-
ឃើញដឹកដីចាក់លុបប្រឡាយអូរតាគុជ ពលរដ្ឋព្រួយបារម្ភខ្លាចដូចប្រឡាយអតីតលូ៥
ភ្នំពេញ ៖ ប្រឡាយអូរតាគុជ ត្រូវបានត្រូវបានគេចាក់លុបដីបង្រួមពីធំមកតូចជាច្រើនកន្លែងខុសពីលំនាំដើម បង្កឲ្យកាត់បន្ថយនូវចរន្តទឹកហូររំដោះចេញពីមូលដ្ឋាន ហើយថ្មីៗនេះប្រឡាយអូរតាគុជ ត្រូវបានគេដឹកដីចេញពីការដ្ឋានសំណង់ផ្សារឯកជនមួយក្បែរនោះ មកចាក់លុបពេញប្រឡាយ បង្រួមមកត្រឹម១ម៉ែត្រ ដែលស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកមិនមែនមានតែចំណុចត្រង់នេះទេ ហើយក៏មិនមែនទើបថ្មីៗនេះដែរ យូរមកហើយ ដែលប្រឡាយខាងលើ ត្រូវបានរំលោភបំពាន ចាក់ដីលុប ជាបន្តបន្ទាប់ ដើម្បីកេងចំណេញ ជាប្រយោជន៍ផ្ទាល់ខ្លួន កន្លែងខ្លះពី៨ម៉ែត្រ មកត្រឹម៦ម៉ែត្រ កន្លែងខ្លះប្រឡាយសល់តែ៥ម៉ែត្រ យូរទៅៗ អាជ្ញាធរស្ងាត់មាត់ឈឹង មិនមែនត្រឹមពេល លោក ម៉ូវ ម៉ានិត ឡើងកាន់តំណែងជាអភិបាលខណ្ឌទេ គឺតាំងពីជាន់មុនមកម្ល៉េះ។ រហូតមកដល់ពេលនេះ អ្នកចាក់ដីលុបប្រឡាយនៅតែបន្តសកម្មភាពដដែល ត្រង់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ប្រឡាយ រង្វះមាត់ទឹកហូរ សល់ត្រឹម១ម៉ែត្រ ជាបញ្ហាមួយបង្កឲ្យប្រជាជន ព្រួយបារម្ភ ខ្លាចដូចលើកមុន យូរទៅក្លាយជាកម្មសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន ឬរបស់ឯកជន ។ ពលរដ្ឋបន្តទៀតថា សកម្មភាពកែបំភាន់ សម្រួលបង្រួមប្រឡាយ ខុសទ្រង់ទ្រាយដើម វាមិនខុសណាពីប្រឡាយលូ៥ ប្រឡាយដើមធំ លូដាក់កាត់ទទឹងផ្លូវវេងស្រេង…
-
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជំរុញឲ្យធ្វើទំនើបកម្មរោងចក្រនានា នៅព្រំដែនជាប់នឹងប្រទេសចិន
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវយ៉ាងទទូចឲ្យធ្វើទំនើបកម្មទៅលើរោងចក្រវាយនភណ្ឌ និងរោងចក្រក្រដាសនៅទីក្រុង ព្រំដែនស៊ីននូជូ ដែលស្ថិតនៅជាប់នឹងទីក្រុងដានដុង របស់ប្រទេសចិន។ នៅក្នុងពេលចុះធ្វើអធិការកិច្ចនៅរោងចក្រ ស៊ីនូជូ ធិចធីល មៀល ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៩ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា រោងចក្រនឹងត្រូវធ្វើទំនើបកម្មក្នុងការបង្កើនដល់ផលិតកម្មនៅមូលដ្ឋាននេះ។ បន្ទាប់ពីបានដឹងអំពីសេវាកម្មផ្គត់ផ្គង់រោងម៉ាស៊ីនកិនស្រូវ និងលក្ខខណ្ឌរស់នៅរបស់បុគ្គលិក លោក គីម បាននិយាយថា គណៈកម្មាធិការពលករកូរ៉េ ហៅកាត់ថា (WPK) នៅរោងម៉ាស៊ីនកិនស្រូវមិនបានយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងារ និងការងាររបស់និយោជិកទេ។ ជាមួយគ្នានេះ លោក គីម ក៏បានកំណត់ភារកិច្ចលម្អិត និងវិធីសម្រាប់ការធ្វើទំនើបកម្មរោងម៉ាស៊ីនកិនស្រូវ ដោយនិយាយថា ឫសគុលនៃការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យមានការរីកចម្រើន សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យមានលក្ខណៈស្តង់ដារ៕ ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមភាគីម៉ិចស៊ីកូឯកភាពគ្នាព្យាយាមស្វែងរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយរវាងប្រទេសទំាងពីរ
ម៉ិចស៊ីកូ៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាដ័រ បានបញ្ជាក់ថា លោកទើបតែបាននិយាយទូរសព្ទជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ និងបានស្នើឲ្យប្រទេសជិតខាងទាំងពីរនេះ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូរូបនេះ បានទទួលការហៅទូរសព្ទពីលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយមេដឹកនាំទាំងពីរបានធ្វើកិច្ចពិភាក្សាគ្នាអស់រយៈពេលកន្លះម៉ោង។ លោក ឡូប៉ែស អូប្រាដ័រ បានស្នើឲ្យប្រទេសជិតខាងទាំងពីរនេះ គិតគូរទៅលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ។ ជាមួយគ្នានោះដែរ លោក ឡូប៉ែស អូប្រាដ័រ ក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបង្កើនអត្រានៃអ្នកមានការងារធ្វើនៅម៉ិចស៊ីកូផងដែរ ដើម្បីកាត់បន្ថយចំនួនជនអន្តោវេសន៍ឆ្លងដែនចូលទៅសហរដ្ឋអាម៉េរិក។ សម្រាប់លោក ត្រាំ វិញក៏បានរំពឹងថា នឹងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយម៉ិចស៊ីកូនាពេលឆាប់ៗខាងមុខផងដែរ៕ ម.ន
-
ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច
ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ចំនួន ១៥៨៣នាក់ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ កក្ដដា ឆ្នាំ២០១៨ ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ ឯកឧត្ដមក៍មានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់សូមផ្សព្វផ្សាយដល់បងប្អូនញាតិមិត្ត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលំដាប់លេខរៀងទី២០ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់៕ ម.ន
-
អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បំពេញទស្សនកិច្ចនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង១ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន មានកម្មវិធីជួបសម្តែងការគួសមជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន។ បន្ទាប់មក ឯកឧត្តម នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ…
-
ជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង១៦គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខណ្ឌចំការមន
នៅល្ងាចថ្ងៃទី២កក្កដាម្សិលមិញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បង្ក្រាបបានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀន ជាង១៦គីឡូក្រាម នៅផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមបញ្ជាផ្ទាល់ពីអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងសម្របសម្រួល ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាមួយនឹងគ្រឿងញៀន សរុប១៦គីឡូក្រាម។ ក្នុងចំណោមគ្រឿងញៀនទាំងនោះ មានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូក្រាម ៨១២ក្រាម ៦៩មីលីក្រាម និងហេរ៉ូអ៊ីន ៧០១ក្រាម៧៤មីលីក្រាម។ ក្រោយការឃាត់ខ្លួននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងរៀបចំឯកសារបញ្ជូនទៅតុលាការ។ នេះគឺជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំលើកទី៣ហើយ ក្នុងរយៈពេល១សប្ដាហ៏ចុងក្រោយនេះ។ កាលពីថ្ងៃ២៦មិថុនា កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបការជួញដូរគ្រឿងញៀនលាក់នៅក្នុងរថយន្តក្រុងមួយ…
-
បេសកកម្មជួយសង្គ្រោះមនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថាំលួង កំពុងប្រឈមនឹងហានិភ័យថ្មីមួយទៀត ដោយមានការព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងតំបន់
ថៃ៖ ក្រុមអ្នកជួយសង្រ្គោះថៃបាននឹងកំពុងពន្លឿនការបូមទឹកចេញពីរូងភ្នំ ថាំលួង នៅថ្ងៃ អង្គារ៍ នេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់នោះ ដែលអាចបង្កឲ្យភាពស្មុគស្មាញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងជួយយកអ្នកទាំង១៣ចេញមកខាងក្រៅ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ទៀត ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹកមកពីចក្រភពអង់គ្លេសចំនួនពីរនាក់ បានរកឃើញថា នៅមានជីវិតនៅឡើយ កាលពីថ្ងៃច័ន្ទ វេលាម៉ោង១០និង២៥នាទីយប់ ដោយស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីមាត់រូងភ្នំ។ ដូច្នេះ ទើបក្រុមជំនាញថៃ និងអន្តរជាតិដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសនោះ បានវាយតម្លៃថា ក្រុមសង្គ្រោះត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផង ទើបអាចយកជនរងគ្រោះទាំង១៣នាក់ចេញពីរូងភ្នំនេះបាន។ ស្របពេលជាមួយគ្នានោះដែរ ក្រុមជំនាញត្រូវបង្ហាត់អ្នកទាំង១៣នាក់ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀតព្យាយាមបញ្ជូនទៅខាងក្នុងរូងភ្នំ ៕ ម.ន
-
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨
សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានប្រារព្វបើកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នាសណ្ឋាគារសុខាភ្នំពេញ។ ថ្លែងបើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺមានគោលបំណងដើម្បីបង្ហាញជូននូវលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈតាមវិស័យសំខាន់ៗ មានដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបាត់ដំបង ព្រមជាមួយនឹងកិច្ចពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងចក្ខុវិស័យនៅក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈនាពេលខាងមុខ។ ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា ជាការពិតក្នុងរយៈពេលខ្លី តែយើងសម្រេចបានសមិទ្ធផលកំណែទម្រង់ជាច្រើនហួសពីការគិត ហើយជាពិសេស ភាពជោគជ័យលើការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ កើតចេញពីការចូលរួមរបស់តួអង្គពាក់ព័ន្ធ ដោយគោរពប្រតិបត្តិតាមគោលការណ៍ជាវិជ្ជមាន រួមមាន ការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងការអនុវត្តកម្មវិធីជាតិ ការរៀបចំដាក់ចេញនូវកម្មវិធីជាតិមួយជាក់លាក់ ដែលមានភាពប្រាកដនិយម ជាក់ស្តែង និងសាមញ្ញ ដែលកើតចេញពីមន្ត្រីរាជការយើងទាំងអស់គ្នា ការចូលរួមគាំទ្រ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមទាំង…
-
ពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្សក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប
សៀមរាប៖ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណកម្មាធិការ នៃ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែល មានប្រមាណជាង ៥២០នាក់ កាលពីព្រឹកថ្ងៃអង្គារ ០៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៨ ។ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (នាថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។ ឯកឧត្តមបណ្ឌិត…
-
នាយទាហាន ពលទាហាន និងយុវជន ជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សា នូវសន្តិភាព បូរណភាពទឹកដី កុំឲ្យរបបប៉ុល ពត វិលវិញជាថ្មីនៅកម្ពុជា
នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាយុវជនជំនាន់ក្រោយគឺជា មនុស្សសំខាន់បំផុត និងជាកម្លាំងស្នូលក្នុងការការពារជាតិ បូរណភាពទឹកដី ក្នុងចូលរួមទប់ស្កាត់ ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ដែលប្រទេសជាច្រើននៅពិភពលោក មិនដែលកើតមានឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជាប្រធានកិច្ចការសារធារៈសាលាក្តីខ្មែរក្រហម ក្នុងឱកាសធ្វើបឋកថា ដល់និស្សិតនាយទាហានកងទ័ពជើងមកពីវិទ្យាស្ថានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ និងសិស្សានុសិស្សលោកគ្រួអ្នកគ្រូមកពីខេត្តកំពង់ចាមប្រមាណ៧០០នាក់ នៅសាលាក្តីខ្មែរ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា របបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់មនុស្សប្រមាណជាងពីរលាននាក់ ដែលបណ្តាលឲ្យ មានការបែកបាក់ព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ហើយដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្ម សាហាវយង់ឃ្នងដូចក្នុង របបខ្មែរក្រហម យុវជនកម្ពុជាជំនាន់ក្រោយ ជាពិសេសនាយទាហានពលទាហាន ត្រូវតែសិក្សា និងស្វែងយល់ ចងចាំនូវប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឱ្យបានច្បាស់លាស់។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ…