-
ឯកអគ្គរាជទូតកម្ពុជា និងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពការងារ របស់សហគមន៍ខ្មែរ ជាពិសេស ពលករឲ្យកាន់តែល្អប្រសើរ
នាថ្ងៃទី៥ ខែកក្កដា ម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានជួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង លោកKIM DONG MAN។ គោលបំណងនៃការពិភាក្សាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអណត្តិរបស់លោក Kim។ ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានស្នើសុំដល់ HRD-Korea: បន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង។ លោកបានស្នើឲ្យភាគីកូរ៉េ ផ្តល់ការសម្របសម្រួលដល់អជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរ ដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់។ ស្នើឲ្យកូរ៉េបង្កើតមជ្ឈមណ្ឌលគាំពារ ពលករបរទេសនៅតាមតំបន់តូចៗដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្ត កិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយនឹងដោះស្រាយបញ្ហាលំបាកមួយចំនួនដែលពលករជួបប្រទះ ហើយនិងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។ ចំពោះករណីពេលដែលពិនិត្យសុខភាពពលករឃើញ មានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំដែលពលករខ្មែរលេបមុនចេញដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។ ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋពីការសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍ កូរ៉េពេលទទួលបានលទ្ធផល។ ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅកូរ៉េ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រៀមចេញមកកូរ៉េ…
-
មនុស្សម្នាក់ត្រូវគេរាយការណ៍ថា ស្លាប់ដោយសារខ្វះអុកស៊ីហ្សែន នៅអំឡុងប្រតិបត្តិការសង្គ្រោះមនុស្សទំាង១៣នាក់ ពីក្នុងរូងភ្នំថាំលួង
ថៃ៖ បុរសម្នាក់ដែលគេអះអាងថា ជាអតីតនាយទាហានជើងទឹកថៃមួយរូប ដែលកំពុងបំពេញការងារ ជួយសង្គ្រោះមនុស្សទាំង១៣នាក់ពីក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃនោះ បានបាត់បង់ជីវិត ដោយសារខ្វះអុកស៊ីហ្សែន។ ជាមួយគ្នានេះដែរ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំបញ្ជូនបន្តទៅកាន់ខេត្តរ៉យអេត ភាគខាងកើតប្រទេសថៃ ដែលជាស្រុកកំណើតរបស់លោក។ លោកជាមនុស្សដំបូងហើយដែលបានស្លាប់ ក្រោយកើតមានហេតុការណ៍មនុស្សបាត់ខ្លួនក្នុងរូងភ្នំថាំលួង រយៈពេល១៣ថ្ងៃមកនេះ ។ សូមជម្រាបថា អតីតនាយទាហានជើងទឹកថៃ និងជាអ្នកជំនាញមុជទឹករូបនេះ មានឈ្មោះថា សាម៉ាណ គូណាន បានទទួលមរណភាព អំឡុងពេលរូបលោកកំពុងតែរៀបចំធុងឧស្ម័នអុកស៊ីហ្សែននៅក្នុងរូងភ្នំថាំលួង ជាទីដែលប្រតិបត្តិការជួយសង្គ្រោះមនុស្សទាំង១៣នាក់កំពុងបន្តនៅឡើយ៕
-
មនុស្សស្លាប់ និងកំពុងបាត់ខ្លួនជាង៥០នាក់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ
ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ហេតុការណ៍លិចទូកទេសចរណ៍ចំនួនពីរគ្រឿងនៅឯឆ្នេរសមុទ្រ ស្ថិតក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបង្កឡើងដោយខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍ត ម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះថៃបានរកឃើញសាកសពភ្ញៀវទេសចរម្នាក់ និងកំពុងតាមស្វែងរកមនុស្ស៥៣នាក់ ផ្សេងទៀតដែលបានបាត់ខ្លួន។ ជុំវិញករណីសោកនាដកម្មនេះ ក្រុមអាជ្ញាធរថៃបានអះអាងថា អាជ្ញាធរធ្លាប់បានព្រមានពីគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារខ្យល់ព្យុះកាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ប៉ុន្តែទូកទាំងពីរខាងលើនេះ នៅតែចេញដំណើរទៅសមុទ្រដដែល។ ទូកទាំងពីរគ្រឿងនេះដែរ បានដឹកភ្ញៀវទេសចរចិន១២៧នាក់ ក្នុងនោះរួមមានសមាជិកក្រុមអ្នកទេសចរ៣៦នាក់មកពីខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន បានក្រឡាប់លិចកាលពីល្ងាចថ្ងៃព្រហស្បតិ៍ត នៅឯឆ្នេរសមុទ្រក្នុងខេត្តភូកេត ដោយសាររលកកម្ពស់ដល់ទៅ៥ម៉ែត្រ ដែលបានបង្កឡើងដោយខ្យល់ព្យុះ ។ អគ្គស្ថានកុងស៊ុលចិន ប្រចាំខេត្តសុងក្លា បានបញ្ជាក់ផងដែរថា សាកសពភ្ញៀវទេសចរ ដែលស្រង់ចេញពីទឹក គឺជាជនជាតិចិនម្នាក់ គឺស្ថិតនៅក្នុងចំណោមភ្ញៀវទេសចរចិន៥០នាក់ដែលបានបាត់ខ្លួន ស្របពេលដែលមនុស្ស៧៦នាក់ ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។ រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះថៃបាននឹងកំពុងព្យាយាមស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនបន្ថែមទៀត៕
-
ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត
កណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនកម្ពុជា ជារៀងរហូត ដោយបក្សបានជ្រោងទង់ស្នេហាជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យកសាងមូលដ្ឋាន និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាជារៀងរហូត ។ ឯកឧត្តមប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាឃុំទី១៨ចុងក្រោយបង្អស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ ដែលមានស្ថេរភាពរឹងមាំ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើតចេញពីបុព្វហេតុរបស់ជាតិ និងប្រជាជន ម្យ៉ាងទៀត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានចងក្រងគោលនយោបាយតម្រង់ទិសសម្រាប់ជួយរំដោះជាតិ និងប្រជាពលរដ្ឋចាប់តាំងពីសម័យអាណានិគមន៍ រហូតបានរំដោះប្រទេសជាតិឱ្យរួចផុតពីការកាប់សម្លាប់។ ឯកឧត្តម ជាប ដាវុធ បានបន្តថា ស្នាដៃដ៏ធំធេងក្នុងប្រវត្តិសាស្រ្តនេះ ជាស្នាដៃដែលប្រជាជនកម្ពុជាគ្រប់រូប តែងតែបានកត់សម្គាល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅជាមួយប្រជាជន ផ្ដល់សច្ចធម៌ជាប្រវត្តិសាស្រ្ត។ ជាក់ស្ដែង…
-
ក្រសួងអប់រំ ជូនដំណឹងពីវិញ្ញាសារប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឲ្យដឹងថា វិញ្ញាសារប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ខាងក្រោមនេះ។
-
ពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម និងការជួបពិភាក្សាក្នុងគោលបំណងចែករំលែកនូវព័ត៌មានទីផ្សារអំពីបរិមាណតម្រូវការ និងបរិមាណផ្គត់ផ្គង់ទៅវិញទៅមក និងធ្វើធុរកិច្ចជាមួយគ្នាដើម្បីធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀងនៅខេត្តកណ្តាលកាន់តែមានដំណើរការល្អ
កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្នុងពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម រយៈពេល២ថ្ងៃ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលចាប់ពីថ្ងៃទី ៥ ដល់ទី ៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីតាំងច្រមុះជ្រូកសួនច្បារមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ថ្លែងក្នុងពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួលដោយប្រជាជនបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ភាពចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់ បន្ថែមពីនេះគឺមានចំនួនទេសចរណ៍កើនឡើងជាលំដាប់។ ប៉ុន្តែការផលិត និងផ្គត់ផ្គង់បន្លែមានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារជាការងារចាំបាច់បំផុតដែលត្រូវសហការគ្នាសម្រេចឲ្យបានគោលដៅនេះ។ ឆ្លើយតបនឹងបញ្ហាដែលកំពុងជួបប្រទះខាងលើនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀតសំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជរូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម។ ពោលគឺការការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ…
-
អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទទួលផ្ទះសរុប៨៣ខ្នងផ្ទះ
ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការចុះដឹកនាំណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា។ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រោមការដឹកនាំណែនាំដោយផ្ទាល់ពីឯកឧត្តមជា ម៉ន មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីដឹងគុណចំពោះអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់គ្រប់គ្រង និងស្វែងយល់អំពីជីវភាពរបស់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងរស់នៅតាមមូលដ្ឋានក្នុងខេត្ត។ ឆ្លងតាមការគ្រប់គ្រងយ៉ាងម៉ត់ចត់ និងការស្វែងយល់ដោយផ្ទាល់ របស់ប្រធានសមាគម រួមជាមួយថ្នាក់ដឹកនាំសមាគមនៅគ្រប់លំដាប់ថ្នាក់ សមាគមបានស្រាវជ្រាវរកបងប្អូនអតីតយុទ្ធជនយើងមួយចំនួនកំពុងជួបការលំបាកខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជម្រកស្នាក់នៅផងដែរ។ ជាក់ស្តែងបន្ទាប់ពីសមាគមអតីតយុទ្ធជនខេត្តបានស្រាវជ្រាវរកឃើញ និងបានដំណើរការសាងសង់ផ្ទះ ប្រគល់ជូនអតីតយុទ្ធជនរួចហើយ ដែលគិតមកដល់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨នេះ បានចំនួន៨៣ ខ្នងផ្ទះ ដែលពួកគាត់មានដី តែមានផ្ទះមិនសមរម្យ ឬមានដីតែគ្មានផ្ទះរស់នៅ …
-
ប្រជាពលរដ្ឋងាយរងគ្រោះ១៩៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ចំនួន១៩៦គ្រួសារ នៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល សុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល។ ឯកឧត្តម បន្តថា ភាពក្រីក្រ ប្រទេសណាក៏មានភាពដែរ ប៉ុន្តែទោះយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយគ្មានអាហារហូបនោះទេ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ…
-
អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ក្នុងស្រុកប្រាសាទបល័្លង្គ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ប្រមាណ៤០០នាក់ ក្នុងស្រុកប្រាសាទបល័្លង្គ។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនកម្មករទាំងអស់ក្នុងខេត្តកំពង់ធំ ក៏ដូចជាក្នុងស្រុកប្រាសាទបល្ល័ង្គ ដែលបន្ដគាំទ្រគណបក្សប្រជាជនកន្លងមក។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ ផ្នែកវិស័យកសិកម្ម មានសន្ទុះកើនឡើងខ្ពស់ ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមីជាដើម។ លើសពីនេះទៅទៀត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការកសាង សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ផ្លូវថ្នល់ ក៏មានការកសាងជាបន្តបន្ទាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ ហើយសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា…
-
កិច្ចប្រជុំប្រគល់ភារកិច្ចដល់បណ្ដាកងឯកភាពអនុវត្តន៍ផែនការពារសុវត្ថិភាព ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បើកកិច្ចប្រជុំមួយស្តីពីការប្រគល់ភារកិច្ចដល់មេបញ្ជាការ គ្រប់កងឯកភាព ទទួលខុសត្រូវ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០១៨។កិច្ចប្រជុំ ត្រូវបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមាន មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ចូលរួម ចំនួន១០២ នាក់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ដោយសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗ ទី១- កងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា ដែលធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាមុខនេះ ដោយអនុវត្តតាមក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។ ទី២-កងកម្លាំងត្រូវសហការជាមួយអជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ក្នុងការចាត់វិធានការអប់រំ ឬចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ ក្នុងការរាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត…