Category: ព័ត៌មាន

  • លោក ត្រាំ ថា អ៊ីរ៉ង់ យល់ព្រមលះបង់អាវុធនុយក្លេអ៊ែរ

    លោក ត្រាំ ថា អ៊ីរ៉ង់ យល់ព្រមលះបង់អាវុធនុយក្លេអ៊ែរ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា រូបលោកទទួលបានការធានាពីអ៊ីរ៉ង់ថា សាធារណរដ្ឋឥស្លាមមួយនេះ នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ។ លោក Trump បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃ អាទិត្យ ថា អាទិភាពកំពូលរបស់លោក សម្រាប់កិច្ចព្រមព្រៀងណាមួយ ត្រូវតែរួមមានការបញ្ឈប់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ដែលត្រូវបានបិទទ្វារឡើងវិញ ។ ប្រធានាធិបតីអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ដំបូងឡើយ អ៊ីរ៉ង់ព្រមព្រៀងត្រឹមតែមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ប៉ុន្តែលោកបានទាមទារបន្ថែមរហូតមានការយល់ព្រមថា អ៊ីរ៉ង់នឹងមិនទិញអាវុធនុយក្លេអ៊ែរពីបរទេសថែមទៀតផង ។ លោក Trump បន្ថែមថា ការធានាថា អ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ គឺជាលក្ខខណ្ឌដាច់ខាត ដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះលោកមិនប្រញាប់ក្នុងការចុះហត្ថលេខាទេ ពីព្រោះលោកចង់ទទួលបានលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ល្អបំផុតដល់សហរដ្ឋអាមេរិក ។ ការអះអាងរបស់លោក Trump កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ ទើបតែបានបង្កើនលក្ខខណ្ឌកាន់តែតឹងរ៉ឹង សម្រាប់កិច្ចព្រមព្រៀងប៉ុនប៉ងបញ្ចប់សង្គ្រាម ។ ជម្លោះនៅមជ្ឈិមបូព៌ានេះ បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨…

  • អាមេរិក អមកប៉ាល់ ៧០គ្រឿង ឆ្លងកាត់ច្រកហ័រមូស ក្នុងខែនេះ

    អាមេរិក អមកប៉ាល់ ៧០គ្រឿង ឆ្លងកាត់ច្រកហ័រមូស ក្នុងខែនេះ

    ហ័រមូស ៖ អាមេរិក បានអមដំណើរ កប៉ាល់ប្រហែល ៧០គ្រឿង ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz) នៅក្នុងខែឧសភានេះ។ នេះបើយោងតាមកាសែត New York Times ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ New York Times បានរាយការណ៍ អំពីតួលេខនេះ ដោយដកស្រង់សម្តី មន្ត្រីរដ្ឋបាលអាមេរិក ដែលមិនបញ្ចេញឈ្មោះ។ យោងតាមកាសែតដដែលនេះ, កងកម្លាំងបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM ជាអ្នកដែលបានផ្តល់ជំនួយដល់នាវា ទាំង៧០គ្រឿងនេះ។ កប៉ាល់ភាគច្រើនបានបិទឧបករណ៍បញ្ជូនរបស់ពួកគេ ពេលកំពុងឆ្លងកាត់ច្រកសមុទ្រ។ មន្ត្រីអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទនាវាដែលត្រូវបានជួយនោះទេ។ ប៉ុន្តែ កាលពីមុន, CENTCOM ធ្លាប់បានបដិសេធការអះអាងដែលថា យោធាអាមេរិកកំពុងជួយនាវាឈ្មួញ ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ បើតាម Tass, កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានីតេហេរ៉ង់ បានរងការវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ និងវាយប្រហារអ៊ីស្រាអែល។ ទីតាំងយោធាអាមេរិក…

  • អ៊ីរ៉ង់ មិនទុកចិត្តអាមេរិក ក្រោយលោកត្រាំកែប្រែលក្ខខណ្ឌតឹងរ៉ឹង

    អ៊ីរ៉ង់ មិនទុកចិត្តអាមេរិក ក្រោយលោកត្រាំកែប្រែលក្ខខណ្ឌតឹងរ៉ឹង

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ និយាយថា មិនទុកចិត្តអាមេរិកនោះទេ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនលក្ខខណ្ឌកាន់តែតឹងរ៉ឹង សម្រាប់កិច្ចព្រមព្រៀង ប៉ុនប៉ងបញ្ចប់សង្គ្រាម។ លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់បានព្រមាន កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មិនត្រូវទុកចិត្តឡើយ ដោយនិយាយថា ទីក្រុងតេហេរ៉ង់នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោនទេ លុះត្រាតែប្រទេសនេះ ធានាសិទ្ធិអ៊ីរ៉ង់ ឲ្យបានពេញលេញ។ ការកត់សម្គាល់ របស់លោក Mohammad Bagher Ghalibaf បានកើតឡើង នៅពេលដែលមានរបាយការណ៍ លេចចេញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជូនសំណើសន្តិភាពដ៏តឹងរ៉ឹងមួយ ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។ បើតាម CNA, ការកែប្រែណាមួយ ចំពោះសេចក្តីព្រាងច្បាប់នេះ អាចពន្យារពេលបន្ថែមទៀត នូវកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជាផ្លូវការនូវសង្រ្គាមមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីការចរចារដ៏ស្វិតស្វាញជាច្រើនសប្តាហ៍ ដែលត្រូវបានសម្គាល់ ដោយវោហាសាស្ត្រដ៏មុតស្រួច និងការផ្ទុះឡើងនៃអំពើហិង្សា ម្តងម្កាល។ គេហទំព័រព័ត៌មានអាមេរិក…

  • អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក ចំពេលស្ថានភាពតានតឹងជាថ្មី

    អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក ចំពេលស្ថានភាពតានតឹងជាថ្មី

    តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ អះអាង នៅថ្ងៃអាទិត្យនេះថា កងឆ្មាំបដិវត្តន៍ទើបតែបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយោធាអាមេរិក ដែលហោះពីលើដែនទឹករបស់ខ្លួន។ ជាការបាញ់ទម្លាក់ ស្របពេលដែលស្ថានភាព បានតានតឹងឡើងវិញ។ បើតាម Anadolu, ការបាញ់ទម្លាក់នេះ បានកើតមានឡើង ចំពេលដែលប្រទេសគូជម្លោះទាំងពីរ បានវាយប្រហារគ្នា ទៅវិញទៅមក ឡើងវិញ ក្នុងសប្តាហ៍នេះ ពោលគឺស្របពេលដែលការចរចាប៉ុនប៉ងសម្រេចកិច្ចព្រមព្រៀងសន្តិភាព នៅតែជាប់គាំង មិនទាន់សម្រេចជាស្ថាពរ។ ជាការវាយប្រហារ ដែលផ្តើមពីយោធាអាមេរិក វាយប្រហារកប៉ាល់តូចៗអ៊ីរ៉ង់ ដោយលើកហេតុផលថា ដើម្បីការទប់ស្កាត់សកម្មភាពដាក់មីន នៅតំបន់ច្រកសមុទ្រ ហ័រមូស កាលពីដើមសប្តាហ៍។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA, យោធាអ៊ីរ៉ង់ និយាយ នៅថ្ងៃទី៣១ ខែឧសភានេះថា ដ្រូន MQ-1 Predator UAV ត្រូវបានរកឃើញថា រងការបំផ្លាញ ដោយសារប្រព័ន្ធការពារ ពោលគឺបន្ទាប់ពីវាបានហោះចូល ទៅក្នុងដែនអាកាសអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម ហៅកាត់ IRGC បាននិយាយថា ដ្រូននេះបានធ្វើប្រតិបត្តិការបង្កអរិភាព នៅព្រឹកព្រលឹម ថ្ងៃអាទិត្យនេះ។ យ៉ាងណា ត្រូវបានរកឃើញទាន់ពេល…

  • លីបង់ ថា ខ្លួនប្រឈមគ្រោះថ្នាក់ដ៏ខ្លាំងមិនធ្លាប់មាន ព្រោះអ៊ីស្រាអែល

    លីបង់ ថា ខ្លួនប្រឈមគ្រោះថ្នាក់ដ៏ខ្លាំងមិនធ្លាប់មាន ព្រោះអ៊ីស្រាអែល

    បេរូត ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមាន កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ខ្លាំង ដែលមិនធ្លាប់មានពីមុនមក ព្រោះតែការវាយប្រហារ របស់អ៊ីស្រាអែល។ បើតាម Anadolu, អ៊ីស្រាអែលអះអាងថា ជាការវាយប្រហារ ទៅក្រុមហេសបូឡានៅលីបង់ ពោលគឺចាប់តាំងពីក្រុមសកម្មប្រយុទ្ធមួយនេះ បានអូសទាញ ប្រទេសមួយនេះ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដោយការបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ទុកជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហារស្រាក់ដៃគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ។ អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Beirut, មេដឹកនាំរូបនេះ បានរៀរាប់ថា «ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ ក៏ដោយ, អ៊ីស្រាអែលកំពុងបន្តគោលនយោបាយ នៃការបំផ្លិចបំផ្លាញដ៏ទូលំទូលាយ ដែលហួសពីការកំណត់ទីតាំងជាក់លាក់ នៅក្នុងប្រទេសលីបង់»។ លោកបានបន្ថែមថា «យើងកំពុងប្រឈមមុខនឹងការវាយប្រហារដ៏គ្រោះថ្នាក់ មិនធ្លាប់មាន ពីសំណាក់អ៊ីស្រាអែល»។ លោក នាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសលីបង់នៅតែប្តេជ្ញាចិត្ត ក្នុងការបញ្ចប់សង្រ្គាម និងរារាំងប្រទេសនេះ ពីការក្លាយជាសង្វៀន សម្រាប់ជម្លោះរបស់អ្នកដទៃ។ លោកក៏បានអះអាងដែរថា អ៊ីស្រាអែលមិនអាចសម្រេចបានសន្តិសុខ…

  • លោក ត្រាំ កែប្រែលក្ខខណ្ឌដ៏តឹងរ៉ឹង ក្នុងកិច្ចព្រមព្រៀងសង្រ្គាមអ៊ីរ៉ង់

    លោក ត្រាំ កែប្រែលក្ខខណ្ឌដ៏តឹងរ៉ឹង ក្នុងកិច្ចព្រមព្រៀងសង្រ្គាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានស្នើបង្កើតឲ្យមានការកែប្រែលក្ខខណ្ឌដ៏តឹងរ៉ឹង នៅក្នុងកិច្ចព្រមព្រៀងសង្រ្គាមអ៊ីរ៉ង់ ។ បើតាមកាសែត New York Times, លោក Trump ព្យាយាមផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួននៃសំណើ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលកិច្ចព្រមព្រៀងចុងក្រោយ នៅតែពិបាកយល់ព្រម ក្នុងចំណោមភាគីគូជម្លោះ។ ការផ្លាស់ប្តូរ របស់លោក Trump ត្រូវបានបញ្ជូនត្រឡប់ ទៅពិចារណាដោយប្រទេសអ៊ីរ៉ង់វិញហើយផងដែរ នេះបើយោងតាមមន្ត្រី ដែលដឹងអំពីដំណើរការនីតិវិធីនេះ។ របាយការណ៍បាននិយាយថា មិនទាន់ច្បាស់ភ្លាមៗថាតើ ការផ្លាស់ប្តូរនេះ ពាក់ព័ន្ធនឹងអ្វីនោះទេ។ ប៉ុន្តែ គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា លោក Trump ចង់ពង្រឹងចំណុចជាច្រើននៃកិច្ចព្រមព្រៀង ដែលលោកផ្ទាល់គិតថា មានសារៈសំខាន់ ដូចជាអ្វីដែលត្រូវធ្វើ ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ បើតាម CNA, ការកែប្រែថ្មីនេះ អាចអូសបន្លាយការចរចារ រវាងភាគីទាំងពីរ ជាច្រើនថ្ងៃទៀត នៅមុនពេលដែលការសម្រេចចិត្តមួយ ត្រូវបានបង្កើតឡើង ប៉ុនប៉ងបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមផ្ទុះ បន្ទាប់ពីសហរដ្ឋអាមេរិក…

  • សភាអ៊ីរ៉ង់នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងច្រកសមុទ្រ ហ័រមូស

    សភាអ៊ីរ៉ង់នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងច្រកសមុទ្រ ហ័រមូស

    តេហេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសមួយនេះគ្រោងនឹងបើកសម័យប្រជុំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដើម្បីឈានទៅគ្រប់គ្រង លើច្រកសមុទ្រ ហ័រមូស ជាផ្លូវការ។ លោក Alaeddin Salimi សមាជិក ក្រុមប្រឹក្សាភិបាលនៃសភាអ៊ីរ៉ង់ បាននិយាយថា សមាជិកសភាបានធ្វើ “ការសម្រេចចិត្តច្បាស់លាស់” ដើម្បីធ្វើការគ្រប់គ្រងផ្លូវទឹក ជាយុទ្ធសាស្ត្រនេះ។ លោក Salimi បានប្រាប់សារព័ត៌មាន Tasnim ថា «ការសម្រេចចិត្តរបស់សភា ក្នុងការបង្កើតច្បាប់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជារឿងចុងក្រោយ ហើយផែនការនេះ នឹងក្លាយទៅជាច្បាប់»។ លោក Salimi បានបន្តថា គ្រប់ទិដ្ឋភាពទាំងអស់នៃច្បាប់ដែលបានស្នើឡើង នឹងត្រូវពិនិត្យ និងអនុម័ត ដោយសភា មុនពេលចូលជាធរមាន។ បើតាមសមាជិកសភារូបនេះ, ច្បាប់នេះនឹងត្រូវបង្ហាញ ក្នុងពេលឆាប់ៗនេះ អំឡុងសម័យប្រជុំសភាជាសាធារណៈ សម្រាប់ការជជែកដេញដោល និង បោះឆ្នោត។ បើតាម Anadolu, ច្រកសមុទ្រ Hormuz ដែលស្ថិត នៅចន្លោះ ប្រទេស អ៊ីរ៉ង់ និង…

  • វៀតណាមនឹងដោះលែងអ្នកទោសជិត១ម៉ឺននាក់

    វៀតណាមនឹងដោះលែងអ្នកទោសជិត១ម៉ឺននាក់

    ហាណូយ ៖ ប្រទេសវៀតណាមបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងដោះលែងអ្នកទោស ជិត១ម៉ឺននាក់ រួមទាំងជនបរទេស ដើម្បីប្រារព្ធចំពោះការបោះឆ្នោតសភា និង ជោគជ័យនៃសមាជបក្ស នាពេលថ្មីៗនេះ។ បើតាម AFP, ប្រជាជាតិមួយនេះ តែងប្រកាសលើកលែងទោស មុនព្រឹត្តិការណ៍ពិសេស ឬអបអរការប្រារព្ធពិធីនានា។ កាលពីឆ្នាំមុន វៀតណាមបានដោះលែងអ្នកទោស ជាង២ម៉ឺន២,០០០នាក់ ខណៈដែលខ្លួនបានប្រារព្ធខួបទី៨០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់ខ្លួន រួមនឹងពិធីបុណ្យ មួយទៀត។ សម្រាប់ករណីចុងក្រោយនេះ នៅដើមខែមិថុនា ខាងមុខនេះ អ្នកជាប់ឃុំ ចំនួន ៩,៩៥០នាក់ នឹងត្រូវបានដោះលែង ជាផ្នែកមួយនៃការលើកលែងទោស នៅឆ្នាំនេះ។ នេះបើយោងតាមឯកសារដែលបានចុះហត្ថលេខាដោយអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ។ លោក Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា ការលើកលែងទោសនេះនឹងសម្គាល់ជោគជ័យនៃសមាជបក្សកុម្មុយនិស្ត ៥ឆ្នាំ និងការបោះឆ្នោត ជូនរដ្ឋសភា។ កាលពីខែមីនា ប្រទេសនេះបានរៀបចំការបោះឆ្នោតសម្រាប់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ខ្លួន ហើយបម្រើជាសំខាន់ក្នុងការផ្តល់សច្ចាប័ន លើសេចក្តីសម្រេចរបស់បក្សកុម្មុយនិស្ត…

  • អ៊ីរ៉ង់ ថា MOU ជាមួយអាមេរិក រួមទាំងដោះលែងទ្រព្យបង្កក ១២ពាន់លានដុល្លារ

    អ៊ីរ៉ង់ ថា MOU ជាមួយអាមេរិក រួមទាំងដោះលែងទ្រព្យបង្កក ១២ពាន់លានដុល្លារ

    តេហេរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានស្នើឡើង ជាមួយសហរដ្ឋអាមេរិក រួមមានទាំងកិច្ចព្រមព្រៀង ឈប់បង្កទ្រព្យសម្បត្តិ ចំនួន១២ពាន់លានដុល្លារ របស់ទីក្រុងតេហេរ៉ង់។ របាយការណ៍នេះ បានលើកឡើងពីសេចក្តីព្រាងកិច្ចព្រមព្រៀងមិនផ្លូវការ ដែលប្រកាសដោយទូរទស្សន៍រដ្ឋ កាលពីដើមសប្តាហ៍នេះ ហើយជាអ្វីដែលត្រូវបានសេតវិមានច្រានចោល ដោយចាត់ទុកថា ជាការប្រឌិតរឿង។ វាក៏កើតឡើង នៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញនូវលក្ខណៈលម្អិតផ្ទាល់ខ្លួនរបស់លោក អំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ក្នុងគោលបំណងបញ្ឈប់សង្គ្រាមរវាងសត្រូវទាំងពីរ ប៉ុន្តែ ត្រូវបានជំទាស់ដោយអ៊ីរ៉ង់ដូចគ្នា។ របាយការណ៍ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា បានប្រកាសថា «សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឱ្យអ៊ីរ៉ង់ នូវការចូលប្រើប្រាស់ពេញលេញ នៃទ្រព្យសម្បត្តិចំនួន ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឱ្យធនធានទាំងនេះអាចផ្ទេរ និងចំណាយ នៅក្នុងធនាគារនៃគោលដៅ ដែលជាការចង់បានរបស់អ៊ីរ៉ង់ ដោយគ្មានការរឹតបន្តឹង»។ ជាការកត់សម្គាល់ កាលពីដើមសប្តាហ៍នេះ ប្រភពមួយបានប្រាប់ AFP ថា ប្រធានធនាគារកណ្តាលរបស់អ៊ីរ៉ង់បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ច នៅប្រទេសកាតា ដើម្បីពិភាក្សាអំពីបញ្ហានៃមូលនិធិបង្កក…

  • កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

    កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

    រហូតមកទល់ពេលនេះ កម្ពុជាពុំទាន់មានករណីដកសញ្ជាតិពីពលរដ្ឋខ្មែរពីកំណើតណាម្នាក់ឡើយ ទោះបីជាមានការធ្វើវិសោធនកម្មច្បាប់កាលពីជិតមួយឆ្នាំមុន ដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត ទូច សុខៈ បានពន្យល់ថា ដើមឡើយមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ មិនមានចែងអំពីការដកសញ្ជាតិឡើយ។ ប៉ុន្តែក្រោយការធ្វើវិសោធនកម្មដែលត្រូវបានឡាយព្រះហស្តលេខាឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ កក្កដា ២០២៥ កថាខណ្ឌទី៣ នៃមាត្រា ៣៣ ថ្មី បានបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ ដោយត្រូវកំណត់នៅក្នុងច្បាប់។ យោងតាមមាត្រា ២៩ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ពលរដ្ឋខ្មែរពីកំណើតអាចត្រូវបានដកសញ្ជាតិ ប្រសិនបើត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដូចជាការគប់គិតជាមួយបរទេស ឬការចូលបម្រើរដ្ឋបរទេសដោយមិនគោរពតាមបញ្ជារដ្ឋាភិបាលជាដើម។ លើសពីនេះ អ្នកដែលទទួលបានសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ សន្តិសុខរដ្ឋ ឬអំពើភេរវកម្ម ក៏អាចប្រឈមនឹងការដកសញ្ជាតិផងដែរ។ លោកបណ្ឌិត ទូច សុខៈ បានសង្កត់ធ្ងន់ថា ការដកសញ្ជាតិខ្មែរពីកំណើត មិនមែនជាការសម្រេចចិត្តធ្វើឡើងដោយងាយស្រួលនោះទេ ពោលគឺត្រូវបំពេញតាមលក្ខខណ្ឌបន្ថែម និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាលដូចជា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ និងត្រូវតែមានសញ្ជាតិមួយផ្សេងទៀតរួចជាស្រេច ឬមានមូលដ្ឋានច្បាស់លាស់ដែលអាចជឿជាក់បានថា នឹងទទួលបានសញ្ជាតិ…