-
ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រូសក្រហមប្រវែង៧គីឡូម៉ែត្រនៅក្នុងឃុំចំនួន២
សៀមរាប៖ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ១ខ្សែក្រាលគ្រួសក្រហមប្រវែង៧គីឡូម៉ែត្រ នៅក្នុងឃុំចំនួន២ គឺចាប់ពីឃុំមោង រហូតទៅដល់ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អាជ្ញាធរស្រុក មេឃុំ រួមទាំងប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានចូលរួមផងដែរ ។ ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម លន់ សុធី បានប្រសាសន៏ថា៖ មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍនៃកម្ពុជា ស្ថិតនៅក្នុងសន្ទុះមួយដែលជាការកត់សម្គាល់នៅក្នុងតំបន់ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍរបស់បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដូចគ្នា ដែលពុំមានការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមនោះ។ ដូច្នេះនយោបាយ ឈ្នះ! ឈ្នះ! គឺជារូបមន្តសម្រាប់ការវិនិយោគលើសំណង់សន្តិភាពរឹងមាំនៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍ និងចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីការអភិវឌ្ឍ វាគឺជាការប្រើប្រាស់នយោបាយ ឈ្នះ! ឈ្នះ! ដើម្បីវិនិយោគលើវិស័យសេដ្ឋកិច្ច។ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៃគោលនយោបាយ ឈ្នះ! ឈ្នះ! បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស។ ការបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធស្រុក ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស…
-
ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខា និងភ្ញៀវកិត្តិយស សមាជិក មកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ដ៏ថ្មីសន្លាងនេះ គឺជាសមិទ្ធផលទី១០ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែកក្កដា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៨។ អគារនេះមានក្រឡាផ្ទៃសរុប១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ១៤១០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របតាមបាវចនា ថា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន”។…
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិចំនួន២៣១នាក់
ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិ តាមបណ្ដាអង្គភាព និងប្រគល់ប័ណ្ណសរសើរ ជូនអធិការដ្ឋាននគរបាលខណ្ឌដូនពេញខាងលើនេះ បើតាមលោក សែម សុគន្ធា នាយការិយាល័យទទួលផែនការងារសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា ក្នុងពិធីនេះ បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ចំនួន២៣១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន០៨នាក់ និងបំពាក់ឋានន្តរស័ក្កិចំនួន២២៣នាក់៕
-
លោកស្នងការនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបក្សនយោបាយសម្រាប់ថ្ងៃឃោសនាបោះឆ្នោតដល់អធិការទាំង១២ខណ្ឌ
ភ្នំពេញ ៖ ថ្លៃងនៅក្នុងឱកាសប្រកាសផ្ទេភារកិច្ច តែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសកិ្ត ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងនគរបាលជាតិ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតដល់លោកអធិការនគរបាលខណ្ឌទាំង១២ ត្រូវមាន មុខជាប្រចាំសម្រាប់ថ្ងៃ ក្នុងខែកក្កដានេះ និងបិទច្បាប់។ លោកបានជំរុញឲ្យសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការរឹតបន្តឹងសន្តិសុខនៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ក្រោយការបោះឆ្នោតឲ្យបានម៉ឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការពារថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ នាយឧត្តសេនីយ៍បញ្ជាក់ថា ដូចកាលពីអំឡុងឆ្នាំ២០១៣ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះ ឃើញថាមានបញ្ហាជាច្រើនដែលជាបទពិសោធន៍ស្រាប់។ ហេតុដូច្នេះក្នុងឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំផែនការ ការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦នេះ គឺផ្អែកទៅលើបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក។ លោកក៏បានជំរុញបន្ថែម និងណែនាំដល់កងកម្លាំងនគរបាលគ្រប់ខណ្ឌទាំងអស់កុំមើលស្រាលលើសភាពការណ៍ឲ្យសោះ។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលមានព័ត៌មានបំភិតបំភ័យបំប៉ោង តាមរយៈបណ្តាញសង្គមថានឹងមានករណីនេះ ករណីនោះនៅក្នុងថ្ងៃឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ កក្កដាខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ស្តីពីផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាផែនការការពារដល់ក្បួនដង្ហែយុទ្ធនាកានានារបស់គណបក្សនយោបាយនីមួយៗ ដើម្បីធានាបាននូវសុវតិ្ថភាពខ្ពស់ និងជាពិសេសថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា…
-
លោកជំទាវឧកញ៉ា កែវ ម៉ាលី សំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងក្នុងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទូទាំងខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា កែវ ម៉ាលី នាំយកបណ្តាំផ្ញើនូវក្តីនឹករលឹកពីសំណាក់សម្តេចប្រធានព្រឹទ្ឋសភា ដែលតែងបានគិតគូរពីកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងសមត្ថកិច្ច ដែលរួមមាននគរបាល កងរាជអាវុធហត្ថ សណ្តាប់ធ្នាប់ និងប្រជាការពារ ទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ក្នុងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។ លោកជំទាវ ក៏បានក្រើនរលឹកដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត និងទប់ស្កាប់ឱ្យបាននូវរាល់ភាពអសកម្មនានា ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតឱ្យបានល្អបំផុត ។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ា កែវ ម៉ាលី បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌ ត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨…
-
កូនឈើចម្រុះ ចំនួន៥.៦០០ដើម ត្រូវបានរដ្ឋបាលស្រុកបាណន់និងខណ្ឌរដ្ឋបាលព្រៃឈើនាំយកទៅដាំក្នុងឱកាសប្រារព្វពិធីបុណ្យ ” រុក្ខទិវា០៩កក្កដា ២០១៨ ” នៅចម្ការម៉ៃសាក់ ក្នុងស្រុកបាណន់ នៃ ខេត្តបាត់ដំបង
ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏សំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន និងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្ត ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។ ហើយយើងគ្រប់រូប ត្រូវតែរួមគ្នាការពារថែរក្សាឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានដឹងពីសារៈសំខាន់នៃព្រៃឈើ និងត្រូវចេះស្រឡាញ់ព្រៃឈើទាំងនោះ។ នេះគឺជាសារដ៏មានអត្ថន័យនិងសារៈប្រយោជន៍ដ៏សំខាន់ ដែលឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងឱកាសប្រារព្វ” ពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨” ដែលបានធ្វើឡើងនៅចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ នៃ ខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី០៥ ខែកក្កដានេះ។ លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានគូសបញ្ជាក់ថា៖ ដោយមានកិច្ចសហការល្អរវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយនឹងរដ្ឋបាលស្រុកបាណន់ គឺបានកំណត់យកទីតាំងឥចម្ការម៉ៃសាក់ស្រុកបាណន់ដើម្បីធ្វើការដាំដុះនូវកូនឈើ គ្រប់ប្រភេទ សរុបចំនួន ៥.៦០០ដើម។ ក្នុងនោះរួមមាន៖ កូនឈើក្រញូង, នាងនួន, បេង, គីនីន និងកូនគគីរ។ លោកអភិបាលស្រុក…
-
អភិបាលខេត្តមណ្ឌលគិរី៖ ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ បណ្តាលឲ្យតំបន់យើងទទួលរងនូវការគំរាមកំហែងពីធម្មជាតិ
មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៨កន្លងទៅនេះថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ បណ្តាលឲ្យតំបន់យើងទទួលរងនូវការគំរាមកំហែងពីធម្មជាតិ។ ដូចនេះ យើងទាំងអស់គ្នាត្រូវនាំគ្នាបញ្ឈប់ការកាប់រានឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យ។ ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះ ក្នុងដែលឯកឧត្តមអញ្ជើញជាគណៈអធិបតីក្នុងពិធីទិវារុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តទៅនៅលើអតីតប្រលានយន្តហោះក្រុងសែនមនោរម្យ។ ឯកឧត្តមបានបន្ថែមថាការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យស្ថាប័នជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្ថែមទៀតថា ការប្រារព្វពិធីរុក្ខទិវា៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។ បើតាមការបញ្ជាក់ពីប្រធានមន្ទីរសកិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា កូនឈើដែលដាំក្នុងពិធីនេះមានចំនួន១៥០០ដើម រួមមានប្រភេទកូនឈើបេង គ្រញូង នាងនួន គគីរ និងឈើទាល ហើយកូនឈើខាងលើនេះ ត្រូវបានលោកអ៊ុ វណ្ណសុភៈ…
-
នគរបាលប៉ុស្តិ៍កាកាប១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន ក្នុងពេលតែមួយ នៅទីតាំងក្នុងភូមិតែមួយ ដោយប្រព្រឹត្តបទល្មើស២ផ្សេងគ្នា ម្នាក់ពាក់ព័ន្ធទៅនឹងអំពើលួច និងម្នាក់ទៀត ពាក់ព័ន្ធទៅនឹងប្រើអំពើហិង្សា វាយឪពុកក្មេកឲ្យរងរបួស ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យក្នុងករណីទី១ ក្នុងបទល្មើសលួចទ្រព្យសម្បត្តិ មានឈ្មោះ រឿន ភារៈ ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យ បានលួចរទេះអេតចាយ មួយគ្រឿង របស់ស្រ្តីឈ្មោះ ហ៊ុន អ៊ាក អាយុ៣៥ឆ្នាំ មុខរបរ ទិញលក់អេតចាយ នៅភូមិតាងួន១ សង្កាត់កាកាប១ មានទីលំនៅភូមិ ដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣…
-
ក្រុមហ៊ុន Hua Chung Renewable Resources Technology Park Co Ltd មកពីទីក្រុងហុងកុង និងទីក្រុងសិនជិន មានគោលបំណងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃកាកសំណល់រឹងនៅខេត្តព្រះសីហនុ
ព្រឹកថ្ងៃ៨រោច ខែបឋមសាឍឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកក្តដាឆ្នាំ២០១៨លោកស្រី Rose Zhang អគ្គនាយក JJT International Capital Corporation បានដឹកនាំគណៈប្រតិភូវិនិយោគមកពីទីក្រុងហុងកុង និងទីក្រុងសិនជិន ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាការងារនេះ និងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍន៏សូនឧស្សាហកម្មតាមបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃកាកសំណល់រឹងដើម្បីប្រើប្រាស់ឡើងវិញ មានទីតាំងនៅភូមិទទួលទទឹង ឃុំទទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ តាមប្រសាសន៏លោកស្រី Rose Zhang បានឲ្យដឹងថាគោលបំណងគណៈប្រតិភូអញ្ជើញមកនាឱកាសនេះមានគោលបំណងចង់សិក្សាស្វែងយល់ពីការវិនិយោគជាពិសេសផ្តោតទៅលើវិស័យឧស្សាហកម្មកែច្នៃសំណល់រឹង រួមជាមួយនឹងការសិក្សាស្វែងយល់អំពីច្បាប់ នយោបាយ សក្តានុពលក្នុងការវិនិយោគនៅខេត្តព្រះសីហនុ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។ ឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៏យ៉ាងរីករាយ ព្រមទាំងបានថ្លែងឲ្យដឹងថាខេត្តព្រះសីហនុ ទទួលស្វាគមន៏យ៉ាងកក់ក្តៅចំពោះការវិនិយោគទាំងអស់ ប៉ុន្តែត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម យន្ត មីន ក៏បានបង្ហាញដល់គណៈប្រតិភូ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសវិស័យដឹកជញ្ជូនដែលខេត្តព្រះសីហនុយើងមានកំពង់ផែអន្តរជាតិទឹកជ្រៅដែលអាចឲ្យនាវាដឹកបានរហូត៥ម៉ឺនតោន និងកំពុងពង្រីកបន្ថែមទៀតដើម្បីអោយកាន់តែប្រសើរថែមទៀត។
-
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនស្រុកបាកាន
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណជា១០០០នាក់ រស់នៅស្រុកបាកាន បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី ក្រោមអធិបតីភាព ឯក ឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រជាពលរដ្ឋដែលបានចូលរួមជាង១០០០នាក់ គឺជាអតីតមន្រ្តីរាជការរៀមច្បងដែលបានចូលនិវត្តន៍ ហើយខ្លះបាត់បង់សម្បទាវិជ្ជាជីវ: និងខ្លះទៀតជាអតីតយុទ្ធជន។ ក្រោយពីការសំណេះសំណាលប្រកបដោយបរិយាកាសដ៍សែនរីករាយ និងស្និទ្ធស្នាលបានបញ្ចប់ ឯកឧត្តមបណ្ឌិត បានរៀបចំនូវ អាហារសាមគ្គីមួយពេលដ៏ឆ្ងាញ់ និងបានចែកជូន សារុង ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូន ពូមីង យាយតា អញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។