-
បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងខណះដែលគេសង្សយ័ថាស្លាប់ដោយជម្ងឺប្រចាំកាយ
ហេតុការភ្ញាក់ផ្អើលឆោឡោនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨និង៥៩នាទីថ្ងៃទី៤សីហា២០១៨ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះដេកស្លាប់នេះមានឈ្មោះ ដាញ់បុត្តា អាយុ ៣៨ឆ្នាំ មានមុខរបរជាជាងឡានស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុដោយខាងលើនិងមានប្រពន្ធម៉ៅសុណ្ណារដ្ខ អាយុ៣៦ឆ្នាំមានកូន២នាក់នៅក្នុងបន្ទុក ហើយមកជួលបន្ទុបជួលស្នាក់នៅបាន២ខែ។
-
ម៉ូតូបុកម៉ូតូនៅទីរួមស្រុកម៉ាឡៃ :ស្លាប់ម្នាក់ របួស ធ្ងន់ស្រាល៣នាក់
-
គ្រោះអគ្គិភ័យដ៏អាក្រក់មួយលេបត្របាក់ហាងកាហ្វេមួយកន្លែងក្នុងទីក្រុង Chinatown នៅប្រទេសសង្ហិបុរី
-
ប្រមុខការបរទេសសហរដ្ឋអាម៉េរិកជំរុញឲ្យអន្តរជាតិបន្តដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង
-
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េខាងជើងនៅតែបន្តសកម្មភាពអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីល

សហរដ្ឋអាម៉េរិក៖ របាយការណ៍ដ៏ទុកចិត្តមួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា របបដឹកនំាទីក្រុងព្យុងយ៉ាងមិនបានបញ្ឈប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើយ ដែលទង្វើនេះ គឺជាការរំលោភពានលើទណ្ឌកម្មរបស់អង្គការប្រជាជាតិ។ របាយការណ៍រយៈពេល៦ខែនេះ ត្រូវបានចងក្រងឡើងដោយអ្នកជំនាញឯករាជ្យ ដែលកំពុងឃ្លាំមើលការអនុវត្តទណ្ឌកម្មរបស់អង្គការសហ ប្រជាជាតិ ហើយរបាយការណ៍នេះដដែល ក៏ត្រូវបានដាក់ជូនគណៈកម្មាធិការដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែភ្លាមៗនោះ តំណាងកូរ៉េខាងជើងប្រចាំអង្គការសប្រជាជាតិនៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ សូមរំលឹកឡើងវិញថា មន្រ្តីជាន់ខ្ពស់អាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងកាលពីសប្ដាហ៍មុនថា ផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាម៉េរិកចាប់បានសញ្ញានៃការធ្វើសកម្មភាពសាជាថ្មី នៅឯរោងចក្រកូរ៉េខាងជើងដែលផលិតមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាម៉េរិក។ បើតាមមន្រ្តីដដែលនេះ រូបភាពថតដោយផ្កាយរណបបានបង្ហាញថា យានយន្ដជាច្រើនបាន និងកំពុងធ្វើសកម្មភាពចេញ និងចូលក្នុងរោងចក្រផលិតផលមីស៊ីល ICBM នៅឯតំបន់ សាននំដុង ហើយបើផ្អែកលើរូបភាពមួយ ក្នុងចំណោមរូបភាពជាច្រើនថតដោយផ្កាយរណបនោះ រថយន្ដធុនធ្ងន់មួយគ្រឿងហាក់ដូចជាត្រូវបានកូរ៉េខាងជើងប្រើប្រាស់ ដើម្បីចល័តគ្រាប់មីស៊ីល ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីលើកមុនៗ៕ម.ន
-
ម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅទីរួមស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ម៉ូតូបុកម៉ូតូពេញទំហឹង បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល កាលពីម៉ោង៧ និង១០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៩ ក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកម៉ាឡៃបានឲ្យដឹងថា មុនដំបូង មានម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវពណ៌ ស លាយខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1A 8276 បើកបរដោយឈ្មោះ ហួ សុខន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឌុបគ្នាម្នាក់ទៀត ឈ្មោះដួង រើន ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយ ភូមិបានបើកយ៉ាងលឿនពីលិច ទៅកើតដោយល្បឿនលឿន។ ពេលនោះ ម៉ូតូបានឡើងវ៉ាជែងម៉ូតូ០១គ្រឿងក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏បានរេចង្កូតទៅបុកម៉ូតូ០១គ្រឿងទៀតក្នុងទិសច្រាសគ្នា ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាក លេខ…
-
ចលនាយុវជនកម្ពុជា(ក្រុម១៥៧)ផ្ដល់អំណោយដល់គ្រួសារជនរងគ្រោះដោយសារមីន
បន្ទាយមានជ័យ៖ ជនរងគ្រោះដោយសារមីនបណ្តាលដាច់ជើងឆ្វេង និងរបួសសុះពេញខ្លួន ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានដឹកនាំសមាជិក រួមជាមួយអាជ្ញាធរមីន ផ្ដល់អំណោយដល់គ្រួសារជនរងគ្រោះដោយសាមីនថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨។ ជនរងគ្រោះដោយសារមីនបណ្តាលដាច់ជើងឆ្វេង និងរបួសសុះពេញខ្លួនមានឈ្មោះ អឿន នី ភេទប្រុស អាយុ២២ឆ្នាំ(មានមុខរបរកសិករ) រស់នៅភូមិរំដួលចាស់ឃុំ.ស្រុកអំពិលខេត្តឧត្តរមានជ័យ។
-
ក្រសួងពាណិជ្ជកម្មចិន៖ ចិនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដំឡើងពន្ធលើផលិតផលសហរដ្ឋអាម៉េរិក
ចិន៖ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ប្រទេសខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិកដែលមានតម្លៃជាង៦០ប៊ីលានដុល្លារ បើសិនជាមហាអំណាចមួយនេះនៅតែបន្តដំឡើងពន្ធនាំចូលលើផលិតផលចិន។ យ៉ាងណាមិញ ទីក្រុងប៉េកាំងនៅតែបង្ហាញពីបំណងបើកទ្វារចរចាដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនដដែល។
-
ធនាគារមួយរបស់រុស្ស៊ីរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ដោយសារតែលួចជួយកូរ៉េខាងជើង បំពាននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
-
ធនាគារ វីង ចាប់ដៃគូសហការជាមួយក្រុមហ៊ុន អាល់មិន គ្រុប ដើម្បីផ្តល់បទពិសោធន៍នៃការទូទាត់មិនប្រើសាច់ប្រាក់សម្រាប់អតិថិជននៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែលបណ្តាហាងអាជីវកម្មរបស់ខ្លួនជាច្រើន កំពុងទទួលបាននូវការគំាទ្រ ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិផងនោះ ក្រុមហ៊ុន អាល់មិន គ្រុប បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ខេមបូឌា លីមីតធីត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើភាពជាដៃគូនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន ឈី សាង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែសីហានេះ ហើយតាមរយៈកិច្ចសហការគ្នានេះ នឹងនាំមកនូវការដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និងស្គេនកូដ QR ដែលហៅថា WingPay និងការទទួលទួទាត់តាមរយៈកម្មវិធីទូទាត់ប្រាល់លើទូរស័ព្ទដៃធំៗចំនួនពីររបស់ប្រទេសចិន គឺ Ali Pay និង WeChat Pay ដែលផ្តល់ជូនដោយវីង នៅតាមបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប ចំនួន១៧កន្លែងនៅកម្ពុជា។