-
អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៥៥០នាក់ នៅក្នុងឃុំបាស្រូវ ស្រុកជលគិរី
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន៥៥០នាក់មកពី ឃុំកំពង់បាស្រូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម អ៊ឹង លាងហ៊ូ សមាជិកក្រុមប្រឹក្សាខេត្ត លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី លោកប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាល និងលោក លោកស្រីអាជ្ញាធរភូមិ ឃុំជាច្រើននាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយមិនត្រូវចាញ់ឃោសនាអគតិពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង ដែលបាននឹងកំពុងញុះញង់ អុចអាល បំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ដូច្នេះ សំណូមពរសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតគណបក្សដែលខ្លួនស្រឡាញ់ឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានប្រគេនបច្ច័យព្រះសង្ឃ១៥អង្គ មួយព្រះអង្គ៣០០០០៛ និងបច្ច័យ៦លានរៀលសម្រាប់ជួយកសាងស្ពាន គណៈកម្មការវត្ត១៥នាក់ ម្នាក់ៗទទួលបានថវិកា២០០០០៛ និងអ្នកចូលរួម៥៥០នាក់…
-
Suarez មានបញ្ហាកំពុងហ្វឹកហាត់ ខណៈ Cavani របួសពេល អ៊ុយរុយហ្គាយ ២ទល់១ ព័រទុយហ្គាល់
Suarez មានបញ្ហាកំពុងហ្វឹកហាត់ ខណៈ Cavani របួសពេល អ៊ុយរុយហ្គាយ ២ទល់១ ព័រទុយហ្គាល់
-
មនុស្សជាង៨ម៉ឺននាក់គម្រោងចូលរួមឃោសនាធំក្នុងថ្ងៃបើកយទ្ធនាការ ឃោសនាបោះឆ្នោតថ្ងៃដំបូង
ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការ នឹងចាប់ផ្ដើម នៅថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដោយគណបក្សនយោបាយដែលបង្ហាញពីគម្រោងបើកយុទ្ធនាការឃោសនាធំ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលនឹងមានធ្វើពិធីខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឦសាន្ត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះថា សមាជិកពី៨ទៅ១០ម៉ឺននាក់ នឹងចូលរួមខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕
-
មន្រ្តីកាំកុងត្រូលចុះឆែកឆេរចំណីអាហារនៅផ្សារបឹងកេងកង ស្វែងរកសារធាតុហាមឃាត់ និងផ្សព្វផ្សាយនៃការឆ្លងនៃជម្ងឺថ្មីម្យ៉ាង
ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកងខណ្ឌចំការមន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨ បានចុះឆែកឆេរចំណីអាហារនិងបន្លែផ្លែឈើ ប្រមាណជាង៥០មុខ នៅផ្សារបឹងកេងកងដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុហាមឃាត់អ្វីនោះឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ក្រុមការងាររបស់លោកបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារបឹងកេងកង ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារបានធ្វើតេស្តបមឋនិងយកគំរូចំនួនជាង៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់។ ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថាទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹង ច្រើនជាងមុនទាក់ទងនិងសារធាតុហាមឃាត់នេះ។ យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។ លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី…
-
សេចក្តីជូនដំណឹងស្តីពីការបញ្ជៀសចរាចរជាបណ្តោះអាសន្ន ក្នុងការដង្ហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត
-
នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំ៣ប្រទេស៖ សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តប្រកបដោយជោគជ័យនូវក្របខណ្ខគោលនយោបាយគាំពារសង្គម
-
រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវឲ្យបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នំា២០១៥
អូទ្រីស៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវីយែន ប្រទេសអូទ្រីស រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើការអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឲ្យបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ ហើយថា កិច្ចប្រជុំនៅថ្ងៃសុក្រ សប្តាហ៍នេះ ស្ដីពីផែនការសកម្មភាពរួម (JCPOA) នឹងត្រូវធ្វើឡើងទៅតាមពេលវេលាសមស្រប និងចាំបាច់ ។ នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិក ដែលនៅសល់ពីកិច្ចព្រមព្រៀងអន្តរជាតិនេះ នឹងជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីបញ្ចុះបញ្ចូល ប្រទេសអ៊ីរ៉ង់ឲ្យបន្តស្ថិតនៅកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតចិន លោក វ៉ាង យី បានគូសបញ្ជាក់ទៀតថា រូបលោកប្រាកដថា យើងនឹងបញ្ជូនសញ្ញាមួយ ដែលមានការរួបរួមគ្នាយ៉ាងរឹងមាំ ហើយថែមទាំងអះអាងថា យើងជាសមាជិកសន្ធិសញ្ញានេះ នឹងយល់ព្រមបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា កន្លងទៅនេះ ដោយបាននិយាយថា វាជាកិច្ចព្រមព្រៀងមិនត្រឹមត្រូវមួយ៕
-
រដ្ឋបាលខេត្តព្រះសីហនុ ព្រមានដល់ម្ចាស់ទីតាំងអាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បុរី និងអគារពាណិជ្ជកម្មណា ដែលមិនមានអាងចម្រោះទឹកកខ្វក់តាមលក្ខណៈស្តង់ដារបច្ចេកទេស
នេះយោងតាមការបញ្ជាក់របស់ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធ អូរ ប្រឡាយ លូ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ជុំវិញបញ្ហា អូរ ប្រឡាយ លូទឹកស្អុយនេះដែរ លោក ជាវ វិជ្ជាក់ មានប្រសាសន៏បន្តថា៖ ខេត្តបានកំណត់តំបន់អទិភាព យកសង្កាត់លេខ៥សម្រាប់ដោះស្រាយដំបូងគេ ព្រោះទីនេះមានតំបន់ទំនាបហើយងាយជន់លិចនៅពេលមានភ្លៀងធ្លាក់ធំម្តង។ ក្រុមការងារបានធ្វើការកាយស្តាអូរឬផ្លូវទឹកមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹកបណ្តាលឲ្យជនលិចប៉ះពាល់ដល់ភូមិដ្ឋានប្រជាជន។ លោក បន្ថែមថា៖ កន្លងមកនេះក្រុមការងារបានខិតខំបំពេញការងារយ៉ាងសកម្មរាល់ថ្ងៃ ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនផងដែរក្នុងនោះបញ្ហាប្រឈមមួយដ៏សំខាន់គឺការចូលរួមរបស់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្លះមិនទាន់បានចូលរូមឲ្យបានពេញលេញជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅឡើយ។ សូមបញ្ជាក់ថាយុទ្ធនាការក្នុងរយៈពេលជាង១ខែនៃការចាប់ផ្តើមចុះអនុវត្តការងារគ្រប់គ្រងប្រព័ន្ធប្រឡាយ អូរ លូ និងអាងចម្រោះទឹកកខ្វក់ ក្រុមការងារ បានរកឃើញថា មានទីតាំងអាជីវកម្មជាច្រើនមិនមានអាងប្រព្រឹត្តិកម្មចម្រោះទឹកសំអុយទេ។ តែយ៉ាងណា មានទីតាំងតិចតួច ដែលមានអាងចម្រោះ ក៏ប៉ុន្តែមិនស្របតាមស្តង់ដារបច្ចេកទេសនៅឡើយ បាននឹងកំពុងបង្ហូរចូលទៅសមុទ្រ។ បញ្ហានេះគឺជាចំណុចសំខាន់ដែលរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ទោះជាយ៉ាងណា លោក ជាវ វិជ្ជាក់ បានបញ្ជាក់យ៉ាងដាច់ខាតថា ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវតែមានអាងចម្រោះទឹកស្អុយមុននឹងបង្ហូរចូលទៅសមុទ្រ…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបន្ទោសមេដឹកនំាអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី
វ៉ាស៊ីនតោន៖ នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកគំាទ្រនៅរដ្ឋម៉ុនតាណា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បតិ៍ត សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានស្ដីបន្ទោសអាល្លឺម៉ង់ និងអធិការបតីប្រទេសមួយនេះ គឺលោកស្រី អាន់ ជែលឡា មឺគែល ទាក់ទិនទៅនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី ខណៈចំណាយមិនគ្រប់គ្រាន់លើកញ្ចប់ថវិការបស់អង្គការណាតូ។ សហរដ្ឋអាម៉េរិកបានចំណាយដល់ទៅ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនលើវិស័យយោធា ចំនែកឯអាល្លឺម៉ង់មានគម្រោងចំណាយអោយដល់១.៥ ភាគរយ ស្របពេលអង្គការណាតូដាក់គោលដៅឱ្យប្រទេសជាសមាជិកចំណាយ លើយោធាយ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP៕ មុននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដានេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លៀតចោទប្រកាន់ផងដែរថា អាល្លឺម៉ង់ចង់បានការការពារពីសហរដ្ឋអាម៉េរិកប្រឆាំង នឹងរុស្ស៊ី តែបែរជាកំពុងទិញប្រេង និងឧស្ម័នរាប់ពាន់លានដុល្លារពីរុស្ស៊ីទៅវិញ។ ការណ៍នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដោយចង់សំដៅលើកិច្ចព្រមព្រៀងសាងសង់បំពង់ប្រេង Nord Stream-2 pipeline (ណត ស្ទ្រីមធូ ផាយឡាញ) រវាងអាល្លឺម៉ង់ និងរុស្ស៊ី ៕
-
យុទ្ធនាការឃុំស្អាត ភូមិស្អាត ផ្សារស្អាត ចូលរួមអបអរសាទរ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ
យុទ្ធនាការឃុំស្អាត ភូមិស្អាត ផ្សារស្អាត ចូលរួមអបអរសាទរ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ