-
ក្រសួងសារធារណការគ្រោងបំពាក់ប្រព័ន្ធតាមដានរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ

ក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ។ គម្រោងបំពាក់ Sensor នេះត្រូវបានគូសបញ្ជាក់ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ ជាពិសេសរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។ ពេលណាបើកលើសល្បឿន គឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចចាត់វិធានការផ្ទាល់ជាមួយអ្នកបើកបរតែម្ដង កុំឱ្យគាត់បើកបរលើសល្បឿនកំណត់។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ព្រមទាំងបានសិក្សាពីបច្ចេកវិទ្យាប្រទេសចិន អាម៉េរិក និងអឺរ៉ុប ដើម្បីរកបច្ចេកវិទ្យាមួយ ដែលសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍…
-
លោក ពូទីន ៖ រុស្ស៊ី នឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅ អ៊ីរ៉ង់

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) កាលពីសប្តាហ៍មុនថា រុស្ស៊ីនឹងបន្តការងារសាងសង់រោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ពោលគឺបន្ទាប់ពីបញ្ចប់សង្គ្រាម ។ លោកប្រធានាធិបតី ពូទីន បានលើកឡើងថា ជាទូទៅ នៅពេលដែលស្ថានការណ៍ស្ងាប់ស្ងាត់ឡើងវិញ យើងមានគោលបំណងបន្តធ្វើការជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើង លើការសាងសង់រោងចក្រនុយក្លេអ៊ែរ ។ ប៉ុន្តែលោកថា ការបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីរ៉ង់ ទាក់ទងនឹងការរឹតបន្តឹងលើគម្រោងនុយក្លេអ៊ែរដោយសន្តិវិធីរបស់ពួកគេ គឺជាតម្រូវការដ៏ជាក់លាក់មួយ ។ យ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងធ្វើការជាមួយអ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់អ្វីគ្រប់យ៉ាងដែលចាំបាច់ រួមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច សម្រាប់ការផលិតថាមពលនុយក្លេអ៊ែរ ។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែររវាងរុស្ស៊ី និងអ៊ីរ៉ង់ គឺជាចំណុចស្នូលនៃសម្ព័ន្ធភាពយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយដ៏រឹងមាំរវាងប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងបន្តរីកចម្រើនយ៉ាងខ្លាំងក្លារហូតមកដល់បច្ចុប្បន្ន ។ បើតាមអង្គការថាមពលអាតូមិកអ៊ីរ៉ង់ ហៅកាត់ AEOI, រុស្ស៊ីមានផែនការយុទ្ធសាស្ត្រ ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨ បន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងទ្វេរភាគី ៕ ប្រភព ៖ TASS…
-
អ៊ីរ៉ង់ ព្រមានវាយប្រហារយ៉ាងចាស់ដៃថែមទៀត ប្រសិនបើអ៊ីស្រាអែលពង្រីកការលុកលុយនៅលីបង់

តេហេរ៉ង់ ៖ មេបញ្ជាការនៃទីស្នាក់ការកណ្តាល ខាថែម អាល់ អានប៊ីយ៉ា របស់អ៊ីរ៉ង់ លោក អាលី អាប់ឌុលឡាហ៊ី បានព្រមានធ្ងន់ៗកាលពីថ្ងៃ អាទិត្យ ថា អ៊ីស្រាអែលនឹងប្រឈមមុខនូវការវាយប្រហារដ៏បំផ្លិចបំផ្លាញ និងគួរឱ្យសោកស្តាយបំផុតថែមទៀត ប្រសិនបើកងទ័ពអ៊ីស្រាអែលនៅតែបន្តពង្រីកប្រតិបត្តិការយោធា និងការឈ្លានពានប្រឆាំងប្រទេសលីបង់ ឬហ៊ានវាយបកមកលើទឹកដីអ៊ីរ៉ង់វិញ ។ ការព្រមាននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចចិត្តបើកការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនរលក តម្រង់ទៅកាន់ទឹកដីអ៊ីស្រាអែល ដែលជាការបំពាន និងធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ។ ក្រៅពីការគំរាមកំហែងដល់អ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់ និងប្រធានសភាអ៊ីរ៉ង់ក៏បានព្រមានផងដែរថា រាល់ទ្រព្យសម្បត្តិ និងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏នឹងក្លាយជាគោលដៅវាយបកស្របច្បាប់ដូចគ្នា ប្រសិនបើសង្គ្រាមនេះបន្តរីករាលដាល ។ បើតាមស៊ីនហួរ, បទឈប់បាញ់រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយបញ្ចប់អរិភាពរយៈពេល ៤០ថ្ងៃ ដែលបានចាប់ផ្តើមបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរសំណើជាច្រើន ដែលគូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយកំពុងប្រឹងប្រែងបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ដែលមានគោលបំណងបញ្ចប់ជម្លោះជាផ្លូវការ ៕ ប្រភព…
-
អាមេរិក ចង់យកទ្រព្យបង្កកអ៊ីរ៉ង់ ប្រគល់ឲ្យប្រទេសឈូងសមុទ្រ

វ៉ាស៊ីនតោន ៖ អាមេរិក ចង់បញ្ជូនទ្រព្យបង្កករបស់អ៊ីរ៉ង់ ទៅឱ្យបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន នៅឈូងសមុទ្រ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Bloomberg និង CBS News ។ បើតាមប្រភព, រដ្ឋបាលរបស់លោក Trump កំពុងស្វែងរកការបង្វែរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំង ឆ្ពោះទៅរកការកសាងឡើងវិញ នូវថាមពល និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរងការខូចខាត ដោយការវាយប្រហារសងសឹក របស់ទីក្រុងតេហេរ៉ង់ នៅក្នុងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក។ ក្រសួងរតនាគារ បានដឹកនាំមន្ត្រី វាយតម្លៃលក្ខខណ្ឌ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រពែក្ស និងស្នើសុំការប៉ាន់ប្រមាណដ៏ទូលំទូលាយ សម្រាប់ការខូចខាតដែលបានកើតឡើង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ក្រសួងក៏នឹងពិចារណាផងដែរថា តើទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ អាចត្រូវបានប្រើប្រាស់ ដើម្បីគ្របដណ្តប់ការខូចខាត កាលពីអតីតកាល ក្រោមស្នាដៃរបស់ក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់។ បើតាម RT, គំនិតផ្តួចផ្តើមនេះ កើតមានឡើង នៅពេលដែលកិច្ចចរចា ដោយប្រយោល រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានជាប់គាំង ជុំវិញការទាមទាររបស់អ៊ីរ៉ង់ សម្រាប់ការទទួលបានមូលនិធិ ដែលបង្កក។ លោក Mohsen Rezaei…
-
លោក ស៊ី ៖ ចិន-កូរ៉េខាងជើង នឹងរួមគ្នាប្រឆាំងការងើបឡើងវិញយោធានិយម

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃ ចន្ទ នេះ បានអះអាងថា ប្រទេសចិន និងកូរ៉េខាងជើង នឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព ក៏ដូចជាការប៉ុនប៉ងងើបឡើងវិញនៃយោធានិយម ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងតាមរយៈអត្ថបទមួយដែលចេញផ្សាយនៅលើកាសែត Rodong Sinmun របស់កូរ៉េខាងជើង មុនពេលលោក ស៊ី ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង ដែលគ្រោងធ្វើឡើងពីថ្ងៃទី៨ ដល់៩ ខែមិថុនា ហើយនេះជាលើកដំបូងក្នុងរយៈពេលជិត ៧ឆ្នាំ ។ បើតាមស៊ីនហួរ, លោក ស៊ី បានលើកឡើងថា ចិនត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយកូរ៉េខាងជើង ដើម្បីតម្រង់ទិសដៅទំនាក់ទំនងទ្វេភាគី អំពីទស្សនវិស័យយុទ្ធសាស្ត្រ និងជំរុញឱ្យទំនាក់ទំនងនេះដើរឱ្យទាន់សភាពការណ៍សម័យកាល ។ បន្ថែមលើនេះ លោកប្រធានាធិបតី ស៊ី បានអំពាវនាវឱ្យមានការផ្សារភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការទាញយកសក្តានុពលក្នុងវិស័យផ្សេងៗ ដើម្បីចែករំលែកឱកាស និងជំរុញការអភិវឌ្ឍន៍រួមគ្នា ។ ជុំវិញបញ្ហាសណ្តាប់ធ្នាប់អន្តរជាតិ លោក ស៊ី បានជំរុញឱ្យប្រទេសទាំងពីរគួរតែពង្រឹងការសម្របសម្រួលពហុភាគី ដើម្បីប្រឆាំងនឹងអនុត្តរភាព និងនយោបាយដោយប្រើកម្លាំង ជាពិសេសរួមគ្នាជំរុញពិភពលោកពហុប៉ូលដែលមានសមភាព…
-
លោក ត្រាំ ៖ ការបញ្ជូនទ័ពវាយអ៊ីរ៉ង់តាមជើងគោក ទំនងមិនកើតមានទេ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការយោធាតាមជើងគោក ចូលលុកលុយអ៊ីរ៉ង់ ទំនងជាមិនទំនងកើតមាន នោះឡើយ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិករូបនេះ ក៏អះអាងដែរថា លោកមិនចាត់ទុកទាហានប្រមាណ ៥០.០០០ នាក់ ដែលត្រូវបានដាក់ពង្រាយ នៅមជ្ឈិមបូព៌ា ថា ជាគ្រោះថ្នាក់ នោះទេ។ បើតាម Tass, ការគូសបញ្ជាក់នេះ ធ្វើឡើង នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនច្រានចោលការដាក់ពង្រាយទ័ពជើងគោកអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែ លោកបាននិយាយថា សេណារីយ៉ូបែបនេះ ទំនងជាមិនកើតមានឡើង នោះទេ។ លោក Trump បាននិយាយថា «យើងអាចប្រើជម្រើសនេះ តែ វាមិនទំនងទេ យ៉ាងណា ខ្ញុំគិតថា យើងនឹងរក្សាកម្លាំង នៅតំបន់នោះ រហូតដល់ពេលដែលយើងបានបញ្ចប់ជម្លោះ»។ លោក ដូណាល់…
-
លោក ត្រាំ ជំរុញជាថ្មីឱ្យ អ៊ីរ៉ង់ ប្រញាប់បញ្ចប់កិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ អាទិត្យ បានជំរុញឱ្យអ៊ីរ៉ង់វិលត្រឡប់មករកតុចរចាវិញ បន្ទាប់ពីបានបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ដោយលោកអំពាវនាវឱ្យទីក្រុងតេហេរ៉ង់រួតរះបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការបាញ់ប្រហារដោយមីស៊ីលបាលីស្ទីកទៅលើគោលដៅនានានៅភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងបេរូត ប្រទេសលីបង់ ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់ Fox News ថា អ្នកបានបាញ់មីស៊ីលរបស់អ្នករួចហើយ… រឿងនោះគ្រប់គ្រាន់ហើយ… គួរតែវិលត្រឡប់ទៅរកតុចរចាវិញ ហើយធ្វើកិច្ចព្រមព្រៀង ។ បើតាមការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ ។ លោក ត្រាំ ក៏បានអះអាងដែរថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងគ្មានជម្រើសអ្វីក្រៅពីទទួលយកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះឡើយ ហើយថា លោកគឺជាអ្នកបញ្ជា និងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ។ យោងតាមប្រភពពីមន្រ្តីអាមេរិក និងអ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមតាមសំណើរបស់លោក ត្រាំ ក្នុងការផ្អាកការវាយបកជាបណ្តោះអាសន្ន ដើម្បីទុកពេលឱ្យសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយអ៊ីរ៉ង់ ៕ ប្រភព ៖…
-
អ៊ីរ៉ង់បាញ់មីស៊ីលដាក់អ៊ីស្រាអែលលើកដំបូង តាំងពីមានបទឈប់បាញ់

ហ្ស៊េរុយសាឡិម ៖ អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃអាទិត្យ ស៊ីរ៉ែននៅលើអាកាស បានបន្លឺឡើង ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលយោធារបស់ខ្លួន បាននិយាយថា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលអ៊ីរ៉ង់ ដែលបាញ់ចូលមក ខណៈដែលនេះគឺជាលើកដំបូងហើយ ចាប់តាំងពីបទឈប់បាញ់ ត្រូវបានដាក់ចេញ កាលពីខែមេសា។ ឆ្មាំបដិវត្តន៍ ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានហៅការវាយប្រហារនេះថា ជាការបាញ់ដើម្បីព្រមាន ពោលគឺនៅបន្ទាប់ពី អ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុង ភាគខាងត្បូង នៃ ទីក្រុង Beirut ប្រទេសលីបង់ នៅព្រឹកថ្ងៃដដែល ដោយគំរាមកំហែង ពីការកើតមានសកម្មភាពវាយប្រហារ កាន់តែទូលំទូលាយ។ បទឈប់បាញ់ នៅថ្ងៃទី៨ ខែមេសា បានបញ្ឈប់អរិភាពធំៗ រវាងអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួន គឺ អ៊ីស្រាអែល ព្រមទាំង អាមេរិក។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្វែរបទឈប់បាញ់ ទៅជាដំណោះស្រាយបញ្ចប់សង្គ្រាម បានជាប់គាំង ម្តងហើយម្តងទៀត ហើយការបាញ់មីស៊ីលដាក់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ គឺប្រាកដថា នឹងកាត់បន្ថយក្តីសង្ឃឹមសម្រាប់សន្តិភាពយូរអង្វែង…
-
អង់គ្លេស, បារាំង និងអាល្លឺម៉ង់ គាំទ្រឲ្យលោក ពូទីន ជួបលោក ហ្សេលែនស្គី

ឡុងដ៍ ៖ អង់គ្លេស, បារាំង និង អាល្លឺម៉ង់ ប្រកាសគាំទ្រសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ដែលចង់ជួប តទល់មុខជាមួយនឹង លោក ពូទីន មេដឹកនាំប្រទេសរុស្ស៊ី។ បន្ទាប់ពីចូលរួមកិច្ចចរចា លើវិស័យការពារជាតិ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ, លោក Volodymyr Zelensky បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយថា «មេដឹកនាំ ទាំងបី បានគាំទ្រសំណើ សម្រាប់ការសន្ទនាដោយផ្ទាល់ រវាងអ៊ុយក្រែន និងរុស្ស៊ី ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីនាំមកនូវបទឈប់បាញ់ និងគាំទ្រការចរចាបន្ថែមទៀត»។ លោករៀបរាប់ទៀតថា «ពួកគេបាននិយាយថា ខ្សែទំនាក់ទំនង បច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើម សម្រាប់ការចរចា…ព្រំដែនអន្តរជាតិ មិនត្រូវផ្លាស់ប្តូរ ដោយកម្លាំងទេ»។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក Zelensky បានជួបជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer, ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់…
-
យន្តហោះ X-59 របស់ NASA បញ្ចប់ការហោះហើរសាកល្បងលើកដំបូងក្នុងល្បឿនលឿនជាងសំឡេង ១.១ ដង

ឡូស អាន់ជីលេស ៖ យន្តហោះពិសោធន៍ X-59 របស់អង្គការ NASA បានបញ្ចប់ដោយជោគជ័យ ក្នុងការហោះហើរសាកល្បងជាមួយនឹងល្បឿនលឿនជាងសំឡេង ១.១ ដង ជាលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី៥ ខែមិថុនា ដើម្បីបើកផ្លូវសម្រាប់ការហោះហើរពាណិជ្ជកម្មល្បឿនលឿននាពេលអនាគត ។ ការហោះហើរសាកល្បងជាប្រវត្តិសាស្ត្រនេះ គឺជាផ្នែកមួយនៃបេសកកម្ម Quesst របស់ NASA ក្នុងគោលបំណងកាត់បន្ថយសំឡេងផ្ទុះដ៏ខ្លាំង ឱ្យមកត្រឹមសំឡេងប៉ះទង្គិចស្រាលៗ ឬស្ងាត់ឈឹងតែម្តង នៅពេលយន្តហោះបំបែករបាំងសំឡេង ។ ការធ្វើតេស្តហោះហើរលឿនជាងសំឡេងនេះ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមការបញ្ជាពីពីឡុត Jim Clue Less ដែលជាអ្នកបើកយន្តហោះរបស់ NASA ។ ក្រោយបញ្ចប់ការហោះហើរ យន្តហោះ X-59 សម្រេចបានល្បឿនលឿនជាងសំលេង ១.១ ដង ដែលប្រហែល ១,១៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។ កម្ពស់ហោះហើរប្រហែល ១៣ គីឡូម៉ែត្រ និងចំណាយពេលសំកាំងខ្លួនលើអាកាសសរុប ៨១នាទី ។ សម្រាប់គោលដៅនាពេលអនាគត ក្រុមការងារអភិវឌ្ឍគ្រោងនឹងពង្រីកល្បឿនហោះហើរឱ្យកើនឡើងជាលំដាប់រហូតដល់ល្បឿនគោលដៅ…