Category: ព័ត៌មាន

  • អប្សរាណេត ០២​ – ០៨ – ២០១៨

    អប្សរាណេត ០២​ – ០៨ – ២០១៨ Apsara Net Repeat 02​ – 08 – 2018

  • អភិបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេចាប់ហូរចូលភូមិ

    ភ្នំពេញ៖  ក្រសួងធនធានទឹកបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេបាសាក់ថា កម្ពស់ទឹកឡើងខ្លាំងហួសពីការប្រកាសអាសន្ន។ បើតាមការព្យាករណ៍ឧតុនិយម គិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៨នេះ នៅតាមបណ្ដោយទន្លេបាសាក់ កម្ពស់ទឹកអាចកើនឡើងដល់៧,៥៣ម៉ែត្រ ដល់៧,៦៣ ម៉ែត្រ។ ហេតុនេះទើប ក្រសួងធនធានទឹក ប្រកាសប្រាប់ដល់បងប្អូនរស់នៅតាមបណ្ដោយមាត់ទន្លេបាសាក់ទាំងអស់មេត្តាមានការប្រុងប្រយ័ត្ន។ ជាមួយគ្នានេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើដល់កម្លាំងនគរបាល លោកចៅសង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពទុកឲ្យហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងនូវជំនន់ទឹកទន្លេបាសាក់ ដែលប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានហូរចូលភូមិឋានប្រជាពលរដ្ឋបណ្តើរៗហើយ ដូចជា សង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ និងសង្កាត់ទាំង៦ផ្សេងទៀត ក្នុងខណ្ឌ សូមលោកចៅសង្កាត់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់នូវជំនន់ទឹកទន្លេបាសាក់នេះ៕​​ ដោយៈ ប៊ុនធី

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,៥៤៨គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

    នៅព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា និងជាមួយអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៥៤៨គ្រួសារ ស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅបរិវេណវត្តឥន្ទកោសី(វត្តកោះជ្រូក)កោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមរបាយការណ៍កាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង១,៥៤៨គ្រួសារនោះ មកពីភូមិចំនួន៨ ដែលមួយគ្រួសារៗទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕

  • គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់២១,៧២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម)

    គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ សូមជម្រាបផងដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី ០២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម នៅវេលាល្ងាចថ្ងៃដដែល៕

  • បុរសវ័យចំណាស់ម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមក្បែរម៉ូតូរបស់ខ្លួន

    ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្បែរម៉ូតូរបស់ខ្លួន ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ដោយសង្ស័យថា អាចដួលម្នាក់ឯង ឬជិះទៅបុកគូថរថយន្ដ និងអាចត្រូវរថយន្ដបើកមកគៀរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាមបណ្តោយផ្លូវលីយ៉ុងផាត់ ម្តុំអតីតបញ្ជាបង់ប្រាក់ចាស់ នាចំណុចភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។

  • អប្សរាណេត ០១​ – ០៨​ – ២០១៨

    អប្សរាណេត ០១​ – ០៨​ – ២០១៨

  • គំនរសំរាមតាមផ្លូវបេតុងភូមិត្រពាំងស្វាយត្រូវអាជ្ញាធរសង្កាត់គោកឃ្លាងសហការជាមួយក្រុមហ៊ុនសុីនទ្រីធ្វើការប្រមូលចេញអស់ហើយ

    ភ្នំពេញ៖គំនរសំរាមនៅតាមផ្លូវបេតុងភូមិត្រពាំងស្វាយដែលបង្កជះក្លិនស្អុយដល់ពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវនោះ ឥឡូវត្រូវអាជ្ញាធរសង្កាត់គោកឃ្លាងសហការជាមួយក្រុមហ៊ុនសុីនទ្រី ធ្វើការប្រមូលចេញអស់ហើយកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាទីខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុង ១ខ្សែ ចេញពីផ្លូវ សម្តេច ជា ស៊ឹម   ឆ្ពោះទៅកាន់សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានឲ្យដឹងថា កន្លងមកខាងសង្កាត់បានណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ​ដែរ ហើយថែមទាំង ដាក់ធុងសំរាប់ដាក់សំរាមធំមួយទៀតផងដើម្បីឲ្យបងប្អូនបោះចូលទៅក្នុងធុង ប៉ុន្តែប្រជាពលរដ្ឋយើងនៅតែបោះក្រៅធុងសំរាមទៅវិញ។ លោក ញ៉ាត សាម៉េត បន្តថា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះលោកបានឲ្យមន្ត្រីសាលាសង្កាត់សហការជាមួយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសុិនទ្រីធ្វើការប្រមូលចេញអស់ហើយ លោកចៅសង្កាត់ក៍សូណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ឈប់យកសំរាមទៅបោះចោលនៅលើផ្លូវសាធារណះទៀតត្រូវបោះចូលទៅក្នុងធុងសំរាមដែលអាជ្ញាធរបានដាក់នៅទីនោះ៕  

  • ថ្លើមធំមែន!! គាស់បន្ទប់ទាំងមេឃភ្លឺចែស អ្នកជិតខាងក្បែរមកទាន់ ស្រែកផ្អើល និងព័ទ្ធចាប់បានពីរនាក់

     ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពមកគាស់បន្ទប់ជួលប្រជាពលរដ្ឋ ពេលដែលម្ចាស់មិននៅតែមិនទាន់គាស់បានសម្រេចផងស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរមកឃើញទាន់ ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បាន និងវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជូលមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីណាដែលប្រជាជនជួបការលំបាក ទីនោះមានទេវតាតាមយកអាសា

    កំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ទេវតា និងមនុស្សលោកតែងមានទំនាក់ទំនងគ្នា ហើយទីណាដែលប្រជាជនជួបការលំបាក ទីនោះប្រាកដជាមានវត្តមានរបស់ទេវតាតាមយកអាសាជានិច្ច ជាក់ស្តែងវត្តមានរបស់ក្រុមការងារថ្នាក់ជាតិនៃគណបក្សទេវតាថ្ងៃនេះ គឺដើម្បីជួយសង្គ្រោះ និងតាមថែរក្សាប្រជាពលរដ្ឋទាំងអស់។

  • លិខិតចំហ ជូន លោក ប៊្រែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Right Watch)

    វាពិតជាឈឺចាប់ណាស់ សម្រាប់ប្រទេសកម្ពុជាដ៏តូចមួយនេះ ដែលតែងតែទទួលរងការវាយប្រហារធ្វើទុក្ខបុកម្នេញមិនចេះចប់មិនចេះហើយ ពីសំណាក់អស់លោកជាបរទេសបម្រើមហិច្ចតាប្រទេសមហាអំណាចមួយចំនួន។ ពួកលោកតែងតែជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ដាក់គំនាបគាបសង្កត់ប្រទេសមួយនេះគ្មានស្រាកស្រាន្ត ដើម្បីផលប្រយោជន៍អស់លោក និងគ្នីគ្នា ខណៈដែលប្រទេសកម្ពុជាកំពុងតែតស៊ូងើបឡើងទៅកាន់ភាពរឹងមាំមួយនៃនយោបាយស្របតាមលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានចូលរួម និងវាយតម្លៃថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំនួន ៨២.៨៩%។ ផ្ទុយទៅវិញ លោកបែរជាប្រកាសឲ្យគេឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថាជាការបោះឆ្នោត ដោយសំអាងថាមិនមែនជាការបោះឆ្នោតពិតប្រាកដតាមបែបប្រជាធិបតេយ្យ ហើយលោកលើកឡើងថែមទៀតថាកម្ពុជានឹងរងផលប៉ះពាល់អាក្រក់ជាច្រើនទៀត ដោយសារតែ សម្តេចតេជោ នៅបន្តកាន់អំណាចតទៀត។ លោកថា ការបោះឆ្នោតពិតប្រាកដ គឺទាល់តែមានគូប្រកួតប្រជែង ដែលជាគណបក្សប្រឆាំងមែនទែន មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចផ្សព្វផ្សាយព័ត៌មានដោយគ្មានការរឹតត្បិត មានស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យត្រឹមត្រូវជាដើម។  ត្រង់ចំណុចនេះ លោកគួរតែដឹងច្បាស់ថា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គឺមិនគិតថាបក្សធំ ឬបក្សតូចនោះទេគឺស្មើភាពគ្នាចំពោះមុខច្បាប់ទាំងអស់ ពួកគេអាចក្លាយជាបក្សប្រឆាំងថ្មីបាន បើសិនជាមានការគាំទ្រពីប្រជាពលរដ្ឋ។ ទោះបីជាអវត្តមានអតីតបក្សប្រឆាំងនៅកម្ពុជា ក៏នៅមានគណបក្សជាច្រើនទៀតរហូតសរុបចំនួន២០គណបក្ស ច្រើនជាងអាណត្តិមុន បានចូលរួមប្រកួតប្រជែងដោយស្មើភាព ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា ការបោះឆ្នោតនៅកម្ពុជាគឺត្រឹមត្រូវស្របតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត សូមលោកជ្រាបដែរថា…