-
អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានពីហានិភ័យ ពិតប្រាកដនៃសង្រ្គាមអ៊ុយក្រែន ដែលកំពុងកើនឡើងទៅរកទ្រង់ទ្រាយធំ វិញ នៅពេលដែលយោធាអ៊ុយក្រែន កាន់តែមានភាពប៉ិនប្រសប់ ក្នុងការវាយលុកចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី។ លោក Rubio ប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃអង្គារថា «អ៊ុយក្រែនកាន់តែមានប្រសិទ្ធភាព ក្នុងការវាយប្រហារ រយៈចម្ងាយឆ្ងាយចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី» ។ លោក Marco Rubio អះអាងថា «វាជារឿងមួយដែលរំឭកយើងអំពីមូលហេតុ ដែលជារឿងសំខាន់បំផុតក្នុងការព្យាយាមធ្វើឱ្យសង្រ្គាមនេះបញ្ចប់ តាមដែលយើងអាចធ្វើបាន ពីព្រោះ ហានិភ័យនៃការកើនឡើងគឺពិតប្រាកដ ពោលគឺខ្លាំងក្លា ជាងកាលពី ពីរឆ្នាំមុន ទៅទៀត»។ ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន…
-
អ៊ីរ៉ង់ បដិសេធ តែលោក ត្រាំ ថា កិច្ចព្រមព្រៀងជិតដល់ហើយ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃ ពុធ បានអះអាងថា មកទល់ពេលនេះ ការចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាមួយសហរដ្ឋអាមេរិក នៅពុំទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅឡើយទេ ។ ទន្ទឹមគ្នា ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ខ្សែទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅតែបើកចំហជានិច្ច តែលោកព្រមានថា បើសិនអ៊ីស្រាអែលហ៊ានវាយប្រហាររដ្ឋធានីបេរូត របស់លីបង់ នោះជម្លោះទ្រង់ទ្រាយធំ នឹងកើតឡើងសាជាថ្មី ។ ទោះបីជាអ៊ីរ៉ង់និយាយថា ការចរចាគ្មានវឌ្ឍនភាពក៏ដោយ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជិតឈានដល់ហើយ ពោលគឺវាអាចកើតឡើងនៅចុងសប្តាហ៍នេះ ។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា រូបលោកលឺថា ការចរចាកំពុងដំណើរការទៅយ៉ាងល្អ ហើយការចរចានោះ អាចនឹងទទួលបានលទ្ធផលនៅចុងសប្តាហ៍នេះ ។ ការអះអាងចុងក្រោយនេះរបស់លោក Trump ត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងបិទបញ្ចប់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានដុតកម្លោចតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមក ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
-
ប្រមុខការទូតអាមេរិក ៖ សង្គ្រាមអ៊ីរ៉ង់បានបញ្ចប់ហើយ ទោះបីការប្រយុទ្ធគ្នានៅតែបន្តក៏ដោយ

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងអះអាងកាលពីថ្ងៃ ពុធ ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ ទោះបីជាការវាយប្រហារដ៏សាហាវនៅតែបន្តក៏ដោយ ។ ការអះអាងបែបនេះរបស់លោក Rubio ត្រូវបានធ្វើឡើងនៅក្នុងសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភាអាមេរិក ។ នាឱកាសនោះ លោក Rubio បាននិយាយយ៉ាងដូច្នេះថា យើងឈប់បើកការវាយប្រហារជាបន្តបន្ទាប់នៅក្នុងទឹកដីអ៊ីរ៉ង់ ដើម្បីបំបាក់កម្លាំងយោធារបស់ពួកគេទៀតហើយ ។ ដោយលោកបានប្រាប់មូលហេតុថា ដោយសារតែប្រតិបត្តិការយោធាទ្រង់ទ្រាយធំ “Epic Fury” បានចប់សព្វគ្រប់ហើយ ហើយសហរដ្ឋអាមេរិកគឺជាអ្នកទទួលជ័យជំនះ ។ លោក Rubio មានវ័យ៥៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់យើង គឺការបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិ កាត់បន្ថយចំនួនជើងទម្របាញ់មីស៊ីលដែលពួកគេមានយ៉ាងច្រើន និងកាត់បន្ថយស្តុកយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់យ៉ាងច្រើន ។ ប្រមុខការទូតអាមេរិករូបនេះបន្តថា ជោគជ័យទាំងអស់នេះ គឺជាការបន្ថែមពីលើការបំផ្លាញឥទ្ធិពលកងទ័ពអាកាស និងការលុបបំបាត់កងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់ទាំងស្រុង ។ យ៉ាងណា ការថ្លែងបែបនេះរបស់លោក Rubio បានរងការរិះគន់ធ្ងន់ៗ និងការជជែកដេញដោលគ្នាយ៉ាងខ្លាំង ពីសំណាក់សមាជិកសភាអាមេរិក ដោយសារតែស្ថានភាពជាក់ស្តែងនៅលើសមរភូមិនៅតែបន្តមានភាពតានតឹង ។ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់…
-
អនុក្រឹត្យថ្មីកំណត់ច្បាស់ពី «សេវាអត្តសញ្ញាណកម្ម» មិនត្រូវបង់ប្រាក់ និងសេវាដែលត្រូវបង់ប្រាក់

ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្តីពី «សេវាអត្តសញ្ញាណកម្ម ដែលមិនត្រូវឱ្យបង់កម្រៃ សេវា និងកម្រិតឱ្យបង់កម្រៃសេវារាជរដ្ឋាភិបាល»។អនុក្រឹត្យថ្មីនេះត្រូវបានពន្យល់ថា ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកចំណាយផ្សេងៗ ។ អនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនានេះ បានកំណត់យ៉ាងច្បាស់លាស់នូវប្រភេទសេវាអត្តសញ្ញាណកម្មជាពីរផ្នែកធំៗ គឺសេវាដែលត្រូវបាន «លើកលែងកម្រៃ» និងសេវាដែល «តម្រូវឱ្យបង់កម្រៃ»។ តាមអនុក្រឹត្យថ្មីសេវាអត្តសញ្ញាណកម្មមួយចំនួន ដែលប្រជាពលរដ្ឋធ្វើដោយមិនចាំបាច់បង់ប្រាក់ឡើយ រួមមាន៖ សេវាអត្រានុកូលដ្ឋានដូចជា ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍លើកដំបូង, ការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជីនិងការចុះបញ្ជីតាមសេចក្តីសម្រេចរបស់តុលាការ។ ចំពោះសេវាស្ថិតិប្រជាពលរដ្ឋ និងការគ្រប់គ្រងការស្នាក់នៅ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារលើកដំបូង, ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ/គ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី និងការបន្ថែម ឬបន្ថយសមាជិកក្នុងសៀវភៅទាំងពីរនេះ ក៏មិនត្រូវបានបង់កម្រៃសេវាផងដែរ។ ដោយឡែកសេវាដែលមិនត្រូវបង់កម្រៃដទៃទៀត មានដូចជា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង, និងការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។ ការផ្តល់ និងបញ្ជាក់ទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ…
-
ប្រមុខ NATO ហោះទៅ អ៊ុយក្រែន ស្ងាត់ៗ ខណៈ រុស្ស៊ី បង្កើនការវាយលុកទ្រង់ទ្រាយធំ

កៀវ ៖ ស្ងាត់ៗ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើដំណើរទស្សនកិច្ចមិនបានប្រកាសទុកមុនមួយ ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃ ពុធ ។ ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីរលកដ៏សាហាវនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្ស ២៣ នាក់ និងរបួសជាង ១៣០ នាក់ ។ បើតាម Euroenews, លោក Rutte បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដើម្បីពិភាក្សាអំពីការពង្រឹងកម្លាំងការពារដែនអាកាសជាបន្ទាន់ ។ ឆ្លៀតឱកាសនោះ លោក Zelensky បានជំរុញឱ្យសមាជិកណាតូជួយបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស ជាពិសេសប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដើម្បីទប់ទល់នឹងមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ។ ជាការឆ្លើយតប ប្រមុខណាតូបានបញ្ជាក់ជាថ្មីថា បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នឹងនៅតែប្រកៀកស្មាជាមួយអ៊ុយក្រែន ហើយថែមទាំងធានាការផ្គត់ផ្គង់អាវុធការពារខ្លួនដល់ទីក្រុងកៀវ តាមរយៈកម្មវិធី PURL បន្តទៀត ។…
-
លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃពុធថា ការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសលោកបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដោយប្តេជ្ញាថា នឹងបង្កើនកម្លាំងអាវុធប្រល័យលោក ប្រភេទនេះ បន្ថែមទៀត។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មី, លោក គីម បាននិយាយថា «កូរ៉េខាងជើងបានបញ្ជាក់ផែនការអនាគត ដ៏មានមហិច្ឆតាមួយ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើង ដោយនឹងបង្កើនល្បឿន តាមពេលវេលា»។ លោកអះអាងថា «នេះបង្ហាញពីការផ្លាស់ប្តូរដ៏ជោគជ័យ និងអស្ចារ្យ ដែលហួសពីការពិពណ៌នាត្រឹម វោហាសាស្ត្រ ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានកំណត់ពេលវេលាដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើង យ៉ាងឆាប់រហ័ស នូវសមត្ថភាពនុយក្លេអ៊ែររបស់យើង» ។ បើតាម CNA, កូរ៉េខាងជើងមើលឃើញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការការពារ ទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងត្បូង និង កងកម្លាំងអាមេរិក ដែលឈរជើង នៅទីនោះ។ ដោយបដិសេធសម្ពាធពីសហរដ្ឋអាមេរិក, កូរ៉េខាងជើងបានទទូចថា ខ្លួននឹងមិនបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយពណ៌នាផ្លូវរបស់ខ្លួនថា ជាការមិនអាចត្រឡប់វិញបាន។ ទីក្រុង ព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក…
-
លោក ត្រាំ បង្ហើបផែនការណាត់ជួបមេដឹកនាំថ្មីអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក អះអាងថា អ៊ីរ៉ង់ព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរ ហើយលើកឡើងទៀតថា លោកអាចនឹងជួបតទល់ជាមួយមេដឹកនាំថ្មី គឺ លោក Mojtaba Khamenei។ លោក Trump បានប្រាប់ Pod Force One នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា «ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ»។ នៅពេលសួរអំពី ការចូលរួម របស់លោក Mojtaba Khamenei ក្នុងកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់អរិភាព, លោក Trump បាននិយាយថា «គាត់មានការពាក់ព័ន្ធជាដាច់ខាត… ខ្ញុំគិតថា ពួកគេមានការគោរពច្រើនចំពោះគាត់»។ លោក Trump បាននិយាយទៀតថា «ខ្ញុំចង់ជួបគាត់…យើងប្រហែលជានឹងជួបគ្នា នៅពេលណាមួយ អាស្រ័យលើរបៀបដែលវាដំណើរការទាំងអស់» ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយថា លោកបានចាត់ទុកសង្រ្គាមអ៊ីរ៉ង់ថា ជាជោគជ័យ ព្រោះយោធារបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញ។ ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ…
-
ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡង ៥.៥ ដង

ញូវដែលី ៖ ក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារបានប្រកាសទទួលជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដង ។ បើតាម Times of india, មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដងនេះមានឈ្មោះថា RudraM-II ជាប្រភេទមីស៊ីលប្រឆាំងរ៉ាដា និងវាយប្រហារគោលដៅពីអាកាសទៅដីគោក ដែលបង្កើតឡើងដោយស្នាដៃឥណ្ឌាផ្ទាល់ ។ វាត្រូវបានធ្វើតេស្តឡើងនៅឆ្នេរសមុទ្រ Odisha ដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30MK របស់រុស្ស៊ី ។ ការបាញ់សាកល្បងនេះ ផ្តួចផ្តើមឡើងដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍអាវុធការពារជាតិ ហៅកាត់ (DRDO) និងកងទ័ពអាកាស ហៅកាត់ IAF របស់ប្រទេសឥណ្ឌា ។ មីស៊ីល RudraM-II អាចកម្ទេចគោលដៅសត្រូវក្នុងចម្ងាយពី ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ ។ វាអាចផ្ទុកក្បាលគ្រាប់សង្រ្គាមក្នុងទម្ងន់រហូតដល់ ២០០ គីឡូក្រាម ។ វាត្រូវបានរចនាឡើងជាពិសេស សម្រាប់បេសកកម្មកម្ទេចប្រព័ន្ធការពារដែនអាកាសសត្រូវ ដោយផ្តោតលើការបំផ្លាញស្ថានីយរ៉ាដា និងមជ្ឈមណ្ឌលទំនាក់ទំនង ។ បន្ទាប់បាញ់សាកល្បងដោយជោគជ័យហើយ មីស៊ីលដ៏ទំនើបនេះ នឹងត្រូវយកទៅជំនួសមីស៊ីលប្រឆាំងរ៉ាដាប្រភេទ Kh-31 ដែលទិញពីប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន មីស៊ីល RudraM-II…
-
អាមេរិក និងកូរ៉េខាងត្បូង ចរចាផ្លូវការលើកដំបូង ផ្តោតសំខាន់លើផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ

សេអ៊ូល ៖ អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ បានចាប់ផ្តើមបើកកិច្ចចរចាផ្លូវការជាលើកដំបូង នៅទីក្រុងសេអ៊ូល ដែលផ្តោតសំខាន់លើការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការប្តេជ្ញាចិត្តវិនិយោគរហូតដល់ ៣៥០ ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ កិច្ចពិភាក្សាចំនួនពីរថ្ងៃនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទី១កូរ៉េខាងត្បូង លោក Park Yoon-joo និងអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Allison Hooker ។ ហើយការចរចាផ្លូវការនេះដែរ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមលើសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងអំឡុងជំនួបកំពូលកាលពីខែតុលា ឆ្នាំ២០២៥ ។ បើតាម Korea Times, របៀបវារៈកំពូលនៃកិច្ចប្រជុំនេះ គឺជជែកពីមហិច្ឆតារបស់កូរ៉េខាងត្បូង ដែលមានគោលបំណងដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ។ នាវាមុជទឹកជំនាន់ថ្មីនេះ នឹងត្រូវរចនា អភិវឌ្ឍ និងសាងសង់នៅកូរ៉េខាងត្បូងផ្ទាល់ ដោយទាញយកសក្តានុពលពីក្រុមហ៊ុនផលិតនាវាយក្សក្នុងស្រុក ដូចជា Hanwha Ocean ជាដើម ។ បន្ថែមលើនេះ ភាគីទាំងពីរក៏នឹងពិភាក្សាលើការកែសម្រួលលក្ខខណ្ឌ ដើម្បីអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតទាប ក្រោម…
-
អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់

លោក Tedros Adhanom Ghebreyesus ប្រធាន អង្គការសុខភាពពិភពលោកអះអាងនៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានបន្តក់គ្រាប់ចំនួន ១៩១ លើកទៅលើមណ្ឌលសុខភាពនៅក្នុងប្រទេសលីបង់ បណ្តាលឱ្យ ស្លាប់បុគ្គលិកសុខាភិបាល និងអ្នកជំងឺចំនួន ១២៨ នាក់ ខណៈដែល ៣៧១ នាក់ផ្សេងទៀតរងរបួស ។ ការអះអាងរបស់លោក Ghebreyesus កើតមានឡើង អំឡុងការធ្វើសេចក្តីថ្លែងការណ៍ជុំវិញស្ថានភាពលីបង់ ក្រោយផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ, កងទ័ពអ៊ីស្រាអែល នៅតែបន្តការវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា កំពុងធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលវិញ ដោយចោទប្រកាន់ពួកគេថា បានរំលោភលើបទឈប់បាញ់ ។ បើតាម Anadolu, ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ក៏បណ្ដាលឲ្យបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Jebel Amil ចំនួន ៣៩ នាក់ បានរងរបួសផងដែរ ខណៈបន្ទប់សង្គ្រោះបន្ទាន់ និង អគារថែទាំអ្នកជំងឺ ដែលជាតម្រូវការចាំបាច់ខ្លាំង សុទ្ធតែបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។ ឆ្លើយតបនឹងរឿងនេះ លោក Ghebreyesus ក៏បានអំពាវនាវឲ្យមានការការពារទីតាំងផ្តល់សេវាសុខភាព,…