Category: ព័ត៌មាន

  • អប្សរាព្រឹកនេះ ០៣-មករា-២០២០

    អប្សរាព្រឹកនេះ ០៣-មករា-២០២០
  • អប្សរាព្រឹកនេះ ០២-មករា-២០២០

    អប្សរាព្រឹកនេះ ០២-មករា-២០២០
  • អប្សរាព្រឹកនេះ ០១-មករា-២០២០

    អប្សរាព្រឹកនេះ ០១-មករា-២០២០
  • ថាប្លេត (Tablet )ចំនួន៧០គ្រឿងត្រូវបានប្រគល់ជូនឃុំ សង្កាត់សម្រាប់ប្រើប្រាស់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រអំឡុងកូវីត១៩

    ថាប្លេត (Tablet )ចំនួន៧០គ្រឿងត្រូវបានប្រគល់ជូនឃុំ សង្កាត់សម្រាប់ប្រើប្រាស់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រអំឡុងកូវីត១៩

    កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើពិធីប្រគល់ទទួលថាប្លេត(Tablet )ចំនួន ៧០គ្រឿង ជូនឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលកូវីដ-១៩ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាល ខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រគល់ទទួល ថាប្លេតចំនួន ៧០គ្រឿង ជូនឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលកូវីដ-១៩ ក្រោមអធិបតីភាពអភិបាលខេត្ត និងជាប្រធានគណៈកម្មការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន ដោយមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រី ប្រធានមន្ទីរជា សមាជិកគណៈកម្មការ លោកលោកស្រី អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំការិយាល័យជំនាញបច្ចេកទេសនៃមន្ទីរផែនការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ ចៅសង្កាត់ សរុប១៨៥រូប ។ ប្រធានមន្ទីរផែនការខេត្ត លោក ឌឹមឌន បាន ញ្ជាក់ឲ្យ ដឹងថា៖ លទ្ធផលជារួមកម្មវិធីទិន្នន័យគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង តាមការជុំប្រមូលទិន្នន័យ…

  • សមត្ថកិច្ចខេត្តកំពង់ធំ បានបំបែក សំណុំរឿងឃាតកម្ម និងចាប់ខ្លួនជនសង្ស័យឃាតករដៃដល់ ប្រើកាំបិតកាប់ សម្លាប់ស្ត្រីម្ចាស់បើកគ្លីនិចសង្គ្រោះ ព្យាបាលជំងឺទូទៅ នៅក្នុងខេត្តកំពង់ធំ បានហើយ

    សមត្ថកិច្ចខេត្តកំពង់ធំ បានបំបែក សំណុំរឿងឃាតកម្ម និងចាប់ខ្លួនជនសង្ស័យឃាតករដៃដល់ ប្រើកាំបិតកាប់ សម្លាប់ស្ត្រីម្ចាស់បើកគ្លីនិចសង្គ្រោះ ព្យាបាលជំងឺទូទៅ នៅក្នុងខេត្តកំពង់ធំ បានហើយ

    ខេត្តកំពង់ធំ៖ ការស្រាវរយៈពេលច្រើនម៉ោង ក្នុងថ្ងៃទី២១ កក្កដានេះ បាននាំឲ្យសមត្ថកិច្ច បានរក ឃើញឃាតករសម្លាប់ស្ត្រី ដែលជាម្ចាស់គ្លីនីក បើកព្យាបាលជំងឺទូទៅ នៅក្នុងខេត្តកំពង់ធំ។ សាកសពស្ត្រីឈ្មោះ ស៊្រុន ចន្ទ្រា ដែលជាម្ចាស់គ្លីនីកបើកការសង្គ្រោះ ព្យាបាលជំងឺទូទៅ ត្រូវបាន គេប្រទះឃើញ នៅក្នុងស្រះទឹកក្រោយផ្ទះ វេលាព្រឹកថ្ងៃទី២១កក្កដា ដែលអំពើឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ចោមរោមមើលទាំងព្រឹកព្រលឹម នាវេលាម៉ោង ៦ និង២០ នាទី ថ្ងៃទី២១ កក្កដាឆ្នាំ២០២០ ដែលស្ថិតនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ មន្ត្រីនគរបាលស្រុកប្រាសាទបល្ល័ង្គ បានឲ្យដឹងថា អំពើឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅ យប់ថ្ងៃ ទី២០កក្កដាឆ្នាំ២០២០ ដោយជនសង្ស័យឃាតករដៃដល់ បានចាប់ស្រ្តីរងគ្រោះអាករសម្លាប់ នឹងវត្ថុរឹង ហើយអូសយកទៅទម្លាក់ចោល នៅក្នុងស្រះទឹកមួយក្រោយផ្ទះជនរងគ្រោះ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ដើម្បីបំបាត់ភស្តុតាងសមត្ថកិច្ច។ លោកបានបន្តថា ក្រោយពីបានដឹងលើករណីឃាតកម្ម លើស្រ្តីរងគ្រោះ នៅព្រឹកថ្ងៃទី២១ កក្កដានេះ កម្លាំងនគរបាលស្រុក និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល បានចុះទៅកាន់ ផ្ទះកើតហេតុនោះ…

  • គណៈកម្មការគ្រប់គ្រងដីរដ្ឋ ប្រជុំពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋជូនប្រជាជននៅមូលដ្ឋានក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង

    គណៈកម្មការគ្រប់គ្រងដីរដ្ឋ ប្រជុំពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋជូនប្រជាជននៅមូលដ្ឋានក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋសម្រាប់ ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំ ស្តីពីការស្នើសុំសិទ្ធិពេញលេញ ក្នុងការកាន់កាប់ដីស្របច្បាប់ ពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង និងពិនិត្យពិភាក្សាលើនីតិវិធីក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតពិតប្រាកដ ។ កិច្ចប្រជុំនេះធ្វើឡើងនៅរដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុងស្រុកទាំង៦ និងអ្នកជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ ។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តបានមានប្រសាសន៍ថា៖ កិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងដីរបស់រដ្ឋខេត្ត ធ្វើឡើងស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានស្នើសុំឆ្វៀលកាន់កាប់ដីរបស់រដ្ឋចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថាន ដីសម្បទានសង្គមកិច្ច និងដីផ្សេងៗទៀតដែលជាដីគ្រប់គ្រងដោយរដ្ឋ និងពុំទាន់បានកាត់ចេញជូនប្រជាជន ។ ឯកឧត្តម ក៏បានបន្តទៀតថា៖ គណៈកម្មការគ្រប់គ្រងដីរដ្ឋ នឹងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋ ចំពោះតែប្រជាពលរដ្ឋ និងមន្ត្រីរាជការណាដែលបានគ្រប់គ្រងដីរបស់រដ្ឋយ៉ាងតិច១០ ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់ ។ ឯកឧត្តម ម៉ុម…

  • បុរសម្នាក់ជិះម៉ូតូលឿនជ្រុល ទៅបុករថយន្តធុនត្រាកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

    បុរសម្នាក់ជិះម៉ូតូលឿនជ្រុល ទៅបុករថយន្តធុនត្រាកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ  ក្រោយជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តធុនត្រា បេីកបរដោយជនជាតិចិនកំពុងបត់ឆ្លងផ្លូវ ចូលក្នុងព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ  កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០  ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ធុនត្រា  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-5296 បើកបរដោយបុរសជនជាតិចិន បានធ្វេីដំណេីរទិសដៅពីកើតទៅលិច  លុះដល់ចំណុចកើតហេតុក៏បត់ចូលក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ  ខណៈកំពុងតែបត់មិនទាន់ផុតផងស្រាប់ តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-9223បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅ ពីលិចមកកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹង  បណ្ដាលឲ្យរងរបួសធ្ងន់​ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក  នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖  ជីម  ភារ៉ា

  • ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដល់អនុសំខាន់ៗមួយចំនួនដល់នាយទាហានតំបន់ប្រតិបត្តិការសឹករងប៉ៃលិន (មានវីដេអូ)

    ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដល់អនុសំខាន់ៗមួយចំនួនដល់នាយទាហានតំបន់ប្រតិបត្តិការសឹករងប៉ៃលិន (មានវីដេអូ)

    ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន, ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងជាច្រើន និងការរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក្នុងរយៈកាលចាប់តាំងពីកកើតដំបូងរហូតមកដល់បច្ចុប្បន្ន។ ការដឹកនាំអង្គភាព ក៏ដូចជាការដឹកនាំប្រទេសផងដែរ គឺយើងមិនអាចកសាងអង្គភាពទៅមុខ ដោយមិនរំលឹកអំពីស្នាដៃរបស់អ្នកកសាងពីជំនាន់មុនបានទេ។ វឌ្ឍនភាពដូចសព្វថ្ងៃនេះ ក៏ដោយសារមានមេបញ្ជាការ នាយសេនាធិការ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ជំនាន់ បានដឹកនាំ និងចូលរួមកសាងជាបណ្តើរៗ ដោយពេលខ្លះកសាងផង ប្រយុទ្ធផង ហើយពេលខ្លះក៏ត្រូវកសាងក្នុងពេលលំបាកខ្វះខាតធនធានថែមទៀត។ ដូច្នេះ ការផ្ទេរមុខតំណែងនាឱកាសនេះ មិនគ្រាន់តែជាការផ្ទេរមេបញ្ជាការ និងនាយសេនាធិការអង្គភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ទេរការទទួលខុសត្រូវក្នុងការដឹកនាំពង្រឹងកម្លាំង និងការកសាងអង្គភាពបន្តទៅមុខទៀតផងដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះថ្លែងអំណរគុណចំពោះស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលក្នុងនោះមានថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីទាំងអស់ ដោយរួមទាំងនាយទាហានជាច្រើននៃតំបន់ប្រតិបត្តិការសឹករងប៉ៃលិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ហើយថា លោកជាស្ថាបនិកអ្នកផ្តួចផ្តើមគំនិតក្នុងការគិត ប៉ុន្តែនយោបាយនេះ មិនអាចទទួលបានជោគជ័យឡើយ បើគ្មានការចូលរួមអនុវត្តប្រកបដោយភាពស្មោះត្រង់ និងការទុកចិត្តគ្នាពីគ្រប់ភាគីជាប្រតិបត្តិករទាំងអស់។ ដោយសារនយោបាយនេះ…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

    សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

    ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកកម្ពុជាក្រុងបាវិត បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០  ចំនួន ២០ ខ្នង  ក្នុងនោះខូចខាតទាំងស្រុង ២ ខ្នង មធ្យម ២ ខ្នង និងខូចខាតស្រាល ១៦ ខ្នង ក្រុងបាវិត នៅសង្កាត់ច្រកម្ទេស ២ គ្រួសារ និងសង្កាត់ព្រៃអង្គុញ ១៨ គ្រួសារ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត…

  • គម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា ទទួលបានការគំាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែល មានចំណូលទាប និងមធ្យម ហើយចង់បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន

    គម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា ទទួលបានការគំាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែល មានចំណូលទាប និងមធ្យម ហើយចង់បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន

    ភ្នំពេញ៖ កាន់តែងាយស្រួលសម្រាប់បងប្អូន ដែលមានចំណូលទាប និងមធ្យម ហើយចង់ បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ បុរី ឡេង ណាវ៉ាត្រា បានបើកគម្រោងថ្មីមួយ  ដោយតម្រូវឲ្យអតិជនដែលទិញផ្ទះរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បង់ត្រឹមតែ៧៨ដុល្លារក្នុងមួយខែសម្រាប់អតិថិជនមានកក់ប្រាក់ និង ១៩៩ដុល្លារក្នុង១ខែសម្រាប់បង់រំលោះសុទ្ធសម្រាប់អ្នកមិនមានប្រាក់កក់ ដោយមិនត្រូវការសិក្សាលើប្រាក់ចំណូល និង ឯកសារអ្វីទាំងអស់ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ។ គម្រោងថ្មីរបស់គម្រោងថ្មីបុរី ឡេង ណាវ៉ាត្រា ដែលប្រកាសលក់នោះ មានតម្លៃចាប់ពី១៩.៨០០ដុល្លារក្នុងផ្ទះ១ល្វែង ដែលមានទំហំ 4.1x12m សល់មុខ 4m សល់ក្រោយ 1mមានបន្ទប់គេង 2 បន្ទប់ទឹក 1 ប្លង់សេមួយសម្លឹក ហើយគ្រឹះអាចឡើងបានរហូតដល់ទៅ ៣ សន្លឹក ។ មានជម្រើសជាច្រើនទៀតសម្រាប់អតិថិជន ដែលចង់ធ្វើការបង់រំលោះ ហើយ សម្រាប់អតិថិជនដែលបង់ផ្ដាច់នោះ ក្រុមហ៊ុននឹងថែមជូននូវការដេគ័រ និង ម៉ាស៊ីនត្រជាក់ ។ សូមបញ្ជាក់ថា ទីតាំងគម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា បុរី អតិថិជនទាំងអស់អាចធ្វើដំណើរបានចំនួន០៤ផ្លូវ ជៀសវាងស្ទះរង្វង់មូលចោមចៅ…