Category: ព័ត៌មាន

  • សម្តេចធិបតីច្រានចោលការអះអាងរបស់ពលរដ្ឋថៃថា សម្តេចចូលរៀននៅ West Point តាមរយៈកូតាកងទ័ពថៃ

    សម្តេចធិបតីច្រានចោលការអះអាងរបស់ពលរដ្ឋថៃថា សម្តេចចូលរៀននៅ West Point តាមរយៈកូតាកងទ័ពថៃ

    នៅលើបណ្តាញសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកនេះ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន ដែលអះអាងថា សម្តេចបានចូលសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតាដែលផ្តល់ឱ្យកងទ័ពថៃ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះសាររំលឹកខួប ២៧ ឆ្នាំ នៃការបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ហើយត្រូវបានពលរដ្ឋថៃមួយចំនួនចូលទៅបញ្ចេញមតិបែបមូលបង្កាច់ដូចខាងលើ។ សម្តេចធិបតីបានគូសបញ្ជាក់ថា មានការបញ្ចេញមតិបែបនេះជាច្រើនលើករួចមកហើយ ដែលសម្តេចមិនដែលឆ្លើយតប ព្រោះមិនចង់យកបញ្ហានេះមកបកស្រាយនាំឲ្យវែងឆ្ងាយដោយមិនចាំបាច់។ ទោះជាយ៉ាងណា ពេលនេះ សម្តេចបានសម្រេចបំភ្លឺជាសាធារណៈ ដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ដល់ប្រទេសនានាដោយផ្ទាល់ ហើយមិនចាំបាច់ប្រើកូតារបស់ប្រទេសមួយ ដើម្បីផ្តល់ឱ្យបេក្ខជនពីប្រទេសមួយទៀតនោះទេ។ ជាមួយគ្នានេះ ប្រទេសដែលទទួលបានកូតាសម្រាប់បញ្ជូនសិក្ខាកាមទៅសិក្សានៅ West Point ក៏មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឱ្យប្រទេសផ្សេងឡើយ ដោយសហរដ្ឋអាមេរិកជាអ្នកសម្រេចលើការបែងចែកកូតាទាំងនោះ។ សម្តេចធិបតីបានលើកឡើងទៀតថា សញ្ញាបត្ររបស់សម្តេចពីសាលា West Point បញ្ជាក់យ៉ាងច្បាស់ថា សម្តេចជានិស្សិតយោធាមកពីប្រទេសកម្ពុជា មិនមែនមកពីប្រទេសណាផ្សេងនោះទេ។ បន្ថែមពីនេះ សម្តេចបានពន្យល់ថា បេក្ខជននិស្សិតយោធាបរទេសដែលចង់ចូលរៀននៅ West Point ត្រូវតែទទួលបានការធានាពីក្រសួងការពារជាតិនៃប្រទេសខ្លួន និងការគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសនោះ។ សម្រាប់សម្តេចផ្ទាល់…

  • អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

    អាជ្ញាធរជាតិអប្សរា និងអង្គការ CWC អំពាវនាវឱ្យរួមគ្នាបញ្ឈប់ការដាក់អន្ទាក់សត្វក្នុងតំបន់អង្គរ

    ថ្វីដ្បិតតែកិច្ចការប្រឹងប្រែងក្នុងការការពារ និងថែរក្សាជីវៈចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាប្រចាំក្តី ប៉ុន្តែមន្ត្រីជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃដែលនៅតែបន្តកើតមាននៅក្នុងតំបន់អង្គរ។ កង្វល់នេះត្រូវបានលើកឡើងស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ បានរួមគ្នាដោះលែងសត្វប្រមាចំនួន ២ក្បាល ចូលទៅក្នុងព្រៃធម្មជាតិនៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានទទូចដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ ឱ្យរួមគ្នាការពារសត្វព្រៃ និងបញ្ឈប់រាល់សកម្មភាពលួចដាក់អន្ទាក់ ឬបរបាញ់ទាំងស្រុង។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់សត្វព្រៃមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ ពោលគឺនៅពេលដែលភ្ញៀវទេសចរមកទស្សនាអង្គរ ពួកគេមិនត្រឹមតែបានឃើញប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទស្សនាសត្វព្រៃដែលរស់នៅតាមបែបធម្មជាតិ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីនៅទីនោះ។ ទន្ទឹមនឹងនេះ លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា និងជាទីប្រឹក្សាផ្នែកជីវៈចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ថា សត្វព្រៃមានតួនាទីជាអ្នកនាំគ្រាប់ពូជឈើនានាឱ្យដុះពាសពេញព្រៃ ដែលជួយបង្កើតឱ្យមានធម្មជាតិបៃតងដ៏ស្រស់បំព្រង និងមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យរួមគ្នាថែរក្សាទាំងព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់អង្គរឱ្យបានគង់វង្ស ដោយលោកបានសង្កត់ធ្ងន់ថា សូមកុំផ្តល់ចំណី និងកុំទៅរំខានសត្វព្រៃ ពោលគឺត្រូវទុកឱ្យពួកវាបានរស់នៅក្នុងព្រៃធម្មជាតិតាមទម្លាប់ដោយសុខសាន្ត។ បច្ចុប្បន្ននេះ ព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃចម្រុះជាច្រើនប្រភេទ រាប់ចាប់តាំងពីសត្វទោចមកុដ សត្វឈ្លូស សត្វស្វាព្រាហ្មណ៍ សំពោចក្រអូប សត្វភេខ្លួនរលោង…

  • បេក្ខជនជិត២ពាន់នាក់ប្រឡងចូលក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    បេក្ខជនជិត២ពាន់នាក់ប្រឡងចូលក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    បេក្ខជនចំនួន ១ ៩០២នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈចំនួននៃការជ្រើសរើសគឺមានតែចំនួន៤០កន្លែងប៉ុណ្ណោះ សម្រាប់២៣មុខជំនាញ។ ការប្រឡងបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប។ ដំណើការប្រឡងក៏មានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូប។ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា នេះការប្រឡងលើកទី១ជ្រើសរើសមន្រ្តីសម្រាប់បំពេញក្របខណ្ឌនៅក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការប្រឡងនេះត្រូបែងចែកចេញជាពីរដំណាក់កាល ទី១គឺវិញ្ញាសារសរសេរ ហើយបន្ទាប់មកធ្វើការសម្ភាសន៍សម្រាប់អ្នកជាប់លើវិញ្ញាសារសរសេរ ដើម្បីសម្រាំងយកមន្រ្តី ដែលមានសមត្ថភាពជួយលើការងារព្រំដែន ។ ត្រង់ចំណុចនេះ ឯកឧត្តម អ៊ិត សុត្ថា គូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីមានសមត្ថភាពគឺជាការសំខាន់ណាស់ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាមានការងារធ្ងន់ត្រូវធ្វើជាមួយប្រទេសជិតខាង។ ឯកឧត្តមបន្ថែមថា តាមរយៈការរៀបចំការប្រឡងដោយក្រសួងមុខងារសារធារណៈ វិញ្ញាសារត្រូវបានរៀបចំភ្លាមនៅពេលព្រឹក ក្នុងថ្ងៃជាមួយគ្នានឹងការប្រឡង ដែលជាប្រការល្អក្នុងការធានាការសម្ងាត់នៃវិញ្ញាសា។…

  • សង្គ្រាម រុញច្រានកុមារអ៊ីរ៉ង់ បង្ខំចិត្តរៀនតាមអនឡាញ

    សង្គ្រាម រុញច្រានកុមារអ៊ីរ៉ង់ បង្ខំចិត្តរៀនតាមអនឡាញ

    តេហេរ៉ង់ ៖ ចាប់តាំងពីសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើង, កុមារអ៊ីរ៉ង់ ត្រូវបង្ខំចិត្ត ឲ្យសិក្សាថ្នាក់រៀន តាមអនឡាញ ដើម្បីសុវត្ថិភាព។ ម្តាយជាជនជាតិអ៊ីរ៉ង់ លោកស្រី Vahideh Gitifard បានពឹងផ្អែកលើថ្នាក់រៀនតាមអ៊ីនធឺណិត សម្រាប់កូនប្រុសរបស់ខ្លួន ដោយបារម្ភថា អាចនឹងត្រូវបានកំណត់គោលដៅវាយប្រហារម្តងទៀត ប្រសិនបើការប្រយុទ្ធគ្នា នៅតែបន្តមាន។ យ៉ាងណា អ្នករស់នៅទីក្រុង តេហេរ៉ង់ រូបនេះ និយាយប្រាប់ AFP ថា «ការស្នាក់នៅផ្ទះ រយៈពេលយូរ និងយូរអង្វែង មានគុណវិបត្តិ… ពួកគេមិនមានសកម្មភាពរាងកាយ ដូចដែលពួកគេធ្លាប់ធ្វើ នៅសាលារៀន» ។ ជាការកត់សម្គាល់ ពេលដែលសង្គ្រាមបានចាប់ផ្តើមផ្ទុះភ្លាម, ការវាយប្រហារ បានកើតឡើង ទៅលើសាលារៀនមួយកន្លែង នៅក្នុងទីក្រុង Minab ភាគខាងត្បូង ។ ការទម្លាក់គ្រាប់ ពេលនោះ បណ្តាលឲ្យក្មេងប្រុស យ៉ាងតិច ៧៣ នាក់ និង ក្មេងស្រី ៤៧ នាក់ ត្រូវបានសម្លាប់…

  • UN ថា ការការពារកុមារតាមអ៊ីនធឺណិត គឺជាអាទិភាពបន្ទាន់

    UN ថា ការការពារកុមារតាមអ៊ីនធឺណិត គឺជាអាទិភាពបន្ទាន់

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ អះអាង កាលពីថ្ងៃសុក្រថា ការធ្វើឱ្យពិភពលោកឌីជីថល មានសុវត្ថិភាពសម្រាប់កុមារ គឺជាអាទិភាពបន្ទាន់មួយ ដោយបន្ថែមថា អ្នកដែលបង្កគ្រោះថ្នាក់ តាមអ៊ីនធឺណិត ត្រូវតែទទួលខុសត្រូវ។ លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់ UN បាននិយាយ នៅទីក្រុង ហ្សឺណែវ ថា «រដ្ឋនានាត្រូវតែបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្តោតលើសុវត្ថិភាពកុមារ ហើយបាននិយាយថា គ្រោះថ្នាក់ដល់កុមារគឺជាលទ្ធផលផ្ទាល់ នៃការអនុវត្តអាជីវកម្ម និង ជម្រើសនៃការរចនា»។ លោក Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពិភពឌីជីថលដែលភ្ជាប់កុមារទៅនឹងការសិក្សា សហគមន៍ និងការច្នៃប្រឌិត ក៏បង្ហាញឱ្យឃើញពួកគេ នូវហានិភ័យពិតប្រាកដ ចំពោះសុវត្ថិភាព ឯកជនភាព និង សុខុមាលភាពរបស់ពួកគេ» ។ លោកបន្ថែមថា «គ្រោះថ្នាក់លើអ៊ីនធឺណិត ចំពោះសុវត្ថិភាព ឯកជនភាព និងសុខុមាលភាពរបស់កុមារគឺមិនមែនជារឿង ដែលជៀសមិនរួចទេ អាស្រ័យលើ ជម្រើសនៃការរចនា និងការអនុវត្តអាជីវកម្ម»។ លោកបានបន្ថែមថា «ការលើកកម្ពស់ ការការពារកុមារ…

  • អាមេរិក ថា នៅមានស្តុកអាវុធគ្រប់គ្រាន់ បន្តសង្គ្រាមជាមួយអ៊ីរ៉ង់

    អាមេរិក ថា នៅមានស្តុកអាវុធគ្រប់គ្រាន់ បន្តសង្គ្រាមជាមួយអ៊ីរ៉ង់

    សិង្ហបុរី ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក បានអះអាង នៅថ្ងៃសៅរ៍នេះថា ទីក្រុងវ៉ាស៊ីនតោន នៅមានសព្វាវុធគ្រប់គ្រាន់ ដើម្បីអាចបន្តសង្គ្រាម ជាមួយអ៊ីរ៉ង់។ ថ្លែងក្នុងពេលចូលរួម កិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី, លោក Pete Hegseth បាននិយាយថា សហរដ្ឋអាមេរិកមានឃ្លាំងស្តុកសព្វាវុធច្រើនជាងគ្រប់គ្រាន់ ហើយ “លើសពីសមត្ថភាព” ក្នុងការបន្តសង្រ្គាម ជាមួយអ៊ីរ៉ង់។ លោក Hegseth បានប្រាប់កិច្ចប្រជុំកំពូលការពារជាតិរបស់អាស៊ី នាពេលនោះ ថា «ឃ្លាំងស្តុករបស់យើងគឺសមស្រប ទាំងនៅទីនោះ និង ជុំវិញពិភពលោក ដោយសារតែ អាមេរិក មានតុល្យភាព លើគ្រាប់បែកដ៏ប្រណិត និងភាពសម្បូរបែប» ។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។ បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ…

  • អាមេរិករឹបអូសលុយ គ្រីបតូ អ៊ីរ៉ង់ ១,០០០លានដុល្លារ

    អាមេរិករឹបអូសលុយ គ្រីបតូ អ៊ីរ៉ង់ ១,០០០លានដុល្លារ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានប្រកាសពីការរឹបអូសលុយ គ្រីបតូ របស់អ៊ីរ៉ង់ ចំនួន១ពាន់លានដុល្លារ នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃសុក្រ។ ចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនបែបនេះ កើតមានឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។ បើតាម Anadolu, រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានអះអាងថា វិធានការនេះ ធ្វើឡើងចំពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដែលមានទំនាក់ទំនង ជាមួយទីក្រុងតេហេរ៉ង់។ លោក Bessent បាននិយាយថា «ខ្ញុំជឿថា យើងបានរឹបអូសយកលុយគ្រីបតូរបស់ពួកគេ ប្រហែល មួយពាន់លានដុល្លារ» ដោយបន្ថែមថា សហរដ្ឋអាមេរិក រឹបអូសលុយឌីជីថលនេះ ភ្លាមៗ ដោយអះអាងថា ម្ចាស់គណនីមួយចំនួន នៅតែមិនដឹងពីការរឹបអូសនោះទេ។ លោក Bessent បាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត នៅបរទេសលើការរឹបអូសទ្រព្យសម្បត្តិ…

  • សម្ភារពេទ្យ WHO ៤.៦ តោន ដឹកដល់កុងហ្គោ ដែលផ្ទុះជំងឺអេបូឡា ស្លាប់ជិត២៥០នាក់

    សម្ភារពេទ្យ WHO ៤.៦ តោន ដឹកដល់កុងហ្គោ ដែលផ្ទុះជំងឺអេបូឡា ស្លាប់ជិត២៥០នាក់

    គីនស្ហាសា ៖ ឧបករណ៍ធ្វើតេស្ត និង វេជ្ជសាស្ត្រ របស់អង្គការសុខភាពពិភពលោក ចំនួន ៤.៦តោន ត្រូវបានបញ្ជូនទៅដល់ កុងហ្គោ ចំពេលដែលប្រទេស នៅអាហ្វ្រិកមួយនេះ កំពុងប្រឈមមុខនឹងការផ្ទុះជំងឺ អេបូឡា ជាថ្មី ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ជិត២៥០នាក់។ ការបញ្ជូននេះ ធ្វើឡើង ស្របពេលដែល ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ WHO គឺ លោក Tedros Adhanom Ghebreyesus ស្ថិតនៅក្នុងប្រទេសមួយនេះ ហើយត្រូវនឹងធ្វើដំណើរ ទៅកាន់ទីក្រុង Ituri ដែលចំណុចកណ្តាល នៃការផ្ទុះឡើងមេរោគ អេបូឡា នាចុងសប្តាហ៍នេះ។ សម្ភារដែលរួមទាំងឧបករណ៍ធ្វើតេស្តចំនួន ២,០០០ឈុត បានបញ្ជូនទៅដល់ នៅក្នុងខេត្ត Ituri ភាគឦសាន ប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក ហៅកាត់ Africa CDC បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីសង្ស័យថា មានមេរោគអេបូឡា យ៉ាងហោចណាស់ ចំនួន…

  • លោក ពូទីន ឲ្យបង្ហាញភស្តុតាង រឿងដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែងរូម៉ានី

    លោក ពូទីន ឲ្យបង្ហាញភស្តុតាង រឿងដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែងរូម៉ានី

    កាហ្សាក់ស្ថាន ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានទទូចឲ្យរូម៉ានី បង្ហាញភស្តុតាង ដែលចោទប្រកាន់ថា មានយន្តហោះគ្មានបើករុស្ស៊ី ហោះទៅបុកអគារផ្ទះល្វែង ក្នុងប្រទេសអឺរ៉ុប និង ជាសមាជិកណាតូ មួយនេះ។ ការស្នើឡើងរបស់ លោក ពូទីន បែបនេះបានធ្វើឡើង បន្ទាប់ពីក្រសួងការពារជាតិ ប្រទេសរូម៉ានី អះអាងថា ក្នុងចំណោមដ្រូនរបស់រុស្ស៊ី ដែលវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, មានមួយគ្រឿងបានចូលទៅក្នុងដែនអាកាស រូម៉ានី ដែលត្រូវបានតាមដានដោយរ៉ាដា ហើយបានធ្លាក់ ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យមនុស្ស ពីរនាក់ រងរបួស។ យ៉ាងណា ក្នុងពេលធ្វើទស្សនកិច្ច នៅប្រទេស កាហ្សាក់ស្ថាន កាលពីថ្ងៃទី២៩ ខែឧសភា,លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទូចថា មិនមានភស្តុតាង ដើម្បីស្តីបន្ទោសប្រទេសរបស់លោកនោះទេ។ លោករៀបរាប់ថា «គ្មាននរណាម្នាក់អាចនិយាយពីដើមចម នៃយន្តហោះនេះ ឬ យន្តហោះនោះឡើយ រហូតដល់ការពិនិត្យមើលយន្តហោះដ្រូន ត្រូវបានធ្វើឡើង ជាមុនសិន»។ លោកបន្តថា…

  • ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

    ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

    ប៉េកាំង ៖ ខុសប្លែកពីមហាអំណាចពិភពលោកដទៃទៀត ដែលមានគោលបំណងដណ្តើមគ្នាដាក់អាណានិគមនៅលើភពព្រះចន្ទ ប្រទេសជប៉ុនបែរជាចង់​នាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិដ៏មានតម្លៃ និងតឹកតានៃសកម្មភាពរបស់មនុស្សជាតិផ្សេងៗ យកទៅរក្សាទុកលើភពយុទ្ធសាស្រ្តមួយនេះនៅឆ្នាំ ២០២៨ ។ គម្រោងប្រកបដោយមហិច្ឆតានេះឈ្មោះថា “ARGO PROJECT” ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Japan Airlines របស់ប្រទេសជប៉ុន​ ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជនជប៉ុន ispace ។ ផែនការដ៏អស្ចារ្យនេះ មានគោលបំណងចម្បង គឺការពារបេតិកភណ្ឌវប្បធម៌ពីហានិភ័យលើផែនដី ។ ពីព្រោះក្រុមហ៊ុនយល់ឃើញថា ផែនដីកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជម្លោះផ្សេងៗ ដែលអាចធ្វើឱ្យបាត់បង់វប្បធម៌ និងវត្ថុបុរាណដ៏មានតម្លៃ។ ម្យ៉ាងវិញទៀត ការយកទៅទុកនៅលើភពព្រះចន្ទ គឺប្រៀបដូចជាការបង្កើតឃ្លាំងរក្សាសុវត្ថិភាព ឬធនាគារវប្បធម៌ តម្កល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយៗ ។ គម្រោងនេះទៀតសោត ក៏បើកឱកាសឱ្យរដ្ឋបាលក្នុងស្រុក និងក្រុមហ៊ុនឯកជននានា ទិញកន្លែងដើម្បីផ្ញើរបស់របរតំណាងឱ្យវប្បធម៌សម័យទំនើប ផលិតផលពិសេសប្រចាំតំបន់ និងវត្ថុនិមិត្តរូបផ្សេងៗទៅរក្សាទុកលើភពព្រះចន្ទផងដែរ ។ បើតាម South China Morning Post,  វត្ថុវប្បធម៌ទាំងនោះ នឹងត្រូវដាក់ក្នុងប្រអប់លោហៈពណ៌មាសពិសេសមួយឈ្មោះថា “Möbius Ark” ដែលមានទំហំតូចល្មម គឺបណ្តោយ ២០ សង់ទីម៉ែត្រ ទទឹង ២០ សង់ទីម៉ែត្រ និងកម្ពស់ ១០ សង់ទីម៉ែត្រ…