-
សមត្ថកិច្ចចុះបិទទីតាំងជួសជុលរថយន្តធុនធំ “ឆាយ ឈាន” នៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ ទីតាំងកែឆ្នៃ និងជួសជុលរថយន្តធុនធំ “ឆាយ ឈាន” ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានបណ្ដឹបន្តបន្ទាប់ពីពលរដ្ឋ ពីផលប៉ះពាល់ និងបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នក ប្រើប្រាស់ផ្លូវសាធារណៈខាងមុខ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យនិងធ្វេីការបិទអាជីកម្មទីតាំងខាងលេីនេះតាមកាលបរិច្ឆេទដែលបានកណត់។ បញ្ជាក់ថា៖ កាលពីខែមេសាកន្លងទៅ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ធ្លាប់បានចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់អាជីកម្មខាងលេីម្តងរួចមកហេីយ ព្រោះតែទីតាំងខាងលេីនេះ គ្រាន់តែសុំច្បាប់អាជីវកម្មជួសជុលរថយន្តធុនធំប៉ុណ្ណោះ ប៉ុន្តែមានការលួចលាក់កែច្នៃរថយន្តខុសលក្ខណៈប្ចេកទេស និងមិនមានច្បាប់អនុញ្ញាត ហេីយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតទុករយៈ៣ខែ ដេីម្បីឲ្យម្ចាស់ទីតាំងខាងលេីធ្វេីការប្តូរទីតាំង និងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ម្ចាស់រថយន្ត ជាពិសេសយានដ្ឋានជួសជុលរថយន្តនានា សូមកុំមានការលួចលាក់កែច្នៃរថយន្តដោយខុសលក្ខណៈប្ចេកទេស ព្រោះជាទង្វេីរផ្ទុយនឹងច្បាប់ ព្រមទាំងងាយក្នុងការបង្ករគ្រោះថ្នាក់ចរាចណ៍នៅតាមដងផ្លូវ ៕ ដោយ៖ ឃិន គន្ធា …
-
អភិបាលខេត្តស្ទឹងត្រែង ជំរុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងនៅគ្រប់មូលដ្ឋាន ត្រូវរួមគ្នាទប់ស្កាត់ការ ចូលរុករានទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ពីក្រុមជនខិលខូច ត្រូវតែចាត់វិធានការច្បាប់ មិនត្រូវលើកលែងឲ្យជាដាច់ខាត
ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន មានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោក បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំមួយ ស្តីពី ការស្នើរសុំសិទ្ធិពេញលេញក្នុងការកាន់កាប់ដី ពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង និងពិនិត្យពិភាក្សាទៅលើនីតិវិធី ក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋ ដែលមានភាព ខ្វះខាតពិតប្រាកដ ។ កិច្ចប្រជុំនោះ បានធ្វើកាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។ លោក ម៉ុម សារឿន បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការគ្រប់គ្រង ដីរបស់រដ្ឋ ថ្នាក់ខេត្ត បានធ្វើឡើងស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានស្នើសុំឆ្វៀលកាន់កាប់ដី រដ្ឋ ចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថាន ដីសម្បទាន សង្គមកិច្ច និងដីផ្សេងៗទៀត ដែលគ្រប់គ្រងដោយរដ្ឋ និងពុំទាន់បានកាត់ចេញជូនប្រជាជន។ លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា គណៈកម្មការគ្រប់គ្រងដីរដ្ឋ នឹងពិនិត្យការធ្វើប្រទានកម្ម ដី ជូនប្រជាពលរដ្ឋ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការណា ដែលបានគ្រប់គ្រងដីរដ្ឋយ៉ាងតិច ១០ឆ្នាំ ឡើងទៅ ដោយមានការបញ្ជាក់…
-
ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់រយៈពេល ១០ឆ្នាំ កំពង់ទទួលបាននៅភាពជោគជ័យ
កំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទុងបែបវិរីប្បកម្មប្រើប្រាស់រយៈពេល ១០ឆ្នាំ ទើបទទួលបានជោគជ័យលើមុខជំនាញខាងលើនេះ ។ លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់នៅក្នុងភូមិត្នោតឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បាននិយាយឱ្យដឹងនៅថ្ងៃទី ២២ កក្កដា ២០២០នេះ ថាលោកបានប្រើរយៈពេល ១០ ឆ្នាំ លើមុខជំនាញចិញ្ចឹមអន្ទង់តែទោះជាយ៉ាងណាលោកថានឹងទទួលបានជោគជ័យ ដូចថ្ងៃនេះលោកធ្លាប់ទទួលបរាជ័យជាច្រើនលើកច្រើនសារទំរាំបានដូចសព្វថ្ងៃនេះ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់លោក ថូ វណ្ណា បានឲ្យដឹងនៅក្នុងកសិដ្ឋាន របស់លោកថាពេលនេះលោកមានអាងចិញ្ចឹមអន្ទង់ ៣៥អាងដែលបានចែកចេញជា២ ក្នុងនោះមានអាង២៥ ដែលសម្រាប់ដាក់អន្ទង់បំប៉នយកសាច់ និងមានអាងសម្រាប់ដាក់ចិញ្ចឹមកូនអន្ទង់ទៅតូចចំនួន ១០ អាងទៀតហើយអានីមួយៗ មានកូនអន្ទង់ និងអន្ទង់សាច់ដែលកំពុងដាក់បំប៉ននៅតាមអាងនីមួយៗផងដែរ ។ លោកបានឲ្យដឹងទៀតថា ចំពោះកូនអន្ទង់តូចបែបធម្មជាតិដែលលោកយកមកចិញ្ចឹមគឺ បានប្រមូលទិញពីប្រជាពលរដ្ឋយកមកដើម្បីធ្វើការបំប៉នចំណីដោយមួយថ្ងៃឲ្យចំណីត្រឹមតែម្ដង ហើយការឱ្យចំណីអន្ទង់ដែលកំពុងចិញ្ចឹមនេះគឺទៅតាមប្រភេទអន្ទង់តូចអន្ទង់ធំផងដែរ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទុងតាមបែបវិរីវប្បកម្មខាងលើបានឲ្យដឹងទៀតថារយៈពេល ១០ឆ្នាំមកនេះ លោកបានចែករំលែកនូវបទពិសោធន៍ បច្ចេកទេសក្នុងការចិញ្ចឹមអន្ទង់តាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យជំនាញចុះជួយអប់រំណែនាំពន្យល់ពីបច្ចេកទេសចិញ្ចឹមបានមករហូតដល់ថ្ងៃនេះ ។ដោយឆ្លងកាត់នូវបទពិសោធន៍នៃការចិញ្ចឹមអន្ទង់ កន្លងមកកសិដ្ឋានរបស់លោកបាននឹងកំពុងបន្តចិញ្ចឹមរហូតមកដល់ពេលនេះ និងបានទទួលជោគជ័យប្រាក់ចំណូលបានយ៉ាងល្អប្រសើរផងដែរ ។ តែទោះជាយ៉ាងណាលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរ សូមចាប់យកមុខរបរចិញ្ចឹមអន្ទង់ដើម្បីបង្កើតប្រាក់ចំណូលនៅក្នុងគ្រួសារហើយបើត្រូវការពូជអន្ទង់ សូមទំនាក់ទំនងមកកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ថូ វណ្ណា ដែលមានពូជកូនអន្ទង់លក់ចែកជូនដោយក្នុងមួយគីឡូអន្ទង់ពូជក្នុងតម្លៃ១គីឡូ…
-
សង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល
ភ្នំពេញ៖ មានអគ្គិភ័យមួយសង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ម៉ៅសេទុង ជាប់នឹងស្តុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីរសមត្ថកិច្ច បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរខាងក្នុងផ្ទះមួយខ្នងទុកចោលគ្មានមនុស្សរស់នៅ ដោយសង្ស័យថាមកពីរផ្ទុះសេខ្សែភ្លើងឆាបឆេះនៅខាងក្នុងផ្ទះជាន់ខាងក្រោម បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ទេីបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចមួយចំនួនប៉ុណ្ណោះ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយ:ពេល២៥នាទី ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៣គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គិភ័យ៕ អត្ថបទដោយ ៖ ឆៃ ហួត
-
លោកជំទាវ ដួង វណ្ណា ទទួលអំណោយរបស់សប្បុរសជន ជូនដល់សមាគមន៍នារី ដើម្បីអភិវឌ្ឍន៍ខេត្ត
លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តយសសមាគមន៍នារីដើម្បីអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងសហការី នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារទទួលអំណោយពីលោក លឹម ហេង មាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ដែលសរុបថវិកាចំនួន ១៦ លាន រៀល ផ្តល់ជូនសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីចែកជូនជនងាយរងគ្រោះនៅក្នុងខេត្ត ។ លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណដល់លោក លឹម ហេង ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគនូវអំណោយ ផ្តល់ឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះដល់ ស្ត្រីមេម៉ាយ ចាស់ជរា គ្រួសារមានជីវភាពខ្វះខាត ដែលទាំងនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក ។ លោកជំទាវបានបន្តថាអំណោយដែលផ្តល់ជូននាពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តនឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ…
-
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ដែលក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ឯ.ឧឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា បានអោយដឹងថាការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះគឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី ។ តាមរយៈការជួបជុំគ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនាពេលនេះដែរ ឯ.ឧបានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងសហការីដែលបានសហការនិងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថានភាពនិងសកម្មភាពក្នុងការទទួលខុសត្រូវបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបានយ៉ាងល្អប្រសើរ…
-
ក្រសួងទេសចរណ៍ ណែនាំ៥ចំណុច ដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត ធានាឱ្យបាននូវដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងឱកាសពលរដ្ឋឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីឱ្យគ្រប់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តន៍ឱ្យទទួលបានជោគជ័យ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ នាឱកាសឈប់សម្រាកជំនួស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ។ សេចក្តីណែនាំទាំង៥ចំណុច របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រួមមាន៖ ១៖ បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង០៦ ឱ្យបានហ្មត់ចត់ដែលរួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់សេវា កម្មដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍។ ២៖ បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយ វិធានសុវត្ថិភាពទេសចរណ៍ខាងលើ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្ម និងនៅតាមគោលដៅ ទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត។ ៣៖ ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាព សេវាកម្ម…
-
លោក ដូណាល់ ត្រាំ ចង់សហការជាមួយចិន និងបណ្តាប្រទេសដទៃទៀត ដើម្បីផលិតវ៉ាក់សាំង COVID-19 ឲ្យសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានបង្ហាញឆន្ទៈចង់ធ្វើការជាមួយចិន ឬក៏បណ្តាប្រទេសដទៃទៀត ដើម្បីទទួលជោគជ័យក្នុងការផលិត ឬអភិវឌ្ឍវ៉ាក់សាំង COVID-19 សម្រាប់សហរដ្ឋអាម៉េរិក បើទោះបីជាមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំងក៏ដោយនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ នៅពេលត្រូវបានសួរនាំថាតើរដ្ឋាភិបាលនឹងសហការជាមួយចិន ក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ប្រជាជនអាម៉េរិកដែរឬទេនោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបវិញថា យើងមានឆន្ទៈធ្វើការជាមួយនឹងមនុស្សគ្រប់គ្នា ដែលអាចនាំយកពួកយើងទទួលបានលទ្ធផលល្អមួយ ។ ការអត្ថាធិប្បាយខាងលើនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា វ៉ាក់សាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍដោយស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និង ក្រុមហ៊ុន ខេនស៊ីណូបាយអូឡូជីក ក្រោយការចាក់វ៉ាក់សាំងនេះ ទៅលើអ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេមានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ ៕
-
ប្រមុខការពារជាតិអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ មានផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាអំពីវិធីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងប្រទេសទាំងពីរបានកើនឡើង និងការព្រួយបារម្ភនៅតំបន់ដែនសមុទ្រចិនខាងត្បូង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ លោក ម៉ាក អេស្ពើ បានថ្លែងនៅថ្ងៃអង្គារនេះថា រូបលោកសង្ឃឹមថា នឹងធ្វើ ទស្សនកិច្ចនាមុនដំណាច់ឆ្នាំនេះ ដើម្បីបង្កើតប្រព័ន្ធចាំបាច់ សម្រាប់បញ្ហាទំនាក់ទំនង ក៏ដូចជាពង្រឹងចេតនារបស់យើង ចំពោះការប្រកួតប្រជែងដោយបើកចំហរនៅក្នុងប្រព័ន្ធអន្តរជាតិ ដែលយើងទាំងអស់គ្នាជាកម្មសិទ្ធិ ។ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ពួកយើងមិនមែនកំពុងស្វែងរកការប៉ះទង្គិចគ្នានោះទេ ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិកប្រឈមនឹងភាពតានតឹងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា ដែលធ្វើជំនួញជាមួយមន្ត្រីចិន និងមានជាប់ពាក់ព័ន្ធក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង នាពេលថ្មីៗនេះ ។ បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏បានប្រកាសដែរថា អាម៉េរិកចាត់ទុកសកម្មភាពនានារបស់ចិន ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ ហើយអាម៉េរិកក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ ៕ …
-
ក្រុមហ៊ុនផលិតឱសថធំៗរបស់ចិន និង ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសាកល្បងចុងក្រោយសម្រាប់វ៉ាក់សាំង COVID-19
ឥណ្ឌនេស៊ី៖ ក្រុមហ៊ុនផលិតឱសថរដ្ឋរបស់ឥណ្ឌូនេស៊ី បាយអូ ហ្វាម៉ា ដែលសហការក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ក្នុងការវ៉ាក់សាំង COVID-19 ចាប់តាំងពីខែមេសានោះ គ្រោងចាប់ផ្តើមដំណាក់កាលទីបី និង ចុងក្រោយនៃការសាកល្បង ព្យាបាលលើមនុស្សនាខែក្រោយ នេះបើតាមសារព័ត៌មាន ឌឹ ស្ទេតថាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ លោក ប៊ូឌី គូណាឌី សាឌីគីន ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមការងារស្តារសេដ្ឋកិច្ចជាតិដែលទើបបង្កើតថ្មី និងក្រុមឆ្លើយតប COVID-19 បានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារនេះថា ដំណាក់កាលទី៣ ឬ ចុងក្រោយនៃការសាកល្បងព្យាបាល នឹងចាប់ផ្តើមប្រព្រឹត្តទៅនាខែក្រោយនេះ ជាមួយនឹងបេក្ខជនចាក់វ៉ាក់សាំងមកពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ចិន ។សូមបញ្ជាក់ថា ប្រសិនបើការសាកល្បងខាងលើនេះទទួលបានជោគជ័យ នោះ ផលិតកម្មនឹងចាប់ផ្តើមនៅត្រីមាសដំបូងនៃឆ្នាំក្រោយ ជាមួយនឹងចំនួនវ៉ាក់សាំងអតិបរិមា២៥០លានដូសក្នុងមួយឆ្នាំ ៕