Category: ព័ត៌មាន

  • គម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា ទទួលបានការគំាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែល មានចំណូលទាប និងមធ្យម ហើយចង់បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន

    គម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា ទទួលបានការគំាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែល មានចំណូលទាប និងមធ្យម ហើយចង់បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន

    ភ្នំពេញ៖ កាន់តែងាយស្រួលសម្រាប់បងប្អូន ដែលមានចំណូលទាប និងមធ្យម ហើយចង់ បានផ្ទះស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ បុរី ឡេង ណាវ៉ាត្រា បានបើកគម្រោងថ្មីមួយ  ដោយតម្រូវឲ្យអតិជនដែលទិញផ្ទះរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បង់ត្រឹមតែ៧៨ដុល្លារក្នុងមួយខែសម្រាប់អតិថិជនមានកក់ប្រាក់ និង ១៩៩ដុល្លារក្នុង១ខែសម្រាប់បង់រំលោះសុទ្ធសម្រាប់អ្នកមិនមានប្រាក់កក់ ដោយមិនត្រូវការសិក្សាលើប្រាក់ចំណូល និង ឯកសារអ្វីទាំងអស់ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ។ គម្រោងថ្មីរបស់គម្រោងថ្មីបុរី ឡេង ណាវ៉ាត្រា ដែលប្រកាសលក់នោះ មានតម្លៃចាប់ពី១៩.៨០០ដុល្លារក្នុងផ្ទះ១ល្វែង ដែលមានទំហំ 4.1x12m សល់មុខ 4m សល់ក្រោយ 1mមានបន្ទប់គេង 2 បន្ទប់ទឹក 1 ប្លង់សេមួយសម្លឹក ហើយគ្រឹះអាចឡើងបានរហូតដល់ទៅ ៣ សន្លឹក ។ មានជម្រើសជាច្រើនទៀតសម្រាប់អតិថិជន ដែលចង់ធ្វើការបង់រំលោះ ហើយ សម្រាប់អតិថិជនដែលបង់ផ្ដាច់នោះ ក្រុមហ៊ុននឹងថែមជូននូវការដេគ័រ និង ម៉ាស៊ីនត្រជាក់ ។ សូមបញ្ជាក់ថា ទីតាំងគម្រោងថ្មីរបស់បុរី ឡេង ណាវ៉ាត្រា បុរី អតិថិជនទាំងអស់អាចធ្វើដំណើរបានចំនួន០៤ផ្លូវ ជៀសវាងស្ទះរង្វង់មូលចោមចៅ…

  • ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

    ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ  នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

    ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ សាលប្រជុំ រដ្ឋបាល ខណ្ឌដង្កោ  មានការរៀបចំ ពិធី ផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ ឋានន្ដរសក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ទុយ ច័ន្ទ  អភិបាលរងខណ្ឌដង្កោតំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ។ ឆ្លៀតក្នុងឱកាសពិធីតែងតាំងមុខតំណែង-បំពាក់ឋានន្តរសក្តិ និងទទួលប័ណ្ណសរសើរ-លិខិតសរសើរ ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ  លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានកោតសរសើរ ដល់ មន្ត្រី កងកម្លាំង នគរបាល គ្រប់ផ្នែក ប៉ុស្តិ៍ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការរក្សាសន្តិសុខ…

  • ក្រសួងកសិកម្មណែនាំឲ្យបង្កើត និងពង្រឹងបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ដើម្បីដោះស្រាយទីផ្សារកសិផល

    ក្រសួងកសិកម្មណែនាំឲ្យបង្កើត និងពង្រឹងបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ដើម្បីដោះស្រាយទីផ្សារកសិផល

    ក្រសួងកសិកម្ម៖ យោងតាមសេចក្ដីណែរបស់ក្រសួងកសិកម្មនៅថ្ងៃ២១កក្កដា បានឲ្យដឹងថា កន្លងមកក្រសួងកសិកម្មបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ អង្ករ ត្រី សាច់ សម្រាប់បំពេញសេចក្ដីត្រូវការក្នុងស្រុក និងបម្រើឲ្យការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងសកលលោក។ ជាលទ្ធផល ផលិតកម្មកសិកម្មទាំងស្បៀងអាហារ និងមិនមែនស្បៀងអាហារ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយប្រជាកសិករមួយចំនួនកំពុងជួបបញ្ហាទីផ្សារលើផលិតផលទាំងនោះ។ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រសសួងកសិកម្ម បានណែនាំឲ្យនាយកកម្មវិធី ប្រធានអង្គភាពក្រោមឳវាទក្រសួង និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ ឲ្យអនុវត្តជាបន្ទាន់នូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀតដូចជា៖ ១- រៀបចំបង្កើតបន្ថែមនូវបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឲ្យបានកាន់តែច្រើនថែមទៀត ក្នុងន័យបង្កើនបានពេញលេញនូវសមត្ថភាពផ្គត់ផ្គង់ ជាពិសេសបង្កើននូវសមត្ថភាពចរចាថ្លៃជាមួយអ្នកប្រមូលទិញផលិតផលកសិកម្ម ដែលវិធានការនោះនឹងលើកទឹកចិត្តប្រជាកសិករឲ្យធ្វើការដាំដុះដំណាំស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្មកាន់តែសកម្ម និងមិនមានការព្រួយបារម្ភអំពីបញ្ហាទីផ្សារ។ ទី២ ត្រូវខិតខំបន្តទៀតនូវផែនការផលិតរបស់ក្រុមបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្មឲ្យផលិតស្របទៅតាមតម្រូវការ និងពេលវេលាដែលត្រូវចុះទៅប្រមូលទិញរបស់ក្រុមហ៊ុន ឬអ្នកប្រមូលទិគ ផលិតផលកសិកម្ម ដែលអាចជៀសវាងបាននូវការផលិតជន់ជោរ និងមិនមានទីផ្សារច្បាស់លាស់។ ទី៣ ត្រូវសហការឲ្យបានល្អប្រសើរជាមួយគ្រប់ភាគីពាក់ពន្ធ័ ដើម្បីរៀបចំបង្កើត និងអនុវត្តផលិតកម្មកសិកម្មតមកិច្ចសន្យារវាងក្រុមបណ្ដុំអាជីវកម្មកសិកម្ម ក្រុមផលិតករផលិត និងសហគមន៍កសិកម្ម សំដៅផ្គត់ផ្គង់ស្បៀងអាហារ អង្ករ…

  • ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ និងធ្វើការប្រកួត នៅថ្ងៃស្អែក

    ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ និងធ្វើការប្រកួត នៅថ្ងៃស្អែក

    ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ជើងទី២ និងធ្វើការប្រកួត នៅថ្ងៃស្អែក ដោយក្រុមខេត្តព្រៃវែង ប៉ះ ខេត្តសៀមរាប ក្រុមខេត្តកែប ប៉ះ ខេត្តត្បូងឃ្មុំ ។ គួររំលឹកថា កាលពីប្រកួតជើងទី២ ថ្ងៃទី១៥ កន្លងទៅ ក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប ០:២ ខេត្តព្រៃវែង រីឯក្រុមខេត្តត្បូងឃ្មុំ ២:១ ខេត្តកែប ។ ដោយឡែកសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃស្អែក គឺត្រូវផ្លាស់ប្តូរទឹកដីវិញ គឺក្រុម ខេត្តព្រៃវែង ទទួលភ្ញៀវ ខេត្តសៀមរាប ក្រុមខេត្តកែប ទទួល ក្រុមការពារតំណែងជើងថ្នាក់ខេត្តឆ្នាំចាស់ ខេត្តត្បូងឃ្មុំ ដើម្បីបន្តស្វែងរក២ដែលឈ្នះ ក្រុមឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រប្រកួតដណ្តើមយកពានតែម្តង ឯក្រុមប្រកួតយកលេខ៣ ។ សូមបញ្ជាក់ថា ៤ក្រុមចុងក្រោយ ដែលកំពុងប្រជែងជើងឯកថ្នាក់ខេត្តនេះ គឺបេក្ខភាពឡើងទៅប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជាមួយនឹង១២ក្រុម ក្នុងចំណោម១៣ក្រុម (លើកលែងតែក្រុមយុវជនបាទី ដែលមិនចូលរួម) ដែលកំពុងស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា សរុបចំនួន១៦ក្រុម…

  • ក្រុម Wolverhampton Wanderers និង Everton ទទួលបាន៣ពិន្ទុបន្ថែម នៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស

    ក្រុម Wolverhampton Wanderers និង Everton ទទួលបាន៣ពិន្ទុបន្ថែម នៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស

    ក្រុម Wolverhampton Wanderers ២-០ Crystal Palace Sheffield United ០-១ Everton ទទួលបាន៣ពិន្ទុបន្ថែមដូចគ្នា ខណៈ Newcastle United  ស្មើ Brighton & Hove Albion ចែកគ្នាម្នាក់១ពិន្ទុ ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស កាលពីយប់មិញ ។ ២គ្រាប់របស់ Wolverhampton Wanderers រកបានដោយកីឡាករ Daniel Podence នៅនាទី៤១ នឹង១គ្រាប់ទៀតរកបានដោយកីឡាករ Jonny នៅនាទី៦៨ ។ ចំណែកជ័យជំនះរបស់ Everton រកបានដោយកីឡាករ Richarlison នៅនាទី ៤៦ ។ សូមបញ្ជាក់ថា Wolverhampton Wanderers ឆ្លងកាត់៣៧ប្រកួត ឈ្នះ១៥ប្រកួត ស្មើ១៤ ចាញ់៨ មាន៥៩ពិន្ទុ ឈរនៅលេខរៀងទី៦ ហើយនឹងត្រូវបន្តប៉ះ Chelsea នៅថ្ងៃទី២៦ ខែកក្កដា នៅកីឡដ្ឋាន…

  • ២គ្រាប់របស់ Ronaldo បានបំបែកកំណត់ត្រាថ្មី នៅក្របខ័ណ្ឌ Serie A

    ២គ្រាប់របស់ Ronaldo បានបំបែកកំណត់ត្រាថ្មី នៅក្របខ័ណ្ឌ Serie A

    ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo បានក្លាយជាកីឡាករដែលប្រើពេល លឿនបំផុត ក្នុងការរកគ្រាប់បាល់បានដល់ទៅ៥០គ្រាប់ ក្នុងក្របខ័ណ្ឌ Serie A ខណៈដែលក្រុម កំពូលតារាងលីគ Juventus បានផ្តួលក្រុម Lazio ក្នុងលទ្ធផល ២-១ នៅទីក្រុង Turin កាលពីយប់ថ្ងៃច័ន្ទ ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលដែលបានឈានដល់ គ្រាប់ ទី៥០ នៅក្របខណ្ឌ Serie A ដោយប្រើពេលត្រឹមតែ ៦១ ប្រកួតប៉ុណ្ណោះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ក្នុងចន្លោះ ៣ទៅ២នាទីប៉ុណ្ណោះ ដើម្បីជួយ Juventus  ក្នុងការគ្រងពានលីគកំពូលអ៊ីតាលី ជាលើកទី៩ជាប់ៗគ្នា ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៣៥ឆ្នាំខាងលើក៏បាន ក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលអាចរកគ្រាប់បាល់បាន ៥០គ្រាប់ ឬច្រើនជាងនេះ នៅក្នុងក្របខណ្ឌ ៣ផ្សេងគ្នា ពោលគឺ Serie A, La Liga និង…

  • អភិបាលក្រុងស្វាយរៀង ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វក្នុងអំឡុងពេលកូវីត១៩

    អភិបាលក្រុងស្វាយរៀង ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វក្នុងអំឡុងពេលកូវីត១៩

    ស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងជំរុញដល់ប្រជាកសិករត្រូវបង្កើនការដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វក្នុងអំឡុងពេលកូវីត១៩ រាលដាលក្នុងពិភពលោក និងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោក ណុប ចំរើន  ថ្លែងជំរុញបែបនេះនៅគ្រាដែលចុះពិនិត្យនិង សំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករ នៅភូមិទទា សង្កាត់ចេក និងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នា២០២០។ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាកសិករនេះក៏មានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាក្រុង លោក អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកអនុប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម និងមន្ត្រីសាលាក្រុង លោកមេភូមិទទា សង្កាត់ចេក។ លោកអភិបាលក្រុងស្វាយរៀងបានថ្លែងគាំទ្រ និងកោតសរសើរពីកិច្ចខិតខំយកចិត្តទុកដាក់ប្រកបរបបរកសិកម្មនេះ ជាពិសេសសូមជំរុញលើកទឹកចិត្តបងប្អូនប្រជាកសិករក្នុងការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងការចងជាសហគមន៍ធ្វើការនាំចេញទៅលក់នៅផ្សារទំនើបក្នុងព្រះរាជាណាចក្រកម្ពុជា ជាការរួមចំណែកកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ លោកអភិបាលក្រុងថ្លែងបញ្ជាក់ថាពលរដ្ឋទាំងអស់ត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនដោយធ្វើអនាម័យលាងដៃនឹងសាប៊ូ ជែល អាកុលដើម្បីចៀសផុតពីជំងឺកូវីដ១៩បើពុំមានការចាំបាច់ទេ កុំធ្វើដំណើទៅទីឆ្ងាយ ជាពិសេសនៅរដូវវស្សានេះ ការពារក្មេងតូចៗកុំឲ្យមូសខ្លាខាំនាំឲ្យឆ្លងឆ្លងជំងឺគ្រុនឈាមនឹងត្រូវមើលថែក្មេងៗ កុំឲ្យលេងទឹកដែលនាំឱ្យគ្រោះថ្នាក់កើតឡើងជាយថាហេតុ មួយវិញទៀតត្រូវរួសរាន់ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗ ៕ …

  • រដ្ឋបាលស្រុកចន្រា អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

    រដ្ឋបាលស្រុកចន្រា អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

    ស្វាយរៀង៖ លោក ម៉ក់ សម្បត្តិ អភិបាលរងស្រុកចិន្រ្ទាខេត្តស្វាយរង បានថ្លែងអំពាវនាវពលរដ្ឋឲ្យចេះថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្សព្រមទាំងត្រូវរួមគ្នាបង្ការទប់ស្កាត់ និងប្រុងប្រយត្ន័នៅការរីករាលដាលរលកទី២នៃជំងឺកូវីដ១៩ផងដែរ។ ការអំពាវនាវបែបនេះ ខណៈដែលលោកនិងក្រុមការងារដង្ហែរទៀនព្រះវស្សា និងទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបារាយណ៍ ស្ថិតនៅភូមិបារាយណ៍ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ដែលមានការចូលរួមពីលោកធឿន រដ្ឋាប្រធានការិយាល័យអន្តរវិស័យស្រុកចន្រ្ទា និងលោកឈិនលោក ឈិន ប៊ុនរិទ្ធ សមាជិកក្រុមការងារចុះជួយស្រុកចន្ទ្រា។ លោកបញ្ជាក់ថាការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។ លោក ក៏បានអំពាវនាវ  ដល់គ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពរដ្ឋទាំងអស់ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ពីព្រោះនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោក មិនទាន់រកថ្នាំព្យាបាលបាននៅឡើយទេ។ លោកបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម…

  • ជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក ៧ កញ្ចប់ធំ និងតូច៧កញ្ចប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាន

    ជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក ៧ កញ្ចប់ធំ និងតូច៧កញ្ចប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាន

    កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ និងវត្ថុតាងថ្នាំញៀន៧កញ្ចប់ធំ និង៧កញ្ចប់តូច ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបានភ្លាមខណៈដែលពួកគេកំពង់ធ្វើសកម្មភាពចែកចាយ ។ កិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះ ធ្វើឡើងវេលាម៉ោង២និង០០នាទីថ្ងៃទី២០ ខែកក្កដា២០២០ មួយកន្លែងនៅចំណុចភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំក្រុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ជាតិគឹមឡុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឧុទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបតការខាងលើនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដកហូតវត្ថុតាងម្សៅក្រាមពណ៌សរថ្លារសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចាប់ធំ និង ៧កញ្ចប់តូចកញ្ចប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃ ៣គ្រឿង ឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនផងដែរ ។ បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីបន្តផងដែរ ៕ ដោយ សុក្ខារិន

  • ខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ១០ខ្នង រងការខូចខាតធ្ងន់ ស្រាល និងស្ត្រីម្នាក់បានរងរបួស ដោយសាររន្ទះបាញ់ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នៅក្នុងខេត្តកំពង់ធំ

    ខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ១០ខ្នង រងការខូចខាតធ្ងន់ ស្រាល និងស្ត្រីម្នាក់បានរងរបួស ដោយសាររន្ទះបាញ់ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នៅក្នុងខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ ខ្យល់បានបោកបក់មកយ៉ាងខ្លាំង តំណក់ទឹកភ្លៀងបានបង្អុរចុះមកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយរន្ទះក៏បានបាញ់ថែមទៀតនោះ បានធ្វើអោយស្ត្រីម្នាក់រងរបួសជាទម្ងន់ ផ្ទះប្រជាពលរដ្ឋ ១០ខ្នង បានរងការខូចខាតធ្ងន់ និងស្រាល រួមទាំងទ្រព្យសម្បត្តិសាធារណៈមួយចំនួនទៀត ក៏បានរងនូវការខូច ខាតពីខ្យល់កន្ត្រាក់នោះផងដែរ។ ហេតុការនោះ បានកើតឡើងនៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលា ម៉ោងប្រមាណជា ៥ និង៣០នាទីល្ងាច ថ្ងៃទី២០កក្កដាឆ្នាំ២០២០ ។ អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃម្សិលមិញនេះ ភ្លៀងបានធ្លាក់ចុះមកមួយមេ យ៉ាងធំ ហើយខ្យល់បានបក់បោកមកយ៉ាងខ្លាំង គ្រប់ដណ្តប់មកលើក្រុងស្ទឹងសែន បានបង្កអោយផ្ទះប្រជា ពលរដ្ឋ ១០ខ្នង រងការខូចខាតស្រាល និងខូចខាតធ្ងន់ ដោយក្នុងនោះ ផ្ទះ ៧ខ្នង បានរងការរបើកដំបូល ១ខ្នង ត្រេងសសរ ២ខ្នង របើកតូប និងបង្គោលភ្លើង ៣ដើម រងការបាក់ដួលរាបដល់ដី ប៉ុន្តែ មិនបណ្តាល អោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វពាហនៈនោះឡើយ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា ចំពោះនៅក្នុងស្រុកកំពង់ស្វាយ នោះវិញ ស្ថានភាពទឹក ភ្លៀង និងខ្យល់កន្ត្រាក់ ក៏មិនខុសពីក្រុងស្ទឹងសែននោះដែរ…