-
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារដល់បុគ្គលិកអប់រំ និងជូនប័ណ្ណសរសើរដល់មន្ដ្រីចូលនិវត្ដន៍!
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារដល់បុគ្គលិកអប់រំ និងជូនប័ណ្ណសរសើរដល់មន្ដ្រីចូលនិវត្ដន៍ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីស្រុក-ឃុំ យុវជនកាយរិទ្ធិ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង អ្នកចូលរួមសរុប១១៤១នាក់ នៅពហុកីឡាដ្ឋានខេត្ដកំពតនាព្រឹកថ្ងៃពុធ ១កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨។ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ដ ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សណា…
-
ក្រសួងការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋាន មកលើកម្លាំងប្រដាប់អាវុធរបស់កម្ពុជា របស់ក្រសួងរតនាគារអាមេរិក
ក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា បានធ្វើការ ច្រានចោលយ៉ាងដាច់អហង្ការ មកលើកម្លាំងប្រដាប់អាវុធរបស់កម្ពុជាពីសំណាក់ ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។ ក្រសួងចាត់ទុកថា ចំណាត់ការនេះ ជាឯកតោភាគីរបស់អាមេរិក និង ជាទង្វើមានបង្កប់របៀបនយោបាយ និង មានការវិនិច្ឆ័យលំអៀង ។ សូមអានសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ៖
-
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាអំពើក្បត់ប្រជាជន និងក្បត់ជាតិដ៏ធ្ងន់ធ្ងរ មិនអាចលើកលែងឱ្យបាន
(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីស្រុកកងមាស ខេត្តកំពង់ចាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ដែលមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជាអំពើក្បត់ប្រជាជន និងក្បត់ជាតិដ៏ធ្ងន់ធ្ងរ និងមិនអាចលើកលែងឱ្យបាន ព្រោះការបោះឆ្នោត វាជាសិទ្ធរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំ ដែលពួកគាត់ពេញចិត្ត មិនអាចមាននរណាប៉ះពាល់សិទ្ធិនេះ បាននោះទេ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកបានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រផងដែរ។ ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «សព្វថ្ងៃអតីតបក្សប្រឆាំងគេ អំពាវនាវកុំឱ្យទៅបោះឆ្នោត នេះជាអំពើក្បត់ប្រជាជន មូលហេតុដោយសារសិទ្ធិបោះឆ្នោតជាសិទ្ធិរបស់ប្រជាជនម្នាក់ៗ ពុំអាចមាននរណាប៉ះពាល់បានទេ ជាសិទ្ធិរបស់ប្រជាជន ដើម្បីជ្រើសអ្នកដឹកនាំល្អ អ្នកដឹកនាំគិតអំពីការកសាងជាតិ អំពីសន្តិភាព។ ដូចនេះមិនឱ្យប្រជាជន ទៅបោះឆ្នោតមានន័យថាប្រឆាំង និងប្រជាជន ក្បត់ប្រជាជន ហើយសព្វថ្ងៃគេដើរឃោសនា នៅក្រៅប្រទេសចង់មកបោះឆ្នោតវិញ។…
-
សេក្តីថ្លែងការណ៍របស់ របស់អគ្គបញ្ជាការដ្ឋាន ចំពោះក្រសួងរតនាគារជាតិសហរដ្ឋអាមេរិច ពាក់ព័ន្ធនឹងវិធានការទៅលើឯកឩត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង
-
រាជបណ្ឌិត្យសភាកម្ពុជាថ្កោលទោសក្រសួងរតនាគារជាតិសហរដ្ឋអាមេរិច ពាក់ព័ន្ធនឹងវិធានការទៅលើឯកឩត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង
-
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
-
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ប្រជុំនៅប្រទេសថៃក្នុងរយៈពេល២ថ្ងៃទៀត
កិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និង ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦មិថុនា ឆ្នាំ ២០១៨។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ១៣មិថុនានេះ បានឲ្យដឹងថា ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមក្រសួងការបរទេស កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី…
-
សេក្តីថ្លែងការណ៍របស់ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ជាក់ថា ការបោះឆ្នោតគឺជាការ សម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយការជ្រើសរើសថ្នាក់ដឹកនាំដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និង ការអភិវឌ្ឍន៍ រឹតតែមិនអាចមើលរំលងបានទៀត
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ដែលធ្វើឲ្យនាវាកម្ពុជា មានសន្តិភាព និង ការអភិវឌ្ឍ ការប្រកាសនេះធ្វើឡើងខណៈសម្តេចវិបុលសេនា អញ្ជើញកាត់ខ្សែបូរណ៍សម្ពោធឧបដ្ឋាសាលា វត្តចំការខ្សាច់ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លើយតបនឹងការអំពាវនាវនេះ ពលរដ្ឋវត្តចំការខ្សាច់ ប្រាប់ថា ខ្លួននឹងទៅបោះឆ្នោតដើម្បីគាំទ្រសមិទ្ធិផលរាជរដ្ឋាភិបាលកម្ពុជា និង គាំទ្រសន្តិភាព និង ការអភិវឌ្ឍ ក្នុងឲ្យដូចអតីតកាលដ៏ឈឺចាប់ ដែលត្រូវបាន របបដ៏យង់ឃ្នង បំផ្លាញអស់គ្មានសល់ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម។ បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា វិស័យព្រះពុទ្ធសាសនា និង សាសនាដទៃទៀត ត្រូវបានរបប ប៉ុល ពត បំផ្លាញចោលឲ្យសាបសូន្យ ប៉ុន្តែ ថ្ងៃ ៧មករា ១៩៧៩ ចលនាអ្នកសេ្នហាជាតិ ដ៏បរិសុទ្ធ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា…
-
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា រួមគ្នាការងារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ
ខេត្តកំពង់ធំៈ សិទ្ធិរបស់កុមារកម្ពុជា ត្រូវបានលើកកម្ពស់យ៉ាងយកចិត្តទុកដាក់ ដូចជាអត្រាមរណៈភាពរបស់ កុមារ ការចុះឈ្មោះចូលរៀន ការជួយសង្រ្គោះកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ឲ្យទទួលបាននូវការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសង្គមទទួលបានសិទ្ធិជាមូលដ្ឋានចំនួន៤ ១ សិទ្ធិរស់រានមានជីវិត ២ សិទ្ធិអភិវឌ្ឍន៍ ៣ សិទ្ធិទទួលបាននូវការការពារ ៤ សិទ្ធិចូលរួម ។ ប្រសាសន៍នេះ ត្រូវបានលោក ញឹក បានខេង អភិបាលរងខេត្តលើកឡើងក្នុងពិធី ទិវាពិភពលោកប្រឆាំពលកម្មកុមារ១២មិថុនា លើកទី៦៩ ទិវាកុមារអន្តរជាតិ ខណៈពេលដែល លោកជាគណៈអធិបតី ដែលត្រូវបានចាត់ធ្វើឡើង នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ដែលមាន មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងអធឹកអធ័ម ។ លោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន បានមានប្រសាសន៍ ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្វពិធី ជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ឆ្នាំនេះមន្ទីរសង្គមកិច្ច…