-
អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណាដែលដឹកនាំប្រទេសមានការរីកចម្រើន
ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរយើងនោះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានរឹងមាំតាមរយៈការសម្រេចចិត្តដោយធ្វើការពិចារណាឲ្យបានត្រឹមត្រូវមុននឹងគូសនៅលើសន្លឹកឆ្នោត។ នេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសដែលលោកអភិបាលខណ្ឌ និងលោកសារិន វណ្ណា ប្រធានមន្ទីរនគរូបនីយកម្មសំណង់ សូរិយោដី និងភូមិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈទ្រព្យចំនួន១៣០៥ក្បាលដី កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី នៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម
នាព្រឹកថ្ងៃទី ១០ ខែកក្កដា នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយពីសប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
-
ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់រថយន្តសំាយ៉ុងសង្ស័យដឹកជញ្ជូនសត្វព្រៃ
ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងមួយគ្រឿង សង្ស័យកំពុងធ្វើសកម្មភាពដឹកជញ្ជូនសត្វព្រៃ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យកងកម្លាំង កងរាជអាវុធហត្ថស្រុកសន្ទុក សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រថយន្តដើម្បីត្រូតពិនិត្យ ទើបប្រទះឃើញមានសត្វព្រៃ ដែលដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាត។
-
គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី នៅប្រទេសជប៉ុន បន្តកើន ឡើងដល់១៤៨នាក់
-
ប្រតិបត្តិការមុជទឹកចូលរំដោះមនុស្ស៥នាក់ទៀត ដែលកំពុងជាប់នៅក្នុងរូងភ្នំ ថាំលួង ឈានចូលដល់ដំណាក់កាលចុងក្រោយហើយ
-
អភិបាលខេត្តកំពង់ធំ ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ទប់ស្កាត់កុំឲ្យមានការអុកឡុក នៅអំឡុងពេលឃោសនា និងថ្ងៃបោះឆ្នោត
-
ប៉ូលិសស្រុកគិរីវង្សឃាត់ខ្លួនមនុស្ស៥នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន
តាកែវ ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានប៉ូលិសស្រុកគិរីវង្សឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពាក់ពន្ធ័នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ លោក យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង្សបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប់សម្រួលពីព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានដឹកកម្លាំង នឹងសហការជាមួយប៉ុស្តិ៍នគរបាលពាក់ពន្ធ័ ចុៈបង្រ្កាបករណីរក្សាទុក ជួញដូរ និងរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយធ្វើការស្រោវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បានជាបន្តបន្ទាប់រួមមានទី១ឈ្មោៈ នុន រតនា ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌សចំនួន០២កញ្ចប់តូច ទូរសព្ទចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿង ទី២មានឈ្មោះ សែម ចិក ( ហៅអឹក ) ភេទ ប្រុសអាយុ២៦ឆ្នាំ ទីលំនៅភូមិសំរោងកើត ឃុំគោកព្រេច ស្រុកគិរីវង្ស ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ស ចំនួន០២កញ្ចប់ធំ ទូរសព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ទី៣ មានឈ្មោះ តែម…
-
បុរសម្នាក់មានទំនាស់ក្នុងគ្រួសារតូចចិត្តផឹកស្រាស្រវឹងដេកលើថ្នល់រថភ្លើងត្រូវរថភ្លើងកិនដាច់ជើងទាំងពីរស្លាប់តែម្តង
-
កូរ៉េខាងត្បូងជំរុញសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងព្យាយាមដោះស្រាយ ទស្សនៈផ្ចុយគ្នា ជុំវិញបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
-
ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិត ៦០០នាក់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯក
ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិត ៦០០នាក់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពជាជាពិពេសគឺប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការជំនុំជម្រះក្តីប្រឆាំងនឹង អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានឡើងដឹកនាំប្រទេសនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។