-
នាយករដ្ឋមន្ត្រីឡាវផ្ញើសារអបអរសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត
យោងតាមលិខិតរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមាតឡាវ លោក ថង លួន ស៊ីស៊ូលីត នៅថ្ងៃ៣១ ខែកក្កដា ម្សិលមិញ បានសរសេរថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងក្នុងនាមលោកផ្ទាល់ លោកសូមសម្ដែងនូវអំណរសារទរយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា លោករំពឹងថាទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំង២ នឹងត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំង២៕ម.ន
-
ចិនព្រមានវាយបកទៅកាន់សហរដ្ឋអាម៉េរិកវិញ បើសិនជាហ៊ានដំឡើងពន្ធបន្ថែមទៀត
-
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះលើកទំនប់ការពារទឹកកុំឲ្យហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ
ខេត្តស្ទឹងត្រែង៖ កម្ពស់ទឹកទន្លមេគង្គលើ ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានបន្តហក់ឡើងលើសពីថ្ងៃម្សិលមិញ ដែលធ្វើឲ្យអាជ្ញាធរខេត្តប្រញាប់ចាត់វិធានការចុះទប់ស្កាត់ ដើម្បីកុំឲ្យទឹកហូរចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងទន្លេ។ ការចុះទប់ទឹកទន្លេ ដែលដឹកនាំដោយអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងការចូលរួម ពីសំណាក់កងកម្លាំងទាំង៣របស់ខេត្ត។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ម៉ុម សារឿន បានដឹកនាំកម្លាំងទាំង៣ មានកម្លាំងរបស់ខេត្ត និងក្រុងស្ទឹងត្រែង ដើម្បីរួមគ្នាចុះធ្វើសកម្មភាពទប់ទឹកជំនន់ទន្លេមេគង្គ ដែលបានហូរចូលដល់ភូមិករ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយបានប្រើប្រាស់កម្លាំងសរុបប្រមាណជាង១០០នាក់។
-
បុរសម្នាក់រត់ចូលរថភ្លើង ត្រូវរថភ្លើងកិនដាច់ខ្លួនជា២កំណាត់ ស្លាប់មួយរំពេច
ភ្នំពេញ៖ បុរសម្នាក់បានដាច់ខ្លួនជាពីរកំណាត់ និងបែកសាច់រប៉ាត់រប៉ាយលើផ្លូវដែក ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនរស់នៅក្បែរកន្លែងកើតហេតុ កាលម៉ោងវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុធិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
រដ្ឋមន្រ្តីមហាផ្ទៃថៃបញ្ជាឲ្យអភិបាលខេត្តភាគខាងជើងប្រទេសទាំងអស់ ចាប់ផ្តើមជម្លៀសប្រជាជន ស្របពេលដែលទឹកទន្លេមេគង្គកំពុងកើនឡើងយ៉ាងគំហុក
-
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ជូនថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់១៤,៨៩ ម ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម។ ទឹកបានលិចចូលតំបន់ទំនាប និងតំបន់មួយចំនួនទៀតដែលនៅអមសងខាងដងទន្លេផងដែរ៕
-
ប្រជាជនរស់នៅក្នុងទីក្រុងតូក្យូជិត១០០នាក់បានស្លាប់ ដោយសារជំងឺគាំងបេះដូងនៅក្នុងខែកក្កដា ឆ្នាំ២០១៨
ជប៉ុន៖ នៅក្នុងចំណោមប្រជាជនរស់នៅក្នុងទីក្រុងតូក្យូ ដែលបានបាត់បង់ជីវិតកន្លងមកនេះ ត្រូវបានគេសង្ស័យថា មានចំនួនរហូតដល់៩៦នាក់ឯណោះ ដែលបានស្លាប់ ដោយសារតែជំងឺបេះដូងកាលពីខែកក្កដា ឆ្នាំ២០១៨។ យោងតាមប្រភពរបស់នាយកដ្ឋានប៉ូលិសក្រុងតូក្យូ និងនាយកដ្ឋានផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំអស់ មានអាយុចាប់ពី៤០ដល់៩០ឆ្នំា ខណៈតួលេខនេះ បានកើនឡើងជិត៤ដង បើធៀបទៅនឹងកាលពីឆ្នំាមុនមានចំនួន២៥នាក់។
-
អប្សរាណេត ៣១ – ០៧ – ២០១៨
-
ពលរដ្ឋមីយ៉ាន់ម៉ាជាង១២០,០០០នាក់បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ដោយសារតែការគំរាមកំហែងពីគ្រោះមហន្តរាយទឹកជំនន់
-
ទឹកជំនន់ទន្លេមេគង្គលើ កំពុងហក់ឡើង លិចកាត់ផ្លូវដោយកន្លែងនៅខេត្តព្រះវិហារ
ទឹកទន្លេរពៅលិចកាត់ផ្លូវដោយកន្លែង ភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា មានភូមិសាស្ត្រជាប់មាត់ទន្លេរពៅ ឃើញថា ទឹកទន្លេកំពុងហក់ឡើងលិចតំបន់ខ្លះៗរួចហើយគិតមកទល់ថ្ងៃនេះ ប៉ុន្តែអាចធ្វើដំណើរបាន ហើយក៏មិនទាន់មានការប៉ះពាល់ធ្ងន់ ដល់ភូមិឋានប្រជាពលរដ្ឋឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្ត បានត្រៀមកាណូតសម្រាប់ត្រៀមដឹកប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន២កន្លែង ដែលបានត្រៀមទុក បើសិនទឹកទន្លេមេគង្គបន្តហក់ឡើងខ្លាំងថែមទៀត។