Category: ព័ត៌មាន

  • សភា អាមេរិក បោះឆ្នោតដកសិទ្ធិលោក Trump លែងឲ្យបញ្ជាទ័ពបង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    សភា អាមេរិក បោះឆ្នោតដកសិទ្ធិលោក Trump លែងឲ្យបញ្ជាទ័ពបង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សភាអាមេរិកកាលពីថ្ងៃពុធបានសម្រេចបោះឆ្នោតដកសិទ្ធិលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យបញ្ជូនទាហានទៅធ្វើសឹកសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតនោះឡើយ ។ សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតឯកភាពលើវិធានការនេះ ជាមួយនឹងសំឡេងគាំទ្រ ចំនួន ២១៥ ទល់នឹង ២០៨ សំឡេង ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចំនួន ៤ នាក់ក៏បានចូលរួមបោះឆ្នោតគាំទ្រដ៏កម្រជាមួយនឹងគណបក្សប្រជាធិបតេយ្យចំពោះដំណោះស្រាយនេះផងដែរ ។ បើតាមខ្លឹមសារនៃសេចក្ដីសម្រេចនោះ, លោក Trump ត្រូវតែដកកងម្លាំងអាមេរិក ចេញពីតំបន់ ជុំវិញប្រទេសអ៊ីរ៉ង់ ហើយបើលោក Trump ចង់ប្រកាសបន្តសង្គ្រាម ឬប្រើប្រាស់កម្លាំងយោធាណាមួយនោះ លុះត្រាតែមានការអនុញ្ញាតពីសភាជាមុនសិន ។ បើតាម Straitstimes , ច្បាប់នេះត្រូវតែឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា ដើម្បីឱ្យមានប្រសិទ្ធភាព ហើយនឹងមានការជជែកដេញដោលគ្នាថា តើ «ដំណោះស្រាយអំណាចសង្រ្គាម» នេះ មានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញ ឬ យ៉ាងណា បើទោះបីជាត្រូវបានអនុម័ត ដោយសភាក៏ដោយ ។ ជាការកត់សម្គាល់ ដំណោះស្រាយអំណាចសង្រ្គាម ចំនួន ៣ លើកមុន បានបរាជ័យ ក្នុងស្ថាប័ននីតិបញ្ញទាំងនេះ…

  • បេឡារុស គំរាមលូកដៃចូលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារ

    បេឡារុស គំរាមលូកដៃចូលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារ

    មីនស្កិ៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ថ្មីៗនេះ បានស្រែកគំរាមខ្លាំងៗថា បេឡារុសនឹងលូកដៃដោយផ្ទាល់ ចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនទទួលរងការវាយប្រហារណាមួយ ។ ការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ខ្លួនបានកំណត់គោលដៅចំនួន ៥០០ កន្លែងនៅទូទាំងប្រទេសបេឡារុស សម្រាប់ការវាយប្រហារដែលអាចកើតមាន ក្នុងករណីជម្លោះផ្ទុះឡើង ។ ប្រភពបានទម្លាយឱ្យដឹងថា ទីតាំងទាំង ៥០០ កន្លែងនោះ ជារោងចក្រឧស្សាហកម្មរបស់បេឡារុស ដែលកំពុងសំងំផលិតគ្រឿងបង្គុំអាវុធ គ្រាប់រំសេវ និងជួសជុលគ្រឿងសម្ភារយោធា ដើម្បីជួយទ្រទ្រង់ដល់ម៉ាស៊ីនបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ។   ឆ្លើយតបការស្លុតគំរាមរបស់អ៊ុយក្រែន, លោកប្រធានាធិបតី Lukashenko បានអះអាងថា ទីក្រុងកៀវប្រហែលជាបានកំណត់គោលដៅវាយប្រហារទីតាំងចំនួន ៥០០ កន្លែងរបស់បេឡារុស ។ ប៉ុន្តែបេឡារុសក៏បានកំណត់គោលសំខាន់មួយរបស់អ៊ុយក្រែនវិញដែរ ដែលមានកូអរដោនេច្បាស់លាស់ ហើយទីតាំងនោះស្ថិតនៅជិតបេឡារុសខ្លាំងណាស់ ។ ដូច្នេះអ៊ុយក្រែនគួរតែយល់ច្បាស់ពីរឿងនោះដែរ ។ មេដឹកនាំផ្តាច់ការបេឡារុសរូបនេះ ថែមទាំងបានប្រើពាក្យសម្តីចាក់ដោតថា កងទ័ពអ៊ុយក្រែនដែលឈរជើងនៅតាមព្រំដែនបេឡារុស គឺគ្រាន់តែជាចំណីកាំភ្លើងធំប៉ុណ្ណោះ ។ យ៉ាងណា លោកជឿជាក់ថា យោធាអ៊ុយក្រែនពិតជាមិនចង់បានសង្គ្រាមជាមួយបេឡារុសទេ ពីព្រោះពួកគេដឹងច្បាស់ថា ប្រសិនបើមានការវាយប្រហារលើបេឡារុស នោះជម្លោះនឹងរីករាលដាលកាន់តែធំ ។ បើតាម Kyiv independent, ទំនាក់ទំនងបេឡារុស…

  • ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

    ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

    ប្រទេសថៃបានប្រកាសពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដែលគាំទ្រដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ជុំវិញវិវាទដែនសមុទ្រត្រួតស៊ីគ្នា ដែលជាតំបន់សម្បូរទៅដោយប្រភពថាមពល ជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។ កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី បន្ទាប់ពីភាគីថៃបានលុបចោលក្របខ័ណ្ឌចរចារទ្វេទាគីឆ្នាំ២០០១។ ភាគីថៃបានបង្ហាញជំហរប្រែប្រួលជាច្រើនដងជំវិញយន្តការនេះ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការកាលពីថ្ងៃទី៣ឧសភាថា ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ទោះបីជាថៃទទួចចង់បន្តចរចារទ្វេភាគីជាមួយកម្ពុជាជាមុនសឹន។ រដ្ឋមន្រ្តីការបរទេសថៃយកលេសថា យន្តការសម្របសម្រួលដោយបង្ខំអាចប្រើពេលយូរ ដូចករណីទីម័រឡេស្តេ និងអូស្ត្រាលី ដែលប្រើពេលជិតពីរឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការសម្របសម្រួលនេះ គឺក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។ រីនាយករដ្ឋមន្ត្រីថៃវិញបានលើកឡើងថា ប្រទេសថៃមិនផ្លាស់ប្តូរជំហរដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមច្បាប់អន្តរជាតិនោះទេ។ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិល្បីៗចំនួន ២រូប ដើម្បីធ្វើជាអ្នកផ្សះផ្សាក្នុងវិវាទដែនសមុទ្រនេះ​ ក្នុងនោះមានលោក ភីធឺ ថាក់សូ-ជេនសិន (Peter Taksoe-Jensen) ជនជាតិដាណឺម៉ាក ដែលជាអ្នកជំនាញច្បាប់ដ៏មានបទពិសោធន៍ខ្ពស់ និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្រុះសម្រួលបញ្ហាព្រំដែនសមុទ្រ​ ទីម័រឡេស្តេ និងអូស្ត្រាលី។ អ្នកផ្សះផ្សារម្នាក់ទៀតរបស់កម្ពុជា គឺលោក ហ្សង់-ម៉ាក ធូវីណាំង (Jean-Marc…

  • អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

    អ្នក​សម្របសម្រួល​អ.ស.បគាំទ្រការ​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នារវាងកម្ពុជា-​ថៃ​

    ភ្នំពេញ៖អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាបានថ្លែងនូវការគាំទ្រ​កម្ពុជាក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​យន្ត​ការ​ផ្សះ ផ្សារ​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ​​អន្តរជាតិ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃក្នុង​នោះអ.ស.ប ក៏នឹង​មាន​ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​យោបល់ និង​បច្ចេកទេស​ផង​ដែរបើ​កម្ពុជាស្នើ​សុំ ​។ ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង​សម្ដេចមហារដ្ឋ​សភាធិការ​ធិបតី​ ឃួន សុដារី ​ប្រធាន​សភា​កម្ពុជា ជាមួយ​លោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva )អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជានា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០២៦ នៅ​វិមាន​រដ្ឋសភា​ ឯកឧត្តម កែវ​ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា បាន​ឱ្យ​ដឹងថា នៅក្នុង​ជំនួបនេះ​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានអបអរសាទ និងគាំទ្រចំពោះកម្ពុជា ដែល​បាន​ប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ។ជាមួយនេះ លោកជំទាវបាន​គាំទ្រ​ចំពោះ​ជំហរ​កម្ពុជា ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ​ក្នុង​ការ​ដោះស្រាយ​​ទំនាស់​ដោយ​សន្តិវិធី​ ជា​ពិសេស ​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​របស់​ UNCLOS សម្រាប់​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃ ​នៅ​ពេល​នេះ ​។ បើតាម​អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ដោយភាគី​ទាំង​សង​ខាង ​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ ​នៃ​អង្គការ​សហប្រជាជាតិ ។…

  • កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

    កម្ពុជា និងតំណាងអ.ស.ប ប្តេជ្ញាបន្តកិច្ចសហការដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

    ភ្នំពេញ៖នៅវិមានរដ្ឋសភា កម្ពុជានិងតំណាង អ.ស.ប ប្រចាំកម្ពុជាបានប្តេជ្ញាបន្តកិច្ចសហការឱ្យជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទី រដ្ឋសភាបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់ ។នេះបើតាមឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាង សម្តេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ វ្លាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ ប្រចាំកម្ពុជាឱកាសចូលជួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ។ អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ​ភ្នាក់ងារសហប្រជាជាតិ និងអង្គការដៃគូនានា ដែលបានចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៅកម្ពុជា នាពេលកន្លងមក គិតចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិ​ប្រតិបត្តិកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាត់ទុកថា ភ្នាក់ងារអ.ស.ប ជាដៃគូដ៏សំខា ន់របស់កម្ពុជា ស្របពេលដែលថ្មីៗនេះ ក្រោមកិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ(UNFPA) និងអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) បានសហការជាមួយគណៈកម្មការទី៨…

  • អ្នកជំនាញស្វាគមន៍ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា

    អ្នកជំនាញស្វាគមន៍ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា

    សេតវិមានបានប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រោយតំណែងនេះត្រូវបានរ៉ាប់រងដោយភារធារីអស់រយៈពេលជាង ២ឆ្នាំ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការតែងតាំងនេះថា ជាសញ្ញាវិជ្ជមានមួយនៃការវិវឌ្ឍទំនាក់ទំនងស្មើមុខស្មើមាត់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនឈ្មោះរបស់លោកChristopher Anderson ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទៅកាន់ព្រឹទ្ធសភា ដើម្បីសុំការគាំទ្រ មុនពេលលោកអាចមកបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា។ លោក Christopher Anderson គឺជាអ្នកការទូតអាជីព ដែលបានចូលបម្រើការងារក្នុងក្រសួងការបរទេសអាមេរិកតាំងពីឆ្នាំ២០០៥។ លោកធ្លាប់បំពេញបេសកកម្មនៅប្រទេសរុស្ស៊ី អាមេនី ម៉ុងហ្គោលី និងអ៊ុយក្រែន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី៤ ខែមិថុនានេះថា ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅភ្នំពេញ គឺជាសញ្ញាបង្ហាញពីវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងស្មើភាពគ្នារវាងប្រទេសទាំងពីរ។ លោកបណ្ឌិតមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្ហាញសុឆន្ទៈក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម។ ទោះបីនៅមានទស្សនៈខុសគ្នាលើបញ្ហាមួយចំនួនក៏ដោយ ក៏កម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា បរិស្ថាន អប់រំ សុខាភិបាល និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម។ លោកបណ្ឌិតចាត់ទុកកិច្ចសហការទាំងនេះថា ជាសូចនាករបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត គិន ភា បន្ថែមថា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ…

  • សម្តេចតេជោបង្ហាញចំណារលើខិតដែលជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    សម្តេចតេជោបង្ហាញចំណារលើខិតដែលជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណារចំនួន ៤ ក្នុងពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានចារលើខិតជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀតនៅកម្ពុជា។ លើបណ្ដាញសង្គមនាថ្ងៃទី៦ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស ការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រីចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។» សម្ដេចតេជោបន្តថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយនឹងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយរដ្ឋាភិបាលក៏មានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «ភាពធន់ខាងសេដ្ឋកិច្ចរបស់យើង បង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្ស២ដងក្នុង១ខែ ជាមួយនឹងការអនុវត្តគោលនយោបាយ គាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។ សម្តេចអតីតនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា៖ «ចំណាររបស់ខ្ញុំ…

  • អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមជាថ្មី បើអ៊ីស្រាអែលបន្តវាយលីបង់

    អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមជាថ្មី បើអ៊ីស្រាអែលបន្តវាយលីបង់

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ ព្រមានថា ការវាយប្រហារណាមួយរបស់ប្រទេសអ៊ីស្រាអែល ទៅលើទីក្រុង បេរូត របស់ប្រទេសលីបង់ នឹងបង្កឱ្យមាន ការបន្តសង្គ្រាមឡើងវិញ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃពុធថា ការវាយប្រហារណាមួយលើរដ្ឋធានី របស់លីបង់ នឹងបង្កឱ្យមានការចាប់ផ្តើមឡើងវិញពេញលេញ នៃសង្រ្គាមមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែល បានដាក់សម្ពាធលើយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah។ អ៊ីរ៉ង់បានទទូច ម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដែលសម្ព័ន្ធមិត្តរបស់ខ្លួន Hezbollah បានចូលរួម នៅថ្ងៃទី២ ខែមីនា ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តី របស់លោក Araghchi ដែលបានប្រាប់ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់ថា «ជោគវាសនានៃសង្រ្គាមរវាងអ៊ីរ៉ង់ និងពួកស៊ីយ៉ូននិយម ឬ អ៊ីស្រាអែល និងអាមេរិក គឺមិនអាចបំបែកចេញពីជោគវាសនានៃសមរភូមិនៅក្នុងប្រទេសលីបង់ ហើយរណសិរ្សទាំងពីរនេះ ត្រូវបានទាក់ទងគ្នា តាំងពីថ្ងៃមួយមក» ។ លោកបានបន្តទៀតថា…

  • អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ

    អាមេរិក ព្រមានអំពីហានិភ័យសង្គ្រាមអ៊ុយក្រែន ទ្រង់ទ្រាយធំវិញ

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានពីហានិភ័យ ពិតប្រាកដនៃសង្រ្គាមអ៊ុយក្រែន ដែលកំពុងកើនឡើងទៅរកទ្រង់ទ្រាយធំ វិញ នៅពេលដែលយោធាអ៊ុយក្រែន កាន់តែមានភាពប៉ិនប្រសប់ ក្នុងការវាយលុកចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី។ លោក Rubio ប្រាប់គណៈកម្មាធិការសភា កាលពីថ្ងៃអង្គារថា «អ៊ុយក្រែនកាន់តែមានប្រសិទ្ធភាព ក្នុងការវាយប្រហារ រយៈចម្ងាយឆ្ងាយចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី» ។ លោក Marco Rubio អះអាងថា «វាជារឿងមួយដែលរំឭកយើងអំពីមូលហេតុ ដែលជារឿងសំខាន់បំផុតក្នុងការព្យាយាមធ្វើឱ្យសង្រ្គាមនេះបញ្ចប់ តាមដែលយើងអាចធ្វើបាន ពីព្រោះ ហានិភ័យនៃការកើនឡើងគឺពិតប្រាកដ ពោលគឺខ្លាំងក្លា ជាងកាលពី ពីរឆ្នាំមុន ទៅទៀត»។ ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន…

  • អ៊ីរ៉ង់ បដិសេធ តែលោក ត្រាំ ថា កិច្ចព្រមព្រៀងជិតដល់ហើយ

    អ៊ីរ៉ង់ បដិសេធ តែលោក ត្រាំ ថា កិច្ចព្រមព្រៀងជិតដល់ហើយ

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃ ពុធ បានអះអាងថា មកទល់ពេលនេះ ការចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាមួយសហរដ្ឋអាមេរិក នៅពុំទាន់មានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅឡើយទេ ។ ទន្ទឹមគ្នា ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ខ្សែទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅតែបើកចំហជានិច្ច តែលោកព្រមានថា បើសិនអ៊ីស្រាអែលហ៊ានវាយប្រហាររដ្ឋធានីបេរូត របស់លីបង់ នោះជម្លោះទ្រង់ទ្រាយធំ នឹងកើតឡើងសាជាថ្មី ។ ទោះបីជាអ៊ីរ៉ង់និយាយថា ការចរចាគ្មានវឌ្ឍនភាពក៏ដោយ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជិតឈានដល់ហើយ ពោលគឺវាអាចកើតឡើងនៅចុងសប្តាហ៍នេះ ។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា រូបលោកលឺថា ការចរចាកំពុងដំណើរការទៅយ៉ាងល្អ ហើយការចរចានោះ អាចនឹងទទួលបានលទ្ធផលនៅចុងសប្តាហ៍នេះ ។ ការអះអាងចុងក្រោយនេះរបស់លោក Trump ត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងបិទបញ្ចប់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានដុតកម្លោចតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមក ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា