-
ព្រឹកនេះ សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។
-
រដ្ឋាករទឹកខេត្ដបាត់ដំបង ស្នើដៃគូផ្តល់ជំនួយជប៉ុន ឲ្យជួយបណ្ដុះបណ្ដាលបន្ថែមលើផ្នែកបច្ចេកទេសផលិតទឹកស្អាត ក្នុងការផ្តល់ នូវ ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបង
នៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១នេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានផ្តល់នូវបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ មកពីទីក្រុងគីតាឃ្យូស៊ូ (Kitakyushu) នៃប្រទេសជប៉ុន
-
នយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិឌ្ឍលើគ្រប់វិស័យនៅកម្ពុជា
សាកចុចមើលទៅ អ្នកនឹងដឹងពីនយោបាយឈ្នះឈ្នះ
-
អប្សរាព្រឹកនេះ ២៩ ធ្នូ ២០២១
តោះដល់ម៉ោង មើលអប្សរាព្រឹកនេះហើយ ថ្ងៃនេះ មាននយោបាយឈ្នះឈ្នះ
-
ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២
(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១
-
រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបមានភាពរលូនល្អជាងបណ្តាឆ្នាំកន្លងមកនិងសិស្សអវត្ត៤៤០០នាក់
រាជធានីភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបក្នុងរយៈពេល២ថ្ងៃកន្លងមកបានបញ្ចប់ទៅដោយមានបេក្ខជនអវត្តមានសរុបចំនួន៤៤០០នាក់ និងការប្រឡងមានភាពរលូនល្អជាងបណ្តាឆ្នាំកន្លងមក។
-
សេចក្តីប្រកាសព័ត៌មាន អង្គជំនុំជម្រះតុលាការកំពូលបដិសេធសំណើសុំបញ្ជូនសំណុំរឿង ០០៤ ទៅជំនុំជម្រះ
ថ្ងៃនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។
-
សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការអគាររដ្ឋបាល និងអគារសាលប្រជុំ ក្រសួងការពារជាតិ នៅព្រឹកស្អែកនេះ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង ពិធីសម្ពោធជាផ្លូវការអគាររដ្ឋបាល និងអគារសាលប្រជុំ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវជាខួប២៣ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោម នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនសម្បទានិករបស់ឃុំគោលដៅទាំង៥ នៃគម្រោងLASED II នៅខេត្តក្រចេះ
ខេត្តក្រចះ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅថា(ប្លង់ដី) ជូនសម្បទានិករបស់ឃុំគោលដៅទាំង ៥នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
-
ការប្រឡងបាក់ឌុបរសៀលថ្ងៃទី២ ជាមួយគណិតវិទ្យា និងអក្សរសាស្រ្តខ្មែរ
រាជធានីភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឬហៅបាក់ឌុប សម្រាប់ វិញ្ញាសាទី១ នារសៀលថ្ងៃទី២នៃដំណើរការសំណេរ មានមុខវិជ្ជាគណិតវិទ្យា ប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។