-
លោក នេតាន់យ៉ាហ៊ូ បញ្ជាកងទ័ពអ៊ីស្រាអែល ឲ្យគ្រប់គ្រង៧០%នៃតំបន់ហ្គាហ្សា

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ប្រទេស អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ព ទៅដណ្តើមយក ៧០ ភាគរយ នៃតំបន់ហ្គាហ្សាស្ទ្រីប។ លោកបាននិយាយ នៅក្នុងវីដេអូ ដែលថតដោយទូរទស្សន៍ Channel 12 និងចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា «នៅពេលនេះ ពួកយើងកំពុងគ្រប់គ្រងទាំងស្រុង លើ ៦០ភាគរយនៃទឹកដី Gaza Strip ហើយទាហានអ៊ីស្រាអែល ត្រូវបន្តទៅដល់ ៧០ភាគរយ ខណៈដែលការកាន់កាប់ពេញលេញ អាចនឹងកើតមានឡើងដែរ»។ បើតាម Al Jazeera, ដោយសារតែការកាន់កាប់ របស់កងទ័ពអ៊ីស្រាអែល, ប្រជាជនប៉ាឡេស្ទីនមិនអាចចូលទៅកាន់តំបន់ហ្គាហ្សា ប្រហែល ពីរ ភាគបី នៃទឹកដីនេះ បានទេ។ ការរឹបអូសយកទឹកដី បន្ថែមទៀត នឹងបង្ខំពួកគេចំនួន ពីរលាននាក់ ដែលរស់នៅក្នុងស្ថានភាពមហន្តរាយរួចហើយ ចូលទៅក្នុងទឹកដីដ៏តូចជាងនេះ បន្ទាប់ពីស៊ូទ្រាំ នឹងសង្គ្រាមប្រល័យពូជសាសន៍ រយៈពេលជាងពីរឆ្នាំ។ ទោះបីជាមានបទឈប់បាញ់ ដែលបានឈានដល់ កាលពីឆ្នាំមុនក៏ដោយ ក៏ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្គាហ្សា…
-
អនុប្រធានាធិបតីអាមេរិកថា សម្រេចវឌ្ឍនភាពច្រើន ជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានសម្រេចវឌ្ឍនភាពជាច្រើន ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងហើយ។ យ៉ាងណាមិញ លោក JD Vance ប្រាប់អ្នកសារព័ត៌មាន បន្ថែមទៀតថា លោក ប្រធានាធិបតី Donald Trump មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ នៅឡើយទេ។ ប៉ុន្តែ ប្រភពនានាបានប្រាប់ រយធឺ នៅមុននេះបន្តិចថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តបទឈប់បាញ់ របស់ពួកគេ និងដកការរឹតបន្តឹងលើការដឹកជញ្ជូន តាមរយៈច្រកសមុទ្រ Hormuz ទោះបីជាលោក Trump មិនទាន់បានយល់ព្រមក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា មិនទាន់ត្រូវបានសម្រេចជាស្ថាពរ នៅឡើយទេ។ យោងតាមប្រភព ចំនួនបួន ដែលដឹងពីការព្រមព្រៀងគ្នានេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងបន្តបទឈប់បាញ់ រយៈពេល ៦០ ថ្ងៃទៀត និងអនុញ្ញាតឱ្យចរាចរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រ ខណៈពេលដែលអ្នកចរចា ដោះស្រាយចំណុចជាប់គាំង…
-
ឥណ្ឌា ចែចូវទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ៥ ឈុតទៀតពី រុស្ស៊ី ទោះមានសម្ពាធពី អាមេរិក

ញូវដែលី ៖ ឥណ្ឌា កំពុងចរចាបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ីចំនួន ៥ ឈុតបន្ថែមទៀត ដើម្បីពន្លឿនយុទ្ធនាការធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ។ ការបញ្ជាទិញថែមនេះ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីល S-400 សរុបរបស់ឥណ្ឌា កើនដល់ ១០ ឈុត ខណៈកិច្ចព្រមព្រៀងចាស់កាលពីឆ្នាំ ២០១៨ ដែលបានបញ្ជាទិញចំនួន ៥ ឈុតក្នុងតម្លៃ ៥ ពាន់ ៤០០ លានដុល្លារ នឹងបិទបញ្ចប់នៅចុងឆ្នាំនេះ ។ បើតាម Moscow times, មូលហេតុដែលឥណ្ឌាចង់ទិញប្រព័ន្ធមីស៊ីល S-400 ថែមទៀត ក៏ព្រោះតែពួកវាបង្ហាញសមត្ថភាពដ៏ខ្លាំងក្លា ក្នុងអំឡុងពេលផ្ទុះជម្លោះតាមព្រំដែនជាមួយប៉ាគីស្ថាន តាមរយៈក្នុងការស្ទាក់ចាប់ និងកម្ទេចរាល់ការគំរាមកំហែងពីលើអាកាស មិនថា យន្តហោះដ្រូន ឬមីស៊ីល ។ S-400 គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមដ៏ទំនើបបំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលមានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។ វាត្រូវបានរចនាឡើងដើម្បីកម្ទេចរាល់ការវាយប្រហារតាមអាកាសគ្រប់ទម្រង់ រាប់ចាប់ពីយន្តហោះចម្បាំង…
-
ការសិក្សាថ្មី ៖ ជម្លោះ អាមេរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ អាចវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ”

ការសិក្សាស្រាវជ្រាវថ្មីមួយ បានព្រមានធ្ងន់ៗថា ជម្លោះយោធារវាងប្រទេសមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នឹងប្រឈមមុខនូវហានិភ័យខ្ពស់ នៃការវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ” ។ ការព្រមាននេះ ត្រូវបានចេញផ្សាយ នៅមុនកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ី Shangri-La Dialogue ចាប់ផ្តើមបើកដំណើរការក្នុងប្រទេសសិង្ហបុរីចុងសប្តាហ៍នេះ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំការពារជាតិ និងអ្នកការទូតមកពីគ្រប់ទិសទីទូទាំងពិភពលោក ។ យោងតាមការវាយតម្លៃយុទ្ធសាស្ត្រចុងក្រោយបង្អស់ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស, ពិភពលោកកំពុងឈានចូលដល់របត់ នៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរថ្មី ហើយតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចកណ្តាលនៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តសកល ។ ជាក់ស្តែង សម្រាប់ប្រទេសចិន កោះតៃវ៉ាន់គឺជា “បន្ទាត់ក្រហម” ដ៏រសើបបំផុត និងជាបញ្ហាបូរណភាពទឹកដីដែលមិនអាចរំលងបាន ។ ហើយចិនមិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិឡើយ ។ រីឯសហរដ្ឋអាមេរិកវិញ ចាត់ទុកកោះតៃវ៉ាន់ ជា “ដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏គួរឱ្យទុកចិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ។ ភាពស្មុគស្មាញនេះ ធ្វើឱ្យអ្នកវិភាគយុទ្ធសាស្ត្រព្រួយបារម្ភថា ចិនអាចនឹងបោះបង់គោលនយោបាយ “មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន” ប្រសិនបើពួកគេប្រឈមមុខនឹងការបរាជ័យ ក្នុងការគ្រប់គ្រងស្ថានការណ៍កោះតៃវ៉ាន់ ។ បើតាមរ៉យទ័រ, បច្ចុប្បន្ន កម្រិតនៃការចរចា ឬពិភាក្សាលើបញ្ហានុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យ រវាងមហាអំណាចទាំងពីរ នៅមានកម្រិតទាបខ្លាំង បើធៀបនឹងទំនាក់ទំនងរវាងអាមេរិក…
-
លោក ត្រាំ គំរាមវាយ អូម៉ង់ បើហ៊ានចូលដៃជាមួយ អ៊ីរ៉ង់ ដាក់កុងត្រូលគិតថ្លៃនាវានៅច្រកហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមវាយប្រទេសអូម៉ង់មួយទៀត ប្រសិនបើប្រទេសមួយនេះ ហ៊ានតែសហការជាមួយ ប្រទេស អ៊ីរ៉ង់ ដាក់កុងត្រូលរួមគ្នា គិតថ្លៃលើនាវា ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។ ការគំរាមរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ទីក្រុងតេហេរ៉ង់ចង់បញ្ចុះបញ្ចូលប្រទេសអូម៉ង់ ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ឱ្យគាំទ្រយន្តការ ប្រមូលប្រាក់ឈ្នួលការពារ ពីកប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ, លោក ដូណាល់ ត្រាំ លើកឡើងថា ច្រកសមុទ្រ ហ័រមូស គឺជាផ្នែកមួយនៃផ្លូវទឹកអន្តរជាតិ ដែលត្រូវតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះ គ្មានប្រទេសណាមួយនឹងត្រូវគ្រប់គ្រងដោយគ្មានអាមេរិកនោះទេ ។ លោកថា «អូម៉ង់ក៏ត្រូវតែគោរពតាមដែរ បើមិនដូច្នេះទេ យើងនឹងត្រូវបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើប្រទេសមួយនេះ» ។ បើតាម BBC, ច្រកសមុទ្រ ហ័រមូស ដែលជាធម្មតា ផ្ទុកប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរារាំងដោយប្រទេសអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈ…
-
អូស្ត្រាលី ប្តឹងក្រុមហ៊ុន អាមេរិក ទារសំណង ១,៤០០ លានដុល្លារជុំវិញសារធាតុគីមី

កង់បេរ៉ា ៖ រដ្ឋាភិបាលប្រទេស អូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានប្តឹងទារថ្លៃខូចខាតចំនួន ១ ពាន់ ៤០០ លានដុល្លារអាមេរិក ពីក្រុមហ៊ុនឧស្សាហកម្មសុវត្ថិភាពកម្មករ និងទំនិញប្រើប្រាស់ 3M ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់សារធាតុគីមី PFAS ខុសច្បាប់ នៅក្នុងពពុះពន្លត់អគ្គីភ័យ។ យោងតាមសារព័ត៌មាន BBC, អគ្គមេធាវី អូស្ត្រាលី លោកស្រី Michelle Rowland និយាយថា នេះគឺជាសំណងផ្លូវច្បាប់ដ៏ធំបំផុត ដែលមិនធ្លាប់មាន សម្រាប់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។ លោកស្រីអះអាងថា សារធាតុគីមី PFAS ដែលបណ្តាលឱ្យមានការចម្លងរោគ ត្រូវបានរកឃើញ នៅឯទីតាំងយោធា ចំនួន ២៨ កន្លែង ក្នុងប្រទេសអូស្ត្រាលី ហើយគោលបំណងនៃបណ្តឹង គឺដើម្បីប្រមូលយកមកវិញពីក្រុមហ៊ុន នូវការចំណាយ ដែលបានចាយ វាយ ក្នុងការសម្អាត និង កាត់បន្ថយផលប៉ះពាល់ នៃសារធាតុគីមីទាំងនេះ។ ជាមួយគ្នានេះ លោកស្រី Rowland បានចោទប្រកាន់ក្រុមហ៊ុន 3M ថាបានលាក់បាំងព័ត៌មាន…
-
កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦

ភ្នំពេញ៖តាមរយៈជំនួបនៃមន្រ្តីយោធាខ្ពស់កម្ពុជា -ចិន បានបង្ហាញថា យោធានៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធនាគមាស-២០២៦ នៅពេលខាងមុខ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ពុំទាន់បញ្ជាក់នៅឡើយ។ នៅទីស្ដីការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជាឆ្នាំ២០២៦ បានទទួលជួបក្រុមការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង នាយករងនាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ដើម្បីពិភាក្សាការងារ។ ជំនួបនៃមន្រ្តីយោធាខាងលើដើម្បីពិភាក្សាអំពីដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ ។បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការពិភាក្សាមានទាំងការត្រៀមផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់។ ចំណែកលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) បានចាត់ទុកសមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិយ៉ាងសំខាន់ផងដែរ ។ លោកថា ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសត្រូវបានធ្វើឡើងដោយប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ។ លោកវរនាវីឯកពិសេសចិនបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរមានការយកចិត្តទុកដាក់កម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ…
-
ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជិត៩៦%នៃផែនការរួម

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានប្រកាសថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន គឺសម្រេចបានប្រមាណជិត ៩៦% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបានជិត ៩១,៥%។ ក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារបានកសាងតួផ្លូវប្រវែង ២៥៣ គីឡូម៉ែត, ក្នុងនោះបានចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤៣ គីឡូម៉ែត្រ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀតដូចជា ស្ពាន លូ ប្រឡាយជាដើម។ ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤ គីឡូម៉ែត្រ គឺលើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។ ការកើនឡើងនៃប្រវែងផ្លូវនេះ គឺដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្តែងត្រូវបានកែសម្រួល។ ទន្ទឹមនឹងនោះ, ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា ក៏បានកើន ឡើងពីផ្ទៃដីទំហំ ៦លាន ២សែន ៥ម៉ឺន ម៉ែត្រការ៉េ ក្នុងផែនការគ្រោងទុក ទៅដល់ផ្ទៃដីទំហំជាង ៦លាន ៦សែន ម៉ែត្រការ៉េផងដែរ។ ដើម្បីអនុវត្តការងារនេះ…
-
ប្រមុខការទូតកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាពីបញ្ហាព្រំដែន

ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោក សីហៈសក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរទេសកម្ពុជា ជំនួបនេះ ធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដែលប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរស្វែងរកវិធានការកសាងទំនុកចិត្ត និងផ្លូវដើរទៅមុខរួមគ្នា។ ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាដោយត្រង់ និងបើកចំហអំពីស្ថានភាពព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញពីជំហរច្បាស់លាស់របស់កម្ពុជាទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ ជាមួយគ្នានេះ កម្ពុជាស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវរាល់ខ្លឹមសារនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយភាគីថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា នៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយព្រំដែនមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង។ យោងតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ និងទៀងទាត់។ ដោយឡែក លោក សីហៈសក្ដិ…
-
ក្រសួងរៀបចំដែនដីលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម

ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបានលើកឡើងថា វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ និងជំរុញរៀបចំយន្តការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចកិច្ចការនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ បញ្ចេញបណ្ណកម្មសិទ្ធិទាំងអស់ដែលកំពុងស្ថិតក្នុងដៃរបស់ក្រសួង, ពន្លឿនការវាស់វែងដីធ្លីសេសសល់ និងជំរុញការចេញបណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស សម្រាប់ដីដែលបានវាស់វែង និងមានសុវត្ថិភាពច្បាស់លាស់រួចហើយ។ ដីដែលត្រូវចេញបណ្ណទាំងនេះ រួមមានទាំងដីឯកជន និងដីរដ្ឋ ដូចជា ដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន…