-
លោក ពេជ្រ កែវមុនី ៖ យុវជនកាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ និង ជាភ្នាក់ងារក្នុងការអប់រំផ្សព្វផ្សាយគ្រប់ផែនការសកម្មភាព គ្រប់គោលដៅ មនុស្សធម៌
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើពិធី សំណេះសំណាល សកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និង យុវជនកាយរឹទ្ធិ ខណ្ឌមានជ័យ ចំនួន ៦៣ នាក់ ក្នុងពិធីផ្សព្វផ្សាយណែនាំស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានលើកឡើងអំពីក្នុងតួនាទីសកម្មភាពការងារមនុស្សធម៌ ជាមួយយុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ ដែលបានដាក់តាមផែនការមានដូចខាងក្រោម ៖១. ការជ្រើសរើសយុវជនតាមគោលដៅក្នុងវិទ្យាល័យ– យុវជន ត្រូវបំពេញប្រវត្តិរូបសង្ខេប និង សាលាបត្រព័ត៌មាន ។– បើកវគ្គយល់ដឹងមូលដ្ឋានជូនយុវជន ផ្តល់ជូនឯកសណ្ឋាន…
-
នគរបាលប៉ុស្ដិ៍ក្រាំងធ្នង់ ចាប់ខ្លួនជនសង្ស័យ៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យ៧នាក់នៅចំណុច២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធ ករណី ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ។ ក្នុងរបាយការណ៍ទី១ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ អ៊ូច សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ នួន សាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់…
-
ឯកឧត្តម ជួប ប៉ារីស៍ ៖ ត្រូវបណ្តុះគំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យនាំគ្នាស្រលាញ់បរិស្ថាននៅជុំវិញខ្លួន ពិសេសដើមឈើ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ភ្នំពេញ ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូចូលរួមបណ្តុះគំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យនាំគ្នាស្រលាញ់បរិស្ថាននៅជុំវិញខ្លួន ពិសេសដើមឈើ និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ធុងសំរាម ឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡា ដល់សាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ នាសាលាសាលាបឋមសិក្សាភ្នំដូនពេញ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានរាជធានី មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា និងលោកគ្រូអ្នកគ្រូ តំណាងក្រុមហ៊ុនកូកាកូឡា មួយចំនួន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងបោះចោលទៅតាមប្រភេទវាឲ្យបានត្រឹមត្រូវ ។ ក្រុមហ៊ុនកំពុងព្យាយាមធ្វើគ្រប់សកម្មភាពដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ»…
-
ក្រុមហ៊ុន Alibaba នឹងដាក់ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ខ្លួន គឺ Ant Group ឬ Alipay ចូលផ្សារហ៊ុនសៀងហៃ និង ហុងកុង នាសប្តាហ៍ក្រោយនេះ
ចិន៖ ក្រុមហ៊ុន Alibaba Group ត្រូវបានរំពឹងថា នឹងអាចទទួលបានប្រាក់ប្រមាណ២០០ពាន់លានដុល្លារ បន្ទាប់ពីយកក្រុមហ៊ុន Ant Group ឬ Alipay ដែលជាបុត្រសម្ព័ន្ធដ៏ធំរបស់ខ្លួនចូលទៅកាន់ទីផ្សារហ៊ុន សៀងហៃ និង ហុងកុង នាសប្តាហ៍ក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថាតើក្រុមហ៊ុន Alibaba នឹងលក់ហ៊ុនរបស់ Alipay តម្លៃប៉ុន្មាននោះទេ ប៉ុន្តែក្រុមអ្នកវិភាគនៅស្ថាប័ន Wall Street បានប៉ាន់ប្រមាណថា តម្លៃហ៊ុនសរុបរបស់ Alipay នៅលើទីផ្សារហ៊ុនសៀងហៃ និង ហុងកុង នឹងទទួលបាន២០០ពាន់លានដុល្លារ ។ សូមជម្រាបផងដងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group ឬ Alipay ភាគច្រើនគឺជាកម្មសិទ្ធិរបស់មហាសេដ្ឋកិច្ចចិន លោក Jack Ma ហើយបើសិនជាដាក់លក់នៅលើទីផ្សារហ៊ុន ដោយទទួលបានប្រាក់២០០ពាន់លានដុល្លារនោះ លោក Jack Ma អាចនឹងក្លាយជាកំពូលអ្នកមានលុយច្រើនជាងគេបំផុតក្នុងប្រទេសចិន…
-
នៅឆមាសទី១ឆ្នាំ២០២០នេះ ប្រាក់ចំណូល និង ប្រាក់ចំណេញរបស់ក្រុមហ៊ុន ហូវៃ នៅតែមានការកើនឡើងខ្ពស់ដដែល បើទោះបីក្នុងអំឡុងវិបត្តិ COVID-19
ចិន៖ ក្រុមហ៊ុន ហូវៃ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅឆមាសទី១ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ទាំងប្រាក់ចំណូល និងចំណេញសុទ្ធតែកើនឡើង ដែលក្នុងនោះប្រាក់ចំណូលបានកើនឡើង១៣.១ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង៩.២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ទទួលបាននៅឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន៤៥៤ពាន់លានយន់ ឬស្មើនឹងជាង៦៤ពាន់លានដុល្លារ ដោយក្នុងនោះប្រាក់ចំណូលបានមកពីអាជីវកម្មទូរស័ព្ទចល័តច្រើនជាងគេ ។ ក្រុមហ៊ុន ហូវៃ នឹងធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនេះជាផ្លូវការ និងលម្អិតនៅចុងខែនេះ ឬដើមខែក្រោយ ដោយនៅពេលនេះ គ្រាន់តែបង្ហើបឱ្យដឹងខ្លះៗប៉ុណ្ណោះ ជាពិសេសគឺប្រាក់ចំណូល និងប្រាក់ចំណេញនៅតែបន្តកើនឡើង បើទោះបីជាមានការហាមឃាត់ការលក់ ឬប្រើប្រាស់សេវាកម្មមួយចំនួននៅសហរដ្ឋអាម៉េរិក និង បញ្ហាវិបត្តិ Covid-19 ៕ធ.ដ
-
អប្សរាព្រឹកនេះ ០១-កុម្ភៈ-២០២០
-
អប្សរាព្រឹកនេះ ២៩-មករា-២០២០
-
អប្សរាព្រឹកនេះ ២៨-មករា-២០២០
-
អប្សរាព្រឹកនេះ ២៧-មករា-២០២០
-
អប្សរាព្រឹកនេះ ២៥-មករា-២០២០