-
តួកគីប្តេជ្ញាសងសឹកវិញ ក្រោយសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីប្រទេសខ្លួន

តួកគី៖ ក្រសួងការបរទេសតួកគីបានព្រមានសងសឹកប្រឆំាងនឹងសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីមហាអំណាចនេះ បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីប្រទេសខ្លួនចំនួន ពីររូបពាក់ព័ន្ធនឹងករណីឃុំខ្លួនលោកអាចារ្យសាសនាគ្រិស្តសញ្ជាតិអាម៉េរិកម្នាក់ ឈ្មោះ Pastor Andrew Brunson។ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រសួងរតនាគារជាតិអាម៉េរិកបាន ប្រកាសដាក់ទណ្ឌកម្មរដ្ឋមន្រ្តីយុត្តិធម៌តួកគីលោក Abdulhamit Gul និងរដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Suleyman Soylu ដោយចោទថា អ្នកទាំងពីរមានជាប់ពាក់ព័ន្ធនឹងការចាប់ និងឃុំខ្លួនលោក Andrew Brunson ពីបទប្រព្រឹត្តអំពើភេវរកម្ម។
-
អង្គការសហប្រជាជាតិត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយសារទឹកជំនន់ភ្លៀងរដួវវស្សា
-
អាជ្ញាធរឡាវអះអាងថា មនុស្សស្លាប់១៣នាក់ និងបាត់ខ្លួន១១៨នាក់ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ
ឡាវ៖ មន្រ្តីមួយរូបមកពីកងពលទាហានឡាវ ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្នុងសង្កាត់ Sanamxay ខេត្ត Attapeu បានបញ្ជាក់ថា មនុស្ស១៣នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត និង១១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅឡាវ ដែលបង្កជាគ្រោះទឹកជំនន់ជន់លិចលង់យ៉ាងធ្ងន់នៅភាគខាងត្បូងប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍មុន។
-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២៥០០គ្រួសារ នៅខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
-
ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់១០,៧៩ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម)
-
ស្ត្រីម្នាក់ ជួញដូរនិងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន
ឧត្តរមានជ័យ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងសរុប២៧នាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿញៀន នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនសង្ស័យឈ្មោះ នុប សឿន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
-
នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនចំនូន២២កញ្ចប់
-
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកនេះ
បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល ៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
-
ពលរដ្ឋណាឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប្រថុយប្រថានលើក ឬដឹក នាំឲ្យគ្រោះថ្នាក់! សូមរាយការណ៍ជូណ CMAC
កំពង់ឆ្នាំង៖ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានធ្វើឡើងបន្ទាប់ពីមានករណីមួយនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានក្រុមបូមខ្សាច់មួយក្រុម បានជួបគ្រាប់បែក MK82 របស់អាមេរិក ហើយក៏បាន ជីកដឹកគ្រាប់បែកដោយខ្លួនឯង យកទៅឲ្យប៉ូលីសឃុំ និងប៉ូលីសស្រុក ប៉ុន្ដែពួកគាត់មិនហ៊ានទទួលនោះទេ ព្រោះមិនមែនជំនាញរបស់ពួកគាត់ ហើយក៏បានដឹកទៅរកក្រុមស៊ីម៉ាក់ នៅកំពង់ឆ្នាំង។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា បើសិនជាជួបប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ សូមមេត្ដាកុំដឹកវាដោយខ្លួនឯង ទាំងប្រថុយប្រថាន ពីព្រោះវាអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់យើងបាន។ លោក ហេង រតនា បានបញ្ជាក់ថា ការធ្វើបែបនេះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំប្រព្រឹត្តសកម្មភាពបែបនេះ ត្រូវទៅសុំទាក់ទងឲ្យជំនាញគេ ទៅធ្វើការដោះបន្សាបសិន សូមកុំដឹកបែបនេះ៕
-
គ.ជ.ប.៖ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានចំនួន២,៥២៥បណ្តឹង