-
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦
-
ស្រូវមិនប្រកាន់រដូវរបស់ឃុំចំនួនពីរនៃស្រុកមង្គលបូរី បានទទួលរងផលប៉ះពាល់ខ្លះពីជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ៖ ស្រូវមិនប្រកាន់រដូវរបស់ឃុំចំនួនពីរនៃស្រុកមង្គលបូរី បានទទួលរងផលប៉ះពាល់ខ្លះពីជំនន់ទឹកភ្លៀងប៉ុណ្ណោះ។ នេះបើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យដឹង ក្នុងអំឡុងពេលលោកបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងស្រូវដែលរងផលប៉ះពាល់ពីជន់ទឹកភ្លៀងជាងមួយសប្ដាហ៍ចុងខែកក្កដា ឆ្នាំ២០១៨។ ពេលនេះខាងមន្ទីរបានយកម៉ាស៊ីន២គ្រឿងមកបូមទឹកចេញពីប្រឡាយឯកភាព ហៅប្រឡាយរងទម្លាក់ទៅស្ទឹងដើម្បីរំដោះទឹកចេញពីស្រែខាងលើ គឺឃុំរហាត់ទឹក។
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ឯកឧត្ដម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះទូកទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដើម្បីសម្រាលដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់សរុបចំនួន ៦៧គ្រួសារ នៃភូមិទាំង ៤ ក្នុងសង្កាត់ស្រះឬស្សីចំនួន៣០គ្រួសារ នៅចំនុចទីទួលសុវត្ថិភាពរបស់សង្កាត់ស្រះឬស្សី និង សង្កាត់សាមគ្គី ចំនួន៣៧គ្រួសារ នៅសាលាសង្កាត់សាមគ្គី។
-
ទឹកទន្លេមេគង្គ ជន់ឡើងលិចចូលភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់ទំនាបតាមដងទន្លេ ក្នុងខេត្តក្រចេះ
-
ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី សម្រេចចិត្តលាលែងពីតំណែង
-
គ្រោះរញ្ជួយដីក្នុងកម្រិត៣.១វ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា

ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា គ្រោះរញ្ជួយផែនដី កម្រិត៣.១វ៉ិចទ័របានធ្វើការវាយប្រហាររដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស) ភាគខាងជើងប្រទេសឥណ្ឌានៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់)។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ ពុំបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ ហើយក៏មិនមានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត ក្រោយការវាយប្រហារទៅលើសង្កាត់ Kangra (ខាន់ក្រា) រដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស) នាព្រឹកថ្ងៃអង្គារ៍នេះ(ម៉ោងក្នុងតំបន់)ដែរ ។
-
មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននាំយកគ្រឿងចុះពង្រឹងតួទំនប់វ៉ៃកូ ដើម្បីទប់ទល់នឹងការហូរច្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននាំយកគ្រឿងចុះពង្រឹងតួទំនប់វ៉ៃកូ ស្ថិតនៅចំណុចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទប់ទល់នឹងការហូរច្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់។ សូមជម្រាបថា គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់ ១៤,៦៦ ម ហើយ។ តំបន់ទំនាបនានាតាមដងទន្លេ ក៏ត្រូវបានទឹកលិចចូលជាបណ្តើរៗ និងកំពុងគំរាមកំហែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ និងភូមិឋានប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះផងដែរ៕
-
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅភូមិក្រពើរោទិ៍
-
កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ ទៅក្រុងតាខ្មៅ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាណូតដឹកអ្នកដំណើរ ពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការបណ្ដោះអាសន្ន កាលពីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមកិច្ចចរចាផ្នែកយោធាកម្រិតទូទៅ ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ