Category: ព័ត៌មាន

  • គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់បាក់ដី នៅប្រទេសជប៉ុន បន្តកើនឡើងដល់១៧៩នាក់ហើយ

    ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះបំណាក់ដី និងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាង នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានបន្តកើនឡើងដល់១៧៩នាក់ និង៥៦នាក់ទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយមានមនុស្ស៦០នាក់បានស្លាប់។

  • គ្រូបារាំង លោក Deschamps រីករាយពេលឃើញ Henry អតីតកីឡាករបាល់ទាត់បារាំង ក្នុងឋានៈគ្រូជំនួយរបស់ប៊ែលហ្សិក ក្នុងជំនួប បារាំង និង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018នេះ

    គ្រូបារាំង លោក Deschamps រីករាយពេលឃើញ Henry អតីតកីឡាករបាល់ទាត់បារាំង ក្នុងឋានៈគ្រូជំនួយរបស់ប៊ែលហ្សិក ក្នុងជំនួប បារាំង និង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018នេះ

    លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថា រីករាយដែលបានឃើញអតីតកីឡាករបាល់ទាត់បារាំង Thierry Henry ក្នុងជំនួប បារាំង នឹង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ។  គួររំលឹកថា Thierry Henry លេងឱ្យក្រុមជម្រើសជាតិបារាំងនៅ World Cup បាន៤ដង និងស៊ុតបញ្ចូលទី៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១២៣ប្រកួត ហើយរយៈពេល២ឆ្នាំចុងក្រោយនេះ អតីតកីឡាករឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal បានក្លាយគ្រូជំនួយរបស់ក្រុមបែលហ្ស៊ិក ។ លោក Didier Deschamps ថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ក្រុមបាល់ទាត់ បែលហ្ស៊ិក លេងបានល្អ ទាំងតំបន់ប្រយុទ្ធ និងតំបន់ការពារ ពញរមទាំងមានស្មារតីលេងជាក្រុមខ្ពស់ ពិសេសពួកគេមាន Thierry Henry ជាគ្រូជំនួយទៀត ទោះបែលហ្ស៊ិកមិនធ្លាប់ឈ្នះ World Cup ក៏ដោយ ។ ប៉ុន្តែយ៉ាងណាក្រុមលោកដែលធ្លាប់ឈ្នះ World Cup…

  • កីឡាករដែលលេងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ World Cup មកពីក្លឹបធំៗ ៤

    កីឡាករដែលលេងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ World Cup មកពីក្លឹបធំៗ ៤

  • យុវជនហែលទឹកកម្ពុជាបញ្ចប់បេសកកម្ម ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

    យុវជនហែលទឹកកម្ពុជាបញ្ចប់បេសកកម្ម ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

  • អត្តពលិកជាង១៣០០នាក់ ចុះឈ្មោះរត់ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ នៅខេត្តសៀមរាម

    មានអត្តពលិក ជាង១៣០០នាក់ ចុះឈ្មោះរត់ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ នៅខេត្ត សៀមរាម

  • ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ៖ សូមកុំពិសារគ្រឿងស្រវឹង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ហើយ សូមគោរពទៅតាមលក្ខន្តិកៈ និងនិតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានល្អ

    អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមការងារ និងប្រជាពលរដ្ឋនៅឃុំស្រណាល និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួនជាង៦៥០នាក់ ។

  • ក្មេងប្រុសពីរនាក់លង់ទឹកស្រះស្លាប់ ពេលដែលម្តាយជាប់រវល់ស្ទូងស្រូវ

    ព្រះវិហារ: ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់ គួរឲ្យអណោចអាធ័ម ខណៈពេលដែលម្តាយរបស់ពួកគេជាបរវល់ទៅស្ទូងស្រូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម៉ោង០៣ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ លោកវរៈសេនីយ៍ទោ ឡាញ់លី ស៊ីឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសជាជនរងគ្រោះទាំង២ បានប្រវាស់គ្នាស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗរបស់ពួកគាត់រៀងៗខ្លួន ទៅជាមួយដែរ។ ស្របពេលដែលកំពុងស្ទូងស្រូវ ពួកគាត់មិនបានចាប់អារម្មណ៍ទេ ក្រោយមកក៏ស្ងាត់មាត់ក្មេងទាំង២នាក់ ពួកគាត់ខំស្រែកហៅ ក៏ស្រែកហៅមិនឮ ពួកគាត់បានដើរទៅទឹកស្រះដែលនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពក្មេងទាំង២នាក់នោះអណ្តែត ទៅហើយ។ លោកអធិការបានបន្តថា សាកសពក្មេងប្រុសទី១ឈ្មោះ ផា ផាត់ ភេទប្រុសអាយុ៤ឆ្នាំ និងសាកសពក្មេងប្រុសទី២ឈ្មោះ ឆូយ រ៉ាឆាត ភេទប្រុសអាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី៕ដោយៈ សួនលីណា

  • ជនជាតិចិនជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុកពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់

    ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត  ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ  (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  • ឆក់ទូរសព្ទចំនារីក្លាហាន លទ្ធផលជាប់ខ្នោះ!

    ភ្នំពេញ ៖ ក្រុមជនដៃស្អិតដែលតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកធ្វើដំណើរតាមផ្លូវ ត្រូវអស់ល័ក្ខ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នកគ្រូពេទ្យម្នាក់បានសម្រេចហើយ តែរត់មិនរួច ត្រូវអ្នកគ្រូពេទ្យនោះជិះម៉ូតូប្រដេញតាមបំបុកម៉ូតូជនសង្ស័យដួល ហើយស្រែកឲ្យគេជួយ ក៏ត្រូវប្រជាពលរដ្ឋក្បែរនោះព័ទ្ធចាប់បានទាំង២នាក់ ។  ករណីនេះបានកើតឡើងកាលពី ថ្ងៃអង្គារ ១៣រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

  • មន្ត្រីនាំពាក្យបក្សប្រជាជនកម្ពុជាៈ ចំហាយឧបាយកលនៃបដិវត្តន៍ពណ៌នៅមាននៅឡើយ

    ទោះបីបដិវត្តន៍ពណ៌ដែលពួកឈ្លានពានបរទេស និងអាយ៉ងក្នុងស្រុកចង់យកមកសាកល្បងនៅកម្ពុជា ត្រូវបរាជ័យយ៉ាងអាម៉ាស់យ៉ាងណាក៏ដោយ ក៏មហិច្ឆតាពួកគេនៅតែមានដដែល។ទោះបីរូបភាពឧបាយកលធំៗ ត្រូវបានកាត់បន្ថយ តែនៅមានឧបាយកលថ្មីៗទៀត ដើម្បីបំផ្លាញការបោះឆ្នោតដែលជិតឈានមកដល់នាពេលឆាប់ៗនេះ ។ ពួកបណ្តាញ ទាំងក្រៅស្រុក ទាំងក្នុងស្រុកនៅបន្តសកម្មភាពយ៉ាងមមាញឹកក្នុងចេតនារារាំង និងបំផ្លាញការបោះឆ្នោត។ ពួកគេខ្លះបានប្រកាសថាមិនចូលរួមសង្កេតការណ៍បោះឆ្នោត ដែលគេខ្លាចថាមានឈ្មោះដែលគេហៅថាប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយស្របច្បាប់នោះ តែមហិច្ឆតាគេនៅតែចូលរួមសង្កេតការណ៍ដដែល តែតាមរូបភាពប្រយោល គេចវេសពីការទទួលខុសត្រូវជាផ្លូវការ តែបែរជាធ្វើសកម្មភាពបែបឧទ្ទាមនិយម ដោយចាត់តាំងបណ្តាញសង្កេតការណ៍ក្រៅច្បាប់ ដោយប្រើប្រាស់ឈ្មោះមហាជនមកបិទបាំងពីមុខទៅវិញ ។ នេះបញ្ជាក់ពីឧបាយកលថ្មីទៀតរបស់ពួកបណ្តាញស៊ីឈ្នួលបរទេសដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាលនឹងចោទថានៅកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ ដូចពួកគេធ្លាប់លាបពណ៌កន្លងមកស្រាប់ ។ ផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គួរតែសមត្ថកិច្ចតាមដាន និងគួរមានវិធានការណ៍សមស្រប កុំឲ្យដង្ហើមនៃបដិវត្តន៍ពណ៌របស់ពួកឈ្លានពានងើបក្បាលរួច និងកុំឲ្យពួកវាបង្កើតអំពើអនាធិបតេយ្យក្នុងសង្គមកម្ពុជាបាន។ដោយៈ សុខ ឥសាន