-
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលបង្កើតគណនីក្លែងក្លាយដាក់ប្រូហ្វាល់រូបស្រីស្អាត រួចអេតទៅជនរងគ្រោះ ធ្វើជាទាក់ទងស្នេហាផ្លាស់ប្តូររូបអាក្រាត ហើយគំរាមពេលក្រោយ
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនីក្លែងក្លាយជាច្រើនដោយដាក់ប្រូហ្វាល់រូបស្រីស្អាត រួចអេតទៅជនរងគ្រោះ ហើយឆាតទៅទំនាក់ទំនងស្នេហា ក្នុងគោលបំណងផ្លាស់ប្តូររូបអាក្រាត។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចែកអំណោយជូនប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ប្រជាពលរដ្ឋដែលជាចាស់គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ មកពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ១,៣១៣គ្រួសារ មានសេចក្តីរីករាយដែលបានមកទទួលអំណោយពីកាកបាទក្រហម ក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្តេចបានអញ្ជើញសាកសួរសុខទុក្ខដោយសេចក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋ។
-
ក្រុមហ៊ុនធំមួយរបស់ចិន សម្រេចបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ដែលគ្រោងដាក់ឱ្យផ្គត់ផ្គង់ថាមពលអគ្គិសនីនៅឆ្នាំ២០២០
ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ដំណើររោងចក្រសំខាន់ៗដែលគ្រោងបង្កើតឡើងនៅក្នុងស្រុកស្ទឹងហាវជាបន្តបន្ទាប់នោះ ក្រុមហ៊ុនអ៊ីប៉ីជានទៀន បានសម្រេចបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយ ដែលអាចផលិតថាមពលបានរហូតដល់ទៅ១២០០មេហ្គាវាត់ ដែលគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង និងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាននៅឆ្នាំ២០២០។
-
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ស្នើសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ
ព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣» កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៨ ដល់ទី១១ ធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ការស្នើនោះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង និងប្រតិភូសហភាពអារ៉ាប់រួម ដឹកនាំដោយនាយកប្រតិបត្តិរង នៃការិយាល័យនាំចេញឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម លោក Mohammad Ali Al Kamali នៅថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
-
រដ្ឋមន្ត្រីក្រសួងកសិកម្មគាំទ្រការកែច្នៃផ្លែស្វាយដើម្បីនាំចេញរបស់ក្រុមហ៊ុនមួយនៅខេត្តត្បូងឃ្មុំ
នៅរសៀលថ្ងៃ១៥វិច្ឆិកានេះ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានអញ្ជើញមកពិនិត្យសហគ្រាសកែច្នៃផលិតផលស្វាយរបស់ ក្រុមហ៊ុន LBN Agriculture ដែលមានទីតាំងនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ។ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននោះ បានឲ្យដឹងថាក្រុមហ៊ុន LBN Agriculture បានចាប់ដំណើរការកាលពីខែឧសភា ឆ្នាំ២០១៨ ដាក់ទុន វិនិយោគប្រមាណជាង២លានដុល្លារ មានសមត្ថភាពកែច្នៃផ្លែស្វាយជាផលិតផល ស្វាយស្ងួតបានចំនួន ៣០០តោនក្នុងមួយខែ ហើយជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុន ប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ដោយតម្លៃពី១ពាន់២០០រៀលទៅ១ពាន់៦០០រៀល ក្នុងមួយគីឡូក្រាម។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ័ត្រយោងជំនាន់ទី២៥ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ B40-B41 អាវុធការពារអាកាសជំនាន់ទី២
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញឆត្រយោងជំនាន់ទី២៥ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធB40-B41 អាវុធការពារអាកាសជំនាន់ទី២ នៅព្រឹកថ្ងៃទី១៥វិច្ឆិកានេះ នៅទីបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ក៏បានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសំណង់បច្ចេកទេសហ្វឹកហ្វឺនជំនាញឆ័ត្រយោង ផងដែរ។
-
អង្គកឋិនទានដែលផ្តួចផ្តើមដោយឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ដង្ហែទៅកាន់វត្តឃោសិតារាម ប្រមូលបច្ច័យបានជាង១ម៉ឺនដុល្លារ
ព្រះវិហារ៖ អង្គកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តម ស្រី ឌឹក និងលោកជំទាវ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគេហដ្ឋានឯកឧត្តម ស៊ុម ប៊ុនធឿន និងលោកជំទាវ ក្រោមការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម វ៉ា សឿន នាយរងសេនាធិការចម្រុះ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា វត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លោក ត្រាំ គ្រោងជួបលោក គីម នៅឆ្នាំក្រោយ និងព្រមានមិនឲ្យកើតមានកំហុសច្រំដែលទៀតទេ
សិង្ហបុរី៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បាននិយាយនៅថ្ងៃព្រហស្បតិ៍តនេះថា លោក ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាលើកទី២ នៅឆ្នាំក្រោយនេះ ហើយថា ប្រទេសលោកនឹងមិនធ្វើឱ្យមានកំហុសច្រំដែល ដោយបណ្ដោយឱ្យទីក្រុងព្យុងយ៉ាងក្បត់ពាក្យសន្យា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទៀតនោះទេ។
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦
-
លោក ម៉ាក្រុង ប្រាប់លោក ត្រាំ ថា បារាំងគឺជាសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក មិនមែនជារដ្ឋចំណុះនោះទេ
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងប្រាប់សមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះថា បារំាងគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក មិនមែនជារដ្ឋចំណុះនោះទេ ហើយថា ប្រទេសទាំងពីរគួរតែប្រព្រឹត្តចំពោះគ្នា និងគ្នាដោយការគោរព។