Category: ព័ត៌មាន

  • ប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ចុងក្រោយយកឈ្នះអង់គ្លេស ១-០

    ប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ចុងក្រោយយកឈ្នះអង់គ្លេស ១-០

      ម៉ូស្គូ៖​ ក្រុមបាល់ទាត់បិសាចក្រហមប៊ែល​ហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ចុងក្រោយយកឈ្នះអង់គ្លេស ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុ នៃពូល​ G ស្របពេលទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ វិញនោះក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វើអោយប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ក្នុងពូល​ គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី​ ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម​ ខណ:អង់គ្លេស​ ជួបកូឡុំប៊ីនោះ។   សូមបញ្ជាក់ថា​ វគ្គសន្សំពិន្ទុទាំង៨ពូល​ មាន៣២ប្រទេសនៅ​ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ​ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ​ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០​ ខែមិថុនាជាបន្ត៕

  • ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី

    ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី

      (ម៉ូស្គូ)៖​ ជប៉ុន​ ឡើងទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 ទោះចាញ់ប៉ូឡូញ​ ១-០​ ក៏ដោយ​ ស្របពេលកូឡុំប៊ី​ ទម្លាក់សេណេហ្គាល់​ ១-០ បើទោះបីជាចាញ់ក្រុមអឺរ៉ុប​ ប៉ូឡូញ​ ១-០​ ក៏ដោយ​ ដោយសារតែ​ សេណេហ្គាល់បានចាញ់កូឡុំប៊ី​ ១-០​ ធ្លាក់មកឈរនៅលេខ៣​ ប្រចាំពូល​ H។  ៣ប្រកួតរបស់ក្រុមលេខ១​ ប្រចាំទ្វីបអាស៊ី​ ជប៉ុន​ រកបាន៤ពិន្ទុ​ ឈរនៅលេខ២ក្នុងពូល​ H ស្មើនឹងក្រុមលេខ៣​ សេណេហ្គាល់​ តែជប៉ុន​ ទទួលបានការពិន័យកាតលឿង៤​ តិចជាងសេណេហ្គាល់​ ដែលទទួលបានកាតលឿង​ ៥​ ក្នុង៣ប្រកួតដូចគ្នាដូច្នេះ​ ជប៉ុនដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន​ ឡើងទៅវគ្គ១៦ក្រុមដោយជោកជ័យ​ ត្រូវរង់ចាំ២ប្រកួតបញ្ចប់ពូល​ G យប់នេះរវាង​អង់គ្លេសប៉ះ​ ប៊ែលហ្សិក​ និងទុយនេស៊ី​ ជួបប៉ាណម៉ា​ បង្គ្រប់កិច្ច ជប៉ុន​ ជាក្រុមតែ១គត់​ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង​ World Cup…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា របាយការណ៍ HRW ប្រឌិតឡើងដើម្បីបម្រើ ប្រយោជន៍បរទេស នៅរដូវបោះឆ្នោត

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា របាយការណ៍ HRW ប្រឌិតឡើងដើម្បីបម្រើ ប្រយោជន៍បរទេស នៅរដូវបោះឆ្នោត

    (ភ្នំពេញ)៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុករបាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែល​វាយប្រហារមកលើ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធកម្ពុជា គ្រាន់តែជាការប្រឌិតរឿង ដើម្បីបម្រើអតិថិជននយោបាយកម្ពុជា និងបរទេស នៅអំឡុងពេលដែលកម្ពុជា រៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ចោទប្រកាន់ទៅលើមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ផៃ ស៊ីផាន បានរៀបរាប់ថា Human Rights Watch ជាអង្គការមិនមែនរដ្ឋាភិបាលបោកប្រាស់សាធារណជនតាមពិត អង្គការនេះគឺមានទិសដៅនយោបាយពិតប្រាកដ ដែលមានរបៀបវារៈ និងផលប្រយោជន៍នៅពីក្រោយខ្នង អង្គការនេះតែងតែប្រឌិតនូវរបាយការណ៍ភូតភរ និងវាយប្រហារចំពោះមន្រ្តីជាន់ខ្ពស់នៅកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស នៅក្នុងថេរវេលានៃយុទ្ធនាការបោះឆ្នោតសកលនៅកម្ពុជា។ ឯកឧត្តមបានបន្តថា របាយការណ៍ប្រឌិតនោះ តែងតែបំផុសនូវរូបភាពអវិជ្ជមាន…

  • រាជធានីភ្នំពេញ ត្រៀមបើករដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅព្រឹកថ្ងៃស្អែក!

    រាជធានីភ្នំពេញ ត្រៀមបើករដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅព្រឹកថ្ងៃស្អែក!

      (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ត្រូវបានរៀបចំប្រារព្ធពិធីក្រុងពាលី សុំសេចក្ដីសុខក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២៩ ខែមិថុនាស្អែក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់ចំណុចរង្វង់មូលចោមចៅ ដើម្បីការពារការកកស្ទះចរាចរណ៍ ក្នុងឱកាសរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា…

  • ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018

    ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018

    ម៉ូស្គូ៖ជប៉ុន បានក្លាយជាក្រុមចុងក្រោយគេ បន្ទាប់ពី៤ក្រុមផ្សេងទៀតនៅអាស៊ីហាលអាវអស់ហើយនោះមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អូស្រ្តាលី និងកូរ៉េខាងត្បូង ដែលត្រូវជួបក្រុមនៅប្លុកអឺរ៉ុប ប៉ូឡូញនាម៉ោង ៩យប់នេះ ម៉ោងដំណាលគ្នា សេណេហ្គាល់ ប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ បច្ចុប្បន្ន ជប៉ុន កំពុងមាន ៤ពិន្ទុឈរនៅកំពូលតារាងនៃពូល H បណ្តោះអាសន្ន តាមពីក្រោយដោយក្រុមអាហ្រ្វិក សេណេហ្គាល់ មាន៤ពិន្ទុស្មើគ្នា ក្រុមលេខ៣ កូឡុំប៊ី មាន៣ពិន្ទុ និងក្រុមហាលអាវប៉ូឡូញ ឈរបាតតារាងគ្មានពិន្ទុរាប់ នោះទេ ក្រោយចាញ់២ប្រកួតជាប់គ្នាក្រោមថ្វីជើងរបស់សេណេហ្គាល់ និងកូឡុំប៊ី។ ក្នុងជំនួបបិទពូល H នាម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ដែលត្រូវបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមដែលត្រូវប្រកួតខ្វែងពូលជាមួយនឹងពូល G ដែលមានអង់គ្លេស និងប៊ែលហ្ស៊ិក គឺជាក្រុមបានឆ្លងផុតពូល…

  • លោកជំទាវ ឃួន សុដារី៖ យើងបន្ដគាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ឈ្នះ-ឈ្នះ របស់សម្ដេច ប្រែក្លាយប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ

    លោកជំទាវ ឃួន សុដារី៖ យើងបន្ដគាំទ្រ សម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ឈ្នះ-ឈ្នះ របស់សម្ដេច ប្រែក្លាយប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ

    កណ្តាល៖ លោកជំទាវ ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងថា ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា ត្រូវបន្ដគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី ដោយតាមរយៈនយោ​បាយ​ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារស្រ្តី ស្រុកឃុំភូមិ ទូទាំងស្រុកលើកដែក ចំនួន២៦៩នាក់ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ឋិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ។ លោកជំទាវ ឃួន សុដារី បានថ្លែងថា «ការវិវត្តប្រែប្រួលពីទឹកដីដែលបែកបាក់ ជាទឹកដីឯកភាពជាតិតែមួយ តាមរយៈនយោ​បាយ​ ឈ្នះ-ឈ្នះ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិសយ័។ ដូចយើងជាសមាជិក សមាជិកាបក្សទាំងអស់ រួមទាំងប្រជាពលរដ្ឋ…

  • រដ្ឋមន្ត្រីការបរទេសកូរ៉េ វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-កូរ៉េ

      ភ្នំពេញ៖ការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ បានធ្វើឡើងក្នុងឱកាសដែល លោកនង សាកល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ បានដឹកនាំគណប្រតិភូឯកអគ្គរាជ/រដ្ឋទូត ដែលជាគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់ប្រទេសអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នៅថ្ងៃទី២៥ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកូរ៉េ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ហើយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ។   សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីការបទេសកូរ៉េ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េ ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េ និងថ្លែងអំណរគុណកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួល ដែលបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដៃគូរវាងអាស៊ាន-កូរ៉េ ប្រកបដោយផ្លែផ្កា។ លោកស្រីក៏បានបង្ហាញពីគោលនយោបាយភាគខាងត្បូងថ្មី របស់រាជកូរ៉េបច្ចុប្បន្ន និងបានស្នើអាស៊ាន…

  • សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

    ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើ​ការងារ​ពីរជាមួយរោង​ចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។ សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨។ សម្ដេចបានថ្លែងដោយរីករាយដែលបានវិលមកជួបជាមួយក្មួយៗសារជាថ្មី។តែសម្តេចថាអ្នកនិយាយមុខដដែលអ្នកស្តាប់មុខថ្មី គឺក្មួយៗ សម្ដេចបានរំលឹក​អំពីសម័យសង្គ្រា​មដែលសម្តេចបានចុះមក​តំបន់នេះប៉ុន្តែស្ថានភាពនោះនឹងមិនមាន​ទៀតទេពេលនេះគឺស្ថានភាពសន្តិភាពនិងការអភិវឌ្ឍ ដែលវាជាស្ថានភាពខុសពីសម័យសង្គ្រាម។  សម្តេចបន្តថាការពង្រាយរោងចក្រ​ដល់មូលដ្ឋានគឺជាការដោះស្រាយ​ការងារធ្វើសម្រាប់ប្រជាពលរដ្ឋយើងដែលមិន​ប្រមូលផ្ដុំតែនៅ​ក្នុងទីក្រុងនោះទេ នេះហើយគឺជាគោលនយោបាយពង្រាយរោងចក្ររបស់យើងឲ្យដល់មូលដ្ឋានជាជោគជ័យដោយសារតែស្រុកយើងមានសុខសន្តិភាពនេះឯង។   សម្ដេចបន្តថាខេត្តកំពង់ឆ្នាំង​មិនមែនមានត្រឹមតែរោងចក្រប៉ុណ្ណេះទេនឹងអាចមានរោងចក្រថ្មីៗកើតឡើងច្រើនថែមទៀតតាមរយៈការទាក់ទាញនូវអ្នកវិយោគថ្មីៗដើម្បីបង្កើតការងារធ្វើជូនដល់ក្មួយៗ ។ ទាក់ទិននឹងជោគជ័យនេះ សម្តេចបន្ថែមថា ការដាក់ចេញ នូវ នយោបាយនេះ គឺដើម្បីបង្កើតការងារនៅមូលដ្ឋាន ឱ្យប្រជាជនជាពិសេសយុវជន ងាយស្រួល រកការងារ ធ្វើ, ចៀសវាងការទៅរកការងារធ្វើ នៅទីក្រុងភ្នំពេញ ឬនៅខេត្តដទៃ ដែលត្រូវមានចំណាយខ្ពស់ នៅក្នុង ការទទួលបានការងារធ្វើ ហើយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀត…

  • អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ

    អង្គការUNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការគ្នាលើការអនុវត្តគម្រោង មួយក្នុងការផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ។ គម្រោងនោះមានឈ្មោះថា Dr. Job ត្រូវគេរាយការណ៍ថា បង្កើតឡើង គោលបំណង ផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នូវព័ត៌មានអំពីការងារ និងការបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល តាមរយៈការផលិតជាវីដេអូខ្លីៗ ដែលបង្ហាញអំពីចំណុចនានាដែលយុវជន អ្នកស្វែងរកការងារត្រូវការត្រៀមខ្លួនជា ចាំបាច់ក្នុងការចាប់យកឱកាសការងារ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈម ក្នុងការងារដោយផ្តោតលើ វិធីសាស្រ្តក្នុងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារ, ការអភិវឌ្ឍជំនាញទន់ ឬជំនាញក្នុងការងារ, ឱកាសកម្មសិក្សាការងារ និងព័ត៌មានទីផ្សារការងារ។ ខ្សែវីដេអូខ្លីៗទាំងនេះនឹងត្រូវផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និងប្រព័ន្ធផ្សព្វផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារNEA។  ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការអនុវត្តគម្រោង Dr. Job រវាង NEA និង UNDP ធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល ក្រោមអធិបតីភាព អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់…

  • ចាប់ពីឆ្នាំ២០០០មក ការងារជួសជុលប្រាសាទក្នុងតំបន់រលួសមានការវិវត្តអ្វីខ្លះ?

    តំបន់រលួសត្រូវបានគេស្គាល់ថា ជាអតីតរាជធានីដើមសម័យអង្គរ។ តំបន់នេះមានប្រាសាទចម្បងៗមួយចំនួន ដូចជាប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ មិនខុសពីប្រាសាទដ៏ទៃប្រាសាទក្នុងតំបន់នេះរងការខូចខាតជាច្រើន ដែលទាមទារឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា។ លោក តាន់ សុផលអនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា  និងជាអ្នកជំនាញជាតិមួយរូបដែលបានចូលរួមជួសជុលប្រាសាទក្នុងតំបន់រលួសចាប់ពីឆ្នាំ២០០០មកទល់នឹងបច្ចុប្បន្ន បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែ មិថុនា ឆ្នាំ២០១៨ថា៖ ប្រាសាទក្នុងតំបន់រលួសដែលទទួលបានការជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះភាគច្រើនជាការជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូតខាតតទៅមុខទៀត។ ១. ការជួសជុលប្រាសាទលលៃ ការជួសជុលប្រាសាទលលៃគឺចាប់ពីឆ្នាំ២០០០មក ដោយផ្តើមពីកាងារតូច រហូតដល់ការងារធំ។ នៅទីនោះអ្នកជំនាញការខ្មែរបានរៀបចំទល់ទ្រ និងជួសជុលរចនាសម្ពន្ធប្រាសាទឥដ្ឋ។ តួប្រាង្គចំនួន២ ដែលទទួលបានការជួសជុលបានជាង ៥០ភាគរយ ដូចជាប្រាង្គនៅជ្រុងពាយ័ព្យមួយ និងនៅជ្រុងឦសានមួយ  ហើយក្រុមការងាររំពឹងថា គម្រោងនេះនឹងអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។ ២. ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទព្រះគោ ចាប់ផ្តើមពីឆ្នាំ២០០១មក ដោយបានជួសជុលតួប្រាង្គកណ្តាល ដែលជាប្រាង្គធំជាងគេរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៩។ ចំណែកប្រាង្គនៅជុំវិញទាំង៥ទៀត ក៏ទទួលបានការជួសជុលផ្នែកខ្លះដែរ ដូចជាសសរពេជ្រ និងសសរផ្អោប ហើយនៅឆ្នាំ២០១៦-២០១៧ ការជួសជុលបណ្ណាល័យនៅប្រាសាទព្រះគោ ក៏ត្រូវបានរួចរាល់ជាស្ថាពរ។…