-
លោក ពូទីន បដិសេធជួបតទល់ជាមួយលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃ សុក្រ ថា បច្ចុប្បន្ន រូបលោកមើលមិនឃើញមានហេតុផល ឬចំណុចសំខាន់ណាមួយ ដែលត្រូវជួបតទល់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នោះទេ ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីលោក Zelensky បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោក Putin ដើម្បីស្នើសុំជួបចរចាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជិត ៥ ឆ្នាំកន្លងមកនេះ ។ បើតាម Straits Times, លោកប្រធានាធិបតី Putin និយាយថា លិខិតចំហរបស់លោក ហ្សេឡិនស្គី មានផ្ទុកនូវសម្តីមិនសមរម្យ និងគំរាមកំហែងជាច្រើន ដែលបង្ហាញថាវាមិនមែនជាសំណើស្មោះត្រង់ក្នុងការចរចាសន្តិភាពនោះទេ។ ផ្ទុយទៅវិញ លោក Putin លោក ពូទីន ចង់ឲ្យក្រុមអ្នកជំនាញ និងមន្ត្រីការទូតនៃប្រទេសទាំងពីរ ធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយឲ្យចេញជារូបរាងជាមុនសិន ទើបថ្នាក់ដឹកនាំកំពូលជួបគ្នាជាក្រោយ ។ ជាការឆ្លើយតប លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា…
-
ប្រមុខការទូតអ៊ីរ៉ង់ ច្រានចោលលទ្ធភាពជួបមុខគ្នារវាងលោក ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសបដិសេធជាផ្លូវការ នូវលទ្ធភាពជួបតទល់រវាងមេដឹកនាំកំពូលរបស់ខ្លួន លោក Mojtaba Khamenei និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយហៅគំនិតនេះថា “មិនឆ្លុះបញ្ចាំងពីការពិត” ។ ការបដិសេធភ្លាមៗនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកមានបំណង និងបើកចំហក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ។ លោក Araghchi បានថ្លែងប្រាប់ទូរទស្សន៍ Al Mayadeen ថា ភាគីទាំងអស់គួរតែមានភាពប្រាកដនិយម និងរស់នៅក្នុងពិភពពិតជាក់ស្តែង ។ លោកបានបញ្ជាក់ថា មេដឹកនាំកំពូលថ្មីកំពុងគ្រប់គ្រងកិច្ចការជាតិយ៉ាងដិតដល់ ប៉ុន្តែការមិនបង្ហាញខ្លួនជាសាធារណៈកន្លងមក គឺដោយសារតែហេតុផលសន្តិសុខ ។ បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ ។ ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ក៏ស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់មុន គឺលោក Ali…
-
លោក ស៊ី ជីនពីង ទៅកូរ៉េទាំងពីរចន្លោះពេលជាងកន្លះឆ្នាំ , អ្នកវិភាគថា ជាជ័យជម្នះដ៏ធំសម្រាប់ឧបទ្វីបនេះ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិត ៧ ឆ្នាំ និងមានរយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីលោក ស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងសេអ៊ូល កាលពីចុងខែតុលា ឆ្នាំ២០២៥ ។ អ្នកវិភាគជឿថា ដំណើរទៅទីក្រុងព្យុងយ៉ាងលើកនេះ ផ្តល់ជ័យជម្នះដ៏ធំ សម្រាប់តំបន់ឧបទ្វីបកូរ៉េ ដោយសារតែ មេដឹកនាំចិន រូបនេះ ទើបតែបានទៅបំពេញបេសកកម្ម នៅកូរ៉េខាងត្បូង កាលពីជាងកន្លះឆ្នាំមុន ។ លោក John Delury មន្ត្រីជាន់ខ្ពស់ នៃសមាគមអាស៊ី Asia Societyនិយាយថា សម្រាប់ លោក ស៊ី ជីនពីង ដែលចេញទៅក្រៅប្រទេស មិនសូវញឹកញាប់ ហើយត្រូវធ្វើទស្សនកិច្ច នៅកូរ៉េទាំងពីរ ក្នុងរយៈពេល មិនដល់មួយឆ្នាំនេះ នឹងក្លាយជា ជ័យជម្នះដ៏ធំ…
-
រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរសងសឹកប្រទេសណាហ៊ានវាយប្រហារលើបូរណភាពទឹកដីរបស់ខ្លួន

មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា រាល់សកម្មភាពវាយប្រហារប្រឆាំងនឹងបូរណភាពទឹកដីរបស់ប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការសងសឹកទៅវិញ ។ ការគំរាមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបំបាក់មុខមាត់រុស្ស៊ីនៅលើឆាកអន្តរជាតិ តាមរយៈការប្រើប្រាស់យន្តហោះដ្រូនទ្រង់ទ្រាយធំ ទម្លុះប្រព័ន្ធខែលការពារដែនអាកាសវាយលុកលើទីក្រុង St. Petersburg របស់រុស្ស៊ីកាលពីថ្ងៃ ពុធ ។ ការវាយប្រហារនោះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បើកវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំដ៏ធំ SPIEF ដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់មកពី ១៣០ ប្រទេសទូទាំងពិភពលោក ។ ថ្លែងក្នុងទឹកមុខពោលពេញដោយកំហឹង លោក Sergey Ryabkov និយាយថា ការបញ្ចេញអាវុធនុយក្លេអ៊ែរ នឹងកើតឡើងភ្លាមៗ ក្នុងសេណារីយ៉ូដ៏ធ្ងន់ធ្ងរបំផុតណាមួយ ។ លោក Ryabkov សង្កត់ធ្ងន់ថា ការបង្ខំចិត្តប្រើអាវុធប្រល័យលោកនេះ ត្រូវបានចែងយ៉ាងលម្អិតរួចរាល់ហើយ នៅក្នុងគោលលទ្ធិយោធា និងគោលនយោបាយរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ។ លោកថា គោលលទ្ធិយោធានេះ គឺជាការផ្ញើសញ្ញាមួយថា ការបំពានលើបូរណភាពទឹកដីរបស់រុស្ស៊ី ពីសំណាក់ប្រទេសដទៃ មិនថា គ្មាន ឬមានអាវុធនុយក្លេអ៊ែរនោះទេ វានឹងជំរុញឱ្យទីក្រុងមូស្គូបង្ខំចិត្តប្រើប្រាស់អាវុធប្រល័យលោក ។ ដើមឡើយ គោលលទ្ធិយោធារុស្ស៊ីចែងថា អាចប្រើអាវុធនុយក្លេអ៊ែរ លុះត្រាតែមានការវាយប្រហារដែលគំរាមកំហែងដល់អស្ថិរភាពនៃរដ្ឋ…
-
លោក ហ្សេលែនស្គី ដាក់លិខិតសុំជួបលោក ពូទីន, វិមានក្រឹមឡាំងថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលជានិច្ច

កៀវ ៖ លោក Volodymyr Zelenskyy ប្រធានាធិបតី ទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើលិខិតចំហរដ៏កម្រមួយទៅកាន់ភាគីរុស្ស៊ី ដើម្បីស្នើសុំជួបចរចាទល់មុខគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតី Vladimir Putin ។ នៅក្នុងសំបុត្រមួយច្បាប់នោះ, លោក Zelensky រៀបរាប់ថា «អ៊ុយក្រែនស្នើឱ្យបញ្ចប់សង្រ្គាមនេះ តាមរយៈការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ រវាងពួកយើង គឺ រូបខ្ញុំ និង លោក ពូទីន»។ លោកបន្តថា «លោកបានស្នើឲ្យកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់កិច្ចប្រជុំបែបនេះ ហើយ អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ពេញលេញ អំឡុងរយៈពេល នៃ ការចរចានោះ»។ ឆ្លើយតបនឹងរឿងនេះ វិមានក្រឹមឡាំង និយាយថា លោក Vladimir Putin មិនទាន់ទទួលបានលិខិតមួយច្បាប់នេះនៅឡើយទេ ប៉ុន្តែវិមានក្រឹមឡាំងបញ្ចាក់ថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលមេដឹកនាំអ៊ុយក្រែនរូបនេះជានិច្ច ហើយជួបនៅពេលណាក៏បានឲ្យតែនៅក្នុងទីក្រុងមូស្គូ ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែន បានបដិសេធទុកជាមុន នៅក្នុងលិខិតនេះថា មិនអាចជួបនៅមូស្គូ តាមសំណើរបស់រុស្ស៊ី នោះឡើយ ។ ក្រោយពីបានដឹងដំណឹងនេះ, ប្រធានាធិបតីអាមេរិក លោក Donald…
-
អាមេរិក ចង់ចរចាជាមួយ កូរ៉េខាងជើង ក្រោយសម្ញែងរោងចក្រផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានអះអាងជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដើម្បីបោះជំហានឈានដល់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។ នេះបើតាម Korea Times ។ ការបង្ហាញជំហរចរចារបស់អាមេរិក ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃ ពុធ បានចុះត្រួតពិនិត្យរោងចក្រផលិតសារធាតុផ្សំគ្រាប់បែកនុយក្លេអ៊ែរដ៏ថ្មីសន្លាងមួយ និងបានដាក់មហិច្ឆតាពង្រឹងកងកម្លាំងនុយក្លេអ៊ែរក្នុងល្បឿនលឿនបំផុត ។ យោងតាម DW, នៅពេលចុះពិនិត្យមើលរោងចក្រនេះផ្ទាល់ លោក Kim បានអះអាងថា បច្ចុប្បន្នសមត្ថភាពផលិតសារធាតុនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើនឡើងទ្វេដង បើធៀបនឹង ៥ ឆ្នាំមុន ។ ជាមួយគ្នានេះ លោក Kim ក៏បានប្រកាសពីផែនការជំរុញ និងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឱ្យកើនឡើងយ៉ាងលឿនបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ ការសម្ញែងរោងចក្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងធ្លាប់បានបង្ហាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្ងាត់ដំបូងរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។ យោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង, មកទល់ពេលនេះ កូរ៉េខាងជើងកំពុងដំណើរការរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុផ្សំសំខាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរសរុបចំនួន ៤ កន្លែងជារៀងរាល់ថ្ងៃ ។ ចាប់តាំងពីកិច្ចចរចាជាមួយអាមេរិកបានបរាជ័យកាលពីឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបដិសេធរាល់ការចរចា ហើយងាកមកផ្តោតលើការធ្វើទំនើបកម្មអាវុធខ្លួនយ៉ាងខ្លាំងក្លា ។ តួយ៉ាង…
-
ទូតថ្មីសិង្ហបុរី បង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី បានបង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ក្នុងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ ។ ប្រាប់អ្នកសារព័ត៌មានក្រៅយជំនួបដែលសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្តម PANG Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម PANG Chee Wee បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេសគ្រប់ជំនាន់ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ…
-
សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ មកកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានលើកទឹកចិត្តឯកឧត្ដម ឯកអគ្គរដ្ឋទូតថ្មី ជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ប្រាប់អ្នកសារព័ត៌មានក្រោយជំនួប ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម មឺស៊ុត អូស្កាន បានសម្តែងការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ មានការវិវត្តរីកចម្រើនគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទាំងសងខាង។ ទំនាក់ទំនង ការផ្លាស់ប្តូរ ការធ្វើអន្តរកម្ម និងការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងកម្រិតទ្វេភាគី…
-
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គម្រោងទាំងនេះ រួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និង គម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង ៣៩ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និង ទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ…
-
មហាជននាំគ្នាដើរ២ ៧០០ជំហាន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

មហាជនចំនួន ១ ៦៥០ នាក់បានចូលរួមដើរ ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការដើរនេះធ្វើឡើងតបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីកីឡា ផ្សាភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ជាពិសេសដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានគូសបញ្ជាក់ថា…