-
ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត ប៉ុន្តែមានអ្នកជាសះស្បើយ២នាក់ផងដែរ
ក្រសួងសុខាភិបាល៖ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី ២៣ កក្កដា ២០២០ គេបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ជាជនជាតិខ្មែរ ក្នុងចំណោមអ្នកអវិជ្ជមានមកពីប្រទេសរុស្ស៊ី ដែលនាំឲ្យចំនួនសរុបនៃសអ្នកឆ្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា កើនឡើងដល់១៩៨នាក់។ ប៉ុន្តែនៅក៏មានអ្នកជាសះស្បើយវិញ២នាក់ផងដែរ ដែលនាំឲ្យអ្នកជាសះស្បើយសរុប១៤២នាក់។ បច្ចុប្បន្ន អ្នកសំរាកនៅពេទ្យមានចំនួន៥៦នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕
-
កម្ពុជារកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ០១នាក់ និងមានអ្នកជាសះស្បេីយ ០២នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
-
ក្រសួងបរិស្ថាន បានបំពាក់ម៉ាស៊ីន និងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់និងសម្លេង ដល់ខេត្តបាត់ដំបង (មានវីដេអូ)
ក្រសួងបរិស្ថាន បានផ្តល់នូវម៉ាស៊ីននិងឧបករណ៍ត្រួតពិនិត្យខ្យល់និងសម្លេង សម្រាប់ខេត្តបាត់ដំបង តាមរយៈមន្ទីរបរិស្ថានខេត្តបាត់ដំបង ដោយបានធ្វើការតម្លើង ក្នុងបរិវេណ សាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ។ ដោយក្រុមការងារ នៃ មន្ត្រីនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង និងដោយមានកិច្ចសហការល្អពីមន្ទីរបរិស្ថានខេត្តបាត់ដំបងនិងការឯកភាពជាមុន ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយបានអនុញ្ញាត និងកំណត់នូវទីតាំង ដើម្បីជួយសម្រួលឲ្យក្រុមការងារបានដំឡើងនូវឧបករណ៍តាមដាន និង ត្រួតពិនិត្យគុណភាពខ្យល់(ពិនិត្យលើប៉ារ៉ាម៉ែត្រPM2.5, PM10 and TSP.)នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង UTM (X:303744 Y:1447862) ។ ក្នុងការតម្លើងនេះ ក៏មានវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តទទួលបន្ទុក ចុះទៅពិនិត្យមើលពីការតម្លើង នេះផងដែរ។ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា៖ ម៉ាស៊ីនឧបករណ៍តាមដាន និងត្រួតពិនិត្យគុណភាពខ្យល់និងសម្លេង ដែលត្រូវបំពាក់នេះមានចំនួន២គ្រឿង។ដោយក្មុងនោះ ១គ្រឿងតម្លើងនៅក្នុងបរិវេណនៃមន្ទីរបរិស្ថានខេត្តនិង១គ្រឿងនៅសាលាខេត្ត។ …
-
សាលាដំបូងខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ព្រះសីហនុ៖ រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ យោងតាមព្រះរាជក្រឹត្យ ឯកឧត្ដម កោ វណ្ឌី ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសឯកឧត្ដម សុខកល្យាណ ដែលត្រូវទទួលតំណែងថ្មី ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។ ឯកឧត្ដម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុដែលទើបតែងតាំងថ្មី បានមានប្រសាសន៍ប្តេជ្ញាចិត្តដូចខាងក្រោម៖១-ពង្រឹងចំណងសាមគ្គីភាពជាមួយថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃសាលាដំបូងខេត្តនិងអយ្យការអមសាលាដំបូងខេត្ត២-គោរពវិន័យការងារដោះស្រាយបញ្ហាកកស្ទះសំណុំរឿងដោយខ្ជាប់ខ្ជួនដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ តម្លាភាព ឆាប់រហ័ស និងគ្មានអំពើ ពុករលួយ៣-យកចិត្តទុកដាក់សហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរ អង្គភាព ស្ថាប័នជុំវិញខេត្ត ចូលរួមសកម្មភាពទំនាក់ទំនងសង្គមលើវិស័យអប់រំបណ្ដុះបណ្ដាលវិស័យច្បាប់ ដល់សហគមន៍និងមូលដ្ឋាន៤-ចូលរួមយ៉ាងសកម្មលើដំណើរការដឹកនាំសម្របសម្រួលណែនាំមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពិនិត្យនិត្យានុកូលភាពនៃការអនុវត្តច្បាប់៥-ការពារផលប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ចំពោះជនសង្ស័យ និងជនរងគ្រោះដោយភាពមិនលំអៀង៦-ខិតខំពង្រឹងសមត្ថភាពលើទិដ្ឋភាពច្បាប់ថ្មីៗតាមរយៈការបណ្ដុះបណ្ដាល និងស្រាវជ្រាវ៧-ត្រៀមលក្ខណៈជាស្រេចទទួលយកការងារថ្មីដើម្បីពង្រឹងការអនុវត្តប្រព័ន្ធតុលាការយុត្តិធម៌ឲ្យកាន់តែប្រសើរឡើង។ …
-
រដ្ឋបាលខេត្តកោះកុង៖ ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង សូមរង់ការដោះស្រាយពីគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ
កោះកុង៖ រដ្ឋបាលខេត្តកោះកុងបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ជាពិសេស ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (Union Developmen Group Co.LTD) សូមរង់ការដោះស្រាយពីគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ៕
-
ដណ្តើមគ្នាច្រៀងខារ៉ាអូខេ ក្លាយជាទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ស្ទាក់វាយស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ រីឯជនដៃដល់រត់គេចបាត់
ខេត្តពោធិ៍សាត់៖ គ្រាន់តែទំនាស់ពាក្យសម្តីក្នុងវងផឹកស៊ី ឈានដល់ប្រើអំពើហិង្សាបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន។ រីឯជនសង្ស័យដៃដល់ជាជនទី៣ បានរត់គេចខ្លួនបាត់ ក្នុងករណីហិង្សាដោយចេតនា (វាយសម្លាប់មនុស្ស) បន្ទាប់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុីរវាងឪពុកជនដៃដល់ និងជនរងគ្រោះ ឈ្លោះគ្នារឿងដណ្ដើមក្បាលម៉េក្រូច្រៀង ។ ហេតុការណ៍ឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នៅ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី ណាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បើយោងតាមប្រភព ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះដែល (ស្លាប់)នៅនឹងកន្លែងកើតហេតុមានឈ្មោះ ស៊ុន រីម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅទល់មុខផ្ទះកើតហេតុ ស្ថិតនៅភូមិ.ឃុំកើតហេតុ បានរងរបួសសុះលើផ្ទៃមុខ និងខ្ទេចក្បាលចេញខួមកខាងក្រៅ ចំណែកឯគូរទំនាស់ក៏បានរងរបួសបាក់ដៃ (ខាងស្ដាំ) មានឈ្មោះ នឿង ធូ ហៅតាបាក់ដៃ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ…
-
បេីករថយន្តហាយឡែនឌ័រទាំងស្រវឹង ជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រកំពុងធ្វេីដំណេីរ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រា បានបេីករថយន្តហាយឡែនឌ័រ មិនប្រយ័ត្នជ្រុលទៅបុករថយន្តឡង់គ្រឺស័រកំពុងធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះដល់កន្លែងកេីតហេតុ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បេីតាមសម្ដីសន្តិសុខដែលប្រចាំការក្នុងការដ្ឋានក្បែរកន្លែងកេីតហេតុបានបង្ហេីបឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-0575 បានធ្វេីដំណេីរពីជេីងមកត្បូង(បញ្ច្រាស់ទិសគ្នា) ក្នុងល្បឿនលឿន ហេីយរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តឡង់គ្រឺស័រ ចំប្រឆិតទ្វាខាងឆ្វេង និងកង់ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបែកនិងដាច់កង់ រងការខូចខាតយ៉ាងដំណំ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ដោយករណីនេះសមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលឲ្យមកពីភាគីរថយន្តហាយឡែនឌ័រ បេីកបរទាំងស្រវឹងនិង មិនប្រយ័ត្ន។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ និងបានសម្របសម្រួលភាគីទាំង២ដែរ តែមិនត្រូវរូវគ្នា ទេីបទាក់ទងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕ ដោយ៖ …
-
ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីពេទ្យភ្លាម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកផ្លោងបោកនឹងថ្នលពេញទំហឹង កាលពីវេលាម៉ោង៩ និង ៥០ នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាស ៥មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ធឿន ភេទប្រុស អាយុ ប្រមាណជាង ២០ ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CS-5421 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំហៀងស្ពានអាកាស៥មករា ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរតាមដងផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងឆ្លងទៅផ្លូវ២៨៩ ចំហៀងរថយន្តខាងមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលផ្លោងបោកនិងថ្នល់បែកក្បាលស្លាប់ម្នាក់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ ដោយបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រីឯម៉ូតូផ្លោងឡេីងលេីខឿនផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ រួចបានទំនាក់ទំនងសមត្ថកិច្ច ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំប្រគល់ជូនសាច់ញាតិវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ…
-
រដ្ឋមន្ត្រីទេសចរណ៍ ដាក់ចេញអនុសាសន៍៤ចំណុច ដើម្បីបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នាឱកាសឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរចំពោះលទ្ធផលដែលក្រុមការងារទាំងអស់សម្រេចបានក្នុងរយៈពេលជាង១ខែកន្លងមក ដែលបានអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និងបានបញ្ជ្រាបការផ្សព្វផ្សាយអនុវត្តឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលជាការឱ្យតម្លៃខ្ពស់ចំពោះអ្វីដែលជាសុខភាព និងសុវត្ថិភាព របស់ប្រជាពល រដ្ឋជាសំខាន់ ស្របតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលលោកតែងតែបានរំលឹកដាស់តឿនថា កុំឱ្យយកជីវិតរបស់ប្រជាពលរដ្ឋទៅលេងសើច ឱ្យសោះ។ ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់ការរៀបចំផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាពមានដូចជា៖ * ទី១៖ ណែនាំដល់នាយកដ្ឋានជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ * ទី២៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩…
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតិឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង
នៅក្រសួងផែនការនារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតិឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទួតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពាក់ព័ន្ធចូលរួមផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរ បានលើកឡើងពីកិច្ចទំនាក់ទំនងការទូតដ៏រឹងមាំ ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទេសចរណ៍ ជាពិសេសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនអូស្ត្រាលី ដែលបានយកចិត្តទុកដាក់ គាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនោះបានផ្តល់ជំនួយអភិវឌ្ឍន៍ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ អូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជាង ១ប៊ីលានដុល្លាអាមេរិក ដល់កម្ពុជា ដោយផ្តោតលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ,កសិកម្ម នេសាទ និងធនធានទឹក, អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព,អប់រំ,សុខាភិបាល,បោសសម្អាតមីន,កសាងភាពធន់ និងគាំទ្រការអភិវឌ្ឍន៍ទូទៅ និងជាពិសេសបានគាំទ្រដល់ក្រសួងផែនការ តាមរយៈគម្រោងគាំទ្រដល់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០២១ មានទឹកប្រាក់ប្រមាណ ៧,៣៣៨,០០០ដុល្លាអូស្ត្រាលី និងបានជួយគាំទ្រដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ…