-
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា
-
ស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ៖ ប្រមុខការទូតសហរដ្ឋអាម៉រិកធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយ
កូរ៉េខាងជើង៖ រដ្ឋមន្រ្តីការបរទេសអាម៉រិកលោក ម៉ៃ ប៉ុមប៉េអូ ធ្វើដំណើរទៅដល់រដ្ឋធានី ព្យុងយ៉ាង ហើយនៅក្នុងថ្ងៃព្រហស្បតិ៍ត សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយរូបលោកកំពុងស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ និងរងសំពាធខ្លាំងក្នុងការបង្កើតអោយមានសញ្ញាវិជ្ជមាននៃដំណើរវិវត្តន៍ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ។ មន្រ្តីការទូតកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះ បានផ្តល់រឿងរ៉ាវលម្អិតតិចតួចប៉ុណ្ណោះ ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចចរចា បន្ទាប់ពីជំនួបកំពូលកាលពីខែមិថុនា កន្លងទៅ នៅប្រទេសសិង្ហបុរី រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប៉ុន្តែប្រមុខការទូតអាម៉រិករូបនេះ ដឹងច្បាស់ថា លោកត្រូវតែវិលត្រឡប់មកវិញពីដំណើរទស្សនកិច្ចលើកទី៣របស់លោក ទៅកាន់កូរ៉េខាងជើង ជាមួយនឹងផែនការរឹងមាំច្បាស់លាស់ សម្រាប់ដំណើរឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដនៅតំបន់ឧបទ្វីបកូរ៉េ។ សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើងចំនួន២លើករួចមកហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោក ប៉ុមប៉េអូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រូបលោកមិនចង់បង្ហាញពេលវេលានៃជំនួបនោះទេ ហើយរឿងម្យ៉ាងដែលលោកត្រូវដឹងនោះ គឺត្រូវតែធ្វើឲ្យលោក គីម ជុងអ៊ុន ប្តេជ្ញាចិត្តខ្លាំង ចំពោះការបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែរ ហើយលោកមានគម្រោងពិភាក្សាលើជំហានបន្តបន្ទាប់ ពេលដែលពួកលោកជួបគ្នាក្នុងសប្តាហ៍នេះ៕
-
ពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាជូនដល់សិស្សអនុវិទ្យាល័យ-វិទ្យាល័យ ជាង១០០០នាក់ នៅស្រុកប្រាសាទបល្ល័ង្គ
កំពង់ធំ ៖ វិស័យព្រះពុទ្ធសាសនា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរជាច្រើនសម័យតាំងពីដូនតា ដែលបានគោរពប្រណិប័តន៍តៗគ្នា និងជាសាសនាបង្គោលរបស់ជនជាតិខ្មែរ ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានការរីចម្រើនលូតលាស់យ៉ាងលឿន ទាំងពុទ្ធចក្រ និងអាណាចក្រ ដើរទទឹមគ្នា។ បច្ចុប្បន្នពុទ្ធសាសនាត្រូវបានចុះអប់រំសីលធម៌ដល់សិស្សានុសិស្ស តាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមបណ្តាញប្រព័ន្ឋផ្សព្វផ្សាយជាច្រើនដូចជា វិទ្យុទូរទស្សន៍ជាដើម។ ជាកស់ស្តែងសិស្សានុសិស្សវិទ្យាល័យ អនុវិទ្យាល័យជាង១០០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្គ បានចូលរួមពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដោយមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ជាអធិបតីភាព រួមទាំងសម្តេចព្រះសង្ឃឈឹង ប៊ុនឈា មន្រ្តីរាជការចូលរួមយ៉ាងច្រើនកុះករ នៅវិទ្យាល័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណលោកជំទាវ ខៀវ…
-
កម្ពុជាបានបញ្ចប់គម្រោងសាងសង់ផ្លូវរថភ្លើងទៅកាន់ព្រំប្រទល់វៀតណាម
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង គម្រោងសាងសង់ផ្លូវរថភ្លើងបានបញ្ចប់ហើយ ពីបាត់ដឹង ទៅឡុកនិញ ប្រទេសវៀតណាម ដែលស្ថិតក្នុងគម្រោងតភ្ជាប់ប្រទេសអាស៊ានទៅចិន ដែលមានប្រវែង២៥៥គីឡូម៉ែត្រ និងចំណាយថវិកាប្រមាន៧០០លានដុល្លារ សម្រាប់ការសាងសង់។ ទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងថា នោះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយកម្ពុជានៅមិនទាន់បានពិភាក្សា ជាមួយភាគីវៀតណាមនៅឡើយទេ។ លោកបានបន្តថា គម្រោងអាទិភាពរបស់កម្ពុជា គឺការធ្វើឲ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ និងការកសាងផ្លូវដែកតភ្ជាប់ក្នុងប្រទេសជាមុនសិន។ កម្ពុជា មានផែនការសាងសង់ផ្លូវដែកថ្មីពីភ្នំពេញទៅខេត្តសៀមរាប និងភ្ជាប់ទៅខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះដែល ជាមួយប្រទេសជិតខាង កម្ពុជាបានសាងសង់ផ្លូវដែកភ្ជាប់ទៅព្រំប្រទល់ថៃរួចហើយ និងកម្ពុជាមានផែនការតភ្ជាប់ផ្លូវដែលទៅកាន់ប្រទេសឡាវ និងវៀតណាមទៀត។
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០ម៉ែត្រ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០មែត្រ ពីភូមិយាកជើង ទៅភូមិចន្លោងក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ផ្លូវមួយខ្សែនៅឃុំដំរិលនេះ អាចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិទៅភូមិមួយ ហើយនេះក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រោកសស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។ គូសបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែមានប្រវែង១.២០០មែត្រនេះ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអញ្ជើញជាអធិបតីសម្ពោធសាលាបុណ្យនៅភូមិពើក ឃុំដំរិល ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់ប្រជាជន។ សាលាបុណ្យនៅភូមិពើក កាលដើមឡើយកសាងអំពីឈើប្រក់ក្បឿង ហើយបានរុះ២លើកមកហើយ ដោយសារពុកផុយ។ ក្រោយមក អ្នកភូមិបានសម្រេចកសាងពីស៊ីម៉ងត៍វិញ ដោយបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការឧបត្ថម្ភថវិកាពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកអូររាំងឪ និងសប្បុរសជនរួមនឹងប្រជាពរដ្ឋមូលដ្ឋាន៕…
-
នាយករដ្ឋមន្រ្តីថៃផ្ញើសាររំលែកទុក្ខ ចំពោះការស្លាប់របស់អតីតនាយទាហានជើងទឹកថៃមួយរូប នាអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង
ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោក សាម៉ាណ គូណាន អតីតនាយទាហានជើងទឹកថៃមួយរូប ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ដែលកំពុងជាប់គាំងនៅក្នុងរូងភ្នំ ថំាលួង ក្នុងខេត្តឈៀងរ៉ៃ។ បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលបំពេញការងារក្នុងការជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិតដោយសារខ្វះអុកស៊ីហ្សែន។ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្ត រ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង នារយៈពេល១៣ថ្ងៃមកនេះ៕
-
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាប្រាប់ថា ក្រុមហ៊ុន លក់អង្ករប្រើរូបអង្គរវត្តខ្មែរ នៅទីក្រុងតូរ៉ុនតូ យល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងវឌ្ឍនភាពការងារ ដែលក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈក្រសួងការបរទេស ពាក់ព័ន្ធនឹងការរកឃើញអ្នកលក់អង្ករនៅប្រទេសកាណាដា ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តដាក់លើសំបកបាវអង្ករថៃ។ ឆ្លើយបតនឹងសំណើរបស់កម្ពុជា ក្រសួងពាណិជ្ជកម្មថៃ បានជូនដំណឹងមកភាគីកម្ពុជាថា ទីប្រឹក្សាពាណិជ្ជកម្មថៃ ប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានចុះពិនិត្យ និងរកឃើញថា មានក្រុមហ៊ុនលក់អង្ករបានកម៉្មង់អង្ករពីប្រទេសថៃ ដោយឱ្យច្រកក្នុងការ៉ុងដែលមានដាក់រូបប្រាសាទអង្គរវត្ត។ ពេលនេះ ទីប្រឹក្សាពាណិជ្ជកម្មថៃ បានណែនាំក្រុមហ៊ុនឱ្យបានយល់ពីផលប៉ះពាល់ក្នុងការប្រើប្រាស់រូបប្រាសាទអង្គរវត្ត លើសំបកការ៉ុងអង្ករថៃ។ ក្រុមហ៊ុននោះ បានយល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ ដោយក្រុមហ៊ុននឹងរចនាសំបកការ៉ុងថ្មីមកប្រើប្រាស់វិញ ៕
-
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងថៃ បញ្ចប់ការពិភិភាក្សាគ្នា ដោយជោគជ័យលើបញ្ហាបីចំណុច ទាក់ទងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ
ការពិភាក្សាបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បានថ្លែងថា ភាគីទាំងពីរ បានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាព លើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនមក។ ចំណែករដ្ឋមន្រ្តីថៃ បានជម្រាបជូនផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួន ឱ្យបានលឿន ដើម្បីជំរុញឱ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ ផ្លូវដែកនោះ បានចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ប៉ុន្តែត្រូវបានបំផ្លាញដោយសង្គ្រាម និងមិនអាចដំណើរការបាន៤៥ឆ្នាំមកហើយ។ ក្រោមនយោបាយឈ្នះ ឈ្នះ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវដែកនេះត្រូវបានចាប់ផ្តើមស្តាឡើងវិញ នៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ។ ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់…
-
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅស្រុកគិរីវង្ស ខេត្តតាកែវ
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២១៥នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋបានចំនួន៥២១១នាក់ នៅវត្តពោធិ៍វង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម សុខ សូកាន តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស, ឯកឧត្តម ជីវ កេង សហប្រធានកិត្តិយសក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគិរីវង្ស មានការចូលរួមសហការពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ, ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនឹងថ្នាក់នាំមួយចំនួនទៀត ។ឯកឧត្តម…
-
ចំនួនអ្នកស្លាប់កើនដល់១៨នាក់ភាគច្រើនជាជនជាតិចិន ក្រោយទូកទេសចរណ៍លិចនៅខេត្តភូកេត ប្រទេសថៃ
ថៃ៖ សាកសពមនុស្ស១៨នាក់បន្ថែមទៀត ត្រូវបានក្រុមនាវិកថៃបានរកឃើញនៅលើផ្ទៃសមុទ្រក្នុងខេត្តភូកេត ដែលប្រការនេះ ធ្វើឲ្យតួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់១៨នាក់ ដែលភាគច្រើនជាជនជាតិចិន បន្ទាប់ពីទូកទេសចរណ៍ពីរគ្រឿងបានលិចដោយសារខ្យល់ព្យុះកាលពីថ្ងៃ ព្រហស្បតិ៍តសប្តាហ៍នេះ ។ គួរបញ្ជាក់ថា ទូកទេសចរណ៍ Phoenix ដឹកមនុស្សសរុប១០៥នាក់ ក្នុងនោះ រួមមានភ្ញៀវទេសចរណ៍ចិន៩៣នាក់ និង១២នាក់ទៀតជាក្រុមអ្នកធ្វើការនៅលើទូក និងមគ្គុទេសក៍ទេសចរម្នាក់ ក្រោយពេលលិច សាកសពរបស់បុរសជនជាតិចិន ម្នាក់ត្រូវបានគេរកឃើញកាលពីយប់ថ្ងៃ ព្រហស្បតិ៍ត ហើយមកទល់ពេលនេះ មនុស្ស៤៨នាក់ ក្នុងនោះមានភ្ញៀវទេសចរ៣៦នាក់ និងមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងក្រុមការងារទូកទាំង១២នាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស៣៩នាក់ទៀត កំពុងបាត់ខ្លួន។ ដោយឡែកនៅក្នុងថ្ងៃព្រហស្បត្តិ៍ ដដែលនេះ ទូកទេសចរណ៍មួយគ្រឿងផ្សេងទៀត ដែលមានដឹកអ្នកដំណើរ៣៩នាក់ ក្នុងនោះក៏មានភ្ញៀវទេសចរចិនផងដែរនោះ ព្រមទាំងក្រុមការងារទូកពីរនាក់ក៏បាន លិចផងដែរ ប៉ុន្តែសំណាងល្អមនុស្សទាំងនោះ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕