្រ ចំនួន២គ្រឿង និងមុខកាត់១ម៉ែត្រ ចំនួន១គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញនៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ដើម្បីឲ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។ ផុតរយៈពេលខាងលើ ផ្លូវបេតុងនេះ នឹងដាក់ឲ្យដំណើរការចរាចរណ៍ឡើងវិញ ។ សូមសាធារណជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ…

  • ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ

    ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ

    ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ នៅតំបន់កោះនរា។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ទូទាំង ៤៧ប្រទេស, យុទ្ធនាការផ្សព្វផ្សាយ ទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ ដែលផ្តោតលើការផ្សព្វផ្សាយពីសុខភាពសុវត្តិភាព ការទំនាក់ទំនងផ្លូវភេទ និងចៀសឆ្ងាយពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយនឹងទិវាស្រោមអនាម័យអន្តរជាតិ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាតំណាងឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគអេសដស៍ ហើយយើងត្រូវទទួលស្គាល់ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ ប៉ុន្តែយើងប្រឹងប្រែងធ្វើយ៉ាងណាដាក់ឱ្យបាននៅក្រោមការគ្រប់គ្រងរបស់យើង ហើយយើងត្រូវប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់ គោលនយោបាយរួមគ្នា។ លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ បានបញ្ជាក់ថា នៅទូទាំងអាស៊ី…

  • លោកជំទាវ ឡងឌី សាន់ណារ៉ា ៖ រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន

    លោកជំទាវ ឡងឌី សាន់ណារ៉ា ៖ រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន

    (ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ ជាមួយនឹងការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋខ្មែរ យុវជនជំនាន់ក្រោយ ឲ្យបានដឹងពីទម្រង់សម្លៀកបំពាក់របស់ខ្មែរដែលមានតាំងពីសម័យដើម ។ លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា នៅក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ ដែលសង្កត់ធ្ងន់ទៅលើសម្លៀកបំពាក់អាពាហ៍ពិពាហ៍នេះ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅនូវទម្រង់ដើមនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ និងបានរៀបចំជាឯកសារទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។ មិនតែប៉ុណ្ណោះគោលបំណងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី ជាយុវជនខ្មែរ គឺត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានជំរុញ និងគាំទ្រដល់ការរៀបចំព្រឹត្ដិការណ៍ រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២នេះឡើង ដែលជានិច្ចជាកាលក្រុមហ៊ុនខ្មែរមួយនេះ គឺតែងតែចូលរួមជួយសង្គមជាតិតាមគ្រប់រូបភាព…

  • តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំមួយរូប ចែករំលែកក្តីស្រឡាញ់ដល់ កុមារកំព្រា ចាស់ព្រឹទ្ធាចារ្យនៅថ្ងៃ១៤ កុម្ភៈ

    តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំមួយរូប ចែករំលែកក្តីស្រឡាញ់ដល់ កុមារកំព្រា ចាស់ព្រឹទ្ធាចារ្យនៅថ្ងៃ១៤ កុម្ភៈ

    កំពង់ធំ៖នៅក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ លោកជំទាវ យស ថានារី តំណាងរាស្រ្តមណ្ឌលខេត្ត​កំពង់ធំ​រួមជាមួយ ថ្នាក់ដឹកនាំខេត្ត និង ក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំបានចុះសួរសុខទុក្ខ និងនាំយកម្ហូប អាហារ ថវិកាចែក​ជូនដល់កុមារ​កំព្រាចំនួន ៤៨ នាក់ នៅបុរីកុមារ ខេត្តកំពង់ធំនៅភូមិអាចារ្យលាក់, សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន​និង ជួបជាមួយចាស់ព្រឹទ្ធាចារ្យ ដែលបានរួមការងារកន្លងមកនៅ សាលប្រជុំ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ ក្នុងជំនួបទាំងពីរដែលរៀបចំឡើងដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ លោកជំទាវ យស ថានារី បានលើឡើងអំពីការយក​ចិត្តទុកដាក់របស់​រដ្ឋបាលខេត្តកំពង់ធំចំពោះការរស់នៅ និងរៀនសូត្ររបស់កុមារកំព្រា ។ទន្ទឹមនេះ​ក្រុមហាត់ប្រាណមិត្តភាព​ខេត្តកំពង់ធំ ក៏បានចែករំលែក នូវសេចក្តីមេត្តា សេចក្តីស្រឡាញ់ តាមរយៈការផ្តល់ម្ហូបអាហារ និងថវិកាបន្តិបន្តួច ដល់កុមារកំព្រានៅក្នុងមណ្ឌល។សូមជម្រាបថា បុរីកុមារខេត្តកំពង់ធំ មានកុមារកំព្រាចំនួន៤៨ នាក់ ក្នុងនោះស្រី ២៣នាក់កំពុងរស់នៅនិងមានបុគ្គលិក ចំនួន ៦នាក់បម្រើការនៅទីនេះ។ ដោយឡែកក្នុងជំនួបជាមួយចាស់ព្រឹទ្ធាចារ្យចំនួន៥៧នាក់ លោកជំទាវ បានលើកឡើងពីគុណបំណាច់ចាស់ព្រឹទ្ធាចារ្យ ដែលបានរួមការងារកន្លងមក។ចំណែកការជួបសំណេះសំណាលលើកនេះគឺជាឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សាមគ្គីភាព ស្រឡាញ់ និងដឹងគុណចំពោះគុណបំណាច់ ដ៏ធំធេងរបស់ រៀមច្បងជំនាន់មុន៕ ដោយ៖ប៊ុន រដ្ឋា