-
សហរដ្ឋអាម៉េរិក៖ ខ្លួននឹងមិនបង់ប្រាក់សូម្បីតែមួយសេនឲ្យកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបញ្ជូនអដ្ឋិធាតុកងទ័ពអាម៉េរិកមកកាន់ប្រទេសកំណើតវិញ
-
សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំងប្រកាសគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងចាត់ទុកការបោះឆ្នោតនេះ ជាគំរូសម្រាប់ប្រទេសក្នុងតំបន់
សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងាករណ៍ សម្ដែងការកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំរៀបចំដំណើរការបោះឆ្នោតដោយរលូន ក្នុងបរិយាកាសល្អប្រើសរ ទាំងក្នុងពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក ត្រូវបានផ្ដល់តម្លៃដោយពលរដ្ឋខ្លួនឯង តាមរយៈការចូលរួមបោះឆ្នោតប្រមាណជាង៨២ភាគរយនៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុប និងស្ថិតក្រិមក្រសែភ្នែកមនុស្សជាច្រើនម៉ឺននាក់ដែលជាអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្ដរជាតិ ព្រមទាំងភ្នាក់ងារគណបក្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីបណ្ដាប្រទេសជាង៥០លើពិភពលោក ឃ្លាំមើលនួវដំណើរការបោះឆ្នោត។ សេចក្ដីថ្លែងការណ៍បានបន្តថា សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង អបរអរ សារទរចំពោះពលរដ្ឋខ្មែរដែលបានចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួន ដោយសម្ដែងនូវឆន្ទៈតាមរយៈការចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនលើសលប់ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើសគ្រប់គ្រាន់ និងការពារដោយប្រពន្ធ័បោះឆ្នោតសម្ងាត់។ ទន្ទឹមនេះ សមាគម ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប. ដែលបានធ្វើឲ្យការបោះឆ្នោតមួយនេះ ក្លាយជាគំរូមួយសម្រាប់បណ្ដាប្រទេសនានាក្នុងតំបន់ ដោយធានាបាននូវការបោះឆ្នោតមួយ ដែលប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានការគំរាមកំហែង។ ជាមួយគ្នានោះ សមាគមមិត្តភាពខ្មែរនៅក្រៅស្រុក នៅប្រទេសបារាំង បានកោតសរសើរដល់រាជរដ្ឋាភិបាល…
-
ក្លឹប Fulham ចំណាយ២២លានផោនទិញខ្សែប្រយុទ្ធ Mitrovic ផ្តាច់ពី Newcastle

-
រុស្ស៊ី និងជប៉ុន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមំា
-
ប្រព័ន្ធការពារអន់ទើបធ្វើអោយ លោក Jurgen Klopp ចំណាយប្រាក់ដ៏ច្រើន នាំយកអ្នកចាំទី Alisson Becker ពី Roma

-
នគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន សកម្មក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍ ស្រាវជ្រាវ និងចាប់ខ្លួនបាន កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅដីឡូត៍ ក្រុម៦ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបាន ថ្នាំញៀន៨កញ្ចប់ និងម៉ូតូមួយគ្រឿង។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកធ្លាប់រាយការណ៍ប្រាប់សមត្ថកិច្ចពីសកម្មភាពជនសង្ស័យខាងលើពាក់ព័ន្ធគ្រឿងញៀននេះ ប៉ុន្តែជនសង្ស័យគេចខ្លួនរហូត។ ទើបតែនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ពេលដែលជនសង្ស័យចូលក្នុងបរិវេណដីឡូត៍ក្នុងភូមិខាងលើ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត លោក សៅ សរិទ្ធ នាយប៉ុស្តិ៍រង ចុះទៅបង្ក្រាបចាប់ខ្លួនបានតែម្តង។ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តតាមនីតិវិធី៕
-
ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម អំពាវនាវឲ្យពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន ចំពោះការហក់ឡើងនៃទឹកទន្លេមេគង្គ
-
អត្តពលិកកីឡាចំបាប់ បញ្ជាក់ថា ត្រៀមខ្លួនរួលរាល់សម្រាប់ប្រជែងមេដាយ អេស៊ានហ្គេម នៅប្រទេស ឥណ្ឌូនេស៊ី
-
ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ ចាប់ផ្តើមជើងទី១ ថ្ងៃពុធស្អែកនេះទាំង៤ប្រកួត
-
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក៖ យន្តហោះដឹកមនុស្ស១០៣នាក់ជួបគ្រោះធ្លាក់ គឺដោយសារតែអាកាសធាតុអាក្រក់

ម៉ិកស៊ិក៖ មន្រ្តីអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក បានអះអាងជំហានដំបូងថា មូលហេតុដែលធ្វើឱ្យយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ ធ្លាក់នោះ ទំនងជាបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់។ គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានកើតឡើងនៅម៉ោង៣និង៤០នាទីរសៀលថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់) ហើយសាក្សីជាអ្នកដំណើរជាច្រើននាក់ក៏បាននិយាយដែរថា ខ្យល់បានបក់បោកយ៉ាងខ្លាំងលើយន្ដហោះ រហូតដល់ពីឡុតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ យន្ដហោះផ្ទុកអ្នកដំណើរ១០៣នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ បានធ្លាក់នៅឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ ប៉ុន្តែជាសំណាងល្អមិនមាននណារម្នាក់បាត់បង់ជីវិតឡើយ។ ហេតុការណ៍ធ្លាក់យន្ដហោះនេះដែរ អភិបាលរដ្ឋ ឌូរ៉ាងហ្គោ លោក ចូសេ អេស្ពឺរ៉ូ បានបញ្ជាក់ថា គ្មានអ្នកបាត់បង់ជីវិតនោះទេ បើទោះជាមានមនុស្ស៨៥នាក់រងរបួសក៏ដោយ។