-
នៅឥណ្ឌូនេស៊ី កូវីដ១៩សម្លាប់មនុស្ស១៣៩នាក់ ត្រឹម១ថ្ងៃ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុត
ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីចំនួនមនុស្សស្លាប់១៣៩នាក់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ក្នុងប្រទេសមួយនេះ។ ចំនួននេះធ្វើឲ្យមនុស្សស្លាប់ដោយសារតែកូវីដ១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនដល់៤៤៥៩នាក់ នេះបើតាមការគេហទំព័រសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបង្ហាញឲ្យដឹង។ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើតមួយនេះ មានអ្នកឆ្លងកូវីដ១៩ចំនួន៩១៧៥១នាក់ហើយ បន្ទាប់ពីម្សិលមិញ ប្រកាសពីឆ្លងថ្មី១៨៨២នាក់៕
-
ចិនបើករោងកុនឡើងវិញ តែត្រូវអនុវត្តវិធីតឹងរ៉ឹងទាំងនេះដើម្បីទប់ស្កាត់កូវីដ១៩
ប្រទេសចិនបានអនុញ្ញាតឲ្យរោងកុននៅតាមបណ្ដាខេត្តជាច្រើនបើកដំណើរការជាធម្មតាវិញក្រោយផ្អាកអាជីវកម្មអស់រយៈពេលជាច្រើនខែ។ ទោះយល់ព្រមឲ្យរោងកុនបើកប៉ុន្តែចិនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតឲ្យបើកតែតំបន់ណាមានហានិភ័យឆ្លងទាបប៉ុណ្ណោះ។ ចំពោះអ្នកទស្សនាវិញគឺឲ្យចូលមើលបានតែ៣០%នៃចំណុះអ្នកមើលសរុប ប៉ុណ្ណោះហើយត្រូវរក្សាគម្លាតដាក់ឆ្ងាយពីគ្នា និងត្រូវពាក់ម៉ាសទាំងអ្នកមើល និងបុគ្គលិក។ រោងកុនគឺជាអាជីវកម្មថ្មីមួយទៀតដែល អាជ្ញាធរចិនបើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីរោងចក្រ, សហគ្រាស និងសាលារៀនតាមតំបន់មួយចំនួន។ ចិនគឺជាទីផ្សារភាពយន្តធំបំផុតទី២លើពិភពលោកដោយការលក់សំបុត្បានចំណូលប្រមាណ ៩,២ ពាន់លានដុល្លារកាលពីឆ្នាំទៅ៕
-
ហ្វីលីពីនតេស្តប្រជាជនជាង១លាននាក់ និងគម្រាមចាប់អ្នកដែលមិនព្រមពាក់ម៉ាស
ហ្វីលីពីនកំពុងប្រើវិធានការតឹងរ៉ឹងចំពោះពលរដ្ឋរបស់ខ្លួន ក្រោយប្រទេសនេះមានចំនួនអ្នកឆ្លងកូវីដ១៩កើនដល់ជាង១លាននាក់គិតត្រឹមខែកក្កដា។
-
លោក ចូ បៃដិន ហៅលោក ដូណាល់ ត្រាំ ថា ជាប្រធានាធិបតីប្រកាន់ពូជសាសន៍ដំបូងគេរបស់សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធនេះថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីប្រកាន់ពូជសាសន៍ដំបូងគេរបស់សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អតីតអនុប្រធានាធិបតីអាម៉េរិករូបនេះ បានបន្ថែមថា វិធីដែលគាត់ (លោក ត្រាំ) ដោះស្រាយជាមួយមនុស្សដោយផ្អែកលើពណ៌សម្បុរ ដើមកំណើតរបស់ពួកគេ និងទីកន្លែងដើមរបស់ពួកគេ គឺពិតជាគួរឱ្យខកចិត្តខ្លាំងណាស់… គ្មានប្រធានា ធិបតីកំពុងកាន់តំណែងណាម្នាក់ធ្លាប់ធ្វើបែបនេះឡើយ ។ លោកបានសង្កត់ធ្ងន់ថា លោក ត្រាំ កំពុងប្រើពូជសាសន៍ជា “ស្នៀតមួយ” ដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីការដោះស្រាយមិនបានល្អរបស់គាត់លើជំងឺរាតត្បាត ។ សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់បេក្ខជនប្រធានាធិបតីអាម៉េរិករបស់បក្សប្រជាធិបតេយ្យរូបនេះ ធ្វើឡើងក្នុងសាលប្រជុំតាមវីដេអូមួយ ដែលរៀបចំឡើងដោយសហជីពសេវាកម្មនិយោជិតអន្តរជាតិ ៕
-
ចិនប្រកាសថ្កោលទោសធ្ងន់ៗ បន្ទាប់ពីសហរដ្ឋអាម៉េរិកបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលក្នុងទីក្រុង Houston និងរដ្ឋ Texas
ចិន៖ ស្ថានទូតចិនប្រចាំសហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថ្កោលទោសធ្ងន់ៗ ក្រោយទីក្រុងវ៉ាស៊ីនតោនបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង ហូលស្តុន និងរដ្ឋ តិចសាសន៍ ហើយថា សកម្មភាពនេះ គឺជាការបង្កហេតុផ្នែកនយោបាយជាលក្ខណៈឯកតោភាគីប្រឆាំងនឹងចិនពីសំណាក់ភាគីអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ចិនបានស្នើឱ្យអាម៉េរិកលុបចោលការសម្រេចចិត្តខុសមួយនេះ… ប៉ុន្តែបើអាម៉េរិកមិនយល់ព្រមទេ នោះចិននឹងចាត់វិធានការវាយបកទៅវិញ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ស្ថានទូត និងស្ថានកុងស៊ុលចិន នៅក្នុងសហរដ្ឋអាម៉េរិកបានទទួលសារគំរាមសម្លាប់ និង បំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះ តែលោកមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ ជុំវិញបញ្ហានេះ ៕
-
កងទ័ពជើងទឹកឥណ្ឌាធ្វើសមយុទ្ធជាមួយអាមេរិកស្របពេលកំពុងតានតឹងជាមួយចិន
កងទ័ពជើងទឹកឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នាមួយជាមួយកងទ័ពជើងទឹកអាមរិកនៅមហាសមុទ្រឥណ្ឌាក្រោមរូបភាពថាបង្កើនកិច្ចសហប្រតិបត្តិ តែធាតុពិតចំពេលដែលឥណ្ឌាកំពុងមានជម្លោះជាមួយចិន
-
ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ជិត៦ម៉ឺន៨ពាន់ករណីថ្មីថែមទៀតក្នុងមួយថ្ងៃ
ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦ម៉ឺន៧ពាន់៨៦០ករណីថ្មីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងមកនេះ ដែលវាជាតួលេខច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះឡើងដំបូងក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញបានបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅប្រេស៊ីលអាចមានច្រើនជាងបច្ចុប្បន្ននេះទៀត ប្រសិនបើការធ្វើតេស្តមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ។ ការឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅប្រេស៊ីលនេះដែរ ត្រូវបានគេស្តីបន្ទោសទៅលើចំណាត់ការមិនគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណា ។ សូមជម្រាបថា ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុប២១២លាននាក់ គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ ចំនួនអ្នកឆ្លង COVID-19 សរុប២លាន២៣ម៉ឺន១ពាន់៨៧១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥.៣លាននាក់ ក្នុងនោះស្លាប់ជាង៦២ម៉ឺននាក់ និងជាសះស្បើយជាង៩.៣លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៣៧ម៉ឺន១ពាន់៤២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៣ម៉ឺន១៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩លាន៣៤ម៉ឺន៨ពាន់៧៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១០ម៉ឺន៨៧៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៦ពាន់១៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៤ម៉ឺន២ពាន់៦៣៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៣ម៉ឺន១ពាន់៨៧១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៩ពាន់៦៨៤ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៩ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៤ពាន់២៦៦នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៨ម៉ឺន៩ពាន់១៩០ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៧៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន២ពាន់៥៣នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៥ពាន់៩៤០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៩ពាន់១៧៥នាក់ ៕
-
អ្នកឆ្លងកូវីដទូទាំងពិភពលោកកើនដល់១៥លានខណៈអាមេរិកនៅតែឈរលេខ១
គិតត្រឹមថ្ងៃព្រហស្បតិ៍ប្រទេសមហាអំណាចពិភលោកមួយនេះមានអ្នកស្លាប់រហូតជាង១,៤សែននាក់ ក្នុងនោះម្សិលមិញ១ថ្ងៃមានរហូតដល់១ពាន់នាក់
-
បារាំងបង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន Huawei ដោយសារតែបញ្ហាសន្តិសុខជាតិ
បារាំង៖ រដ្ឋាភិបាលបារាំងបានបង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន ហូវៃ ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលបារាំងថែមទាំងបានដាក់កំហិតដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនឱ្យចុះកុងត្រាថ្មីជាមួយក្រុមហ៊ុន ហូវៃ ទៀត ហើយសម្រាប់ក្រុមហ៊ុនដែលមានកុងត្រាគឺបន្តការងារដដែល ប៉ុន្តែត្រូវបញ្ចប់នៅពេលផុតកុងត្រា ។ វិធានការរបស់ប្រទេសបារាំងខាងលើនេះ បានកើតមានឡើងស្របពេលដែលបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបហាក់ដូចស្ដាប់តាមការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ក្នុងការហាមហាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីហានិភ័យនៃសន្តិសុខជាតិ ៕