Category: ព័ត៌មាន

  • អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមនឹងគណៈអភិបាលខេត្ត បានប្រគល់វិញ្ញាប័នប័ត្រសំគាល់អចលនៈវត្ថុដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងក្រុង និងខេត្តព្រះវិហារ

     ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប្រជាពលរដ្ឋខេត្តព្រះវិហារ រួមនឹងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ នឹងសុរិយោដីខេត្ត បានអញ្ជើញចុះចែកនូវវិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងភូមិចំនួនបី គឺភូមិគោកបេង .ភូមិថ្មី.នឹងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុង នឹងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨ ទៅតាមកម្មវិធីគោលនយោបាយចាស់សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ឯល សារ៉ូ អភិបាលក្រុងព្រះវិហារ និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដីខេត្តព្រះវិហារបានរាយការណ៍ថាៈ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបទបញ្ជាផ្ទាល់របស់ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តន៍នូវគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីរនិងផ្តល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុដល់ក្រុមគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ថ្ងៃនេះក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្ត ដោយបានកិច្ចសហការពីអាជ្ញាធរដែនដីក្រុង បានរៀបចំធ្វើពិធីប្រគល់វិញ្ញាប័នប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ( ប្លង់ដីកម្មសិទ្ធិ ) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋចំនួន ៥០០.គ្រួសារ…

  • ក្រុមកម្មករសំណង់ប្រមាណ៧០នាក់នៅក្រុងបាវិតអំពាវនាវរកបទអនតរគមន៍ពីសម្តេចតេជោហ៊ុនសែនរឿងមេការសំណង់ជនជាតិវៀតណាមគេចខ្លួនមិនបើកប្រាក់ថ្លៃឈ្នួលអោយជាង៤ខែស្មើរទឹកប្រាក់៣១៩៣៩ដុល្លា

    ស្វាយរៀង៖ក្រុមកម្មករនិងជាងសំណង់ប្រមាណ៧០នាក់នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨ម្សិលមិញនេះបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការស្ថិតនៅខាងក្រោយកាសុីណូថាយថិនក្នុងភូមិបាវិតកណ្កាលសង្កាត់បាវិតក្រុងបាវិតដើម្បីធ្វើការអំពាវនាវនិងរកបទអន្តរគមន៍ពីអាជ្ញាធរជាពិសេសសុំអោយសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ខណះដែលមេការសំណង់របស់ពួកគេគេចខ្លួនបាត់មិនបើកប្រាក់អោយរយះពេលជាង៤ខែស្មើរនិងទឹកប្រាក់៣១៩៣៩ដុល្លា។ បើតាមក្រុមកម្មករដែលនាំគ្នាធ្វើកូដកម្មបានអោយដឹងថាការមកជួបជុំគ្នាធ្វើកូដកម្មគឺដើម្បីទាមទារអោយមេការសំណង់ជាជនជាតិវៀតណាមឈ្មោះហេងតាយនិងឈ្មោះនិតបើកប្រាក់កម្លាំងពលកម្មអោយ ពួកគេទាំងអស់គ្នា។ក្រុមកម្មករបានអោយដឹងទៀតថាកម្មករនិងជាងសំណង់បានមកធ្វើសំណង់ក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិននៅភូមិបាវិតកណ្តាលនេះតាំងពីខែមីនាឆ្នាំ២០១៨រហូតដល់ចុងខែមិថុនាឆ្នាំ២០១៨នេះដោយខែដំបូងបើកប្រាក់អោយខ្លះតែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះមិនទាន់បើកប្រាក់ពលកម្មអោយទេដោយមេការសំណង់រកលេសដោះសាររហូតថាថ្ងៃនេះថ្ងៃនោះហើយគេចខ្លួនបាត់ស្រម៉ោលតែម្តង។ ក្រុមកម្មករសំណង់បានបញ្ជាក់ថាអាគារដែលពួកគេធ្វើនេះជាប្រភេទអាគារបុគ្គលិក មាន៧អាគាស្នើ១៥០បន្ទប់ជារបស់ក្រុមហ៊ុនចិនហើយឈ្មោះហេងតាយដែលជាមេការសំណង់នេះជាអ្នកម៉ៅការបន្តពីថៅកែចិនតែភាគីខាងចិនគេថាបើកប្រាក់អោយអស់ហើយមិនតែខកខាននោះទេ។ ពាក់ពន្ធ័និងករណីនេះដែរអាជ្ញាធរក្រុងបាវិតបានចុះមកសួរនាំដែរកាលពីម្សិលមិញហើយបានអោយក្រុមកម្មករសំណង់ត្រូវដាក់ពាក្យប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចដើម្បីអោយគេរកវិធីដោះស្រាយនិងតាមរកមុខមេការសំណង់ដែលមិនបើកប្រាក់អោយកម្មករនេះមកដោះស្រាយនិងចាត់ការតាមនិតិវិធីច្បាប់។សូមបញ្ជាក់ថាកម្មករសំណង់ទាំង៧០នាក់នេះអ្នកខ្លះរស់នៅខេត្តស្វាយរៀងនិងអ្នកខ្លះទៀតនៅខេត្តកំពង់ចាម បាត់ដំបងឥឡូវកំពុងជួបការលំបាកអត់មានលុយធ្វើដំណើរទៅស្រុកកំណើតនិងគ្មានលុយទិញអាហារហូបចុកជាដើម។ពាក់ពន្ធ័និងករណីនេះដែរតំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួលជាមួយអាជ្ញាធរបានអះអាងថានិងទទួលយកកម្មករដែលមេការរត់ចោលអោយមកធ្វើការបន្តតែត្រូវចុះកិច្ចសន្យាអោយត្រឹមត្រូវដើម្បីជៀសវាងការចាញ់បោកគេទៀត។    

  • ខេត្តបាត់ដំបង បានដុតបំផ្លាញនូវសារធាតុថ្នាំញៀន សរុបប្រមាណជិត១០គក្រ. នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន ២៦មិថុនា ២០១៨

      អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ជ្រាបដល់សាធារណៈជនទូទៅអោយកាន់តែមានការយល់ដឹងបន្ថែមទៀតអំពីគ្រោះថ្នាក់ និងផលអវិជ្ជមាន ដែលកើតចេញអំពីគ្រឿងញៀន ដើម្បីសំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនការពារ និងលើកកម្ពស់ នូវសុខុមាលភាពសង្គម តាមរយៈការអប់រំឲ្យចំគោលដៅនៃមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះ។       ការថ្លែងអំពាវនាវ របស់ ឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្ត និងជាតំណាង ឯឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង គឺនៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថ នា២០១៨  ក្រោមពាក្យស្លោក៖ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិត … និងសហគមន័យើងគ្មានគ្រឿងញៀន ” ដែលបានធ្វើឡើងនៅមុខបរិវេណសាលាខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ២០១៨ នេះ។       នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសាលក្រមរបស់សាលាដំបូងខេត្ត ក្នុងនោះ៖ ប្រភេទសារធាតុគ្រឿងញៀន និងថ្នាំញៀនគ្រប់ប្រភេទ ដែលនឹងត្រូវដុតបំផ្លាញចោល សរុបប្រមាណជាង ៩គ.ក្រ។ ក្នុងនោះថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (wy)ចំនួន២៤.៣២៣គ្រាប់ទម្ងន់ស្មើ២.១៨៩ក្រា ម។ប្រភេទមេតំហ្វេតាមីន(Ice)ទម្ងន់ជាង៦.៨៩១ក្រាម។…

  • កម្ពុជាទទួលបានប្រាក់ចំណូលជាង៦០លានដុល្លារអាមេរិកពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

    សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានអង្គរបាន បព្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានប្រាក់ចំណូល ប្រមាណជាង៦០លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរ ចូលទស្សនា រមណីយដ្ឋានអង្គរ ។ សេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេចរបរទេសទិញបណ្ណ និងចំណូលដែល ទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងរយៈ ពេល៦ខែ ឆ្នាំ២០១៨ បានអោយដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រមាណ១,៣៥៦,៩៦១នាក់បានទិញបណ្ណចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើងប្រមាណ១០ភាគរយ ដោយទទួលបានចំណូល ៦១,៤៧២,៣៤៧ដុល្លារអាមេរិក កើនឡើង១៧.៨៤ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាឆ្នាំ២០១៧ ។ សេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ទៀតថា សរុបចំណូលដែលត្រូវ បានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៦ខែកន្លងមកនេះ មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក ៕  

  • ផ្សារណាត់បន្លែសុវត្ថិភាព និងលផិតផលសុវត្ថិភាព នៃគម្រោងជំរុញផលិតកម្មស្បៀង (BFP) នឹងត្រូវរៀបចំឡើងនៅខេត្តកណ្តាលរយៈពេល២ថ្ងៃ គឺថ្ងៃទី ០៥-០៦ ខែកក្កដា ឆ្នាំ២០១៨នេះ

  • ប្រទេសជាតិមានសន្តិភាព គឺបានផ្តល់នូវការងារ និងគ្រួសារមានជីវភាពធូរធារ

    ខេត្តកណ្តាល ៖   ប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះប្រទេស ជាតិមានសន្តិភាព គឺបានផ្តល់នូវការងារជាច្រើន ពិសេសស្រ្តីបម្រើការងារនៅក្នុងវិស័យវាយនភណ្ឌ ទទួលបានចំណូល កាន់តែខ្ពស់ និងធ្វើឲ្យគ្រួសារមានជីវភាពធូរធារ ។   ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិការបក្សឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ថា សុខសន្តិភាពមានសារៈ សំខាន់ណាស់សម្រាប់ប្រទេសនៅក្នុងពិភពលោក និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប ព្រោះប្រទេសដែលមាន សន្តិភាព គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការផ្តល់សិទ្ធរស់នៅ សេរីភាព អំណាច និងការស្វែងរកចំណូលបាន ដោយខ្លួនឯង ជាពិសេសការចូលរួមអភិវឌ្ឍន៍ជាមួយសង្គមជាតិទាំងអស់គ្នា ។   ឯកឧត្តម ប្រធាន បានបន្តថា ពាក់ព័ន្ធនឹងការអភិឌ្ឍន៍នេះ បច្ចុប្បន្នវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង ជាវិស័យមួយកំពុងរីកចម្រើនយ៉ាងខ្លាំង គឺបានជម្រុញឲ្យស្រ្តីទទួលបានការងារជាច្រើន និងអាចកាន់កាប់សេដ្ឋកិច្ចដោយខ្លួន ឯងបាន ព្រោះកម្មករ-កម្មការិនីនៅក្នុងវិស័យនេះ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ផ្សារដីហ៊ុយតម្លៃ ១៧លានដុល្លារ

  • ក្រុមជួយសង្គ្រោះរកឃើញមនុស្សបាត់ខ្លួនទាំង១៣នាក់ ដែលបាត់ខ្លួនដោយអាថ៌កំបាំងនៅក្នុងរូងភ្នំ ថាំលួង ហើយ

    ថៃ៖ នៅទីបំផុតមនុស្សទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំថាំលួង ត្រូវបានបង្ហាញតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានពីក្រុមអ្នកជួយសង្រ្គោះ ប្រទះឃើញដំបូងគេ ។ សារព័ត៌មានផ្លូវការរបស់រដ្ឋថៃបានចេញផ្សាយ ដោយក្នុងនោះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ នៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ នៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាព ហេវហត់បំផុត ស្ទើរតែបើកភ្នែកមិនរួចទៅឡើយ។ ពេលនេះក្រុមសង្គ្រោះកំពុងតែស្វែងរកកន្លែងមួយ ដែលមានសុវត្ថិភាព ពីទឹកជំនន់ ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះអាសន្នរបស់ជនរងគ្រោះ ទាំង១៣នាក់។ ទោះបីជាបែបនេះក្តី ដំណាក់កាលសំខាន់បន្ទាប់ គឺការយកពួកគេចាកចេញពីរូងភ្នំមកវិញ ព្រោះតែស្ថានភាពក្នុងនោះមានភាពលំបាកខ្លាំង ដោយសារ ចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញសង្គ្រោះបានអះអាងថា ពួកគេត្រូវមុជ កាត់ភក់ថែមទៀតផង ទើបអាចត្បុលទៅដល់កន្លែងដែល អ្នកទាំង ១៣នាក់ ជាប់ខ្លួន ដែលមានរយៈពេល០៩ថ្ងៃមកហើយនេះ ៕

  • ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា លត់​​​ប្រ៊ុយណេ ៥-០ ថ្ងៃ​បើក​ឆាក​ពាន AFF U19

      (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ប្រកួតបើកឆាកពូលB ដោយលត់ក្រុម U19ប្រ៊ុយណេ យ៉ាងចាស់ដៃ​ជាមួយនឹងលទ្ធផល ៥-០ ក្នុងពានរង្វាន់ AFF U19 Chmpionship 2019 ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Joko Samudro នាទីក្រុង Gresik ប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការប្រកួតមុននេះ។ ការប្រកួតនេះ តង់ទី១ ក្រុមលោក Musashi Mizushima បានបំប៉ោងសំណាញ់ទីក្រុម U19 ប្រ៊ុយណេ ១គ្រាប់មុន ដោយកីឡាករ ឃាង ម៉េងហ៊ួរ។ បន្ទាប់មកសមាជិកក្រុមយុវជន​ព្រះខ័នរាជស្វាយរៀងរូបនេះដដែល បានបន្ថែម ២គ្រាប់ទៀត នៅតង់ទី២ គ្រាដែលមិត្តរួមក្រុមកីឡាករ ណារ៉ុង កក្កដា និងកីឡាករ ផាច សុជាវីឡា រកបានម្នាក់ ១គ្រាប់ ដើម្បីជួយក្រុម U19កម្ពុជា លត់ក្រុមប្រ៊ុយណេ ៥-០ មិនឲ្យតដៃរួចតែម្ដង។  …

  • ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាទរចំពោះការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត

    ខេត្តកំពង់ធំ  ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។ ជាក់ស្តែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ដែលអញ្ជើញមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍន៍ស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកម្ពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រឹង និងពង្រឹកកំណើនសេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម…