Category: ព័ត៌មាន

  • លោក ដូណាល់ ត្រាំ គ្រោងបញ្ជូនភ្នាក់ងារសហព័ន្ធបន្ថែមទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់អំពើហិង្សា

    លោក ដូណាល់ ត្រាំ គ្រោងបញ្ជូនភ្នាក់ងារសហព័ន្ធបន្ថែមទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់អំពើហិង្សា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការថ្មីមួយនៅថ្ងៃពុធនេះ ក្នុងការបញ្ចូនភ្នាក់ងារសហព័ន្ធបន្ថែមទៀត ទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីបង្ក្រាបបទឧក្រិដ្ឋហិង្សា  មុនពេលឆ្ពោះទៅកាន់ការបោះឆ្នោតរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ផែនការខាងលើនេះត្រូវបានលោក ដូណាល់ ត្រាំ បង្ហើបឱ្យដឹងអំឡុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន ដោយលោកអគ្គរដ្ឋរាជអាជ្ញាអាម៉េរិក វីលៀម បារ បានបង្ហាញពីការពង្រីកកម្មវិធីដែលមានឈ្មោះថា “អប់ភើរ៉េសិន លីជេន” ឬ “ប្រតិបតិ្តការវីរៈជន” ដើម្បីរួមបញ្ចូលទីក្រុងជាច្រើន ក្នុងនោះមានដូចជា ឈីកាហ្គោ, អាល់ប៊ូហ្គើហ្គេ និងរដ្ឋ ញ៊ូ ម៉ិចស៊ីកូ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយមន្រ្តីសហព័ន្ធ ដើម្បីដោះស្រាយអំពើហិង្សា ។  សូមបញ្ជាក់ថា ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនមន្ត្រីអនុវត្តច្បាប់យោធាបន្ថែមទៀតចូលទៅក្នុងទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ភាគច្រើនគឺដើម្បីឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលអង្រួនប្រទេស បន្ទាប់ពីមរណភាពរបស់លោក ចច ហ្វូយដ៍ ជាជនជាតិអាហ្រ្វិក-អាម៉េរិក នៅក្រោមជង្គង់របស់មន្ត្រីប៉ូលិសក្រុងមីននីប៉ូលីសកាលពីខែឧសភាកន្លងទៅនេះ ៕

  • សហរដ្ឋអាម៉េរិកចុះកុងត្រាជាមួយក្រុមហ៊ុនឱសថ Pfizer ដើម្បីទិញវ៉ាក់សាំង COVID-19

    សហរដ្ឋអាម៉េរិកចុះកុងត្រាជាមួយក្រុមហ៊ុនឱសថ Pfizer ដើម្បីទិញវ៉ាក់សាំង COVID-19

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារសម្រាប់ទិញវ៉ាក់សាំង COVID-19 ចំនួន១០០លានដូសដែលនឹងចែកចាយនៅខែធ្នូខាងមុខ ខណៈឥឡូវវាកំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថ Pfizer នេះបើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិអាម៉េរិក លោក អាឡិច អាហ្សា និងចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងពេលបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ Fox News លោក អាឡិច អាហ្សា បាននិយាយថា សហរដ្ឋអាម៉េរិកអាចទិញចំនួន៥០០លានដូសបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងមួយនេះ ។ លោកបានសង្កត់ធ្ងន់ថា ពិតណាស់វ៉ាក់សាំងទាំងនោះត្រូវតែមានសុវត្ថិភាព និង ប្រសិទ្ធភាព ព្រមទាំងត្រូវទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និង ឱសថជាមុនសិន ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន BioNTech SE បានប្រកាសដាច់ដោយឡែកពីគ្នាថា កិច្ចព្រមព្រៀងនេះ គឺជាមួយក្រសួងសុខាភិបាល និងក្រសួងការពារជាតិសម្រាប់បេក្ខជនវ៉ាក់សាំងដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍រួមគ្នា ៕

  • សហរដ្ឋអាម៉េរិកជំរុញឱ្យឥណ្ឌាផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និង កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន

    សហរដ្ឋអាម៉េរិកជំរុញឱ្យឥណ្ឌាផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និង កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃពុធនេះបានជំរុញឱ្យឥណ្ឌាផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើចិន ចំពោះវិស័យទូរគមនាគមន៍ និង ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងកិច្ចប្រជុំកំពូលស្តីពី គំនិតយោបល់ឥណ្ឌា នៃក្រុមប្រឹក្សាពាណិជ្ជកម្មឥណ្ឌា-អាម៉េរិក តាមអនឡាញ លោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ឥណ្ឌាមានឱកាសដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដោយចេញឆ្ងាយពីចិន និង កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុនចិន នៅក្នុងវិស័យជាច្រើនដូចជាទូរគមនាគមន៍ គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងផលិតផលផ្សេងទៀត ។ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌាស្ថិតនៅក្នុងជំហរនេះ ពីព្រោះខ្លួនបានទទួលការជឿទុកចិត្តពីប្រជាជាតិជាច្រើននៅជុំវិញពិភពលោក ដោយរួមទាំងសហរដ្ឋអាម៉េរិកផងដែរ ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានស្តីបន្ទោសចិន ចំពោះការឆ្លងរាលដាលនៃជំងឺ COVID-19 និង បានចោទប្រកាន់ក្រុមហ៊ុនចិនជាច្រើន ក្នុងនោះរួមមាន Huawei ពីបទធ្វើចារកម្ម និងសម្រួលដល់ការរំលោភសិទ្ធិមនុស្សនៅចិន ប៉ុន្តែទាំងHuawei និង រដ្ឋាភិបាលក្រុងប៉េកាំង បដិសេធការចោទប្រកាន់ទាំងនេះ ៕

  • ប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកការបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតនៅខែវិច្ឆិកា

    ប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកការបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតនៅខែវិច្ឆិកា

    ចិន៖ ការសម្រេចរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបិទស្ថានកុងស៊ុលចិនប្រចាំទីក្រុងហូស្តុន រដ្ឋតិចសាស់ គឺជាការប៉ុនប៉ងទំលាក់កំហុសមកលើចិន ចំពោះភាពបរាជ័យរបស់ខ្លួន នៅមុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃពុធនេះថា ការសម្រេចចិត្តបិទស្ថានស៊ុលចិនក្នុងទីក្រុងហូស្តុន គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាម៉េរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ប្រទេសចិន ។ ជុំវិញបញ្ហានេះដែរ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានហៅការបិទស្ថានកុងស៊ុលរបស់ខ្លួនខាងលើនេះថា ជាការបង្ករឿងផ្នែកនយោបាយ និងជាការប្រឌិតដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើបេសកកម្មការទូតរបស់ចិន ព្រមទាំងបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលនូវការសម្រេចនេះជាបន្ទាន់ ៕

  • ចិនហៅការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើខុសច្បាប់អន្តរជាតិ

    ចិនហៅការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើខុសច្បាប់អន្តរជាតិ

    ចិន៖ គោលនយោបាយថ្មីរបស់អង់គ្លេស ដែលអនុញ្ញាតឱ្យប្រជាជនហុងកុងស្នើសុំសញ្ជាតិអង់គ្លេស គឺជាការរំលោភលើច្បាប់អន្តរជាតិ និងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន នេះបើតាមស្ថានទូតចិនប្រចាំទីក្រុងឡុង៏ និងចេញផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ប្រតិកម្មរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងខាងលើនេះ បានកើតមានឡើងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីធី ផាធែឡ ថ្លែងថា ប្រជាជនហុងកុងដែលកាន់លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) មានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេសចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ បើតាមរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងចំនួន៣លាននាក់ ក្នុងចំណោម៧លាននាក់មានសិទ្ធិស្នើសុំចូលសញ្ជាតិអង់គ្លេស ។ ជាងនេះទៅទៀតនោះ ភាគីចិនបានអំពាវនាវឱ្យភាគីអង់គ្លេសទទួលស្គាល់ការពិត ដែលថា ទីក្រុងហុងកុងបានប្រគល់ទៅឱ្យប្រទេសចិនវិញហើយ ព្រមទាំងបានស្នើសុំឱ្យភាគីអង់គ្លេស ត្រួតពិនិត្យឡើងវិញទៅលើច្បាប់សន្តិសុខថ្មី ឲ្យបានច្បាស់លាស់ជាមុន និងពិចារណាកែកំហុសរបស់ខ្លួនជាបន្ទាន់ ៕

  • រាជរដ្ឋាភិបាលកម្ពុជាតាមរយៈនៃក្រសួងផែនការបានផ្តល់នូវកុំព្យូទ័រ (ប្រភេទថេបប្លែត) ចំនួន១០២ គ្រឿងដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការជម្រុញការ ចុះបញ្ជីស្ថិតិគ្រួសារក្រីក្រ ពិតប្រាកដ ដោយស្វ័យប្រវត្តិ

    រាជរដ្ឋាភិបាលកម្ពុជាតាមរយៈនៃក្រសួងផែនការបានផ្តល់នូវកុំព្យូទ័រ (ប្រភេទថេបប្លែត) ចំនួន១០២ គ្រឿងដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការជម្រុញការ ចុះបញ្ជីស្ថិតិគ្រួសារក្រីក្រ ពិតប្រាកដ ដោយស្វ័យប្រវត្តិ

      ក្រសួងផែនការបានផ្តល់នូវកុំព្យូទ័រប្រភេទថេបប្លេតចំនួន១០២គ្រឿង ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តបាត់ដំបង ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងការខ្វះខាតនូវមធ្យោបាយសម្ភារៈសម្រាប់ការអនុវត្តនិងបំពេញនូវនីតិវិធីកត់ត្រានៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រពិតប្រាកដ ក្នុងអំឡុងពេលកូវីដ-១៩នេះ។       ពិធីនេះប្រគល់និងទទួលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ខែកក្កដាថ្មីនេះ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរវិស័យផ្ទាល់ និងអាជ្ញាធរស្រុក-ក្រុង និងមូលដ្ឋានពាក់ព័ន្ធទូទាំងខេត្ត នូវក្នុងគោលបំណងសំខាន់ពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រពិតប្រាកដ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩នេះ។       ការប្រគល់នូវសម្ភារៈមធ្យោបាយខាងលើនេះគឺជានីតិវិធីថ្មី ដែលក្រសួងផែនការបានចាប់ផ្តើមអនុវត្តលើកដំបូង និង មានលក្ខណៈទំនើបទាន់សម័យ និងឆាប់រហ័សដើម្បីបំពេញបន្ថែមនូវនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រពិតប្រាកដ នៅក្នុងជុំធម្មតា ដែលមានរយៈពេល ៣ ឆ្នាំម្តងដោយផ្តោតសំខាន់ទៅលើ៖គ្រួសារក្រីក្រដែលអវត្តមានទាំងគ្រួសារ ទៅឆ្ងាយដោយសារមូលហេតុផ្សេងៗទៀត នៅជុំធម្មតា។គ្រួសារដែលបាត់បង់ថវិកាច្រើនភ្លាមៗ ដោយសារតែការចំណាយព្យាបាលជម្ងឺ ឬ រងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ និងដោយសារមូលហេតុផ្សេងៗដែលនាំឲ្យគ្រួសារពួកគាត់ធ្លក់ទៅជាគ្រួសារក្រីក្រ។ និងគ្រួសារដែលបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃក្នុងអំឡុងពេលកូវីដ១៩ដែលនាំឲ្យជីវភាពគ្រួសារគាត់ក្រីក្រ…។       ថ្លែងក្នុងឱកាសប្រគល់និងទទួលនូវថេបប្លេតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់បន្ថែម ០១គ្រឿងទៀត សម្រាប់យកទៅអនុវត្តការងារ ឲ្យបានកាន់តែឆាប់រហ័ស ដើម្បីជួយសម្រួលការងារឲ្យបានទាន់ពេលវេលានិងសំដៅជួយអន្តរាគមន៍ដល់គ្រួសារក្រីក្រពិតប្រាកដក្នុងដំណាក់កាលកូវីដ-១៩នេះ។ ដោយក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្រើនរំលឹកនិងធ្វើការណែនាំដោយជម្រុញទៅកាន់មន្ត្រីមូលដ្ឋានឃុំ-សង្កាត់ទាំងអស់ថា៖    (អត្ថបទ-រូបភាព៖ អ៊ុក សំអាន…

  • ហង្សក្រហម Liverpool បំបាក់ Chelsea លើកពាន Premier League កាលពីយប់មិញ

    ហង្សក្រហម Liverpool បំបាក់ Chelsea លើកពាន Premier League កាលពីយប់មិញ

    ក្រុមរហ័សនាម ហង្សក្រហម Liverpool បានបំបាក់ តោខៀវ Chelsea ៥-៣ គ្រងដំណែងជើងឯក Premier League រដូវកាល ឆ្នាំ២០២០ កាលពីយប់មិញនៅកីឡដ្ឋាន Anfield  ដោយគ្មានអ្នកគាំទ្រចូលរួម ក្រោយខកខានអស់រយៈពេល៣០ឆ្នាំ ។ ជ័យជំនះរបស់ហង្សក្រហម រកបានគ្រាប់ទី១ដោយកីឡាករ Naby Keita នៅនាទី ២៣ គ្រាប់ទី២ ដោយកីឡាករ Trent Alexander-Arnold នៅនាទី៣៨ គ្រាប់ទី៣ ដោយកីឡាករ Georginio Wijnaldum នៅនាទី៤៨ គ្រាប់ទី៤ ដោយកីឡាករ Roberto Firmino នៅនាទី៥៥ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Alex Oxlade-Chamberlain នៅនាទី៨៤ ។ ចំពោះ៣គ្រាប់របស់  Chelsea រកបានដោយកីឡាករ Olivier Giroud នៅនាទី៤៥ គ្រាប់ទី២ រកបានដោយកីឡាករ Tammy Abraham នៅនាទី៦១ គ្រាប់ទី៣…

  • Mobile Legends: Bang Bang ប្រកាសបង្ហាញគម្រោង Project NEXT ថ្មីផ្លូវការ

    Mobile Legends: Bang Bang ប្រកាសបង្ហាញគម្រោង Project NEXT ថ្មីផ្លូវការ

    វិញ្ញាសាកីឡាអេឡិចត្រូនិក Mobile Legends: Bang Bang បានប្រកាសគម្រោងថ្មីជាផ្លូវការ Project NEXT នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់បំផុតប្រចាំឆ្នាំ។ គម្រោងថ្មីសន្លាងនេះ ក្រុមការងារអភិវឌ្ឍបានដាក់ចេញនូវលក្ខណៈពិសេសជាច្រើន។ ជាពិសេសបន្ថែមលើការកែប្រែ Hero ថ្មី ឡូហ្គោគម្រោង Project NEXT ផ្លូវការ និងរឿងរ៉ាងអភិវឌ្ឍន៍ជាច្រើនក៏ត្រូវបានបង្ហាញជាផ្លូវការលើកដំបូងដែរ។ នេះជាការរៀបចំឡើងដើម្បីឲ្យ Heroes ចាស់មួយចំនួនមានលក្ខណៈពិសេសល្អឯក ក្រុមការងារ Mobile Legends: Bang Bang បានបង្កើតសមត្ថភាពជាស៊េរីដល់ពួកគេ។ លើសពីនេះទៀត ការតុបតែងកែប្រែ ជំនាញ និងប្រវត្តរបស់ Heroes ក៏ត្រវបានស្ថាបនាថ្មីទៅតាម កម្រិតផ្សេងៗគ្នាជាច្រើន។ ជាចុងក្រោយ គម្រោង Project NEXT ត្រូវបានគេរំពឹងថានឹងក្លាយជាគម្រោងយូរអង្វែងដែលមានគោលបំណងផ្តល់ឲ្យអ្នកកម្សាន្តទទួលបានបទពិសោធហ្គេមពិសេសថ្មីតាមរយៈការកែសម្រួល Heroes រូបរាង សំលេង និងព្រមទាំងទស្សនៈជាសកល។ Mobile Legends: Bang Bang មានគោលដៅឥតងាករេទេក្នុងការស្វះស្វែងរកទាំង«គុណភាពកាន់តែប្រសើរ និងបទពិសោធកាន់តែអស្ចារ្យ»។ នោះហើយជាហេតុផលដែលឡូហ្គោផ្តាច់មុខមួយត្រូវបានឌីហ្សាញឡើងសម្រាប់គម្រោង Project NEXT។ពណ៌មាសជានិម្មិតរូបបញ្ជាក់ពីភាពរុងរឿង…

  • សេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បី ចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី

    សេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បី ចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី
  • ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាង ចាប់ខ្លួន

    ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាង ចាប់ខ្លួន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ កាលពីម្សិលមិញ ពាក់ព័ន្ធករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖ ទី ១-ឈ្មោះ សុក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , និងទី២-ឈ្មោះ  អ៊ី ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ  ឈី ឆេង…