Category: ព័ត៌មាន

  • អ៊ីរ៉ង់ ចង់ចាប់ដៃ អូម៉ង់ គ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា

    អ៊ីរ៉ង់ ចង់ចាប់ដៃ អូម៉ង់ គ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសអ៊ីរ៉ង់ នឹងចាប់ដៃសហការជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា ស្របតាមច្បាប់អន្តរជាតិ ។ នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB លោក Araghchi បានអះអាងច្បាស់ៗថា អ៊ីរ៉ង់ និងអូម៉ង់ មាន “សិទ្ធិពីធម្មជាតិ” ក្នុងការសម្រេចចិត្ត និងសម្របសម្រួលលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ពីព្រោះប្រទេសទាំងពីរមានព្រំប្រទល់ជាប់នឹងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ។ យោងតាម Anadolu, លោក Araghchi បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់ត្រៀមខ្លួនពិភាក្សាជាមួយប្រទេសដទៃក្នុងតំបន់ឈូងសមុទ្រក៏ដោយ ក៏ការសម្រេចចិត្តចុងក្រោយលើច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមដៃអ៊ីរ៉ង់ និងអូម៉ង់តែប៉ុណ្ណោះ ។ ប្រមុខការទូតអ៊ីរ៉ង់មានវ័យ៦៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់-អូម៉ង់ គឺមានគោលបំណងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញទាំងអស់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របតាមច្បាប់អន្តរជាតិ ។ បើតាម Aljazeera, ការអត្ថាធិប្បាយរបស់លោក Araghchi កើតឡើងស្របពេលរដ្ឋសភាអ៊ីរ៉ង់កំពុងជំរុញសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់អាចត្រួតត្រាលើច្រកសមុទ្រ Hormuz…

  • ប្រេស៊ីលអាចទិញយន្តហោះចម្បាំងស៊ុយអែត២០គ្រឿងបន្ថែម

    ប្រេស៊ីលអាចទិញយន្តហោះចម្បាំងស៊ុយអែត២០គ្រឿងបន្ថែម

    ស្តុកខុម ៖ លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ចង់ទិញយន្តហោះចម្បាំង Gripen បន្ថែម ចំនួន២០គ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិ Saab ក្នុងចំណោម ៣៦គ្រឿង ដែលទីក្រុង ប្រាស៊ីលីយ៉ា មានរួចហើយ។ លោកអះអាងបែបនេះ បន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសអំពីចេតនាទិញ ជាមួយរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Jose Mucio នៅទីក្រុង Stockholm។ ថ្លែងប្រាប់សន្និសីទសារព័ត៌មាន, លោក Pal Jonson បានប្រកាសថា «យើងពិតជាមានមោទនភាព ដែលប្រេស៊ីល បង្ហាញពីចេតនា និងការចាប់អារម្មណ៍ ក្នុងការទិញ Gripen ២០គ្រឿង ផ្សេងទៀត»។ លោក Jonson បានបន្ថែមថា យន្តហោះបន្ថែមនេះ នឹងត្រូវផលិត នៅក្នុងប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Mucio បាននិយាយថា «ការបញ្ជាទិញថ្មីនេះ មានន័យថា ភាពជាដៃគូរបស់យើងដំណើរការបានល្អ»។…

  • លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

    លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមើលថែ ប្រទេសគុយបា បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រទេសជាកោះមួយនេះ។ អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval នាសេតវិមាន, លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់ លើប្រទេសគុយបា ប៉ុន្តែ មេដឹកនាំរូបនេះ ហៅរដ្ឋាភិបាលប្រទេសគុយបាថា «តឹងតែង និង អាក្រក់ខ្លាំងណាស់»។ បើតាម Al Jazeera , ចាប់តាំងពីដើមឆ្នាំមក, រដ្ឋបាលរបស់ លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំ ។ លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា…

  • លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

    លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ជាថ្មីនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ឬបិទផ្លូវក្នុងការសន្ទនាកម្រិតការទូតជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុបនោះឡើយ ។ ការអះអាងបែបនេះរបស់លោក Putin ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ក្នុងឱកាសនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ ហៅកាត់ថា SPIEF ។ ទាក់ទិនបញ្ហាសង្គ្រាមអ៊ុយក្រែន លោក Putin បានលើកឡើងថា អឺរ៉ុបមិនអាចដើរតួជា “អ្នកសម្របសម្រួលអព្យាក្រឹត” ក្នុងរឿងជម្លោះនេះបានទេ ដោយសារតែអឺរ៉ុបកំពុងផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដោយផ្ទាល់ទៅឱ្យភាគីម្ខាងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនមានន័យថា រុស្ស៊ីបដិសេធការប្រាស្រ័យទាក់ទង ឬច្រានចោលការពិភាក្សាជាមួយអឺរ៉ុបនោះទេ ។ ក្រៅពីសង្គ្រាមអ៊ុយក្រែន លោក Putin មានវ័យ៧៣ឆ្នាំរូបនេះ ក៏បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីជាអ្នកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅអឺរ៉ុប ។ លោកបានបកស្រាយថា តាមពិតទៅ គឺភាគីអឺរ៉ុបខ្លួនឯងទៅវិញទេ ដែលបដិសេធមិនព្រមទិញថាមពលពីរុស្ស៊ី ដោយរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងដួលរលំដោយសារតែការធ្វើបែបនេះ ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុប…

  • Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

    Taobao Cambodia បើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំ 618 ធំបំផុត ជាមួយការដាក់សេវាទទួលទំនិញដោយខ្លួនឯង និងប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនប្រចាំថ្ងៃ

    ភ្នំពេញ កម្ពុជា – ខែ ឧសភា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតរបស់ខ្លួន ក្រោមឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែលនាំមកជូនអ្នកប្រើប្រាស់នៅកម្ពុជានូវការបញ្ចុះតម្លៃដ៏ពិសេស សេវាកម្មថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការទិញទំនិញឆ្លងដែន។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ខែឧសភា ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2026។ ក្នុងនាមជាព្រឹត្តិការណ៍លក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតមួយរបស់ Taobao ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់កម្មវិធី Double 11 នោះ។​ កម្មវិធី 618 នាំមកនូវការបញ្ចុះតម្លៃលើទំនិញទូទាំងវេទិកា សេវាកម្មដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្ពុជា និងអត្ថប្រយោជន៍បញ្ចុះតម្លៃពិសេសពីដៃគូទូទាត់ក្នុងស្រុក រហូតដល់ទៅមួយខែពេញ។ ដើម្បីផ្តល់ជូនបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងរលូន Taobao បន្តពង្រឹងសេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា តាមរយៈការកែលម្អសំខាន់ៗដូចជា៖ លោកស្រី Jess ប្រធាន Taobao Cambodia បានមានប្រសាសន៍ថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា និងបន្តវិនិយោគលើការកែលម្អបទពិសោធន៍ទិញទំនិញសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការផ្តល់ជូនពិសេសជាមួយដៃគូធនាគារក្នុងស្រុក យើងក៏កំពុងដាក់ឱ្យដំណើរការសេវាទទួលទំនិញដោយខ្លួនឯងជាផ្លូវការ…

  • លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

    លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងថា រូបលោកនឹងបើកចំហ ក្នុងការជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ យ៉ាងដូច្នេះថា ខ្ញុំមិនចង់ជួបគាត់ទេ ប៉ុន្តែប្រសិនបើខ្ញុំអាចជួបគាត់មែន នោះខ្ញុំនឹងមានកិត្តិយសណាស់ដែលបានជួបគាត់ ។ ខ្ញុំពិតជាចង់ឃើញ ពួកយើងធ្វើកិច្ចព្រមព្រៀង ហើយប្រសិនបើពួកយើងមានកិច្ចព្រមព្រៀង នោះវាអាចទៅរួច ដែលខ្ញុំនឹងជួបគាត់… ខ្ញុំនឹងយល់ព្រមចំពោះរឿងនេះ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សដែលគាត់ចូលចិត្តទេ ។ នៅពេលត្រូវបានសួរនាំថាតើកិច្ចប្រជុំបែបនេះ អាចកើតឡើងនៅសហរដ្ឋអាមេរិកដែរឬទេ ? លោក Trump បានឆ្លើយតបយ៉ាងខ្លីថា ខ្ញុំមិនបានស្នើឱ្យធ្វើបែបនេះទេ ប៉ុន្តែមនុស្សមួយចំនួនគាំទ្រការធ្វើបែបនេះ ។ ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានអះអាងកាលពីថ្ងៃ អង្គារ ដែរថា លោកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅមានជីវិត ហើយកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងដំណើរការ ។ គួរកត់សម្គាល់ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានចាប់កក្រើកឡើងវិញ…

  • លោក ពូទីន ថា សង្គ្រាមអ៊ីរ៉ង់ នាំឲ្យអាមេរិកមិនសូវខ្វល់លើអ៊ុយក្រែន

    លោក ពូទីន ថា សង្គ្រាមអ៊ីរ៉ង់ នាំឲ្យអាមេរិកមិនសូវខ្វល់លើអ៊ុយក្រែន

    មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមអ៊ីរ៉ង់ បានជំរុញឲ្យអាមេរិក ផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន លើអ៊ុយក្រែន។ លោក ពូទីន ប្រាប់អ្នកកាសែតបរទេស រួមទាំង AFP នៅទីក្រុង Saint Petersburg ថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ចេញពីការព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ចាប់តាំងពីប្រទេសមួយនេះ បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ លោករៀបរាប់ថា «តាមធម្មជាតិ យើងទាំងអស់គ្នាអាចមើលឃើញ និងយល់បានថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងត្រូវបានបង្ខំឱ្យផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន និងដោះស្រាយបញ្ហានេះ លើសពីអ្វីផ្សេងទៀត» ។ ការអះអាងរបស់មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់…

  • ស្ទង់មតិ ៖ មនុស្សភាគច្រើននៅ៣៦ប្រទេសអវិជ្ជមានលើអ៊ីស្រាអែល ព្រោះតែលោក Netanyahu

    ស្ទង់មតិ ៖ មនុស្សភាគច្រើននៅ៣៦ប្រទេសអវិជ្ជមានលើអ៊ីស្រាអែល ព្រោះតែលោក Netanyahu

    បរទេស ៖ មនុស្សភាគច្រើន នៅក្នុង៣៦ប្រទេស មានទស្សនៈអវិជ្ជមាន ចំពោះអ៊ីស្រាអែល ព្រោះតែមិនទុកចិត្តលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។ នេះបើតាមការស្ទង់មតិ របស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក ព្យូ (Pew) ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ បើតាម Anadolu , ការស្ទង់មតិ ដែលបានធ្វើឡើង នៅថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញថា ជាមធ្យម ៦៧% នៃមនុស្សពេញវ័យ ក្នុងប្រទេសទាំងនោះ មើលអ៊ីស្រាអែលថា ជាប្រទេសមិនអំណោយផល ខណៈដែល ២៥% មានទស្សនៈអំណោយផល។ យ៉ាងណា ទិដ្ឋភាពមានលក្ខណៈអវិជ្ជមានជាពិសេសនេះ មាននៅក្នុងប្រទេស ដែលសម្បូរជនជាតិមូស្លីមភាគច្រើន ដោយបានស្ទង់មតិ រួមមានទាំង នៅបង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន តួកគី ភាគខាងលិច និង ហ្សេរុយសាឡឹម ខាងកើត។ ការស្រាវជ្រាវបង្ហាញថា ភាគច្រើននៅក្នុងប្រទេស ដែលត្រូវបានស្ទង់មតិ…

  • ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

    ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

    ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌា ត្រៀមដកលុយចេញពីហោប៉ៅដល់ទៅ ២ ពាន់លានដុល្លារ យកទៅបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធា ពីក្រុមហ៊ុនផលិតក្នុងស្រុក នៅឆ្នាំ ២០២៦ នេះ ។ វាគឺជាការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា ស្របពេលមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយ បង្កឡើងពីជម្លោះសកល និងក្នុងតំបន់ ។ ការសម្រេចចិត្តរបស់ឥណ្ឌានេះដែរ កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយប៉ាគីស្ថាន និងការមើលឃើញពីប្រសិទ្ធភាពដ្រូនតម្លៃថោក ដែលប្រើក្នុងសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ។ បើតាម Economic Times, ការបញ្ជាទិញដ៏ធំនេះ ផ្ដោតសំខាន់លើប្រភេទដ្រូនយុទ្ធសាស្ត្រ និងដ្រូនប្រយុទ្ធ ដែលមានសមត្ថភាពខ្ពស់ ក្នុងការឈ្លបយកការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ យោងតាមសហព័ន្ធយន្តហោះគ្មានមនុស្សរបស់ឥណ្ឌា , គម្រោងនេះនឹងត្រូវពន្លឿនបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការការពារជាតិឱ្យទាន់ពេលវេលា ខណៈការចែកចាយដ្រូនទាំងនោះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅចន្លោះពី ១៨ ទៅ ២៤ ខែ ។ គួរកត់សម្គាល់ រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាទិភាពខ្ពស់ដល់យុទ្ធសាស្ត្រ “Make in India” ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតដ្រូន និងគ្រឿងបន្លាស់ក្នុងស្រុកជាង ៦០០ក្រុមហ៊ុន ។ យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត និងក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីក្នុងស្រុក ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីការពារជាតិរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ៕  ប្រភព ៖…

  • អ៊ីរ៉ង់ ថាគ្រាប់ដែលបំផ្លាញព្រលានយន្តហោះគុយវ៉ែត ជាម៊ីស៊ីល Patriot របស់អាមេរិក

    អ៊ីរ៉ង់ ថាគ្រាប់ដែលបំផ្លាញព្រលានយន្តហោះគុយវ៉ែត ជាម៊ីស៊ីល Patriot របស់អាមេរិក

    តេហេរ៉ង់ ៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក Patriot ដែលមានបញ្ហាបច្ចេកទេស ពោលគឺក្នុងអំឡុងពេល មិនអាចស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់បាន ទើបហោះជ្រុលទៅកម្ទេចព្រលាន្តយន្តហោះមួយនេះ។ បើតាម AFP, ជនជាតិឥណ្ឌា ដែលជាអ្នកដំណើរម្នាក់បានស្លាប់ ហើយ មនុស្ស៦៣នាក់ ទៀតរងរបួស ដោយត្រូវចំក្បាលភាគច្រើន ព្រោះបណ្តាលមកពីការផ្ទុះ អំឡុងការវាយប្រហារ លើព្រលាន្តយន្តហោះ គុយវ៉ែត នាពេលនោះ។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយតាមរយៈបណ្តាញសង្គម Telegram ផ្លូវការថា «ការស៊ើបអង្កេត និងការពិនិត្យរបស់យើង លើការវាយប្រហារ ចំលើស្ថានីយអ្នកដំណើរ គុយវ៉ែត បង្ហាញថា កងកម្លាំងអាកាស IRGC មិនបានបាញ់ប្រហារទៅលើគោលដៅនេះទេ» ។ ប្រភពបន្ត «ការបំផ្លិចបំផ្លាញ លើចំណត របស់អ្នកដំណើរ នៅអាកាសយានដ្ឋាន គឺបណ្តាលមកពីកំហុសនៃប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដែលបានហោះទៅបុកចំស្ថានីយ បន្ទាប់ពីបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់»។ ជាមួយគ្នា,…