Category: ព័ត៌មាន

  • កាណាដា ចាយ ១,៩ ពាន់លានដុល្លារ ទិញប្រព័ន្ធបាញ់រ៉ុក្តែតចំនួន ២៦ គ្រឿង ពី សហរដ្ឋអាមេរិក

    កាណាដា ចាយ ១,៩ ពាន់លានដុល្លារ ទិញប្រព័ន្ធបាញ់រ៉ុក្តែតចំនួន ២៦ គ្រឿង ពី សហរដ្ឋអាមេរិក

    អូតាវ៉ា ៖ ប្រទេសកាណាដា បានប្រកាសទិញប្រព័ន្ធបាញ់រ៉ុក្កែតច្រើនប្រភេទ M142 HIMARS ចំនួន ២៦ គ្រឿង ក្នុងតម្លៃជិត ១,៩ ពាន់លានដុល្លារ ពីក្រុមហ៊ុនម៉ៅការការពារជាតិយក្ស Lockheed Martin របស់សហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២៦ ក្រោមកម្មវិធីលក់អាវុធបរទេសនេះ នឹងផ្តល់ឱ្យកងទ័ពកាណាដា នូវអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូង ។ បន្ថែមពីលើប្រព័ន្ធបាញ់រ៉ុក្កែត កិច្ចសន្យានេះក៏រួមបញ្ចូលគ្រាប់មីស៊ីល គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងសេវាកម្មគាំទ្រជាដើម ខណៈការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០២៩ ។ បើតាម Defense post, ប្រព័ន្ធ HIMARS មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រ ដោយប្រើមីស៊ីល GMLRS និង PrSM ដែលកាណាដា ក៏គ្រោងនឹងបញ្ជាទិញផងដែរ ។ នាពេលអនាគត កងទ័ពកាណាដា នឹងដាក់ឱ្យប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដើរតួសំខាន់ សម្រាប់ការការពារអធិបតេយ្យភាពតំបន់អាក់ទិក ការពារតំបន់ឆ្នេរ និងបង្កើនសមត្ថភាពធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតួ ។ ជាផ្នែកមួយនៃកិច្ចសន្យាខាងលើនេះ ក្រុមហ៊ុន Lockheed…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

    សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ មានសន្តិភាព ទើបមនុស្សអាចរស់នៅប្រកបដោយមនសិការ មនោសញ្ចេតនា និងការចេះជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងបរិបទនេះ បច្ចេកវិទ្យាឌីជីថលបានក្លាយជាឈ្នាន់ដ៏សំខាន់មួយ ដែលផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបអាចរៀនសូត្រពីពិភពលោក ពង្រឹងសមត្ថភាពរបស់ខ្លួន និងរួមចំណែកកសាងខឿនការពារជាតិ និងប្រជាជនឱ្យកាន់តែរឹងមាំ។ នេះគឺជាខ្លឹមសារនៃបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាគ្មិនកិត្តិយសនៅក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជន និងបរិវត្តកម្មឌីជីថល»។ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ» គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគោលបំណងបណ្តុះស្មារតីស្នេហាជាតិ និងពង្រឹងការយល់ដឹងរបស់យុវជនអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម និងប្រទេសជាតិ។ ឯកឧត្តមបានពន្យល់ថា «មនសិការពលរដ្ឋល្អ» មានន័យថា ការប្រតិបត្តិនូវអ្វីដែលជាឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង និងជាតិមាតុភូមិ ព្រមទាំងការចងចាំ និងគោរពដល់បុព្វបុរសដែលបានលះបង់អាយុជីវិត និងកម្លាំងប្រាជ្ញាដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានរំលឹកថា កម្ពុជាធ្លាប់ជាចក្រភពដ៏រុងរឿងមួយ ប៉ុន្តែក្នុងរយៈពេល៥សតវត្សកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងសោកនាដកម្មជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍…

  • ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

    ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

    ការវិនិយោគលើវិស័យអប់រំ គឺជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញក្តីរំពឹងថា ខេត្តព្រះសីហនុ ​កំពត និង​កែប នឹងអាចបណ្តុះបាននូវធនធានមនុស្សជំនាន់ថ្មី ដែលមានភាពនវានុវត្តន៍ ពោរពេញដោយក្តីសង្ឃឹម និងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បាន​អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយសម្ភារៈកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តជាប់សមុទ្រទាំង៣នេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារអប់រំទាំងអស់ ជាពិសេស​មន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានបន្តរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ព្រមទាំងបានផ្តល់សម្ភារៈកីឡាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងកីឡា។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ទោះបីអំណោយដែលផ្តល់ជូននាពេលនេះជាសម្ភារៈកីឡាក៏ដោយ ប៉ុន្តែវាមានអត្ថន័យលើសពីតម្លៃសម្ភារៈ ព្រោះវាតំណាងឱ្យក្តីសង្ឃឹម និងការរួមចំណែកជាមួយខេត្តព្រះសីហនុក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។ ឯកឧត្តមបានបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងជាកិច្ចការគន្លឹះមួយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន…

  • យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

    យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីប្រកួតប្រជែងកម្រិតពិភពលោកនេះ រៀបចំឡើងដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និសិ្សត និងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ក្រុម BORISOTH (បរិសូត្រ) ជានិសិ្សតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) បានទទួលចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។ BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។…

  • ឯកឧត្តម សាយ សំអាល់ កំណត់ការងារអាទិភាពបន្តសម្រាប់ខេត្តព្រះសីហនុ

    ឯកឧត្តម សាយ សំអាល់ កំណត់ការងារអាទិភាពបន្តសម្រាប់ខេត្តព្រះសីហនុ

    ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចការអាទិភាពដែលត្រូវបន្តអនុវត្តសម្រាប់ខេត្តព្រះសីហនុ គឺការពង្រឹងខឿនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីធានាថាប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា មានការងារ មានប្រាក់ចំណូល មានប្រាក់សន្សំ និងអាចកាត់បន្ថយបន្ទុកបំណុលគ្រួសារ។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យអស់ពីខេត្តព្រះសីហនុ ដើម្បីស្តារនិងរក្សាកេរ្តិ៍ឈ្មោះល្អរបស់ខេត្តឡើងវិញ។ ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ត្រូវបន្តសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈឱ្យបានរឹងមាំ ដើម្បីធានាបរិយាកាសប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងធានាភាពរលូននៃការធ្វើដំណើរចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។ ឯកឧត្តមក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នារក្សាកេរ្តិ៍ឈ្មោះ និងសុវត្ថិភាពកំពង់ផែក្រុងព្រះសីហនុឱ្យបានល្អដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះសំណូមពរ និងតម្រូវការនានារបស់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ព្រោះតំបន់ទាំងនេះជាប្រភពសំខាន់នៃការបង្កើតការងារ ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ និងជាចលករសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការបន្តពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញការសាងសង់ និងភ្ជាប់បណ្តាញផ្លូវថ្នល់ពីតំបន់មួយទៅតំបន់មួយ និងតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ឆ្នេរ។ ដោយឡែក ក្នុងវិស័យអប់រំ ឯកឧត្តមបានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការរៀនសូត្រ…

  • រុស្ស៊ី អួតឧបករណ៍ជិះកំសាន្តថ្មី ដាក់ឈ្មោះ និងរចនារូបរាងដូចមីស៊ីលលឿនជាងសំឡេងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    រុស្ស៊ី អួតឧបករណ៍ជិះកំសាន្តថ្មី ដាក់ឈ្មោះ និងរចនារូបរាងដូចមីស៊ីលលឿនជាងសំឡេងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    មូស្គូ ៖ រុស្ស៊ី បានបង្អួតឧបករណ៍ជិះកំសាន្តថ្មីមួយ ដែលមានឈ្មោះ និងរូបរាងដូចមីស៊ីលបាលិស្ទីគ Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំលេងដល់ទៅ ១០ ដង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ ឧបករណ៍ជិះកំសាន្តថ្មីនេះ ត្រូវបានដាក់ដំណើរការឱ្យប្រជាជនរុស្ស៊ីជិះលេងនៅក្នុងសួនកម្សាន្តកុមារ Divo Ostrov ស្ថិតនៅក្នុងទីក្រុង St. Petersburg ។ មីស៊ីល Oreshnik ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ មានល្បឿនលឿនជាងសំលេងពី ១០ ទៅ ១១ដង មានន័យថា វាអាចវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយចន្លោះពី ១២,៣០០ ទៅ ១៣,៦០០គីឡូម៉ែត្រ ។ យោងតាមការលើកឡើងរបស់មេបញ្ជាកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៉ី ជាអង្គភាពមួយគ្រប់គ្រងលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM), មីស៊ីល Oreshnik នេះ អាចវាយប្រហារលើគោលដៅស្ថិតនៅទូទាំងតំបន់អឺរ៉ុប ។ កន្លងមក រុស្ស៉ីបានប្រើប្រាស់មីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Oreshnik ចំនួន ៣ លើករួចមកហើយ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ។ បើតាមវិមានក្រឹមឡាំង, Oreshnik ជាមីស៊ីលដ៏ទំនើបបំផុតមួយរបស់រុស្ស៊ី ដែលបច្ចុប្បន្នគ្មានប្រព័ន្ធការពារអាវុធណាមួយអាចស្ទាក់ចាប់បាននោះទេ ៕…

  • ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់

    ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងព្រមានធ្ងន់ៗថា ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹង “ការឈ្លានពាននៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់” ដោយសារតែការហូរចូលនៃលំហូរអន្តោប្រវេសន៍ខុសច្បាប់តាមផ្លូវទឹក ។ ការលើកឡើងដ៏ចម្រូងចម្រាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាផ្លូវការរបស់លោក កាលពីថ្ងៃ សៅរ៍ ក្នុងឱកាសរំលឹកខួបទី ៨២ នៃទិវាប្រវត្តិសាស្ត្រ D-Day ជាថ្ងៃដែលកងទ័ពសម្ព័ន្ធមិត្តវាយលុកឡើងគោកនៅឆ្នេរ Normandy ប្រទេសបារាំង ដើម្បីរំដោះអឺរ៉ុបពីពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ។ លោក Hegseth បានថ្លែងនៅឯវាលកប់សពអាមេរិកក្នុងតំបន់ Normandy ថា បច្ចុប្បន្ននេះ ឆ្នេរសមុទ្រនានារបស់អឺរ៉ុប ដូចជា នៅអេស្ប៉ាញ អ៊ីតាលី ក្រិក និងប៊ុលហ្ការី កំពុងត្រូវបានវាយលុក និងសម្រុកឡើងគោកដោយទូក និងក្រុមមនុស្សដែលនាំមកនូវមនោគមវិជ្ជាផ្សេងៗដ៏គ្រោះថ្នាក់ ។ លោកបានចោទសួរជាសាធារណៈ ថាតើពេលណាទើបបណ្តារដ្ឋធានីក្នុងទ្វីបអឺរ៉ុប ចាត់វិធានការចំពោះការឈ្លានពាននេះ ? ឬមួយក៏វាហួសពេលទៅហើយ? ។ លោក  Hegseth បន្ថែមថា បណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងស្ថិតក្នុងភាពស្ពឹកស្រពន់ប្រកបដោយភាពសុខស្រួល និងបានភ្លេចថា សេរីភាពមិនមែនបានមកដោយទទេៗនោះឡើយ ។ សុន្ទរកថារបស់ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហររឹងត្អឹងរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា មានប្រព័ន្ធការពារទន់ជ្រាយ…

  • អ៊ុយក្រែន ថា លោក ពូទីន បោះបង់ឱកាសចុងក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យ

    អ៊ុយក្រែន ថា លោក ពូទីន បោះបង់ឱកាសចុងក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យ

    កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបាត់បង់ឱកាសចុងយកក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យរបស់លោក ។ ការអត្ថាធិប្បាយនេះ គឺជាការបញ្ចេញប្រតិកម្មផ្លូវការរបស់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Putin បានបដិសេធសំណើចរចាសន្តិភាពដោយផ្ទាល់ ដែលផ្ញើដោយលោកប្រធានាធិបតី Volodymyr Zelensky កាលពីដើមខែមិថុនានេះ ។ លោក Andrii បានបង្ហោះសារលើបណ្តាញសង្គម X ថា ការខាតបង់នៅសមរភូមិរបស់រុស្ស៊ី នឹងបន្តកើនឡើង ហើយការបរាជ័យ នឹងកាន់តែអាម៉ាស់ សម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីការសម្រេចចិត្ត ។ លោកបានព្រមានថា គ្មានកន្លែងណាដែលមានសុវត្ថិភាពនៅក្នុងប្រទេសរុស្ស៊ី ដែលអាចគេចផុតពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននោះទេ ។ ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សម្ពាធពីបរទេស នឹងមិនថយចុះឡើយ ដោយរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការទាមទារឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ។ ហើយនៅទីបំផុត រុស្ស៊ីនៅតែត្រូវទទួលយកដំណោះស្រាយការទូត ប៉ុន្តែលក្ខខណ្ឌចរចានៅពេលនោះ នឹងកាន់តែអាក្រក់ខ្លាំង សម្រាប់ខាងភាគីរុស្ស៊ី…

  • អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

    អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

    តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យពីអ៊ីស្រាអែល ដើម្បីបំបែកការចរចាដែលជាប់គាំង បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានជំរុញបែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៥ ខែមិថុនា ។ នៅក្នុងបទសម្ភាសន៍នោះ លោកបានបញ្ជាក់ច្បាស់ៗថា កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ភាពទាល់ច្រក ហើយលោកប្រធានាធិបតី ត្រាំ ត្រូវតែជាអ្នកបំបែកភាពជាប់គាំងនេះ ។ ក្រៅពីការអំពាវនាវ លោក Rezaei ក៏បានព្រមានធ្ងន់ៗថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាទ្រង់ទ្រាយធំឡើងវិញ នោះអ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តពង្រីកសង្គ្រាមឱ្យហួសពីឈូងសមុទ្រពែរ្ស ។ ម្យ៉ាងវិញទៀត ទោះបីជាលោក ត្រាំ បានបង្ហើបពីបំណងចង់ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ក៏ដោយ ក៏ទីប្រឹក្សារូបនេះបានទាត់ចោលលទ្ធភាពនេះ ដោយសារកិច្ចចរចាស្ថិតក្នុងស្ថានភាពជាប់គាំងនៅឡើយ ។ បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ…

  • «Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

    «Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង…