-
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នរៀបរយ និងបំពាក់ឋានន្តរស័ក្តិកែសម្រួលមុខងារជូននាយទាហានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាយទាហាន និងពលទាហានជិត៧០នាក់ មកពីគ្រប់កងឯកភាពចំណុះរបស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាព ក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី រក្សាសន្តិសុខ និងសុវត្ថិភាពព្រំដែន ស្របតាមលក្ខខន្ធរបស់កងយោធពលខេមរៈភូមិន្ទ ក្នុងកាលៈទេសៈដែលគេមើលឃើញថា ប្រទេសជាតិ កំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
-
ពលរដ្ឋទូទៅ នឹងត្រូវបានផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា ប្រភេទសេវាដែលអង្គភាពច្រកចេញចូលតែមួយ នឹងផ្ដល់ជូនមានដូចជា ប្រភេទសេវានីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ផ្នែករដ្ឋបាល និងក្នុងវិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង, វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា សម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏ដូចជាវិស័យឯកជន ដែលកំពុងរស់នៅ និងប្រកបរបរទទួលទានផ្សេងៗ នៅរាជធានីភ្នំពេញ អញ្ជើញមកទំនាក់ទំនងស្នើសុំសេវារដ្ឋបាលតាមវិស័យដូចបានរៀបរាប់ខាងលើ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ៕
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប៦៧ឆ្នាំ
-
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ចេញសេក្តីថ្លែងការណ៍ វាយតំលៃថាការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ រក្សាសម្ងាត់ និង សុវត្ថិភាពយ៉ាងពិតប្រាកដ
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានធ្វើការវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ថាមានបរិយាកាសពោរពេញដោយសេចក្តីសុខ សន្តិភាព និង សុវត្ថិភាព នៅក្នុងអំឡុងយុទ្ធនាការស្វែងរកសម្លេងឆ្នោត។ សមាគមបន្តថា ការបោះឆ្នោតពិតជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ រក្សាសម្ងាត់ និង សុវត្ថិភាពយ៉ាងពិតប្រាកដ។
-
យុវសិស្សកម្ពុជា៤នាក់ទទួលបានមេដាយសរុបចំនួន៩គ្រឿងក្នុងការប្រកួតប្រជែង អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូក៣
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំនៅថ្ងៃទី៣សីហានេះ បានឲ្យដឹងថា ក្រសួងអប់រំបានបញ្ជូនបេក្ខជន ៦រូបទៅចូលរួមក្នុងការប្រកួតប្រជែង អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូក៣ លើកទី៧ (7th Asean Plus Three Junior Science Odyssey- APT JSO) សម្រាប់សិស្សដែលមានអាយុពី ១៣ឆ្នាំដល់១៥ឆ្នាំលើប្រធានបទ វិទ្យាសាស្រ្ត និងការបង្កើតថ្មីដើម្បីសុខភាព និងសុខុមាលភាពសង្គម។ ការប្រកួតប្រជែងនឡ មានបេក្ខជនចូលរួម៥៧នាក់ មកពីបណ្ដាប្រទេសអាស៊ាន រួមជាមួយប្រទេសកូរេខាងត្បូង ដែលប្រព្រឹត្តទៅពីថ្ងៃ ២៩កក្កដាដល់ថ្ងៃទី៤សីហានៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឲ្យដឹងថា ជាលទ្ធផលសិស្សកម្ពុជា៤នាក់ បានទទួលមេដាយ៩គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៧គ្រឿង។ អ្នកទទយលបានមេដាយមាសគឺ យុវសិស្ស អៀង ហ៊ុយឃាង ភេទប្រុស ជាសិស្សមកពីខេត្តបាត់ដំបង។ យុវសិស្ស ឡី ឡាយអាន ភេទប្រុស មកពីខេត្តបាត់ដំបង ទទួទលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង។ ចំណែកយុវសិស្ស ស៊្រុន រដ្ឋា ភេទប្រុសមកពីខេត្តតាកែវ ទទួលបានមេដាយសំរឹទ្ធ៣គ្រឿង និងយុវសិស្ស…
-
កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនស្ត្រីពីរនាក់ ពីបទជួញដូរគ្រឿងញៀន
-
សេចក្តីជូនដំណឹងរបស់ គ.ជ.ប. ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣៥០០គ្រួសារ នៅខេត្តកំពង់ចាម រំភើបរីករាយពេលទទួលអំណោយពីកាកបាទក្រហមកម្ពុជា
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកវាយប្រហារប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាថ្មីទៀតថា ជាសារព័ត៌មានមិនពិត និងគួរឲ្យស្អប់ខ្ពើម
-
ជនជាតិវៀតណាម និងកូរ៉េ សរុប៤១នាក់ ត្រូវបានឃាត់ខ្លួន