-
ចាប់បានឃាតកប្រុសស្រី៣នាក់ ក្នុងចំណោមបក្សពួក៤នាក់ ក្រោយពីវាយសម្លាប់នារីចងការប្រាក់ម្នាក់ បោះចោលក្នុងប្រឡាយទឹកស្អុយអស់រយះពេល១០ថ្ងៃ
ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាលស្ទឹងមានជយ័ បាននាំខ្លួនជនសង្សយ័ដែលជាឃាតករប្រុសស្រីចំនួន២នាក់ មកចង្អុលទីកន្លែងដែលពួកគេវាយសម្លាប់នារីចងការប្រាក់ម្នាក់មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការលុយ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក្នុងជនសង្ស័យប្រុសស្រី៣នាក់ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះកម្លាំងសមត្ថកិច្ចនៅបន្តសាកសួរចំលើយបន្ថែម ។ តាមចម្លើយសារភាពពីជនសង្សយ័បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ជនសង្សយ័បានតេហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្សយ័ដោយនឹកស្មានមិនដល់ថា ជនសង្សយ័រៀបចំគម្រោងវាយប្លន់សម្លាប់នោះទេ ដោយជនសង្សយ័មានគ្នា៤នាក់ បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្ស័យ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រហូតបណ្ដាលឲ្យនារីរងគ្រោះ ស្លាប់បាត់បង់ជីវិត និងយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះតែម្ដង ។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្សយ័ទាំង៤នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុ័ងដាក់ចូលរទេះ យកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជយ័និងខណ្ឌសែនសុខ។ …
-
ពិព័រណ៍អឺរ៉ុបលើកទី១នៅកម្ពុជា បើកសម្ពោធជាផ្លូវការហើយ នៅទីក្រុងកោះពេជ្រ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ ខែកក្កដា ដោយមានក្រុមហ៊ុនធំៗច្រើនជាង៤០ចូលរួម
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុបមានជិត៦ពាន់់លានដុល្លារអាមេរិកនៅ ក្នុងឆ្នាំ២០១៧កន្លងមកនេះ ស្របពេលដែលកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង៤ពាន់់ លានដុល្លារអាមេរិក ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជាមានទឹកប្រាក់ជិត១ពាន់់ លានដុល្លារអាមេរិក ។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការពិព័រណ៍អឺរ៉ុបលើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ខែមិថុនានេះ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយព្រឹត្តិការណ៍ពិព័រណ៌ដ៏ធំនេះ ធ្វើឡើង មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ ខែកក្កដាខាងមុខ ។ លោកជំទាវបានថ្លែង អោយដឹងទៀតថា សហគមអឺរ៉ុបជាប្រទេសទី១ ដែលទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ជាពិសេសផ្នែកសម្លៀកបំពាក់ កង់ និងស្បែកជើងជាដើម ដែលនេះជាការពង្រឹងទំនាក់ទំនង រវាកម្ពុជា-អឺរ៉ុបអោយកាន់រឹងមាំបន្ថែមទៀត ។ លោកជំទាវបន្ថែមទៀតថា ការតាំងពិព័រណ៍ របស់សមាគអឺរ៉ុបនៅថ្ងៃនេះ ជាឱកាសល្អសម្រាប់ វិនិយោគិនកម្ពុជា និងវិនិយោគិនអឺរ៉ុប ក្នុងការពង្រឹងប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងៗលើពិភពលោក ។ អ្វីដែលសំខាន់ទៀត នោះ ការវិនិយោគនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះកម្ពុជាប៉ុណ្ណោះទេ តែនឹងផ្ដល់ដល់ បណ្ដាលប្រទេសផ្សេងៗលើពិភពលោកផងដែរ ។ លោក Arnaud Darc…
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន៣កញ្ចប់ធំ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានកម្លាំងកងអន្តរាគមន៍ ខណ្ឌពោធិសែនជ័យ ប្រទះជួប បង្ក្រាបចាប់ឃាត់ខ្លួនជាក់ស្តែង រកឃើញថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ ដាក់តាមខ្លួនជាស្រេច កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ហ៊ុន ស៊ីថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចតាមស្វែងរកយូរមកហើយ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានឲ្យដឹងថា បទល្មើសគ្រឿងញៀនមួយ កម្លាំងនគរបាល ទាំងប៉ុស្តិ៍ ទាំងកម្លាំងជំនាញ បង្ក្រាបចាប់រាល់ថ្ងៃ មិនបានជនសង្ស័យជួញដូរ ក៏បានជនសង្ស័យប្រើប្រាស់ដែរ តិចច្រើន មិនកំណត់ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ តែងតែ ចុះល្បាត បង្ក្រាបចាប់ជាប្រចាំ ឃើញម្នាក់ចាប់ម្នាក់ ឃើញ២នាក់ចាប់២នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន កាលបើសមត្ថកិច្ច អាជ្ញាធរ បណ្តែតបណ្តោយ ព្រងើយ កន្តើយ…
-
លោក វ៉្លាឌីមៀ ពូទីន អះអាងថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងរុស្ស៊ី នឹង សម្រេចគោលដៅដែលកំណត់ទុកនៅឆ្នំាំ២០២១ខាងមុខ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានគួសបញ្ជាក់ថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងទ័ពរុស្ស៊ី នឹងសម្រេចបានគោលដៅដែលកំណត់ទុកនៅឆ្នាំ ២០២១ខាងមុខនេះ គឺរហូតដល់ទៅ៧០ភាគរយនៃចំនួនសព្វាវុធសរុបទាំងអស់ ហើយថា ការធ្វើទំនើបកម្មលើសព្វាវុធនេះ គឺសម្រេចបាន៦០ភាគរយហើយ ។ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននឹងកំពុងធ្វើទំនើបកម្មយ៉ាងសកម្មទៅ លើបរិក្ខាយោធា និងសព្វាវុធរបស់ខ្លួន ហើយបើតាមគម្រោងវិស័យយោធាសម្រាប់ ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧របស់រុស្ស៊ីនោះ រុស្ស៊ីគ្រោងនឹងចំណាយលុយ៣១៨ពាន់ លានដុល្លារអាមេរិក ដើម្បីកែលម្អបរិក្ខា និងសព្វាវុធយោធា ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ចំនួនបរិក្ខាយោធា និងសព្វាវុធទំនើបៗនៅក្នុងជួរកងទ័ពរុស្ស៊ីនាពេលបច្ចុប្បន្ន គឺជិត៦០ភាគរយហើយ ខណៈកាលពី៦ឆ្នាំ មុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់១៦ភាគរយនោះឡើយនៅក្នុងជួរ កងទ័ពរបស់ខ្លួន ដែលប្រការនេះបានបង្ហាញថា ក្នុងរយៈពេលតែ៦ឆ្នាំ កងទ័ពរុស្ស៊ី មានការអភិវឌ្ឍន៍ផ្នែកសព្វាវុធខ្លាំងក្លាបំផុត ៕
-
សហរដ្ឋអាមេរិក និងរុស្ស៊ីព្រមព្រៀងគ្នាថា ជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាង ពីរនឹងប្រារព្វឡើងនៅប្រទេសហ្វំាងឡង់នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ
សហរដ្ឋអាមេរិក៖ សេតវិមាន និងវិមានក្រឹមឡាំងបានអះអាងជាផ្លូវការថា ជំនួប កំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវប្រារព្វឡើងនៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វាំងឡង់នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ។ ការប្រកាសពីជំនួបរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើងក្រោយទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោក ចន បូលតុន បានជួបពិភាក្សាការងារជាមួយប្រធានា ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ ខណៈលោក ពូទីន ផ្ទាល់បាន សង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់លោក បូលតុន នឹងជួយឱ្យទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ីវិលទៅភាពប្រក្រតីឡើងវិញ ។យោងតាមសេតវិមាន និងវិមានក្រឹមឡាំងបានអោយដឹងថា មេដឹកនាំប្រទេសទាំង ពីរនឹងពិភាក្សាគ្នាស្តីអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាសន្តិសុខអន្តរជាតិ ហើយប្រធានបទនៃជំនួប កំពូលនេះដែរ ក៏អាចនឹងផ្ដោតសំខាន់ទៅលើស្ថានភាពនៅភាគខាងកើតប្រទេស អ៊ុយក្រែន និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី ៕
-
កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ
សៀមរាប៖ កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ។ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និង ឯកឧត្ត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការជាច្រើននាក់បានចូលរួមផងដែរ ។ បើយោងតាមរបាយការណ៍របស់លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា៖ ដោយបានអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ សំដៅលើការធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង បរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ និងបច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ជាលទ្ធផលមន្ត្រីរដ្ឋបាលព្រៃឈើ បានអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ និង ការងារគ្រប់គ្រង អភិរក្ស …
-
ឳពុកកូន និងក្មួយ៣នាក់បានស្លាប់ យ៉ាងរន្ធត់ និងម្នាក់ទៀតជាប់ខ្នោះ ក្រោយឧបត្ថវហេតុ គ្រោះថ្នាក់ចរាចររវាងរថយន្ដធុនធំ បើកបុកម៉ូតូ នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ ពិតជាគួរឲ្យរន្ធត់ និងអាណោចអាធម៌ជាទីបំផុត ក្នុងគ្រួសារឥស្លាមមួយ បានបាត់បង់សមាជិករបស់ខ្លួន ក្នុងមួយប៉ព្រិចភ្នែកសោះ រហូតដល់ទៅ៣នាក់ ក្នុងនោះមានម្នាក់ជិតថ្ងៃភ្ជាប់ពាក្យទៅហើយ ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្ដធុនធំ បើទៅបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា។ គ្រោះថ្នាក់ចរាចរដ៍រន្ធត់ រវាងរថយន្ដធុនធំ បុកម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ទាំងចាស់ក្មេង៣នាក់ យ៉ាងរន្ធត់ ខាងលើនេះ បានកើតឡើងនៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ ក្នុងក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ទោ រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបត្ថវហេតុគ្រោះថ្នាក់ចរាចរនេះដែរ ទី១-ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុជាង៥០ឆ្នាំ បើកបរម៉ូតូម៉ាក Nex ពាក់ផ្លាកលេខ ភ្នំពេញ ១DE-០៧៥២ ទី២-ជាកូនស្រីឈ្មោះ ម៉ាត់ សាណា អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៣-ត្រូវជាក្មួយស្រីមានឈ្មោះ ម៉ាត់ សារិកា អាយុទើបតែ៥ឆ្នាំ…
-
ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អំពាវនាវអោយមន្រ្តីសង្កាត់ផ្តល់ប័ណ្ណ បោះឆ្នោតជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា
ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោកអុំ ម៉ារ៉េត បានអំពាវនាវដល់មន្រ្តីភូមិសង្កាត់ទាំងអស់ក្នុងខណ្ឌច្បារអំពៅ បន្តផ្តល់ប័ណ្ណពត៌មានបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅមុនថ្ងៃទី៥ ខែកក្កដាខាងមុខនេះ។ ជាមួយគ្នានឹងការផ្តល់ប័ណ្ណនេះ ក៍ត្រូវតែជួយពន្យល់ណែនាំដល់ប្រជាពលរដ្ឋណា ដែលបានបាត់អត្តសញ្ញាណប័ណ្ណត្រូវអោយគាត់រួសរាន់រាយកាណ៍ទៅអាជ្ញាធរភូមិសង្កាត់ ដើម្បីមូលដ្ឋាននោះជួយរៀបចំបែបបទតាមផ្លូវច្បាប់ សំរាបទៅចូលរួមបោះឆ្នោតដូចអ្នកមានអត្តសញ្ញាណប័ណ្ណដែរ។ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៍បានអំពាវនាវដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបោះឆ្នោត ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ តាមរយៈការដាក់កម្លាំងល្បាតទាំងពេលយប់ និង ពេលថ្ងៃនៅគ្រប់ច្រកល្ហក ការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ និងដាក់កម្លាំងចុះពិនិត្យរដ្ឋបាលជាដើម។ លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារ អំពៅ បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ឯក យ៉ានីអភិបាលរងខណ្ឌច្បារអំពៅ ក៍បានរិះគន់ពីមូលដ្ឋានសង្កាត់ច្បារអំពៅទី២ លើការងារបរិស្ថាន ដោយលោកស្រីបានលើកឡើងថា៖ សព្វថ្ងៃនេះ យើងសង្កេតឃើញ មានពលរដ្ឋមួយចំនួនតូច ដឹកសំរ៉ាមតាម ម៉ូតូពីផ្ទះរបស់ខ្លួនមកបោះចោលតាមដីឡូ ដែលនៅទំនេរតាមដងផ្លូវតៗគ្នា ជាហេតុធ្វើ អោយគំនរសំរ៉ាមបានកើតឡើង។ បញ្ហានេះ បើយើងជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការទប់ស្កាត់ទេ គំនរសំរ៉ាមនោះ កាន់តែរីកធំឡើង…
-
សន្និបាទបូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលសហប្រតិបត្តិការ៦ខែដើមឆ្នាំនិងលើកទិសដៅ៦ខែចុងឆ្នាំ២០១៨រវាងស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង (វៀតណាម)និងស្នងការដ្ឋាននគរបាលខេត្ត តាកែវ កណ្តាល (កម្ពុជា)
តាកែវ៖ ថ្លែងនៅក្នុងសន្និបាតបូកសរុបសភាពការណ៏និងលទ្ធផលសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយៈពេល ៦ខែដើមឆ្នាំ ២០១៨ និងលើកទិសដៅសហប្រតិបត្តិការរវាងនគរបាលខេត្តអាងយ៉ាង ប្រទេសវៀតណាម និងនគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល ប្រទេសកម្ពុជា នៅសាលប្រជុំនៃស្នងការនគរបាលខេត្តអានយ៉ាង នាថ្ងៃទី ២៩ ខែមិថុនា ២០១៨នេះ ស្នងការនគរបាលខេត្តទាំងបី ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តអានយ៉ាង បានឯកភាពគ្នាលើកកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្តកន្លងមកនេះ ហើយក្នុងនោះ ស្នងការនគរបាលខេត្តទាំង ៣ បានលើកទិសដៅសម្រាប់អនុវត្តបន្តលើយន្តការចំនួន ៥ចំណុចសំខាន់បន្ថែមទៀត ដែលត្រូវអនុវត្តបន្ត ក្នុងនោះ ចំណុចទី០១ ត្រូវផ្លាស់ប្តូរពត័មានអំពីសភាពការណ៏ពាក់ព័ន្ធដល់ការងារបង្ក្រាប បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន សកម្មភាពភេរវកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស អោយបានរហ័ស។ ចំណុចទី០២ នៅពេលមានបទល្មើសកើតឡើងភាគីទាំងសងខាងត្រូវតែរាយការណ៏អោយគ្នាទៅវិញទៅមក ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេវេលា ។ ចំណុចទី០៣ ស្រុកនៅជាប់ព្រំដែន បង្កើននៅកិច្ចសហប្រតិបត្តិការ លើការល្បាត ត្រួតពិនិត្យ លើខ្សែបន្ទាត់ព្រំដែន ។ ចំណុចទី០៤ ភាគីទាំងពីរ បន្តជម្រុញការងារឃោសនាអប់រំប្រជាជន គោរពច្បាប់នៃប្រទេសទាំងពីរ នៅពេលឆ្លងកាត់ព្រំដែន និងផ្តល់លក្ខណៈងាយស្រួលជូនប្រជាជនទាំងសងខាងបានទៅសួរសុខទុក្ខបងប្អូន និងទេសចរណ៏ចេញចូល…
-
ក្រុមហ៊ុនទឹកពិសារ វីតាល់ បង្កើនសកម្មភាពសប្បុរសធម៌ជួយដល់សង្គមកម្ពុជា តាមរយៈការ ឧបត្ថម្ភដល់សកលវិទ្យាល័យពុទ្ធិសាស្រ្តា ក្នុងកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ
ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនទឹកពិសារឈានមុខគេមួយនៅលើទីផ្សារកម្ពុជា វីតាល់ក្រៅពីការ ស្វែងរកប្រាក់ចំណូល ក៏ដូចជាការពង្រីកវិសាលភាពរបស់ខ្លួនហើយនោះ ក្រុមហ៊ុនមួយនេះ តែងតែចូលរួមយ៉ាងផុលផុស ក្នុងសកម្មភាពសប្បុរសធម៌ជួយសង្គមវិញផងដែរ ។ ជាក់ស្តែង និសិ្សតប្រមាណ៣០០នាក់នៃសកលវិទ្យាល័យពុទ្ធិសាស្រ្តា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសា វីតាល់ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តដ៏ធំ មួយ រួមទំាំងការតាំងពិពណ៌អំពីការសិក្សាពីសំណាក់នាយកដ្ឋាននីមួយៗផងដែរ ។ មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានធ្វើការថ្លែងអំណគុណដល់ដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រា ក៏ដូចជា សាកលវិទ្យាល័យជាតិនិងឯកជនដទៃទៀតដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈ មណ្ឌល ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ វាជាសកម្មភាពគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ដែលអាចជួយសង្គ្រោះជីវិត មនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក ។ លោក ណាត បញ្ញា មន្រ្តី ទំនាក់ទំនងសាធារណៈ និងជាតំណាងក្រុមហ៊ុន វីតាល់ បានបញ្ជាក់ថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបាន ដោយមានការចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ដែលបាន គាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា បានធ្វើ ឲ្យមូលនិធិ២៥៛របស់យើងកាន់តែរីកធំ ទើអាចឲ្យវីតាល់មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្ម…