Category: ព័ត៌មាន

  • អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ

    អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អះអាងថា ប្រទេសចិនជួយអ៊ីរ៉ង់បានត្រឹមតែសមរភូមិការទូតប៉ុណ្ណោះ ប៉ុន្តែទីក្រុងប៉េកាំងមិនដែលហ៊ានផ្តល់សព្វាវុធឲ្យទីក្រុងតេហេរ៉ង់យកមកធ្វើសង្គ្រាម ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។ បើតាម Tass, ការគូសបញ្ជាក់របស់លោក Marco Rubio ត្រូវបានធ្វើឡើងនៅក្នុងសវនាការសួរដេញដោល ពីសំណាក់គណៈកម្មការជំនាញរបស់សភាអាមេរិក កាលពីថ្ងៃអង្គារ ។ លោក Marco Rubio អះអាងទាំងភាពជឿជាក់ថា ប្រទេសចិនមិនបានជួយគាំទ្រដល់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យមានការលំបាក សម្រាប់សហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះនោះឡើយ ។ លោក ថ្លែងទទួលស្គាល់ថា អ៊ីរ៉ង់ ពិតជាមានឧបករណ៍យោធា ផលិតនៅប្រទេសចិន ប៉ុន្តែ អ្វីដែលទីក្រុងប៉េកាំង ផ្តល់ដល់ប្រទេសអ៊ីរ៉ង់ មិនបានរារាំងប្រតិបត្តិការ ឬ សមត្ថភាពយោធាអាមេរិក អំឡុងពេលផ្ទុះសង្គ្រាម នាពេលថ្មីៗ នេះទេ ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏រកមិនឃើញពីសញ្ញាណាមួយ ដែលថា ប្រព័ន្ធអាវុធរបស់ចិន ត្រូវបានចល័តក្នុងសមរភូមិរយៈពេលខ្លី នោះដែរ ។ លោក Marco Rubio…

  • ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព

    ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព

    ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យ ទាំងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ងាកមកគោរពបទឈប់បាញ់ឡើងវិញ ហើយបានណែនាំ ឲ្យចេះស្រឡាញ់សន្តិភាព ដោយជំរុញដល់ភាគីគូជម្លោះ ធ្វើយ៉ាងណា ត្រូវតែបញ្ចៀស កុំឲ្យកើតមានសង្គ្រាម ទ្រង់ទ្រាយធំ ជាថ្មី ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន»។ លោកស្រី និយាយថា «សង្គ្រាមជាថ្មី មិនបម្រើផលប្រយោជន៍ របស់នរណាម្នាក់ទេ» ។ លោកស្រី បានបន្ថែមថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធ ចេះស្រឡាញ់ឱកាស នៃសន្តិភាព គោរពការប្តេជ្ញាចិត្តបទឈប់បាញ់ និង រក្សាសន្ទុះនៃការចរចា, ប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទ តាមរយៈមធ្យោបាយនយោបាយ និង ការទូត ហើយសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ព្រមទាំង បង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការស្ដារឡើងវិញ នូវសន្តិភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា»។ បើតាម Anadolu,…

  • សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេសអធិរាជស្វាយចន្ទី

    សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រែក្លាយប្រទេសកម្ពុជាទៅជា​ប្រទេសអធិរាជស្វាយចន្ទី

    កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានគូសបញ្ជាក់ឡើងវិញពីមហិច្ឆតារបស់កម្ពុជា ចង់ក្លាយជាអធិរាជស្វាយចន្ទី ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ២​ ក្នុងពិភព​លោក​ ជាប្រទេស​ផលិត និងនាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេបំផុត ឈរពីក្រោយ​ប្រទេស​កូដឌីវ័រ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គ​ភាពនានាជុំវិញខេត្តកំពង់ធំ ដែលជា​ខេត្ត​យុទ្ធសាស្ត្រ​សម្រាប់ដំណាំស្វាយចន្ទី នៅព្រឹកថ្ងៃទី០៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំ ​ជា​គោល​ដៅ​នៃ​ការ​ចាប់អា​រម្មណ៍​ការ​វិនិយោគ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ដោយសម្តេចជំរុញឲ្យ​អភិបាលខេត្តនេះត្រូវក្តាប់​ឱកាសទាក់ទងការទាក់ទាញការវិនិយោគ។ សម្តេចតេជោ ជំរុញថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជា ទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈ​លើ​ពិភព​លោក ​បច្ចុប្បន្ន ប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេ គឺកម្ពុជា ។ សម្តេចបញ្ជាក់ថា ពី​មុន ​គឺ​ប្រទេស​កូឌីវ័រ តែពេលនេះ គឺកម្ពុជា ។ បើតាមសម្តេច​ប្រមុខរដ្ឋស្តីទី ប្រទេសវៀតណាម និងប្រទេសឥណ្ឌាគឺជាប្រទេស​វៀតណាម គឺជា​ប្រទេស​ចែក​ចាយ​គ្រាប់ស្វាយ​ចន្ទីធំជាងគេបំផុត​លើ​ពិភព​លោក តាមពីក្រោយ​ដោយ​ប្រទេសឥណ្ឌា។ ប៉ុន្តែប្រទេសទាំងពី​រ​ផលិត​គ្រាប់ស្វាយចន្ទី​មិនគ្រប់គ្រាន់ឡើយ​។ ហេតុនេះ​សម្តេច​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដាំ​ដំណាំ​ត្រូពិកនេះ​ឲ្យ​បាន​ច្រើន​ដ្បិតជាដំណាំងាយដាំដុះ។ ខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប។…

  • ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ

    ទូតកូរ៉េ៖ ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃ

    នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ រយៈពេលជិត៣០ឆ្នាំ។ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ម៉ឺងម៉ាត់ក្នុងការដាក់ចេញនូវវិធានការបង្ក្រាប និងបោសសម្អាតក្រុមបណ្តាញចាត់តាំងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលស្នាដៃជាច្រើនរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្រោមការសម្របសម្រួល និងជំរុញពី គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងដែលសម្រេចបានកន្លងមក លើការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ចូលរួម ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន…

  • ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ

    ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ

    ការបោះបង្គោលព្រំដី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបញ្ចប់ការបោះបង្គោលព្រំដីចំនួន២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងតំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតងនៅតំបន់ទេទឹកពុះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការកំណត់ព្រំប្រទល់​ច្បាស់លាស់ អាចរួមចំណែកទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីរដ្ឋ និងការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់។ ឯកឧត្តមបន្តថា ការកំណត់ព្រំដីក៏ជួយសម្រួលដល់ការគ្រប់គ្រងតំបន់ និងការអាស្រ័យផលរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកការពារជីវៈចម្រុះ ថែរក្សាជម្រកសត្វព្រៃ និងរុក្ខជាតិកម្រ ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សគ្រប់ជំនាន់។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដីក្នុងតំបន់គម្រោងអភិវឌ្ឍន៍លម្ហែបៃតងទេទឹកពុះ ក្រសួងនឹងបន្តបោះបង្គោលព្រំដីចំនួន ៣៧បង្គោលបន្ថែមទៀតនៅជុំវិញតំបន់ការពារធម្មជាតិនោះ ដើម្បីពង្រឹងការទប់ស្កាត់ការលួចចូល រុករាន និងទន្ទ្រានដីដោយខុសច្បាប់ ព្រមទាំងធានាការអភិវឌ្ឍគោលដៅលម្ហែបៃតងនេះឱ្យមាននិរន្តរភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអភិវឌ្ឍជីវភាពសហគមន៍ស្របតាមគោលការណ៍និរន្តរភាពបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គការ និងដៃគូអភិវឌ្ឍន៍នានា ឱ្យចូលរួមជំរុញការដាំដើមឈើ បង្កើនគម្របបៃតង និងលើកកម្ពស់ភាពស្អាតនៅតាមសហគមន៍។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជា។…

  • រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង

    រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង

    កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំទិវាអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាបត្រពីប្រទេសបារាំងលើកទី៤ ដោយមានអ្នកចូលរួមជាង ៥០០នាក់។ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី៥ ជាគោលដៅពេញនិយមបំផុតសម្រាប់និស្សិតកម្ពុជាទៅបន្តសិក្សា និងពង្រឹងវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យសុខាភិបាល ច្បាប់ បច្ចេកវិទ្យាឌីជីថល និងវិស្វកម្ម។ លោកឯកអគ្គរដ្ឋទូតបន្ថែមថា ប្រទេសបារាំងទើបអនុវត្តយុទ្ធសាស្ត្រ «ជ្រើសរើសប្រទេសបារាំងសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា» ដើម្បីទាក់ទាញអ្នកមានសមត្ថភាពអន្តរជាតិ ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពល ដូចជា បញ្ញាសិប្បនិម្មិត ជីវៈបច្ចេកវិទ្យា ថាមពល និងលំហ។ គុណភាពនៃការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ បានធ្វើឱ្យប្រទេសបារាំងក្លាយជាគោលដៅចំបងមួយសម្រាប់និស្សិតបរទេស។ ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការជួបជុំនេះ ជាវេទិការដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ផ្នែកអប់រំ និងវិទ្យាសាស្រ្តនៃប្រទេសទាំងពីរ។ សម្រាប់ឯកឧត្តម អតីតនិស្សិតដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង គឺជាធនធានដ៏មានតម្លៃ មានជំនាញ បទពិសោធន៍អន្តរជាតិ ព្រមទាំងសមត្ថភាពប្រើប្រាស់ភាសារបារាំងបានល្អ។ ពួកគេកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យអប់រំ ការស្រាវជ្រាវ សុខាភិបាល បច្ចេកវិទ្យាឌីជីថល រដ្ឋបាលសាធារណៈ និងវិស្វកម្ម។…

  • វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ

    វិស័យអាកាសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់ ទោះរងផលប៉ះពាល់ពីវិបត្តិភូមិសាស្រ្តនយោបាយ

    ខណៈដែលវិស័យអាកាសចរណ៍ពិភពលោកកំពង់ឆ្លងកាត់វិបត្តិបង្កឡើងដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា នៅកម្ពុជាឯណេះវិញ ការដឹកជញ្ជូនផ្លូវអាកាសនៅតែបង្ហាញភាពធន់។ ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ ព្រលានយន្តហោះទាំងបួនរបស់កម្ពុជាទទួលបានជើងហោះហើរជិត ៩៨៦ ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមការបញ្ជាក់ររបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។   មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិចំនួន ២៩ កំពុងបើកការហោះហើរចេញ-ចូល ព្រលានយន្តហោះកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោបាននាំមុខគេលំដាប់ទីមួយ ដោយមានជើងហោះហើរសរុបរហូតដល់ ៧០៨ ជើងក្នុងមួយសប្តាហ៍។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាច្រកទ្វារទេសចរណ៍វប្បធម៌ដ៏សំខាន់ ឈរនៅលំដាប់ទីពីរ ជាមួយជើងហោះហើរចំនួន ២២៤ ជើងក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរចំនួន ៥០ ជើងក្នុងមួយសប្តាហ៍ ខណៈដែលអាកាសយានដ្ឋានតារាសាគរ កំពុងដំណើរការជើងហោះហើរក្នុងស្រុកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ផងដែរ។ សម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៦ ​អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា នៅខេត្តកណ្តាល សៀមរាប និងព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូលទ្វេទិសសរុបចំនួន ២៣ ០០០ជើង។ ​តួលេខនេះមានការកើនឡើងប្រមាណ ២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បើទោះបីជាចំនួនជើងហោះហើរមានការកើនឡើងក្តី ប៉ុន្តែចំនួនអ្នកដំណើរចេញ-ចូលសរុបមានការថយចុះប្រមាណ ៤% មកនៅត្រឹមចំនួន ២,៤២លាននាក់។ ដោយឡែក ទំនិញតាមផ្លូវអាកាសចេញ-ចូលទ្វេទិស មានការហក់ឡើងយ៉ាងគំហុករហូតដល់ជាង…

  • នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ

    នាយករដ្ឋមន្ត្រីទាត់ចោលព័ត៌មានថាមានការកាត់កញ្ចប់ថវិកាពីក្រសួងនានាទៅឱ្យក្រសួងការពារជាតិ

    ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទីទី៣ ខែមិថុនានេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលពុំមានការកាត់បន្ថយកញ្ចប់ថវិកាពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល ដើម្បីយកទៅបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ ដូចការផ្សព្វផ្សាយមួយចំនួននាពេលថ្មីៗនេះឡើយ។ ផ្ទុយទៅវិញ គម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាល នឹងបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតីបានថ្លែងថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជា​ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាម​ពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅ​នៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងសេចក្តីត្រូវ​ការ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិ ។ ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដែលបន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨។ រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យទាំងពីរនេះទេ។​ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង​ ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់…

  • ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាចាប់ផ្តើមដំណើរការ

    ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាចាប់ផ្តើមដំណើរការ

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២ឧសភា។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែននេះនឹងផ្តល់ភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ជាពិសេសនៅក្នុងរដូវកាលបៃតង និងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំនៅកម្ពុជានាខែមិថុនានេះ។ ឯកឧត្តមបានបន្ថែមថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ប្រព័ន្ធទូទាត់ UPI/QR នឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថល ដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ឆ្លងដែននេះក៏នឹងជួយលើកកម្ពស់បទពិសោធការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ ០០០នាក់ ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត…

  • កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី”

    កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី”

    សេអ៊ូល ៖ កូរ៉េខាងជើង នៅថ្ងៃ ពុធ នេះ បានចេញមុខរិះគន់ធ្ងន់ៗ ចំពោះការលើកឡើងរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ដែលបានប្រៀបធៀបកូរ៉េខាងត្បូង ទៅនឹង “កាំបិតចាក់បេះដូងអាស៊ី” ។ ក្នុងន័យនេះ ទំនងជាចង់សំដៅដល់យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងការទប់ទល់ប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលប្រទេសមហាយក្សនៅអាស៊ី ។ លោកឧត្តមសេនីយ៍ឯក ហ្សាវីយើ ប្រ៊ុនស៊ុន មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង បាននិយាយបែបនេះក្នុងកម្មវិធី Podcast មួយរបស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ នៃមហាវិទ្យាល័យសង្គ្រាមកងទ័ពអាមេរិក កាលពីចុងខែឧសភា ។ ជាការឆ្លើយតប កាសែតរដ្ឋ KCNA របស់កូរ៉េខាងជើង ផ្អែកតាមសម្តីអ្នកវិភាគឈ្មោះ គីម ម្យុង ឆុល បានចេញផ្សាយចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិក ជា “មេក្លោងរំខានសន្តិភាព និងជាចក្រភពសង្គ្រាមដ៏អាក្រក់បំផុតរបស់ពិភពលោក ។ កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់ទៀតថា ការអះអាងរបស់អាមេរិកបានលាតត្រដាងជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែប្រើប្រាស់កូរ៉េខាងត្បូងជា “ឧបករណ៍ភូមិសាស្ត្រនយោបាយ” និងជា “មូលដ្ឋានទ័ពជួរមុខ” ដើម្បីអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្ក្រាប និងទប់ទល់ឥទ្ធិពលចិនតែប៉ុណ្ណោះ ។ បន្ថែមលើនេះ កូរ៉េខាងជើងបានព្រមានថា ការខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការទប់ទល់ចិន…