Category: ព័ត៌មាន

  • ឯកឧត្តម សាយ សំអាល់ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីក្រសួងបរិស្ថាន លើកិច្ចខិតខំប្រឹងប្រែងការងារកន្លងមក ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះមន្រ្តីនៃក្រសួងបរិស្ថាន លើកិច្ចខិតខំប្រឹងប្រែងការងារកន្លង ដែលសម្រេច​បានផ្លែផ្កា​គួរឱ្យ​កត់​សម្គាល់ ។ ការលើកឡើងនេះខណះពេលដែលឯកឧត្តម ជួបសំណេះសំណាលជាមួយមន្រ្តីរាជ​ការ​ទូទាំងក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ។

  • អប្សរាណេត​ ០៧ – ០៨ – ២០១៨

    អប្សរាណេត​ ០៧ – ០៨ – ២០១៨ Apsara Net Export 07 -​ 08 – 2018

  • កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយ ត្រូវបានបើកការដ្ឋានសាងសង់នៅខេត្តកំពត

    កំពត៖ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។

  • ប្រធានាធិបតីវេណេស៊ុយអេឡាអះអាងថា មានភ័ស្តុតាងបញ្ជាក់ថា កូឡុំប៊ីជា អ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យាថា នឹងបង្ហាញភ័ស្ដុតាងដែលបញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតរូបលោក កាលពីចុងសប្ដាហ៍កន្លងទៅ។

  • មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកចោទកូរ៉េខាងជើងថា មិនបានគោរពតាមកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនបានចាត់វិធានការចាំបាច់ណាមួយ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពី ខែមិថុនាកន្លងទៅនេះ។

  • ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនឡើងជាង១០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើក

    ឥណ្ឌូណេស៊ី៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែការវាយប្រហារពីគ្រោះរញ្ជួយដីក្នុង កម្រិត៧វ៉ិកទ័រនៅកោះទេសចរណ៍ដ៏ល្បី លុមបុក ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបន្តកើនឡើងដល់១០៥នាក់ហើយ។

  • អត្រាជនក្រីក្រនឹងកើនឡើងវិញនៅប្រទេសឡាវ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនី និងគ្រោះទឹកជំនន់

    ឡាវ៖ អត្រាគ្រួសារអ្នកក្រីក្រទំនងជាមានការកើនឡើងវិញក្នុងប្រទេសឡាវ នៅឆ្នាំ២០១៨នេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ ដែលបានវាយប្រហារនៅតាមតំបន់ជាច្រើនរបស់ប្រទេសអាស៊ានមួយនេះ ដោយជាលទ្ធផលនោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងតំបន់យ៉ាងច្រើន។

  • ក្រុមការងារយេនឌ័រកងទ័ពជើងគោក អញ្ជើញចុះសួរសុកទុក្ខស្រ្តីកងទ័ពលំហែមាតុភាព

    ថវិការបស់រាជរដ្ឋាភិបាលចំនួន៨០ម៉ឺនរៀល ថវិកាសមាគមយេនឌ័រកងទ័ពជើងគោកចំនួន២០ម៉ឺនរៀល និងថវិកាសប្បុរសជនចំនួន២៧ម៉ឺនរៀល ត្រូវបានក្រុមការងារយេនឌ័រកងទ័ពជើងគោក ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៏ត្រី ខឹម បូណា នាយសេនាធិការរង ជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈរ បូរី មាស សុភា ប្រធានកិត្តិយសក្រុមការងារយេនឌ័រកងទ័ពជើងគោក បានអញ្ជើញចុះសួរសុកទុក្ខ   និងនាំយកថវិកាទាំងនេះ ជូនលោកស្រីវរៈសេនីយ៍ត្រី ម៉ាំង ពីន ជំនួយការកងឯកភាពសិល្បៈយោធាភិរម្យ ការិយាល័យទី៥  កងទ័ពជើងគោក ដែលបានធ្វើលំហែមាតុភាពនៅមជ្ឈមណ្ឌលគាំពារមាតា និងទារកនាពេលថ្មីៗនេះ។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

    ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនរហូតដល់ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ2 ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសបែលហ្ស៊ិក។ សម្ដេចធ្លាប់បានបញ្ជាក់ថា បើស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។

  • រដ្ឋបាលខេត្តព្រះសីហនុ ដាក់វិធានការ និងជំរុញមន្ត្រីជំនាញពាក់ពន្ធ័តាមអង្គភាពត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ

    យោងតាមស្មារតីនៃកិច្ចប្រជុំគណៈអភិបាលនាព្រឹកថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់វិធានការនិងជំរុញមន្ត្រីជំនាញពាក់ពន្ធ័តាមអង្គភាពត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននេះ។ បញ្ហាដែលត្រូវដោះស្រាយចំពោះមុខនេះ រួមមាន៖ ១.បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវ(ការរំលោភចំណីផ្លូវ) ។២.ការមិនអនុញ្ញាតឲ្យជនបរទេសបើកបរដោយគ្មានការអនុញ្ញាត។៣.ការត្រួតពិនិត្យអាជីវកម្មលក់ដូររបស់ជនបរទេស និងការធ្វើការងាររបស់ជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ការដ្ឋានសំណង់។៤.ការពិនិត្យរថយន្តធំៗចូលក្រុងដែលនាំឲ្យកកស្ទះចរាចរណ៍ និងខូចផ្លូវក្នុងក្រុង។៥.ការត្រួតពិនិត្យអនាម័យក្រុង និងការចាត់វិធានការចំពោះក្រុមដើកាប់ព្រៃអនាធិបតេយ្យជាដើម។ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើដល់មន្ទីរអង្គភាពជំនាញពាក់ពន្ធ័ទាំងអស់ត្រូវរួមគ្នាពិនិត្យដោះស្រាយឲ្យមានប្រសិទ្ធភាពដោយយកច្បាប់ជាគោល និងបានរំលឹកបន្ថែម ថាត្រូវនាំគ្នាធ្វើឲ្យលទ្ធផលល្អ កុំរុញឲ្យខ្លោច រោលឲ្យឆៅ៕