-
សហរដ្ឋអាមេរិក និងកូរ៉េខាងជើងព្រមព្រៀងបង្កើតក្រុមការងារពិសេសមួយ ទទួលបន្ទុកការរំសាយអាវុធនុយក្លេអ៊ែរ
សហរដ្ឋអាមេរិក៖ អ្នកនំាពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ហីដធើ ណឺត បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងបាន ឯកភាពគ្នា ក្នុងការបង្កើតក្រុមការងារដែលមានតម្លាភាព និងសុពលភាពមួយ ដើម្បី ខិតខំព្យាយាមសម្រេចអោយបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់របបដឹកនំាក្រុង ព្យុងយ៉ាង ។
-
ឯកឧត្តម សៅសារឿន ដាក់កម្រងផ្តា គោរពវិញ្ញាណក្ខ័ន្ធ និងប្រគល់ថវិកា ជូនក្រុមគ្រួសារសពឯកឧត្តម សោម សាមិត្ត យោធភូមិភាគទី១
ដើម្បីចូលរួមរំលែកទុក្ខជាមួយនឹងនាយទាហាននាយទាហានរងនិងពលទាហាន យោធភូមិភាគទី១ ព្រមទាំងលោកស្រី ជាភរិយាក្រុមគ្រួសារសព ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម សាមិត្ត នោះប្រតិភូយោធភូមិភាគទី ១ ដឹកនាំឯកឧត្តមឧត្តមសេនីយទោ ដាំ រ៉ា មេបញ្ជាការរង យោធភូមិភាគទី១ តំណាងឲ្យឯកឧត្តមឧត្តមសេនីយឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ១ បានអញ្ជើញ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ និងបានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ទោជូនសពលោកឧត្តមសេនីយ៍ត្រី សោម សាមិត្ត ជាកិច្ចបច្ឆាមរណៈ។
-
ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ និងបន្តបាត់ខ្លួន១៨នាក់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ
-
ចោរ២នាក់ ឆក់ទូរសព្ទនារីម្នាក់ ហើយភ្លាត់ស្នៀតធ្លាក់ពីលើម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់ឲ្យប៉ូលិសវាយខ្នោះ
រាជធានីភ្នំពេញ ៖ ជនសង័្សយ២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីម្នាក់កំពុងជិះម៉ូតូកូនទា តែមិនបានសម្រេច បណ្ដាលនារីរូបនោះដួលម៉ូតូរងរបួសធ្ងន់ ចំណែកជនសង្ស័យម្នាក់បានធ្លាក់ពីលើម៉ូតូ ត្រូវបាននារីរងគ្រោះ ស្រែកចោរៗផ្អើលប្រជាពលរដ្ឋនាំគ្នាជួយចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ជូនសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍។ រីឯជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានបន្ថែមល្បឿនជិះរត់បាត់ស្រមោលតែម្ដង។
-
ក្រុមហ៊ុនអវកាស SpaceX បញ្ជូនអ្នកជំនាញមកពន្លឿនប្រតិបត្តិការជួយសង្គ្រោះ មនុស្សទាំង១៣នាក់ដែលកំពុងជាប់ក្នុងរូងភ្នំថាំលួង
សហរដ្ឋអាម៉េរិក៖ តាមរយៈគេហទំព័រ Twitter នាយកប្រតិបត្តិក្រុមហ៊ុន SpaceX &The Boring លោក អេឡន ម៉ាក បានបង្ហោះសារមួយដោយនិយាយថា រូបលោក នឹងបញ្ជូនអ្នកជំនាញឱ្យទៅចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះក្រុមក្មេងៗទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតចេញពីរូងភ្នំថាំលួង នៅភាគខាង ជើងប្រទេសថៃ បន្ទាប់ពីជាប់គំាងអស់រយៈពេល១៤ថ្ងៃមកនេះ ។
-
ផ្ទះឈើប្រក់ក្បឿងពីរខ្នងបីល្វែងត្រូវភ្លើងឆេះខ្ទេចគ្មានសល់
សៀមរាប៖ នៅយប់ថ្ងៃទី0៦ ខែកក្តដា ឆ្នាំ2018 វេលាម៉ោង03ទៀបភ្លឺឈានចូលថ្ងៃ07 ខែកក្តដា មានករណីភ្លើងឆេះផ្ទះជញ្ជាំងក្តារប្រក់ក្បឿងពីរខ្នងបីល្វែងខ្ទេចខ្ទីគ្មានសេសសល់។ ករណីកើតឡើងនៅក្នុងភូមិកំពង់ស្នោរលិច ឃុំជីក្រែង ស្រុកជីក្រែង។ តាមសំដីអ្នកជិតខាងនិយាយថា ម្ចាស់ផ្ទះឈ្មោះ ស រ៉ន ភេទប្រុស អាយុ៥២ឆ្នាំ (ប្រពន្ធស្លាប់ចោលជាច្រើនឆ្នាំ) និងមានប្រពន្ធក្រោយឈ្មោះម៉ៅនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង។បច្ចុប្បន្នអ្នកទាំងពីរទៅរកសីុនៅធ្វើជាកម្មករនៅក្រុងប៉ោយប៉ែត។
-
រថយន្តបាឡែនបើកបុកម៉ូតូស្មាស់អូស៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបូសធ្ងន់ម្នាក់ នៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធម័ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្កកាមរីបាឡែន មួយគ្រឿងបើកបុកពេញទំហឹងក្នុងទិសដៅច្រាស់ទិសគ្នា។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៦ ខែកក្ដដាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងភូមិអាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះ ជនរងគ្រោះដែលបាត់បង់ជីវិតមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ។
-
កងកម្លាំងអន្តរាគមន៍ត្រៀមការពារសន្តិសុខសុវត្តិភាពជូនគ្រប់គណបក្សនយោបាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ អញ្ជើញពិនិត្យកងកម្លាំងអន្តរាគមន៍វរសេនាតូចលេខ១ ដើម្បីត្រៀមការពារសន្តិសុខសុវត្តិភាពជូនគ្រប់គណបក្សនយោបាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងត្រៀមចាត់វិធានការចំពោះបណ្ហាមិនប្រកតី ជនអគតិណា បង្ករចលាចលអន្តិសុខ ដល់យុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៦ ។
-
ក្រមបិសាចក្រហមប៊ែលហ្ស៊ិក ឡើងទៅប៉ះបារាំង ក្រោយទម្លាក់ ប្រេស៊ីល ដោយលទ្ធផល ២-១ នៅ World Cup 2018
-
ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម
ម្ចាស់ពាន World Cup ២០១៨ មាន់គកបារាំង បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ អ៊ុយរ៉ាហ្គាយ ២:០ នៅវគ្គ៨ក្រុម ដោយរងចាំការប្រកួតរវាង ក្រុមប៊ែលហ្សិក និងសាំបាប្រេស៊ីល នៅម៉ោង ១រំលងអាធ្រាត ។គ្រាប់បាល់ជ័យជំនះរបស់បារាំង ធ្វើសម្រេចដោយខ្សែការពាររបស់ក្លឹបស្តេចសរ Real Madrid កីឡាករ Raphael Varane នៅនាទី ៤០ គ្រាប់បាល់ទី២ រកបាន ខ្សែប្រយុទ្ធរបស់ក្លឹប A T Madrid កីឡាករ Antoine Griezmann នៅនាទី ៦០ ។គួរញ្ជាក់ថា ក្រុមមាន់គកបារាំង គឺជាក្រុមដំបូងគេដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ ក្នុងចំណោមក្រុមទាំង៨ ៕