-
រថយន្ត Highlander បើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង
-
រថយន្តទំនើបម៉ាក FORD RANGER បើកបុករថយន្តលាយសុីម៉ង់ដែលចតនៅកណ្ដាលផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តលាយសុីម៉ង់យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលា ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅជាប់របងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. លើសំណុំរឿងលេខ ០០១
-
ចំនួនអ្នកស្លាប់កើនឡើងជិត១៤០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
-
កម្លាំងអាវុធហត្ថ និងគយចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមិនមានច្បាប់ត្រឹមត្រូវ
ភ្នំពេញ៖ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមិនមានច្បាប់ត្រឹមត្រូវ ទើបឃើញមានកម្លាំងអាវុធហត្ថ និងគយចុះមកត្រួតពិនិត្យដល់កន្លែងតែម្តងកាលពីម៉ោង១២និង៣០នាទីថ្ងៃទី០៨សីហា២០១៨នៅចំណុចផ្លូវបេតុង២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាទីតាំងក្នុងឃ្លាំងខាងលើគឺមិនដឹងថាមានទំនិញអ្វីខ្លះទេ ដោយយូៗឃើញមានរថយន្តធុនធំៗចេញចូលម្តង និងឃើញតែបិទទ្វារឃ្លាំង និងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃខាងលើនេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកតែម្តង។ ការចុះមកទីតាំងខាងលើនេះគឺគេមិនបានសហការជាមួយសមត្ថកិច្ច ឬអាជ្ញាធរក្នុងមូលដ្ឋានឡើយ សូម្បីក្រុមអ្នកយកព័ត៌មានក៍មិនអនុញ្ញាតឲ្យចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិទទ្វារ ស្ងាត់ៗនៅតែខាងក្នុងប៉ុណ្ណោះ។ ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរ និងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាងលើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយ ឬក៍សាកសួរព៌ត៌មានលំអិតនៅក្នុងឃ្លាំងដែលគយចុះ មកខាងលើបានឡើយ៕
-
ប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចប្លន់ និងជួញដូរថ្នាំញៀន
ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិភ្នំពេញថ្មីឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន និងសោរអក្សរតេ២ឈុតលាក់ទុកក្នុងកាបូបស្ពាយ។ ករណីឃាត់ខ្លួនជន សង្ស័យទាំងពីរខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងលាងម៉ូតូមួយកន្លែងនៅផ្លូវលេខ១៩៨២ភូមិ ភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-
ក្រុមហ៊ុន Starbucks និង Alibaba ចាប់ដៃគ្នាពង្រីកសេវាដឹកជញ្ជូនកាហ្វេនៅប្រទេសចិន ឲ្យកាន់តែរីកចម្រើន
ចិន៖ ក្រុមហ៊ុនកាហ្វេ Starbucks និងក្រុមហ៊ុនចិន Alibaba បានប្រកាសចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយគ្នា ដើម្បីផ្តល់សេវាដឹកជញ្ជូនកាហ្វេនៅក្នុងប្រទេសចិនឲ្យកាន់តែឆាប់រហ័ស ដែលនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ នៅតាមហាងកាហ្វេ១៥០កន្លែងនៅទីក្រុងប៉េកាំង និងទីក្រុង សៀងហៃ។ គិតត្រឹមដំណាច់ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរក៏មានផែនការពង្រីកសេវាដឹកជញ្ជូនកាហ្វេនេះ ឲ្យបានដល់ជាង២ពាន់ហាងនៅតាម៣០ទីក្រុង។
-
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងា ហៅកាត់ថា (NEA) នៃក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ លើកទី៨ នៅមជ្ឈ មណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថិតក្នុងគោលបំណងផ្តល់ឱកាសការងារ និងផ្សព្វផ្សាយពីតម្រូវការទីផ្សារការងារថ្មីៗ។ បើតាមការគ្រោងទុកនោះ ពិព័រណ៍ការងារថ្នាក់ជាតិនេះ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ដោយនាំមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួន១៣០ ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មមគ្គុទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារ ។
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកកំពុងទន្ទឹងរង់ចាំការបំពេញទស្សនកិច្ចរបស់សមភាគីចិនមកកាន់រដ្ឋធានីវ៉ាស៊ីនតោន
-
មនុស្សស្លាប់ និងបាត់ខ្លួន១៥នាក់នៅហ្វីលីពីន ក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្បែរតំបន់ព្រំដែនម៉ាឡេស៊ី