Category: ព័ត៌មាន

  • អ៊ីរ៉ង់ គ្រោងប្រមូលថ្លៃបរិស្ថានមួយទៀតនៅច្រកសមុទ្រហ័រមូស

    អ៊ីរ៉ង់ គ្រោងប្រមូលថ្លៃបរិស្ថានមួយទៀតនៅច្រកសមុទ្រហ័រមូស

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងប្រមូលថ្លៃបរិស្ថានមួយទៀតពីកប៉ាល់នានា ដែលបើកឆ្លងកាត់ នៅច្រកសមុទ្រ Hormuz ។ បើតាម Al Jazeera, ផែនការនេះត្រូវបានដាក់ចេញនៅក្នុងសេចក្ដីព្រាងច្បាប់ស្តីពីការគិតថ្លៃការពារនាវា បើកឆ្លងកាត់ច្រកហ័រមូស ដើម្បីឈានទៅដល់ការគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះជាផ្លូវការតែម្ដង ។ លោក Arman Khorsand ប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ និង អនុសញ្ញាបរិស្ថាន របស់ប្រទេសអ៊ីរ៉ង់និយាយថា ផែនការយកថ្លៃនេះគឺនឹងធ្វើឡើងចំពោះនាវាណាដែលធ្វើឲ្យកំពប់ប្រេងចូលសមុទ្រ, សកម្មភាពកងនាវាយោធាបរទេសដែលធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីជាដើម ។ លោកថា ថ្លៃសេវាកម្មដែលអ៊ីរ៉ង់ប្រមូលបានអាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ក៏ដូចជាស្ដារឡើងវិញនូវការបំពុលបរិស្ថាននៅឈូងសមុទ្រ ។ លោកអះអាងទៀតថា ប្រទេសដែលនៅជាប់នឹងច្រកសមុទ្រ ក៏អាចប្រមូលថ្លៃសេវាសម្រាប់ដែនសមុទ្រ និងសំណងសម្រាប់ការខូចខាត ដែលមានចែងច្បាស់ ក្នុងច្បាប់អន្តរជាតិផងដែរ ព្រោះថា វិធានការនេះ គឺមិនខុសច្បាប់នោះទេ ប៉ុន្តែវាជាសកម្មភាព ដែលអាចត្រូវបានអនុវត្ត នៅក្នុងក្របខ័ណ្ឌជាសកល ។ ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនថាមពល និងប្រេងប្រហែល ២០ ភាគរយរបស់ពិភពលោក ។ យ៉ាងណា អ៊ីរ៉ង់បានបិទច្រកសមុទ្រមួយនេះ ចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារមកលើប្រទេសឥស្លាមនេះ ។ សកម្មភាពរបស់ទីក្រុងតេហេរ៉ង់បានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងគំហុក…

  • លោក Netanyahu បញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយឱ្យដល់រដ្ឋធានី របស់លីបង់

    លោក Netanyahu បញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយឱ្យដល់រដ្ឋធានី របស់លីបង់

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យយោធាប្រទេសរបស់លោក វាយប្រហារទៅលើគោលដៅនានា ស្ថិតនៅភាគខាងត្បូង រដ្ឋធានី Beirut នៃ ប្រទេសលីបង់ ដែលជាទីតាំងរឹងមាំ របស់ក្រុម Hezbollah។ សេចក្តីថ្លែងការណ៍មួយ ចេញពីការិយាល័យ របស់លោក Netanyahu បាននិយាយថា «បន្ទាប់ពីការរំលោភ ម្តងហើយម្តងទៀត នៃ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ដោយក្រុម Hezbollah និង ការវាយប្រហារប្រឆាំងនឹងទីក្រុង និងប្រជាពលរដ្ឋរបស់យើង, នាយករដ្ឋមន្រ្តី Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានបញ្ជាឱ្យ កងកម្លាំង IDF វាយប្រហារគោលដៅភេរវករ នៅក្នុងសង្កាត់ Dahiyeh ក្នុងទីក្រុង Beirut»។ បើតាម CNA, កងទ័ពអ៊ីស្រាអែល និង ក្រុម Hezbollah បានបន្តការប្រយុទ្ធគ្នា ទោះបីជាមានបទឈប់បាញ់…

  • បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

    បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

    បេក្ខជនចំនួន៤ ២៥៧នាក់បានចុះឈ្មោះចូលរួមប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋចំនួន៣ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈដែលស្ថាប័នទាំង៣នេះត្រូវការជ្រើសរើសមន្រ្តីបន្ថែមតែចំនួន ១៣៧នាក់ប៉ុណ្ណោះ។ ការប្រឡងនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នៅភ្នំពេញ។ ទិន្នន័យនៃគណៈកម្មការរៀបចំការប្រឡងបានបង្ហាញថា ក្នុងចំណោមបេក្ខជនសរុបទាំងអស់ មានបេក្ខជនចំនួន ១១១នាក់ ស្មើនឹង ២,៦% បានចាប់យកឱកាសចូលរួមប្រឡងប្រជែងក្នុងក្រសួង និងស្ថាប័នទាំង៣នេះ តែម្តង។ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ការប្រឡងប្រជែងបានប្រព្រឹត្តទៅក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នសាមី ក៏ដូចជាតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺជាប្រធានគណៈកម្មការប្រឡងប្រជែង។ ក្រោយដំណើរការប្រឡង សន្លឹកកិច្ចការបេក្ខជនទាំងជាង៤ពាន់នាក់ ត្រូវបានចាប់ផ្តើមដំណើរការកែចាប់ពីព្រឹកថ្ងៃចន្ទនេះតទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការតាមដានពិនិត្យមើលជាប្រចាំពីឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមអ្នកសង្កេតការណ៍ផ្សេងៗ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាល់សន្លឹកកិច្ចការបេក្ខជននៅក្រោយពេលប្រឡង គឺត្រូវរក្សាយ៉ាងត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព ហើយពេលយកមកកាត់កែ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ង៉ាន់ ទិត្យរូបភាព៖រិន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

    ក្នុងសារលិខិតអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់​ភាគីពាក់ព័ន្ធបន្តរួមគ្នាលើកកម្ពស់សិទ្ធិ ការការពារ និងសុខុមាលភាពកុមារ ដើម្បីធានាអនាគតដ៏រឹងមាំសម្រាប់កុមារកម្ពុជា។ សម្តេចធិបតីលើកឡើងថា កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងរុងរឿងនាពេលអនាគត។ ក្នុងសារលិខិតដដែលនេះ សម្តេចធិបតីក៏បានរំលេចអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដោយបានផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ កន្លែងស្នាក់នៅបណ្តោះអាសន្ន អាហារ សេវាសុខាភិបាល និងការគាំទ្រឱ្យកុមារអាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពភៀសសឹកក៏ដោយ។ ឆ្លៀតក្នុងទិវាកុមារឆ្នាំនេះ​ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។ សូមបញ្ជាក់ថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»…

  • សណ្ឋាគារ អជ៌ុណា សូលីទែរ អបអរសាទរខួបមួយឆ្នាំនៃការបើកដំណើរ​នៅក្រុងព្រះសីហនុ

    សណ្ឋាគារ អជ៌ុណា សូលីទែរ អបអរសាទរខួបមួយឆ្នាំនៃការបើកដំណើរ​នៅក្រុងព្រះសីហនុ

     ព្រះសីហនុ៖ សណ្ឋាគារ អជ៌ុណា សូលីទែរ ​បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់មួយឆ្នាំ  នៃការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ។ ចាប់តាំងពីបានបើកទ្វារស្វាគមន៍ភ្ញៀវនៅក្នុងរមណីយដ្ឋានកំពង់ដេវ៉ាដ៏មានកិត្យានុភាពមក សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ២៣៦ នេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំជាជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ ដោយបានរៀបចំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រណីតភាពទំនើប និងបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរដ៏កក់ក្តៅ។  ​ស្ថិតនៅ​ទីតាំងដ៏ល្អឥតខ្ចោះនៅក្នុងតំបន់រមណីយដ្ឋាន កំពង់ដេវ៉ា ក្នុងក្រុងព្រះសីហនុ សណ្ឋាគារ អជ៌ុណា សូលីទែរ គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍បដិសណ្ឋារកិច្ច និងជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យដោយបានរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវភាពប្រណីតបែបទំនើបបំផុតមួយរបស់ប្រទេសកម្ពុជា។ រមណីយដ្ឋាន កំពង់ដេវ៉ា ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ីបែបរមណីយដ្ឋានតំបន់ឆ្នេរខ្នាតធំ ដែលក្នុងនោះរួមមាន សណ្ឋាគារលំដាប់ប្រណិត កន្លែងកម្សាន្ត មជ្ឈមណ្ឌលសុខុមាលភាព ភោជនីយដ្ឋាន មជ្ឈមណ្ឌលកីឡា និងជាកន្លែងកម្សាន្តសម្រាប់គ្រួសារ នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោតែមួយ។ ​ឆ្លុះបញ្ចាំងពីប្រតិបត្តិការឆ្នាំដំបូងរបស់ខ្លួន សណ្ឋាគារ អជ៌ុណា សូលីទែរ នៅតែបន្តពង្រឹងជំហររបស់ខ្លួនជាទីកន្លែងសម្រាកលំហែកាយនៅតំបន់ឆ្នេរដ៏ទាន់សម័យ សម្រាប់អ្នកដំណើរអន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ច និងភ្ញៀវដែលចូលចិត្តរបៀបរស់នៅបែបស៊ីវិល័យ ដែលមកទស្សនាក្រុងព្រះសីហនុ និងរមណីយដ្ឋានកំពង់ ដេវ៉ា។ សណ្ឋាគារមួយនេះ បានដាក់ឱ្យប្រើប្រាស់នូវគំនិតច្នៃប្រឌិតបែប “Vertical Luxury” ដ៏លេចធ្លោរបស់ខ្លួន ដែលជាបទពិសោធន៍បដិសណ្ឋារកិច្ចកម្រិតខ្ពស់នៅលើអគារខ្ពស់កប់ពពក ដោយរួមបញ្ចូលគ្នានូវភោជនីយដ្ឋានទទួលទានអាហារបែបប្រណីត…

  • ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

    ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

    ប៉េកាំង ៖ ឆ្មាំឆ្នេរសមុទ្រចិន បានបើកប្រតិបត្តិការល្បាត “អនុវត្តច្បាប់” នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការចរចាកំណត់ព្រំដែនសមុទ្ររវាងប្រទេសជប៉ុន និងហ្វីលីពីន ។ ដែនទឹកដែលជប៉ុន និងហ្វីលីពីន គ្រោងនឹងកំណត់ព្រំដែនសមុទ្រសម្រាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នោះ ត្រូវបានទីក្រុងប៉េកាំងអះអាងថា បានកាត់ចូលទៅក្នុងតំបន់ ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និងសិទ្ធិសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិន ។ ឆ្មាំសមុទ្រចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការល្បាតនេះ គឺជាសកម្មភាពចាំបាច់មួយ ធ្វើឡើងឆ្លើយតបការដែលជប៉ុន និងហ្វីលីពីន ប្រកាសជាឯកតោភាគី អំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រ នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន ។ ដូច្នេះ យើងសូមអំពាវនាវដល់ជប៉ុន និងហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខុសច្បាប់ទាំងអស់ ដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ចិន ។ ភ្លាមៗ ឆ្មាំសមុទ្រតៃវ៉ាន់មិនទាន់មានមតិប្រតិកម្មនៅឡើយទេ ខណៈដែលស្ថានទូតហ្វីលីពីន និងជប៉ុនប្រចាំទីក្រុងប៉េកាំង ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ។ គួរកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វីលីពីន និង ជប៉ុន កាន់តែខិតជិតគ្នា ព្រោះតែក្តីបារម្ភរួម ចំពោះសកម្មភាពយោធាវាតទីនិយមរបស់មហាយក្សចិន នៅលើដែនសមុទ្រ ។ ដោយមានការព្រួយបារម្ភជារួម ទើបជប៉ុន និងហ្វីលីពីន…

  • លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាអ៊ីស្រាអែលវាយលុកលីបង់កាន់តែជ្រៅ ដើម្បីកម្ចាត់ក្រុមហេសបូឡា

    លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាអ៊ីស្រាអែលវាយលុកលីបង់កាន់តែជ្រៅ ដើម្បីកម្ចាត់ក្រុមហេសបូឡា

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញបញ្ជាជាផ្លូវការ ឱ្យវាតទីប្រតិបត្តិការយោធា និងវាយលុកកាន់តែជ្រៅចូលទៅក្នុងទឹកដីប្រទេសលីបង់ ដើម្បីកម្ទេច និងពង្រីកការគ្រប់គ្រងលើតំបន់នានារបស់ក្រុមហេសបូឡា ។ បទបញ្ជាដ៏ក្តៅគគុកនេះ ត្រូវបានប្រកាសឡើង ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាង ៦ សប្តាហ៍ ចាប់តាំងពីពាក់កណ្តាលខែមេសាក៏ដោយ ។ យ៉ាងណា លោក Netanyahu បានអះអាងថា គោលបំណងធំនៃបទបញ្ជានេះ គឺដើម្បីគ្រប់គ្រង និងពង្រីកទឹកដីបន្ថែមទៀត នៅតំបន់ដែលធ្លាប់ជាទីតាំងរឹងមាំរបស់ក្រុមប្រដាប់អាវុធហេសបូឡា ។ មកទល់ពេលនេះ កងទ័ពអ៊ីស្រាអែល កំពុងតែព្យាយាមវាយរុលទៅមុខ បន្តពីទន្លេ Litani សំដៅទៅរកទន្លេ Zaharani ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្របន្ថែមទៀតនៅភាគខាងជើង ។ អ៊ីស្រាអែលនិយាយថា ការបង្កើនកម្លាំងយោធានេះ ធ្វើឡើងបន្ទាប់ពីក្រុមហេសបូឡាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត វាយប្រហារបណ្តាលឱ្យទាហានអ៊ីស្រាអែលជាច្រើននាក់ស្លាប់ និងរបួស ។ បើតាម Straits Times, ព័ត៌មាននៃការវាយលុកកាន់តែជ្រៅរបស់អ៊ីស្រាអែលចូលលីបង់នេះ ក៏បានរុញច្រានឱ្យតម្លៃប្រេងឆៅលើទីផ្សារពិភពលោក ហក់ឡើងជាង ២% ភ្លាមៗ ដោយសារក្តីបារម្ភពីស្ថិរភាពផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា ។ យោងតាមរបាយការណ៍,…

  • ន័រវេស សុំទោសម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល

    ន័រវេស សុំទោសម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល

    អូស្លូ, គូឡា ឡាំពួ ៖ ប្រទេស ន័រវេស តាមរយៈសេចក្តីរាយការណ៍ បានសុំទោស ម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យ។ ប្រទេស ន័រវែស បានសុំទោសដល់ម៉ាឡេស៊ី ចំពោះការលុបចោលអាជ្ញាប័ណ្ណនាំចេញ សម្រាប់ប្រព័ន្ធមីស៊ីល Naval Strike Missile (NSM) ប៉ុន្តែ បានរក្សាការសម្រេចចិត្តរបស់ខ្លួន ក្នុងការលុបចោលកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បាននិយាយថា បញ្ហានេះ ក៏ត្រូវបានលើកឡើង ក្នុងជំនួបទ្វេភាគី ជាមួយសមភាគីន័រវេស លោក Tore O. Sandvik នៅខាងក្រៅកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Malay Mail។ ដំណឹងនេះបានកើតឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងអូស្លូ ដោយព្រមានថា…

  • ក្រុមប្រឹក្សាសន្តិសុខ UN ប្រជុំ ជជែកពីស្ថានភាពលីបង់ នៅថ្ងៃនេះ

    ក្រុមប្រឹក្សាសន្តិសុខ UN ប្រជុំ ជជែកពីស្ថានភាពលីបង់ នៅថ្ងៃនេះ

    អ.ស.ប ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ស្តីពីប្រទេសលីបង់ នៅថ្ងៃចន្ទនេះ។ ប្រភពការទូតបានប្រាប់កាសែត Anadolu ថាកិច្ចប្រជុំនេះ ធ្វើឡើងតាមសំណើ របស់ប្រទេសបារាំង ដែលបានពណ៌នាប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងប្រទេសនេះ ថា មានការព្រួយបារម្ភយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មាន, រុស្ស៊ី “គាំទ្រ” យ៉ាងខ្លាំងចំពោះសំណើរបស់បារាំង សម្រាប់កិច្ចប្រជុំ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានធ្វើសំណើ កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យអន្តរជាតិយកចិត្តទុកដាក់ជាបន្ទាន់ ចំពោះស្ថានភាពនេះ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ទោះបីជាបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី ១៧ ខែមេសា ហើយត្រូវបានបន្ត រយៈពេល ៤៥ ថ្ងៃ បន្ទាប់ពីការចរចាដោយប្រយោល សម្របសម្រួលពីសហរដ្ឋអាមេរិក។ យោងតាមក្រសួងសុខាភិបាលលីបង់, ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានសម្លាប់មនុស្សជាង ៣,៣៧០នាក់ និង របួសជាង ១ម៉ឺន នាក់ផ្សេងទៀត។ អ៊ីស្រាអែល តែងតែអះអាងថា ខ្លួនវាយប្រហារពួកហេសបូឡា…

  • លោក ហ្សេលេនស្គី ចង់ស្វែងរកវឌ្ឍនភាពលើការចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងា

    លោក ហ្សេលេនស្គី ចង់ស្វែងរកវឌ្ឍនភាពលើការចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងា

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងជំរុញយ៉ាងខ្លាំងក្លា ឱ្យមានវឌ្ឍនភាពលើកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី មុនរដូវរងាមកដល់ ដើម្បីទាញយកផលប្រយោជន៍ពីស្ថានភាពយុទ្ធសាស្ត្រ ដែលកំពុងមានប្រៀបរបស់អ៊ុយក្រែននៅលើសមរភូមិ ។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS លោក Zelensky បានអះអាងនៅថ្ងៃ អាទិត្យ ថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមបាត់បង់ម្ចាស់ការនៅលើសមរភូមិ កាលពីចុងឆ្នាំមុនមកម្ល៉េះ ។ លោកថា នេះបង្កើតជាឱកាសការទូតដ៏សំខាន់មួយ សម្រាប់អ៊ុយក្រែន ក្នុងការចរចាពីជំហររឹងមាំ ប៉ុន្តែលោកនៅតែបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យដកទណ្ឌកម្មចាស់ចេញ ហើយត្រូវតែបង្កើនទណ្ឌកម្មថ្មីៗថែមទៀតលើរុស្ស៊ី ។ ពីព្រោះលោកជឿជាក់ថា សម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ និងការបាត់បង់ជីវិតកងទ័ពរុស្ស៊ីកាន់តែច្រើន នឹងបង្កើនការមិនពេញចិត្តនៅក្នុងសង្គមរុស្ស៊ី ដែលបង្ខំឱ្យវិមានក្រឹមឡាំងត្រូវរត់ចូលតុចរចា ។ ជាយុទ្ធសាស្រ្តយកប្រៀបឈ្នះលើរុស្ស៊ី អ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ជាពិសេសសំដៅលើឧស្សាហកម្មប្រេងកាត ដើម្បីកាត់ផ្តាច់ប្រភពចំណូលគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយពេលជាង ៤ ឆ្នាំហើយ ចាប់តាំងពីផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយមកទល់ពេលនេះ នៅពុំទាន់មានសញ្ញាបង្ហាញពីការជិតបញ្ចប់នៅឡើយទេ ៕ ប្រភព ៖ The Straits Times ប្រែសម្រួល…