-
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
-
អ្នកឡើងភ្នំប្រមាណ ៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងនៅឥណ្ឌូណេស៊ី ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងថ្ងៃអង្គារ៍នេះថា អ្នកឡើងភ្នំជាង៥០០នាក់ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីមួយកន្លែង បន្ទាប់ពីបានជាប់គាំងដោយសារគ្រោះបំណាក់ដី ដែលបង្កឡើងពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកនាពេលថ្មីៗនេះ។ នៅក្នុងចំណោមអ្នកឡើងភ្នំដែលជាប់គាំងទាំងអស់ ក្នុងនោះក៏រួមមានទំាងជនជាតិអាម៉េរិក បារំាង ហូឡង់ និងថៃផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយផែនដីក្នុងកម្រិត ៦.៤ វ៉ិចទ័របានវាយប្រហារយ៉ាងកក្រើកទៅលើកោះ លុមបុក កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យកើតមានជាហេតុការណ៍បំណាក់ដី នៅតំបន់ភ្នំភ្លើង រីនចានី ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ឥណ្ឌូណេស៊ី។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខែក្រោយនេះ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងបញ្ហាក្នុងតំបន់
សហរដ្ឋអាម៉េរិក៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន៣ ក្នុងនោះរួមមានម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែសីហាខាងមុខ។
-
សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោក ស ថេង ដែលជាប្អូនប្រុសបង្កើត
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ ពាក់ព័ន្ធនឹងបញ្ហាទណ្ឌកម្ម
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា រូបលោកបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី គ្រប់ពេលវេលា និងដោយគ្មានលក្ខខណ្ឌជាមុន ដែលការអះអាងនេះ ធ្វើឡើងស្របពេលដែលអាម៉េរិកគ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីទៀតទៅលើអ៊ីរ៉ង់នៅក្នុងខែសីហាខាងមុខនេះ។
-
ក្រុមហ៊ុន SCG នាំមុខក្នុងការផ្សព្វផ្សាយអំពីទស្សនទានសេដ្ឋកិច្ចវិលជុំ សម្រាប់ចីរភាពផ្នែកបរិស្ថាន និងកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ជាក្រុមហ៊ុននាំមុខគេក្នុងការផ្សព្វផ្សាយជំរុញឲ្យមានការលើកកម្ពស់ចីរភាពផ្នែកធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តនូវទស្សនទាន “សេដ្ឋកិច្ចវិលជុំ” ដើម្បីកាត់បន្ថយការបំផ្លាញបរិស្ថាន។ នេះបើយោងតាមខ្លឹមសារ ដែលខ្លួនបានបញ្ជាក់នៅចំពោះភ្ញៀវប្រមាណ១.០០០ឮនាក់មកពីវិស័យឧស្សាហកម្ម និងរដ្ឋាភិបាលក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ។
-
ឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ២លាននាក់
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០១៨ និង៧លាននាក់ នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់១លាននាក់។ នៅឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ២លាននាក់។
-
ទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងជាបណ្តើរៗហើយ
ទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើង និងចាប់ផ្តើមលិចចូលតាមបណ្តាព្រែក បឹងបួធម្មជាតិ អាងភ្លិចទឹក និងផ្ទៃដីមួយចំនួន នៅតំបន់ទំនាបក្នុងស្រុកស៊ីធរកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង ជាបណ្តើរៗហើយ។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានកើនឡើងដល់កម្ពស់ ៦,៣០ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៧,៥០ម) ៕ម.ន
-
រថយន្តសាំយ៉ុងបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ
-
សមាគមដែលចូលរួមសង្កេតការណ៍មកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ចេញសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតនៅកម្ពុជា
ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់កម្ពុជា ពិតជា សេរី ត្រឹមត្រូវ យុត្តិធម៌ និងជាគំរូសម្រាប់ប្រទេសក្នុងតំបន់។ នេះជាការវាយតម្លៃរបស់សមាគមចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា ចំពោះដំណើរការប្រព្រឹត្តទៅទាំងក្នុងយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោត ដោយគូសបញ្ជាក់ថា មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងជាគំរូសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់៕ម.ន