-
អង្គការសហប្រជាជាតិបង្ហាញការគាំទ្រគម្រោងបើកដំណើរការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើង
-
គ.ជ.ប. ជូនដំណឹងអំពីសវនាការជំនុំជម្រះលើបណ្តឹង សំណុំរឿងលេខ០០១
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
-
អភិបាលខណ្ឌឬស្សីកែវ ថ្លែងអំណរគុណ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្រោយការបោះឆ្នោត
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះជួបសំណេះសំណាលសួសុខទុក្ខ និងថ្លែងអំណរគុណដោយផ្ទាល់តាមលំនៅដ្ឋានប្រជាពលរដ្ឋនីមួយៗ នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរក្រៃលែងសម្រាប់នីតិកាលទី៦នេះ។
-
នគរបាលខណ្ឌដង្កោច្រានចោលថា គ្មានការចាប់យុវតីយកទៅបង្ខាំងទុកបីថ្ងៃនោះទេ ដោយសង្ស័យថាជារឿងប្រឌិត
ភ្នំពេញ៖ ក្រោយពេលលេចឮព័ត៌មានផ្សព្វផ្សាយថាមានករណីជនមិនស្គាល់មុខមួយក្រុមបានចាប់យុវតីសិស្សវិទ្យាលយ័ទួលអំពិល កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដែលបានអះអាងពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើតាមការរៀបរាប់ពីកូនស្រីរបស់គាត់។ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីចាប់បង្ខាំងក្មេងស្រីជាង១០នាក់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន។
-
បើកការដ្ឋានសាងសង់ផ្លូវបេតុង និងលូ ប្រវែង១០៦០ម៉ែត្រ នៅសង្កាត់តាខ្មៅ
ដើម្បីកាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូ ប្រវែង១០៦០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងភូមិព្រែកសំរោង១ ភូមិព្រែកសំរោង២ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង១៥០០នាក់។
-
សារព័ត៌មានតួកគី៖ មន្រ្តីជាន់ខ្ពស់តួកគី និងសហរដ្ឋអាម៉េរិកគ្រោងជួបពិភាក្សាគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្របពេលមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ
-
ក្រុមហ៊ុនវិនិយោគចំនួន៣មកពីខេត្តហុកគាន ប្រទេសចិន សហការជាមួយសាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង ដើម្បីអភិវឌ្ឍន៍ជំនាញភាសាចិន និងជំរុញការវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនវិនិយោគចំនួន៣ ដែលមកពីខេត្ត ហុកគាន ប្រទេសចិន និងសាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង ដែលមានការគាំទ្រជាមួយសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាន បានឲ្យដឹងថា សាលាបណ្តុះបណ្តាលជំនាញភាសាចិនមីងជាំង មានបទពិសោធន៍ជាង១សតវត្សរ៍មកហើយ លើមុខជំនាញជាច្រើនជាភាសាចិន និងបានបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែកលើគ្រប់វិស័យ។ ធនធានមនុស្សដែលសាលាមីងជាំងបានបណ្តុះបណ្តាល បានក្លាយជាកម្លាំងចលករជំរុញសង្គមមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។
-
ឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង
-
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវចាត់ទុកជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតលំដាប់ទីពីរប្រចាំប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

សហរដ្ឋអាម៉េរិក៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា នាដើមសប្តាហ៍នេះ បានរីករាលដាលក្លាយជាភ្លើងឆេះព្រៃធំបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានឡើងនៅក្នុងរដ្ឋភាគខាងលិចនេះរបស់សហរដ្ឋអាម៉េរិក។ ភ្លើងឆេះព្រៃ Mendocino Complex Fire (មែនដូស៊ីណូ ខុមផ្លិច ហ្វៃអឺ) ដែលត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទប់ស្កាត់បានត្រឹម៣០ភាគរយប៉ុណ្ណោះនោះ គឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗទាំង១៧ ដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសអាសន្ននៅក្នុងរដ្ឋនេះ ហើយថែមទាំងបញ្ជាឲ្យមានការទម្លាក់មូលនិធិសហព័ន្ធ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្តាឡើងវិញផងដែរ។