-
វិមានក្រឹមឡាំង ហៅ បារាំង និងអង់គ្លេស “ចោរសមុទ្រ” ក្រោយស្ទាក់ចាប់នាវាដឹកប្រេង រុស្ស៊ី ក្នុងដែនទឹកអន្តរជាតិ

មូស្គូ ៖ វិមានក្រឹមឡាំងបានចង្អុលមុខបារាំង និងចក្រភពអង់គ្លេស ចំៗថាបានធ្វើទង្វើខុសច្បាប់ ដែលប្រៀបបាននឹងអំពើ “ចោរសមុទ្រ” បន្ទាប់ពីកងទ័ពជើងទឹកសម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ បានស្ទាក់ចាប់នាវាដឹកប្រេងដ៏ធំមួយគ្រឿង ឈ្មោះថា Tagor របស់រុស្ស៊ី ក្នុងដែនទឹកអន្តរជាតិ ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ អង្គារ ថា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប៉ារីស បានទាមទារព័ត៌មានពេញលេញ ទាក់ទងនឹងការស្ទាក់ចាប់នាវា ។ លោកស្រី Zakharova ក៏បានព្រមានផងដែរថា ប្រតិបត្តិការនេះ បានរំលោភលើច្បាប់សមុទ្រអន្តរជាតិ ដូច្នេះរុស្ស៊ីកំពុងចាត់វិធានការ ដើម្បីការពារសមាជិកនាវិករុស្ស៊ីនៅលើនាវានោះ ។ យ៉ាងណា បារាំង និងអង់គ្លេស បានប្រាប់មូលហេតុថា ការចាប់ឃាត់នាវា Tagor ពីព្រោះវាគឺជាផ្នែកមួយនៃខ្សែស្រឡាយនាវាស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនប្រេងគេចពីទណ្ឌកម្មអន្តរជាតិ ។ រីឯអាជ្ញាធរបារាំងបានបន្ថែមថា នាវាដឹកប្រេងខ្នាតធំ Tagor របស់រុស្ស៊ីមួយគ្រឿងនេះ បានប្រើប្រាស់ទង់ជាតិក្លែងក្លាយ ក្នុងគោលបំណងក្លែងបន្លំ និងគេចវេសពីការតាមដានរបស់អន្តរជាតិ ។ បើតាម RT, នាវាដឹកប្រេង Tagor ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ…
-
បារាំង ទទួលបាន ១០០ ពាន់លានដុល្លារ ពីការវិនិយោគលើ AI និងមជ្ឈមណ្ឌលទិន្នន័យ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា បារាំងទទួលបានការសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ ។ តួលេខនេះ កើនលើសពីទំហំទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នាក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ដែលប្រមូលបានត្រឹមតែ ១០១ ពាន់លានដុល្លារប៉ុណ្ណោះ ។ មូលហេតុចម្បងដែលទាក់ទាញលំហូរទុនដ៏មហិមានេះ គឺដោយសារតែប្រទេសបារាំង មានប្រភពថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងតម្លៃប្រកួតប្រជែង និងការបញ្ចេញកាបូនទាប ដែលសមស្របបំផុតសម្រាប់វិស័យបច្ចេកវិទ្យាជំនាន់ថ្មី ។ បើតាម Euronews, ការបោះទុនដ៏ច្រើនសម្បើមនេះ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ដែលប្រារព្ធឡើងនៅវិមាន Versailles កាលពីថ្ងៃ ចន្ទ ។ ទុនវិនិយោគបរទេសទាំងនេះ នឹងគ្របដណ្តប់លើគម្រោងធំៗចំនួន ៧១ គម្រោង ដែលផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ។ ហើយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗប្រមាណជាង ១៥.៦០០ កន្លែងជូនដល់ប្រជាជននៅទូទាំងប្រទេសបារាំង ។ បើតាមការលើកឡើងរបស់លោក Macron, ក្រៅពីវិស័យ AI និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ក៏មានការវិនិយោគលើវិស័យផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សារធាតុរ៉ែសំខាន់ៗ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ទីក្រុងឌីលី៖ ស្របពេលជាមួយការអញ្ជើញចូលរួមកម្មវិធីការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេដើម្បីរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធ ពាក់ព័ន្ធដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅកម្ពុជា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឌីជីថល។ ដោយឡែកនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបជាមួយឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីពិភាក្សាកិច្ចការបន្ត ក្រោយពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl លើបណ្ណបើកបរ មានជាអាទិ៍ការពង្រីកវិសាលភាពថ្នាលនេះលើឯកសារនានាក្នុងវិស័យអប់រំ និងឯកសារអត្រានុកូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខសាយប័រជាដើម។ ព្រមជាមួយគ្នានេះ តាមការរៀបចំរបស់ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dulce…
-
អ្នកជំនាញការអន្តរជាតិចុះពិនិត្យការដ្ឋានប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៤២

ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យការដ្ឋានជួសជុលប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរហើយ ដើម្បីត្រៀមលក្ខណៈមុនការបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ជាផ្លូវការ។ សកម្មភាពចុះត្រួតពិនិត្យនេះ បានចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ដោយក្រុមអ្នកជំនាញការបានអញ្ជើញទៅកាន់ប្រាសាទសំខាន់ៗមួយចំនួន រួមមាន ប្រាសាទបាគង ប្រាសាទបន្ទាយសំរែ និងប្រាសាទតាព្រហ្ម។ នៅក្នុងដំណើរការចុះពិនិត្យនេះ ក្រុមអ្នកជំនាញការបានស្តាប់ការធ្វើបទបង្ហាញយ៉ាងលម្អិតពីអ្នកជំនាញការដ្ឋាននីមួយៗ អំពីវឌ្ឍនភាពការងារ បច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ។ ជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញការអន្តរជាតិក៏បានផ្តល់នូវអនុសាសន៍ និងមតិណែនាំសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណទាំងនោះ កាន់តែមានគុណភាពខ្ពស់ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។ ចំពោះលទ្ធផល និងការវាយតម្លៃពីការចុះពិនិត្យនេះ នឹងត្រូវយកទៅពិភាក្សាដើម្បីផ្តល់ជាអនុសាសន៍ផ្លូវការ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ ស្តីពីការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សារមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕
-
ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះជិត ៣០% ក្នុងរយៈពេល៥ខែឆ្នាំនេះ

គ្រឹះស្ថានអង្គររកចំណូលបានជាង ១៧លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ ពោលគឺធ្លាក់ចុះជិត ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន AMS ទទួលបានប្រធានគ្រឹះស្ថានអង្គរ លោក លី សែ កាលពីថ្ងៃចន្ទម្សិលមិញ។ របាយការណ៍ដដែលបញ្ជាក់ថា ភ្ញៀវទេសចរបរទេសជិត ៣៦ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៥ខែនេះ ពោលគឺធ្លាក់ចុះជិត៣២%ផងដែរ។ ភ្ញៀវទេសចរបរទេសដែលចូលទស្សនាតំបន់អង្គរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកដែលមានចំនួនជិត ៥ ម៉ឺននាក់ ឬជិត១៤%នៃចំនួនទេសចរបរទសទាំងអស់។ បន្ទាប់មកគឺភ្ញៀវទេសចរមកពីប្រទេសអង់គ្លេសមានចំនួនជាង ៤ ម៉ឺននាក់ ប្រទេសបារាំងមានចំនួន ៣ ម៉ឺន ៨ ពាន់នាក់ និងប្រទេសចិនមានចំនួនជិត ៣ ម៉ឺននាក់។ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានពន្យល់ថា ទេសចរអាស៊ីមានការបារម្ភពីបញ្ហាឆបោកអនឡាញ ទើបមិនសូវមកកម្សាន្តនៅកម្ពុជា ចំណែកឯទេសចរមកពីអឺរ៉ុប អាមេរិក អូស្ត្រាលី និងកាណាដា វិញ គឺជួបឧបសគ្គដោយសារតម្លៃសំបុត្រយន្តហោះថ្លៃពេក ពិសេសក្រោយសង្រ្គាមនៅមជ្ឈឹមបូព៌ា។ បញ្ហាភូមិសាស្រ្តនយោបាយក៏បានប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍នៅបណ្តាប្រទេសជាច្រើនទៀតផងដែរនៅអាស៊ាន។ ដើម្បីដោះស្រាយបញ្ហានេះ លោក ខៀវ…
-
វិចារណកថា៖ ភ្នែក AOT ជាភ្នែករបស់មនុស្ស ពុំមែនជាភ្នែកម្នាស់

The Eyes of the AOT Are Human Eyes, Not Pineapple Eyes នៅក្នុងបរិបទនៃជម្លោះព្រំដែន ឬការខ្វែងគំនិតគ្នារវាងរដ្ឋនិងរដ្ឋ កត្តាសំខាន់បំផុតមួយគឺ «ការពិត»។ ប៉ុន្តែការពិតមិនអាចកើតចេញពីការចោទប្រកាន់តែម្ខាង ឬពីការផ្សព្វផ្សាយព័ត៌មានតែភាគីណាមួយបានទេ។ ការពិតត្រូវការភ្នែកដែលមើលឃើញដោយផ្ទាល់ ត្រចៀកដែលស្តាប់ដោយផ្ទាល់ និងវិជ្ជាជីវៈដែលអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ។ នេះហើយជាមូលហេតុដែលការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ មានសារៈសំខាន់លើសពីការចុះទស្សនកិច្ចធម្មតា។ ភ្នែករបស់ AOT មិនមែនជាភ្នែកម្នាស់ដែលគ្រាន់តែមានច្រើនហើយមើលមិនឃើញសេចក្តីពិតនោះទេ។ ភ្នែករបស់ AOT គឺជាភ្នែករបស់មនុស្ស ដែលមានសមត្ថភាពសង្កេត ផ្ទៀងផ្ទាត់ វាយតម្លៃ និងរាយការណ៍ទៅកាន់សហគមន៍អន្តរជាតិដោយផ្អែកលើអង្គហេតុជាក់ស្តែង។ វត្តមានរបស់ពួកគេនៅលើទីតាំងដែលកម្ពុជាអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន និងដែលមានការចោទប្រកាន់ថាត្រូវបានកាន់កាប់ដោយខុសច្បាប់ មិនមែនជាសកម្មភាពនយោបាយទេ ប៉ុន្តែជាយន្តការដើម្បីឱ្យការពិតមានសាក្សី។ ជាការពិត ក្នុងទំនាក់ទំនងអន្តរជាតិ សាក្សីគឺជាអំណាចប្រទេសណាក៏ដោយអាចនិយាយថាខ្លួនត្រូវ ឬភាគីម្ខាងទៀតខុស ប៉ុន្តែពេលដែលអង្គការតំបន់ អង្គការអន្តរជាតិ ឬតំណាងការទូតបរទេសបានទៅដល់ទីតាំងផ្ទាល់ ការនិយាយនោះនឹងត្រូវប្រឈមមុខនឹងការផ្ទៀងផ្ទាត់។ ដូច្នេះហើយ ការចូលរួមរបស់ AOT និងដំណើរទស្សនកិច្ចរបស់កងអនុពន្ធ័យោធាបរទេស រួមទាំងស្ថានទូតអង់គ្លេស គឺជាការបង្ហាញថាបញ្ហាព្រំដែនមិនអាចដោះស្រាយដោយការបង្កើតរឿងនិទាននយោបាយបានទេ តែត្រូវដោះស្រាយដោយអង្គហេតុ និងច្បាប់។…
-
វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ

Choosing the Path of International Law — Cambodia’s Wise Diplomatic Strategy in Resolving Maritime Disputes ក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន ប្រទេសតូច និងមធ្យមមិនអាចពឹងផ្អែកលើអំណាចយោធា ឬសម្ពាធនយោបាយដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនបានទេ។ ផ្ទុយទៅវិញ ច្បាប់អន្តរជាតិ និងយន្តការពហុភាគីបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការការពារអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ច (Compulsory Conciliation) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការបង្ហាញពីភាពចាស់ទុំខាងការទូត និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ការប្រកាសដកខ្លួនរបស់ភាគីថៃចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) បានបង្កើតស្ថានភាពថ្មីមួយក្នុងដំណើរការដោះស្រាយបញ្ហាតំបន់ទាមទារសិទ្ធិត្រួតស៊ីគ្នា។ អស់រយៈពេលជាងពីរទសវត្សរ៍ អនុស្សរណៈនេះគឺជាវេទិកាទ្វេភាគីសំខាន់សម្រាប់ការចរចា និងការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរ។ នៅពេលយន្តការនេះត្រូវបានបញ្ចប់ដោយឯកតោភាគី កម្ពុជាបានជ្រើសរើសមធ្យោបាយដែលមិនបង្កភាពតានតឹង មិនប្រឈមមុខដោយកម្លាំង និងមិននាំឱ្យមានការប្រកួតប្រជែងជាតិនិយមដែលអាចប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។ ផ្ទុយទៅវិញ កម្ពុជាបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងនីតិរដ្ឋអន្តរជាតិ។ ពីទស្សនៈការទូត ការបញ្ជូនសំណុំរឿងទៅកាន់យន្តការរបស់ UNCLOS មិនមែនជាការបោះបង់ការចរចាទ្វេភាគីឡើយ ប៉ុន្តែជាការលើកកម្ពស់ការចរចាឱ្យស្ថិតក្នុងក្របខណ្ឌដែលមានភាពស្មើគ្នា តម្លាភាព និងទទួលស្គាល់ជាសកល។ កម្ពុជាកំពុងផ្លាស់ប្តូរពីការចរចាដែលពឹងផ្អែកលើឆន្ទៈនយោបាយរបស់ភាគីនីមួយៗ…
-
ក្រសួងប្រៃសណីយ៍ចេញញត្តិគាំទ្រ លើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាដោយយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង លើចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area) រវាងប្រទេសទាំងពីរ។ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានការទូតដ៏វៃឆ្លាត និងប្រាកដនិយម ដើម្បីការពារផលប្រយោជន៍និងសិទ្ធិស្របច្បាប់របស់កម្ពុជា ព្រមទាំងធានានូវតម្លាភាព និងយុត្តិធម៌ ដែលជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះក៏បានបង្ហាញពីភាពចាស់ទុំផ្នែកការទូតនិងជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ដែលតែងតែគោរពនិងអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្មើភាព សំដៅរក្សនូវសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់និងពិភពលោក។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយឥតងាករេ ចំពោះការសម្រេចចិត្ត និងចំណាត់ការដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នាពេលនេះ និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត សូមចូលរួមតម្កល់ និងការពារតម្លៃនៃនីតិរដ្ឋអន្តរជាតិ ដោយជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់និងតាមដានការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ ដោយស្មោះត្រង់ គ្មានការរើសអើង និងផ្អែកលើគោលការណ៍សមធម៌ ដើម្បីឈានទៅរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងតម្លាភាព៕…
-
វិចារណកថា៖ កុមារថ្នាក់មត្តេយ្យនៅភ្នំពេញបានចោទសួរថា៖ «បើពូអនុទិនអាចគូសផែនទីដោយឯកតោភាគីបាន ម្តេចមិនគូសយកដីខ្មែរប៉ុណ្ណឹងធ្វើអ្វី? ម្តេចមិនគូសយកផែនដីពិភពលោកទាំងមូលតែម្តងទៅ?

A Kindergarten Child in Phnom Penh Asks: “If Mr. Anutin Can Draw a Map Unilaterally, Why Stop There? Why Not Draw the Entire World as Thailand?” អនុទិន បានបដិសេធមិនទទួលស្គាល់ផែនទីដែលរៀបចំឡើងដោយគណៈកម្មការខណ្ឌសីមាព្រំដែន តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយបានអះអាងថា ប្រទេសថៃគួរតែប្រើតែផែនទីមាត្រដ្ឋាន ១:៥០,០០០ ប៉ុណ្ណោះ។ ការលើកឡើងបែបនេះ មិនមែនគ្រាន់តែជាការបញ្ចេញទស្សនៈនយោបាយទេ ប៉ុន្តែវាបានប៉ះពាល់ដល់គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលជាមូលគ្រឹះសម្រាប់ការកំណត់ និងការទទួលស្គាល់ព្រំដែនរវាងរដ្ឋនានា។ ជាក់ស្តែង ផែនទីដែលកើតចេញពីដំណើរការខណ្ឌសីមាព្រំដែនក្រោមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ មិនមែនជាឯកសារដែលភាគីណាមួយគូសឡើងដោយខ្លួនឯងនោះទេ។ វាជាលទ្ធផលនៃកិច្ចព្រមព្រៀងអន្តរជាតិ ដែលបានទទួលការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងត្រូវបានបោះពុម្ពជាផ្លូវការចំនួន ៥០ ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម។ ការទទួលយកផែនទីទាំងនោះដោយស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសក្នុងឆ្នាំ ១៩០៨…
-
អ៊ីរ៉ង់ បំផ្លាញទីតាំងយោធាអាមេរិក ២០កន្លែង ចាប់តាំងពីផ្ទុះសង្គ្រាម

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានបំផ្លាញទីតាំងយោធាអាមេរិក ចំនួន២០កន្លែង ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដោយផ្អែកលើការវិភាគ លើរូបភាព និង វីដេអូ ។ នេះបើតាមប្រព័ន្ធសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃចន្ទ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ, អ៊ីរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានសំខាន់ៗ នៅទូទាំងប្រទេស ចំនួនប្រាំបី នៅមជ្ឈិមបូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់ អារ៉ាប់រួម កាតា គុយវ៉ែត អ៊ីរ៉ាក់ ហ្ស៊កដានី បារ៉ែន និងអូម៉ង់ ដោយអ្នកវិភាគមួយចំនួន បានដាក់មូលដ្ឋាន ដល់ទៅ ២៨ កន្លែង ។ ជាពិសេស ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យខូចខាត ដល់ស្ថានីយ Terminal High Altitude Area Defense ឬ THAAD ចំនួន បី នៅអេមីរ៉ាត់ អារ៉ាប់រួម និង ហ្ស៊កដានី។…