-
អ៊ុយក្រែន ថា លោក ពូទីន បោះបង់ឱកាសចុងក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យ

កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបាត់បង់ឱកាសចុងយកក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យរបស់លោក ។ ការអត្ថាធិប្បាយនេះ គឺជាការបញ្ចេញប្រតិកម្មផ្លូវការរបស់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Putin បានបដិសេធសំណើចរចាសន្តិភាពដោយផ្ទាល់ ដែលផ្ញើដោយលោកប្រធានាធិបតី Volodymyr Zelensky កាលពីដើមខែមិថុនានេះ ។ លោក Andrii បានបង្ហោះសារលើបណ្តាញសង្គម X ថា ការខាតបង់នៅសមរភូមិរបស់រុស្ស៊ី នឹងបន្តកើនឡើង ហើយការបរាជ័យ នឹងកាន់តែអាម៉ាស់ សម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីការសម្រេចចិត្ត ។ លោកបានព្រមានថា គ្មានកន្លែងណាដែលមានសុវត្ថិភាពនៅក្នុងប្រទេសរុស្ស៊ី ដែលអាចគេចផុតពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននោះទេ ។ ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សម្ពាធពីបរទេស នឹងមិនថយចុះឡើយ ដោយរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការទាមទារឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ។ ហើយនៅទីបំផុត រុស្ស៊ីនៅតែត្រូវទទួលយកដំណោះស្រាយការទូត ប៉ុន្តែលក្ខខណ្ឌចរចានៅពេលនោះ នឹងកាន់តែអាក្រក់ខ្លាំង សម្រាប់ខាងភាគីរុស្ស៊ី…
-
អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យពីអ៊ីស្រាអែល ដើម្បីបំបែកការចរចាដែលជាប់គាំង បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានជំរុញបែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៥ ខែមិថុនា ។ នៅក្នុងបទសម្ភាសន៍នោះ លោកបានបញ្ជាក់ច្បាស់ៗថា កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ភាពទាល់ច្រក ហើយលោកប្រធានាធិបតី ត្រាំ ត្រូវតែជាអ្នកបំបែកភាពជាប់គាំងនេះ ។ ក្រៅពីការអំពាវនាវ លោក Rezaei ក៏បានព្រមានធ្ងន់ៗថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាទ្រង់ទ្រាយធំឡើងវិញ នោះអ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តពង្រីកសង្គ្រាមឱ្យហួសពីឈូងសមុទ្រពែរ្ស ។ ម្យ៉ាងវិញទៀត ទោះបីជាលោក ត្រាំ បានបង្ហើបពីបំណងចង់ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ក៏ដោយ ក៏ទីប្រឹក្សារូបនេះបានទាត់ចោលលទ្ធភាពនេះ ដោយសារកិច្ចចរចាស្ថិតក្នុងស្ថានភាពជាប់គាំងនៅឡើយ ។ បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ…
-
«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង…
-
ក្រុមហ៊ុនចិន ស្នើរសុំសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។ ការបង្ហាញពីបំណងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៦ មិងុនា២០២៦នេះ នៅសាលារាជធានីភ្នំពេញក្នុងជំនួបសម្ដែងការ គួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណង ចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train)នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ…
-
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។ នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៤២។ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទតាព្រហ្ម ប្រាសាទបក្សីចាំក្រុង បារាយណ៍ខាងកើត ប្រាសាទតាសោម រាជវាំងអង្គរធំ (ប្រាសាទភិមានអាកាស) ប្រាសាទតានៃ ប្រាសាទបាយ័ន ប្រាសាទភ្នំក្រោម ប្រាសាទអង្គរវត្ត និងចុងក្រោយប្រាសាទមេបុណ្យខាងលិច៕ អត្ថបទ: យី សុថារូបភាព: ភោគ ជា / ស៊ិន…
-
លោក គីម ជុងអ៊ុន ដឹកដៃកូនស្រី ចុះពិនិត្យនាវាចម្បាំងទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសៅរ៍ នេះ បានដឹកដៃកូនស្រី គឺកញ្ញា គីម ជូអេ ចុះត្រួតពិនិត្យ នាវាចម្បាំងថ្មីឈ្មោះថា Kang Kon ដែលមានទម្ងន់ប្រមាណ ៥,០០០ តោន ។ នាវាចម្បាំងដ៏ទំនើបនេះ ត្រូវបានរចនាឡើងដើម្បីបំពាក់ប្រព័ន្ធអាវុធចម្រុះ រួមមានអាវុធប្រឆាំងយន្តហោះ អាវុធប្រឆាំងនាវាចម្បាំង មីស៊ីលបាលិស្ទីគ និងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។ នៅពេលចុះត្រួតពិនិត្យនោះ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការកសាងកងទ័ពជើងទឹកឱ្យមានសមត្ថភាពខ្លាំងក្លា គឺជាកិច្ចការស្នូលដ៏សំខាន់បំផុត ក្នុងផែនការការពារជាតិ ៥ ឆ្នាំ ដើម្បីបង្កើនកម្លាំងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ទាំងនៅលើផ្ទៃទឹក និងក្រោមផ្ទៃទឹក ។ បន្ថែមលើនេះ លោក គីម ក៏បានបញ្ជាឱ្យកងទ័ពជើងទឹកពន្លឿនការដាក់បញ្ចូលនាវាចម្បាំង Kang Kon និងនាវាពិឃាតមួយគ្រឿងទៀតឈ្មោះ Choe Hyon ទៅក្នុងកងនាវាចម្បាំងផងដែរ ដើម្បីត្រៀមខ្លួនប្រយុទ្ធឱ្យបានឆាប់រហ័សបំផុត ។ ទន្ទឹមគ្នា…
-
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលទឹកដោះគោម្សៅ VITALITÉសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង

រាជធានីភ្នំពេញ — នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៦:០០ ព្រឹកនេះ ក្រុមហ៊ុន IG Trading Group Co.,LTDបានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មីចុងក្រោយបង្អស់របស់ខ្លួនគឺ វីតាលីតេ (VITALITÉ) ដែលជាផលិតផលទឹកដោះគោម្សៅសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង ក្នុងតម្លៃត្រឹមតែ ៣៣ ដុល្លារ អាមេរិក (33 USD) ប៉ុណ្ណោះ។ ក្រោមទស្សនស្នូល «VITALITÉ ផ្តល់ថាមពលដល់រាងកាយ និងខួរក្បាល» ផលិតផលថ្មីនេះត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់មនុស្សពេញវ័យ ក្នុងការបំពេញបន្ថែមនូវសារធាតុចិញ្ចឹមសំខាន់ៗ បង្កើនថាមពលដល់រាងកាយ និងខួរក្បាល ព្រមទាំងគាំទ្រដល់សកម្មភាពប្រចាំថ្ងៃ និងរបបអាហារឱ្យកាន់តែមានតុល្យភាព។ សារធាតុចិញ្ចឹមសំខាន់ៗ និងអត្ថប្រយោជន៍ដ៏ល្អរបស់ VITALITÉ រួមមាន៖ នៅក្នុងសម័យកាលដ៏មមាញឹកនេះ មនុស្សពេញវ័យជាច្រើនតែងតែជួបប្រទះនឹងភាពស្មុគស្មាញ និងការងារដែលធ្វើឱ្យស្ត្រេស បញ្ហាអន់ថយថាមពល ព្រមទាំងកង្វះសារធាតុចិញ្ចឹម ដោយសាររបបអាហារមិនពេញលេញ។ VITALITÉ មិនមែនគ្រាន់តែជាទឹកដោះគោម្សៅធម្មតានោះទេ ប៉ុន្តែវាគឺជាដៃគូសុខភាពដ៏វិសេសវិសាល ដែលជួយឱ្យរាងកាយ និងខួរក្បាលរបស់អ្នកដំណើរការក្នុងកម្រិតល្អបំផុតជារៀងរាល់ថ្ងៃ។…
-
អាមេរិក លក់ឧទ្ធម្ភាគចក្រយោធាតម្លៃ ១,៥ ពាន់លានដុល្លារ ទៅឱ្យ នូវែលសេឡង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការលើការលក់ឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ ប្រភេទ MH-60R Seahawk ចំនួន ៥ គ្រឿង ក្នុងតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសនូវែលសេឡង់ ។ បើតាម Straits Times, មូលហេតុដែលនូវែលសេឡង់ទិញឧទ្ធម្ភាគចក្រទាំងនេះពីសហរដ្ឋអាមេរិក គឺមានគោលបំណងយកពួកវាមកជំនួសហ្វូងឧទ្ធម្ភាគចក្រចាស់ៗប្រភេទ Seasprite ។ ឧទ្ធម្ភាគចក្រ MH-60R Seahawk ត្រូវបានគេរំពឹងថា នឹងក្លាយជាឆ្អឹងខ្នងជួយពង្រឹងសមត្ថភាពការពារដែនកោះ និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនានាលើផ្ទៃទឹក និងក្រោមទឹក ជាពិសេសការប្រមាញ់នាវាមុជទឹក។ បើតាម New Zealand Herald, ក្រៅពីលក់ឧទ្ធម្ភាគចក្រតម្លៃ ១,៥ ពាន់លានដុល្លារនេះ អាមេរិកក៏បានអនុម័តការលក់គ្រាប់បែកក្រោមទឹក Torpedoes ប្រភេទ MK 54 ចំនួន ២០ គ្រាប់ថែមទៀត ក្នុងតម្លៃប្រមាណ ៦៩ លានដុល្លារទៅឱ្យនូវែលសេឡង់ផងដែរ ។ ការបញ្ជាទិញឧទ្ធម្ភាគចក្រ Seahawk ដែលផលិតដោយក្រុមហ៊ុន Sikorsky ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនការពារជាតិយក្ស Lockheed…
-
លោក ត្រាំ ៖ អ៊ីរ៉ង់ សល់ស្តុកមីស៊ីលត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ប្រទេសអ៊ីរ៉ង់បានបាត់បង់សមត្ថភាពផលិតគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើនរបស់ពួកគេ ពោលគឺនៅសល់ឃ្លាំងមីស៊ីលសរុបត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ ។ លោក Trump បានអះអាងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលចាក់ផ្សាយក្នុងថ្ងៃ សុក្រ ថា រោងចក្រផលិតដ្រូន ភាគច្រើន ទីតាំងបាញ់បង្ហោះ និងតំបន់ផលិតមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុង បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អាមេរិក ។ បើតាម អាណាឌូលូ, ទោះបីជាស្តុកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់ចុះមកត្រឹម ២១% ទៅ ២២% ក៏ដោយ ក៏លោកទទួលស្គាល់ថា ចំនួនដែលនៅសល់នេះ នៅតែមានច្រើន និងអាចបង្កការគំរាមកំហែងបាន ប៉ុន្តែវាមិនដូចកាលពីមុនពេលអាមេរិកចាប់ផ្តើមវាយប្រហារនោះឡើយ ។ ជុំវិញមូលហេតុទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី ត្រាំ បានបកស្រាយថា មេដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងចង់បានកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែដោយសារតែ “ភាពមានះ និងមានមោទនភាពជាតិខ្ពស់” ទើបធ្វើឱ្យការចរចាអូសបន្លាយ…
-
អង្គការ WHO បញ្ចេញផែនការ ៦ ខែ ចាយលុយជាង ៥០០ លានដុល្លារ ប្រយុទ្ធនឹងជំងឺអេបូឡា

ណៃរ៉ូប៊ី ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃ សុក្រ បានប្រកាសបញ្ចេញផែនការរយៈពេល ៦ខែ ជាមួយនឹងការចំណាយលុយរហូតដល់ ៥១៨ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា ។ផែនការសកម្មភាពបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងវិបត្តិរាតត្បាតនៃជំងឺអេបូឡា ដែលបានផ្ទុះឡើងយ៉ាងគំហកនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរីករាលដាលដល់ប្រទេសជិតខាង ដូចជាអ៊ូហ្គង់ដា ។ថវិកាចំនួន ៥១៨ លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់លើកិច្ចការអាទិភាពជាច្រើន រួមមាន ការពង្រឹងការសម្របសម្រួលក្នុងគ្រាអាសន្ន ការតាមដាន និងស្វែងរកអ្នកជំងឺ ។ ការធ្វើតេស្តមន្ទីរពិសោធន៍ ការគ្រប់គ្រង និងបង្ការការឆ្លងមេរោគ ការព្យាបាលតាមគ្លីនិក និងការចូលរួមបំផុសគំនិតក្នុងសហគមន៍ជាដើម ។ បើតាមការលើកឡើងរបស់ប្រមុខអង្គការ WHO រូបនេះ, ផែនការប្រយុទ្ធនឹងជំងឺអេបូឡា នឹងចាប់ផ្តើមដំណើរការចាប់ពីខែមិថុនាដល់ខែវិច្ឆិកាខាងមុខ ហើយយុទ្ធសាស្ត្រនេះ នឹងធ្វើឡើងរួមគ្នាជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ។ ប៉ុន្តែលោកថា ការទប់ស្កាត់ជំងឺអេបូឡា ក៏ត្រូវទាមទារឲ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងទំនុកចិត្តក្នុងការចូលរួមពីសហគមន៍ផងដែរ ។ អង្គការ WHO បានដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈសម្រាប់ជំងឺអេបូឡានេះ ដល់កម្រិតខ្ពស់ខ្លាំងនៅកុងហ្គោ…