-
អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ អស់២ខ្នងទាំងស្រុង
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅនិងអស់ខ្ទេចអស់ទាំងស្រុង នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ដោយម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជនជាតិវៀតណាម បុខរបរមិនពិតប្រាកដ (ផ្ទះបានឆេះចេញដំបូង) ផ្ទះសង់បីឈើប្រក់សង្កសី / ទី២ ម្ចាស់ផ្ទះឈ្មោះ ឱម វាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ទីលំនៅកន្លែងកើតហេតុផ្ទះលេខ ៥១៩C ផ្ទះឈើប្រក់សាង្សី បានឆេះទាំងស្រុង និងអណ្តាតភ្លើងបានរោលចំនួន ៣ផ្ទះ (មិនបណ្តាលឱ្យខូចខាតទេ)។ ហើយមូលហេតុបណ្តាលឱ្យឆេះនោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ សមត្ថកិច្ចបានបន្តថា…
-
យើងត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋទ្វេរដង ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តរបស់ពលរដ្ឋដែល បានបានបោះឆ្នោតគាំទ្រយើង ហើយធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរជាមុន។
-
សមាជិកថ្មីចំនួន៣៣២រូបមកពីវិទ្យាល័យ៣ក្នុងស្រុករលា ប្អៀរបានធ្វើពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា
កំពង់ឆ្នាំងៈសមាជិកថ្មីចំនួន៣៣២រូបស្រី១៤១រូបបានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះបានធ្វើឡើង នៅថ្ងៃទី៤ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាកចុះជួយខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវកែ ច័ន្ទមុនី ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលខេត្តស្រុកផងដែរ។ បន្ទាប់ពី តំណាងអោយសមាជិកថ្មីទាំង៣៣២រូប បានឡើងអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជារួចមក លោកសូ គឹមសាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ បានអានសេចក្តីសំរេច របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសំរេចបញ្ចូលសមាជិកសមាជិកាថ្មីចំនួន៣៣២រូបស្រី១៤១រូប ជាផ្លូវការចាប់ពីថ្ងៃប្រកាសនេះតទៅ។ តំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅៈ១.ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនអោយក្លាយទៅជាកំលាំពិតរបស់គណបក្សប្រជាជនកម្ពុជានិងប្រទេសជាតិ,២.សាមគ្គីភាពផ្ទៃក្នុងបក្សអោយបានល្អនិងទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋាននានាក្នុងសង្គមដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស,៣.គាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី និតិកាលទី៦នៃរដ្ឋសភា និង អាណត្តិក្រោយៗទៀតដើម្បីបន្តដឹកនាំនាវាកម្ពុជាអោយមានសុខសន្តិភាពនិងការអភិវឌ្ឍនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុនបានថែ្លងថាៈក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីគោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជន ដែលកន្លងមកគ្រប់អាណត្តិគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបោះឆ្នោតគាំទ្រជានិច្ច ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាច្រើនជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
-
ឯកឧត្តមកែវ ពៅ បានជួបសំណេះសំណាលនិងថ្លែង អំណរគុណប្រជាពលរដ្ឋនិងសមាជិកគណបក្សប្រជាជនក្នុងឃុំកំពង់ហៅដែលបានអញ្ជើញទៅបោះឆ្នោតបានចំនួន៨១,៩៥ភាគរយ
ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តមកែវ ពៅ សមាជិកអចីន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជននិងជានាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនិងសមាជិកគណបក្សប្រជាជនទាំងអស់បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងរាស្រ្តនិតិកាលទី៦យ៉ាងច្រើនលើសលប់ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរហូតដល់៨១,៩៥ភាគរយ។
-
បុរសម្នាក់មានជម្ងឺប្រចាំកាយដេកស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើល

ខេត្តកំពង់ឆ្នាំង៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើត ឡើង ខណៈបុរសម្នាក់ដែលគេស្គាល់ថាជាជាងជួសជុលរថយន្តត្រូវបានគេឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នេះ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នៅក្នុងបន្ទប់ផ្ទះជួលនេះមានឈ្មោះ ដាញ់ បុព្វតា អាយុ៣៨ឆ្នាំ ជាជាងជួសជុលរថយន្ត មានប្រពន្ធឈ្មោះ ម៉ៅ សុវណ្ណារ័ត្ន និង មានកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។តាមការអោយដឹងពីស្រ្តីឈ្មោះ ម៉ៅ សុវណ្ណារ័ត្ន ត្រូវជាប្រពន្ធ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនមានជំងឺប្រចាំកាយ នឹងបានធ្លាប់ទៅព្យាបាលនៅប្រទេសឥណ្ឌាទៀតផង ប៉ុន្តែអាការៈជំងឺហាក់មិនថមថយសោះ ធ្វើឲ្យសុខភាពកាន់តែទន់ខ្សោយទៅ ។ស្រ្តីរូបនេះបានឲ្យដឹងទៀតថា គាត់មិនដឹងថា ប្តីរបស់គាត់ស្លាប់តាំងពីពេលណាមកនោះទេ ព្រោះកាលពីម្សិលមិញគាត់អត់នៅផ្ទះនោះ រវល់ទៅភ្នំពេញ ។
-
ក្នេងប្រុសអាយុ១៥ឆ្នាំឌុបក្មេងស្រីអាយុ៦ឆ្នាំទៅទិញកាហ្វេ ពេលត្រឡប់មកវិញតាមផ្លូវចូលព្រៃចាប់រំលោភ

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ចាប់រំលោភសេពសន្ធវៈមួយបានកើតឡើងដោយក្មេងប្រុសទើបតែអាយុ១៥ឆ្នាំម្នាក់ ខណៈបានបបួលក្មេងស្រីអាយុ៦ឆ្នាំ ដើម្បីទៅទិញកាហ្វេផឹក ពេលត្រឡប់មកវិញ មិនឌុបទៅផ្ទះនោះទេ បែរជាឌុបក្មេងស្រី ចូលក្នុងព្រៃ រំលោភបាន សម្រេច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង ៣០ នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំនុចព្រៃក្រោយ សាលាបុណ្យភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាក់ ពិសិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បានបបួលឈ្មោះ ជ.ជ.វ អាយុ ៦ឆ្នាំ ទៅទិញកាហ្វេផឹក ។ ក្រោយទិញកាហ្វេរួច ឈ្មោះ សាក់ ពិសិត បានជិះម៉ូតូ ឌុបឈ្មោះ ជ.ជ.វ ទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់ ពេលទៅដល់ ឈ្មោះ សាក់ ពិសិត បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាត ខោឈ្មោះ ជ.ជ.វ រំលោភបានសម្រេចតែម្តង។…
-
ប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងបានចុះសាកសួរសុខទុក្ខលោកពេញសាវុធកំពុងសំរាកព្យាលជំងឺ

កំពង់ឆ្នាំង៖នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវកែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវដោកសុទ្ធាអនុប្រធានកិត្តិយសលោកជំទាវប៉ាល់ យឿន ប្រធានប្រតិបត្តិបានចុះសាកសួរសុខទុក្ខលោកពេញ សាវុធអនុប្រធានសុខាភិបាលខេត្តកំពង់ឆ្នាំងកំពុងសំរាកព្យាបាលជំងឺដល់លំនៅដ្ឋានរបស់លោកស្ថិតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែច័ន្ទមុនីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ដែលកន្លងមកសម្តេចនិងលោកជំទាវតែងតែនឹករលឹក គិតគូរពីសុខទុក្ខ របស់មន្រ្តីរាជការគ្រប់រូបមិនដែលបោះបង់ចោលម្តងណាឡើយ។ លោកជំទាវកែច័ន្ទមុនីបានក៏បានផ្តាំផ្ញើដល់លោកពេញ សារុធត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តការព្យាបាលអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យឆាប់បាបជាសះស្បើយដើម្បីថែរក្សាកូនចៅនិងបានចូលបំរើការងារដូចធម្មតាវិញ។ ក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនី លោកជំទាវដោកសុទ្ធា លោកជំទាវប៉ាល់ យឿនក៏បានឧបត្ថម្ភថវិកា៤៥ម៉ឺនរៀលដល់លោកពេញសាវុធផងដែរ៕
-
មេដឹកនាំវេណេស៊ុយអេឡា រងការប៉ងធ្វើឃាតដោយ ឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ
វេណេស៊ុយអេឡា៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង វាយ ប្រហារ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ រដ្ឋ ធានីការ៉ាកាស់។ ការប៉ុនប៉ងលើអាយុជីវិត របស់ លោក ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ ជ័យឡើយ ហើយ លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ ជា បន្ទាន់ ខណៈ កងទ័ពមួយចំនួន ត្រូវគេរាយការណ៍ថាបានរងរបួស។
-
ព្រឹត្តិការណ៍ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី៥ទាក់ទាញអ្នកចូលរួម៣០៥៥នាក់កើន១៥%
-
អភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យបញ្ហាទឹក ដើម្បីស្រោចស្រប់ដល់តំបន់នានារបស់ខេត្តកណ្តាលក្នុងស្រុកអង្គស្នួល
កំពង់ស្ពឺ៖លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០១៨ បានអញ្ជើញចុះពិត្យដោយមានការចូលរួមពីនាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយ មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និង ឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍កាយសំអាតប្រឡាយមេរលាំងជ្រៃខាងជើង ដែលសំបូរទៅដោយវារីរុក្ចជាតិ ចាប់ពីសង្កាត់រកាធំ ក្រុងច្បារមន ទៅឃុំសំរោងទង ស្រុកសំរោងទង ប្រវែង ១៥គីឡូម៉ែត្រ ដោយបានប្រើប្រាស់អេស្កាវ៉ាទ័រ ចំនួន ២គ្រឿង ដើម្បីនាំទឹកទៅស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកនៅក្រុងច្បារមន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេតនតកណ្តាល ។